រឿងពិត៖ ឆ្កែស្រុកខ្មែរ 29/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, រឿងខ្លី, រឿងពិត, អត្ថបទតាមសំណូមពរ.Tags: ឆ្កែកាច, ឆ្កែស្រុកខ្មែរ, ឆ្កែស្លូត, ទីក្រុងភ្នំពេញ
add a comment
កាលពីមុន ខ្ញុំមានមិត្តភ័ក្ដិជនជាតិបរទេសម្នាក់ គាត់ធ្វើការនៅស្រុកខ្មែរជាច្រើនឆ្នាំ តែត្រលប់ទៅប្រទេសកំណើតវិញ ច្រើនឆ្នាំហើយ។ ខ្ញុំជួបគាត់ម្ដងម្កាល សំណេះសំណាលគ្នាលេង គាត់និយាយប្រាប់ខ្ញុំថា គាត់រស់នៅផ្ទះជួលមួយកន្លែងនៅទីក្រុងភ្នំពេញ ជីវភាពសមញ្ញា ធ្វើដំណើរទៅធ្វើការតាមម៉ូតូឌុប។ គាត់ជាមនុស្សមានសន្ដានចិត្តល្អ ស្អប់ខ្ពើមការជិះជាន់ ស្អប់ខ្ពើមអំពើអាក្រក់ និង ជាមនុស្សជួយយកអសារគ្នាណាស់។
ថ្ងៃមួយគាត់ប្រាប់ខ្ញុំថា គាត់ចិញ្ចឹមឆ្កែមួយក្បាលនៅស្រុកខ្មែរ គាត់នឹកវាខ្លាំងណាស់ តែគាត់មិនអាចយកវាមកប្រទេសក្រៅ តាមគាត់បានទេ ត្បិតអីតាមយន្តហោះហាមយកសត្វតាមជាមួយ។ ដូច្នេះហើយបានជាគាត់ ត្រូវចំណាយលុយទិញសំបុត្រយន្តហោះ ទៅលេងឆ្កែរបស់គាត់រៀងរាល់ឆ្នាំ។
គាត់ថាឆ្កែគាត់ពិសេសណាស់ ខុសពីឆ្កែគេផ្សេងនៅប្រទេសកម្ពុជា។ ខ្ញុំក៏សួរសំណួរបន្ថែមទៅគាត់ចង់ដឹងភាពអស្ចារ្យនោះ គាត់បាននិយាយប្រាប់ខ្ញុំថា “កុំថាឡើយមនុស្សខ្មែរ សូម្បីតែឆ្កែខ្មែរក៏មិនចេះប្រព្រឹត្តខ្លួនដែរ – Not only Khmer people even though Khmer dogs don’t know how to behave”។ គាត់ថាឆ្កែគាត់មិនចេះតែព្រុសរញ៉េរញ៉ៃ ដោយមិនមានដឹងមានអីច្បាស់លាស់ មិនដេញខាំមនុស្ស មិនដេញខាំគ្នាវា ញ៉ាំក៏ដឹងកន្លែង ជុះក៏ដឹងកន្លែង និង តែងតែបង្ហាញកាយវិការសុភាពរាបសា ស្លូតបូត ចំពោះមនុស្ស និង សត្វឆ្កែគ្នាវាទៀតផង។
អបអរសាទរអ្នកបឹងកក់ 28/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Appellate court, Asia, ក្រុមហ៊ុន ស៊ូកាគូ, ជម្លោះដីធ្លី, បឹងកក់, ពន្ធនាគារ, Cambodia, Phnom Penh, Prison
3 comments
ទីបំផុតដោយសារតែសម្ពាធពីខាងក្រុង និង ខាងក្រៅ លូកដៃច្របាច់ករដ្ឋាភិបាល ដែលយកច្បាប់ទ្រាប់គូទអង្គុយញ៉ាំបាយអ្នកស្រុក បានសំរេចចិត្តសារជាថ្មីម្ដងទៀត ដោយអោយតុលាការដោះលែងអ្នកតវ៉ា ការពារ ដី ផ្ទះសម្បែង របស់ពួកគេនៅបឹងកក់ទាំង ១៣ នាក់ហើយ ដែលកាលពីដំបូងមានដល់ទៅ ១៥ នាក់។ ការរួចចេញពីទ្រុងបិសាចមកខាងក្រៅវិញ មិនដឹងថាពួកគេ (អ្នកតវ៉ានៅបឹងកក់) នៅតែមានចិត្តក្លាហាន រឺ ស្លុតបាត់បង់អស់ស្មារតី នឹងតវ៉ាយ៉ាងណាទៀតនោះទេ? តែទោះយ៉ាងណាសូមជួយអបអរសាទរ ដល់អ្នកទាំង ១៥ នាក់នេះផង ហើយសូមកោតសរសើរ នូវទឹកចិត្តដ៏ក្លាហាននេះ តតាំងនឹងពួកក្រុមអ្នកខ្លាំង ប្រើក្បាច់កូនក្មេងគឺ “ក្បាច់វ៉ៃព្រួត” មានទាហានផង មានប៉ូលិសផង ប៉េ-អឹមផង ក្រុមសន្តិសុខស៊ីឈ្នួលផង និង តុលាការផង។
Related articles
- Appeals court frees Cambodian eviction protesters (miamiherald.com)
- Cambodian court frees 13 women who were jailed for protesting being evicted from their homes (foxnews.com)
- Court Frees 13 Cambodian Land Eviction Protesters (world.time.com)
ព័ត៌មានដកស្រង់៖ អ្នកបឹងកក់នឹងត្រូវគេដោះលែង 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ក្រុមហ៊ុនស៊ូកាកូអ៊ីន, បឹងកក់
add a comment
- ដកស្រង់ទាំងស្រុងពី៖ សារព័ត៌មានសេរី
ទីបំផុតសាលាឧទ្ធរណ៍ របស់ប្រទេសកម្ពុជា បានសម្រេចដោះលែងស្ត្រីអ្នកបឹងកក់ ទាំង១៣នាក់ពីពន្ធនាគារព្រៃសហើយ បន្ទាប់ពីពួកគេជាប់ពន្ធនាគារ រយៈពេល១ខែ៣ថ្ងៃមក។
គួររំលឹកថា ស្ត្រីអ្នកបឹងកក់ទាំង១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៦ខែ ចំពោះបទចូលកាន់កាប់ទ្រព្យសម្បត្តិបុគ្គលឯកជន និងជេរប្រមាថមន្រ្តីសាធារណៈ។
ស្រ្តីអ្នកបឹងកក់ទាំង១៣ បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ថា នេះជាការកាត់ក្តីយ៉ាងយុត្តិធម៌មួយ ខុសពីសាលាដំបូងក្រុងភ្នំពេញ ដែលសម្រេចកាត់ទោសពួកគាត់ ដោយអយុត្តិធម៌ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែនោះ។
តាមមន្រ្តី ស្រ្តីអ្នកបឹងកក់ទាំង១៣នាក់ នឹងត្រូវដោះលែងឲ្យមានសេរីភាព ពីពន្ធនាគារនៅរសៀលថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីបំពេញបែបបទតាមនីតិវិធី៕
កំសាន្ដរូបភាព៖ ប្រភេទដាវរបស់ជប៉ុន 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ដាវជប៉ុន, ដាវសាមូរ៉ៃ, ប្រទេសជប៉ុន
2 comments
មនុស្សដែលអាចប្រោះជីវិតអោយរស់វិញ Beat Richner 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, សុខភាព.Tags: Asia, Beat Richner, Cambodia, Health, Phnom Penh, Zurich
add a comment
បុរសម្នាក់ ដែលមានមន្តអាគមពិសេស អាចជប់ជីវិតមនុស្ស អោយរស់ឡើងវិញបាន ពិសេសគឺកុមារកម្ពុជានោះ នោះគឺលោកវេជ្ជបណ្ឌិត Beat Richner នោះ ដែលលោកជាជនជាតិ ស្វ៊ីស បានប្រកាសអាសន្នថា បើសិនជាគ្មានការយកចិត្តទុកដាក់ការឧបត្ថម្ភគាំទ្រថវិកា ពីសំណាក់ជាតិ និង អន្តរជាតិទេ មន្ទីរពេទ្យទាំងប្រាំគឺ “មន្ទីរពេទ្យ គន្ធបុប្ផា” នឹងត្រូវបិទទ្វារហើយ។
ប្រសិនជាមន្ទីរពេទ្យ គន្ធបុប្ផា ពិតជាបិទទ្វារមែន វានឹងក្លាយជាគ្រោះថ្នាក់យ៉ាងធំធេង សំរាប់កុមារកម្ពុជា ព្រោះបើពឹងលើពេទ្យក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្មេងៗដែលឈឺទៅជួបពេទ្យទាំងនោះ ទៅអោយព្យាបាល ដូចទៅអោយពួកពេទ្យអស់នោះ សំពងនឹងដំបងបន្ថែម ហើយប្លន់យកខ្សែដៃ ខ្សែក កាបូបលុយ អញ្ចឹង ទៅលើអ្នកជំងឺកំពុងតែឈឺស្រាប់ហើយត្រូវការអោយពួកគេជួយ។ ចាំមើលថាពួកអ្នកមានដោយចៃដន្យ “លុយធ្លាក់ពីលើមេឃ” មានដោយសារកាប់ព្រៃឈើ លក់សម្បត្តិធម្មជាតិ លុយពុករលួយ យកលុយជាតិដាក់ក្នុងហោប៉ៅខ្លួន លួចដីស្រែចម្ការផ្ទះសម្បែងប្រជាជន ទាំងនោះ តើនឹងដាក់ទានបានប៉ុន្មានភាគ? ព្រោះតាមតែយើងដឹង ពេលកន្លងមកគ្រាន់តែ បុណ្យកឋិនរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកចៃតូចៗទាំងហ្វូង ដែលដោយតាមរោមជើងរោមដៃលោក ហ៊ុន សែន ទៅជាមួយនោះ ម្នាក់ៗចូលបុណ្យកឋិនសុទ្ធតែ “មួយម៉ឺនដុល្លារ”។ មិនដែលឃើញទេ ប្រទេសអ្នកក្រជាងគេលើលោកមួយនេះ គ្រាន់តែចូលបុណ្យម្ដងមួយម៉ឺនដុល្លារ “យីស ក្រអីក៏ក្រដល់ថ្នាក់នេះ”។
Related articles
- ប្រវត្តិ លោក វេជ្ជបណ្ឌិត Beat Richner [ភាសាអង់គ្លេស] (seylanote.wordpress.com)
- CPP lawmaker supports land exchange with Viet…swapping Khmer land with losers (khamerlogue.wordpress.com)
- Some 10,000 Cambodians gather to observe int’l day against drug (khamerlogue.wordpress.com)
ថូផ្កានៃសំណាង 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ, រឿងខ្លី, សុភមង្គល, អំណាន.Tags: Ancient, Auction, Emperor of China, History, Qianlong Emperor, Qing Dynasty, Vase
add a comment
រឿងមួយនេះកើតឡើងនៅថ្ងៃមួយ ដែលបងប្អូនបង្កើតពីរនាក់ ទៅសំអាតផ្ទះលោកពូរបស់ខ្លួន ដែលបានលាចាកលោកទៅហើយ។ ពួកគេបានកំពុងតែរៀបចំរៀបអីវ៉ាន់ រៀបចំសៀវភៅដាក់តាមធ្នើរដាក់សៀវភៅ និង ថូផ្កាមួយ ហើយបន្តការងារទៅទៀតរហូតដល់ចប់។ ក្រោយពេលការងារចប់សព្វគ្រប់ហើយ ពួកគេទាំងពីរនោះហាក់ចាប់អារម្មណ៍ថា ថូផ្កានោះអាចជារបស់មានតំលៃ ពួកគេក៏យកថូផ្កានោះតាមខ្លួន ទៅកន្លែងដាក់ដេញថ្លៃ។ អ្នកនៅទីនោះបានប្រាប់ពួកគេថា ថូផ្កានោះជាវត្ថុបុរាណតាំងពីឆ្នាំ ១៧៤០ មកម្ល៉េះ ដែលគេបង្កើតវាឡើងយ៉ាងពិសេស សំរាប់អធិរាជ គៀនឡុង “Qianlong Emperor”។ ពួកគេទាំងពីរនាក់ក៏សំរេចចិត្ត ចាក់ថូផ្កានោះ ដើម្បីអោយគេដេញថ្លៃ ដែលតំលៃវាបំបែកកំណត់ត្រា នៃតំលៃសិល្បៈរបស់ចិន ដែលតំលៃវាដល់ទៅជិតដល់ ៦៩ លានដុល្លារអាមេរិក។
សូមកុំដេកចាំលុយធ្លាក់មកពីលើមេឃ “ចូរប្រឹងធ្វើការងារ”
Related articles
- The Full Qianlong Dynasty Movie (aavaque.typepad.com)
- £1/2m for rare Ming vase they turned into a lamp (express.co.uk)
- £4m Ming vase turned into lamp sells for £550,000 (dailymail.co.uk)
កំប្លែងរូបភាព៖ គ្មានវាចានឹងថ្លែង 26/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងរូបភាព, ព័ត៌មានជាតិ.Tags: មាស សុភា, ឱសថស្ថាន
2 comments
ប្រភពរូបភាព៖ ហ្វេសប៊ុក
Related articles
- Cambodia refuses to extradite French architect to China (vancouversun.com)
- Old favourites (jonsanwell.wordpress.com)
- Don’t walk on the grass! – Hanoi, Vietnam (travelpod.com)






