អង់សានស៊ូជី ទើបបានមកទទួលរង្វាន់ណូបែលសន្តិភាព 17/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ.Tags: Aung San Suu Kyi, ប្រទេសភូមា, រង្វាន់ណូបែលសន្តិភាព, Burma, Myanmar, Nobel Committee, Nobel Peace Prize, Oslo, Suu Kyi
trackback
អង់សានស៊ូជី ទទួលបានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០១ តែនាងមិនបានមកទទួលយករង្វាន់នេះដោយខ្លួននាងនោះទេ ដោយសារតែនាងជាប់ឃុំឃាំងក្នុងផ្ទះ ដែលគិតមកដល់ពេលនៃការដោះលែងនាងវិញគឺការរស់ក្នុងផ្ទះឃុំនោះអស់ប្រហែល ២០ ឆ្នាំ។
កាលពីប្រទេស ភូមា មានការបោះឆ្នោតសំរាប់ជ្រើសរើសអ្នកដឹកនាំប្រទេសលើកដំបូងនាងបានឈ្នះឆ្នោតយ៉ាងលើសលប់ តែនាងមិនអាចឡើងធ្វើជាអ្នកដឹកនាំទេគឺ មានក្រុមមួយទៀតដែលគេស្គាល់ថាជារដ្ឋាភិបាលយោធា ប្រើអំណាចផ្ដាច់ការ ចាប់នាងដាក់គុក ហើយឡើងដឹកនាំប្រទេសដោយខ្លួនឯង ទោះបីជាខ្លួនជាអ្នកចាញ់ឆ្នោតយ៉ាងណាក្ដី។
កាលពីថ្មីៗឆ្នាំចុងក្រោយនេះ នាងត្រូវបានគេដោះលែង ហើយសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយក្នុងប្រទេសនេះមួយចំនួនដែរ ដូចគ្នាក្នុងរដ្ឋសភាជាដើម។
ប៉ុន្មានថ្ងៃនេះ នាងបានចាកចេញពីប្រទេស មកធ្វើទស្សនកិច្ចការងារនៅប្រទេសក្នុងទ្វីបអឺរ៉ុប ដោយមានការទទួលអបអរ យ៉ាងអឺងកង។ ហើយនាងក៏បានទៅប្រទេស ណ័រវេស ដើម្បីទទួលយករង្វាន់ណូបែលសន្តិភាព ទទួលយកកិត្តិយសរបស់នាង និង បានថ្លែងសន្ទរកថានៅទីនោះផងដែរ។
Related articles
- Suu Kyi to deliver Nobel Peace Prize speech, 21 years after (newsinfo.inquirer.net)
- Suu Kyi to give Nobel speech 21 years after winning prize – CTV.ca (ctv.ca)
- Suu Kyi to give Nobel Peace speech 21 years later (hosted.ap.org)


មតិ»
No comments yet — be the first.