អត្ថបទចំរៀង៖ ទូរស័ព្ទភ្ជាប់ស្នេហ៍ 21/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, រឿងផ្ទាល់ខ្លួន, ស្នេហា, អត្ថបទចំរៀង.Tags: ទូរស័ព្ទភ្ជាប់ស្នេហ៍, ស្នេហា, អាណែត
trackback
ទូរស័ព្ទភ្ជាប់ស្នេហ៍
(១)- យប់ថ្ងៃបងតែងស្រមៃ យប់ថ្ងៃទូរស័ព្ទទៅស្រី សាសងពាក្យសម្ដី ប្រាប់ដល់រូបនួនល្អង *សំលេងអូនសែនពីរោះ នៅងំក្នុងត្រចៀកបង ទោះស្ដាប់ជាច្រើនដង ក៏មិនព្រមជិនណាយ។
(២)- វេលាហួសអស់ច្រើនឆ្នាំ និស្ស័យយើងមិនដាច់ឡើយ នឹកឃើញដល់ត្រាណត្រើយ ចុចទូរស័ព្ទឆ្លើយឆ្លង *តើអូននៅចាំបងទេ? ប្រុសម្នាក់ដែលធ្លាប់លួចប៉ង ច្រើនឆ្នាំ ច្រើនខែ កន្លង តាំងពីបងមិនទាន់ពេញវ័យ។
R- សំលេងទូរស័ព្ទ ចេញពីបេះដូង រ៉ាយរ៉ាប់ពាក្យក្នុងចិត្ត ពីទីដ៏សែនឆ្ងាយ ពាក្យពេចន៍រៀបរាប់ដោយផ្ទាល់ ជួសអក្ខរាក្នុងចុតហ្មាយ ប្រាប់ថាបងសែនស្ដាយ បន្លាយពេលវេលាដោយគ្មានស្នេហ៍។
(៣)- ចង់ប្រាប់ពាក្យមួយយ៉ាងខ្លី ចង់ប្រាប់ទៅអាណែតស្រី ថានៅក្នុងហរទ័យ ស្នេហ៍អូនគ្មានប្រួលប្រែ *ជឿចិត្តលើរូបបងចុះ ណាម្ចាស់ចិត្តកំពូលស្នេហ៍ បងនឹងមិនកែប្រែ ធ្វើអោយម្ចាស់ស្នេហ៍អូនកង្វល់៕

អត់ដឹងសោះថាសុផាតចេះច្រៀងពិរោះយ៉ាងនេះ ។
យ៉ាស់!!!!!!