មនុស្សដែលអាចប្រោះជីវិតអោយរស់វិញ Beat Richner 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, សុខភាព.Tags: Asia, Beat Richner, Cambodia, Health, Phnom Penh, Zurich
trackback
បុរសម្នាក់ ដែលមានមន្តអាគមពិសេស អាចជប់ជីវិតមនុស្ស អោយរស់ឡើងវិញបាន ពិសេសគឺកុមារកម្ពុជានោះ នោះគឺលោកវេជ្ជបណ្ឌិត Beat Richner នោះ ដែលលោកជាជនជាតិ ស្វ៊ីស បានប្រកាសអាសន្នថា បើសិនជាគ្មានការយកចិត្តទុកដាក់ការឧបត្ថម្ភគាំទ្រថវិកា ពីសំណាក់ជាតិ និង អន្តរជាតិទេ មន្ទីរពេទ្យទាំងប្រាំគឺ “មន្ទីរពេទ្យ គន្ធបុប្ផា” នឹងត្រូវបិទទ្វារហើយ។
ប្រសិនជាមន្ទីរពេទ្យ គន្ធបុប្ផា ពិតជាបិទទ្វារមែន វានឹងក្លាយជាគ្រោះថ្នាក់យ៉ាងធំធេង សំរាប់កុមារកម្ពុជា ព្រោះបើពឹងលើពេទ្យក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្មេងៗដែលឈឺទៅជួបពេទ្យទាំងនោះ ទៅអោយព្យាបាល ដូចទៅអោយពួកពេទ្យអស់នោះ សំពងនឹងដំបងបន្ថែម ហើយប្លន់យកខ្សែដៃ ខ្សែក កាបូបលុយ អញ្ចឹង ទៅលើអ្នកជំងឺកំពុងតែឈឺស្រាប់ហើយត្រូវការអោយពួកគេជួយ។ ចាំមើលថាពួកអ្នកមានដោយចៃដន្យ “លុយធ្លាក់ពីលើមេឃ” មានដោយសារកាប់ព្រៃឈើ លក់សម្បត្តិធម្មជាតិ លុយពុករលួយ យកលុយជាតិដាក់ក្នុងហោប៉ៅខ្លួន លួចដីស្រែចម្ការផ្ទះសម្បែងប្រជាជន ទាំងនោះ តើនឹងដាក់ទានបានប៉ុន្មានភាគ? ព្រោះតាមតែយើងដឹង ពេលកន្លងមកគ្រាន់តែ បុណ្យកឋិនរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកចៃតូចៗទាំងហ្វូង ដែលដោយតាមរោមជើងរោមដៃលោក ហ៊ុន សែន ទៅជាមួយនោះ ម្នាក់ៗចូលបុណ្យកឋិនសុទ្ធតែ “មួយម៉ឺនដុល្លារ”។ មិនដែលឃើញទេ ប្រទេសអ្នកក្រជាងគេលើលោកមួយនេះ គ្រាន់តែចូលបុណ្យម្ដងមួយម៉ឺនដុល្លារ “យីស ក្រអីក៏ក្រដល់ថ្នាក់នេះ”។
Related articles
- ប្រវត្តិ លោក វេជ្ជបណ្ឌិត Beat Richner [ភាសាអង់គ្លេស] (seylanote.wordpress.com)
- CPP lawmaker supports land exchange with Viet…swapping Khmer land with losers (khamerlogue.wordpress.com)
- Some 10,000 Cambodians gather to observe int’l day against drug (khamerlogue.wordpress.com)


មតិ»
No comments yet — be the first.