អបអរសាទរអ្នកបឹងកក់ 28/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Appellate court, Asia, ក្រុមហ៊ុន ស៊ូកាគូ, ជម្លោះដីធ្លី, បឹងកក់, ពន្ធនាគារ, Cambodia, Phnom Penh, Prison
trackback
ទីបំផុតដោយសារតែសម្ពាធពីខាងក្រុង និង ខាងក្រៅ លូកដៃច្របាច់ករដ្ឋាភិបាល ដែលយកច្បាប់ទ្រាប់គូទអង្គុយញ៉ាំបាយអ្នកស្រុក បានសំរេចចិត្តសារជាថ្មីម្ដងទៀត ដោយអោយតុលាការដោះលែងអ្នកតវ៉ា ការពារ ដី ផ្ទះសម្បែង របស់ពួកគេនៅបឹងកក់ទាំង ១៣ នាក់ហើយ ដែលកាលពីដំបូងមានដល់ទៅ ១៥ នាក់។ ការរួចចេញពីទ្រុងបិសាចមកខាងក្រៅវិញ មិនដឹងថាពួកគេ (អ្នកតវ៉ានៅបឹងកក់) នៅតែមានចិត្តក្លាហាន រឺ ស្លុតបាត់បង់អស់ស្មារតី នឹងតវ៉ាយ៉ាងណាទៀតនោះទេ? តែទោះយ៉ាងណាសូមជួយអបអរសាទរ ដល់អ្នកទាំង ១៥ នាក់នេះផង ហើយសូមកោតសរសើរ នូវទឹកចិត្តដ៏ក្លាហាននេះ តតាំងនឹងពួកក្រុមអ្នកខ្លាំង ប្រើក្បាច់កូនក្មេងគឺ “ក្បាច់វ៉ៃព្រួត” មានទាហានផង មានប៉ូលិសផង ប៉េ-អឹមផង ក្រុមសន្តិសុខស៊ីឈ្នួលផង និង តុលាការផង។
Related articles
- Appeals court frees Cambodian eviction protesters (miamiherald.com)
- Cambodian court frees 13 women who were jailed for protesting being evicted from their homes (foxnews.com)
- Court Frees 13 Cambodian Land Eviction Protesters (world.time.com)


អបអរសាទរ !
ខ្ញុំស្រឡាញ់និងគោរពកោតសរសើរទឹកចិត្តក្លាហានរបស់អ្នកភូមិបឹងកក់ខ្លាំងណាស់ បើទោះជាគាត់គ្មានអ្វីសោះនៅក្នុងដៃ តែពួកគាត់នៅតែក្រាញននៀលប្រឆាំងនិងតវ៉ាការពារនៅផ្ទះសម្បែងរបស់ពួកគាត់ យ៉ាងក្លាហាន។ ប្រសិនបើខ្មែរយើង មានឆន្ទៈការពារទឹកដី និងហួងហែងរាល់អ្វីដែលជារបស់ខ្មែរ ដូចដែលអ្វីដែលអ្នកភូមិបឹងកក់បានធ្វើកន្លងមក ខ្ញុំជឿថា ខ្មែរយើងច្បាស់ជាងើបម្តងទៀត ហើយពុំមានសត្រូវណាហ៊ានឈ្លានពាននោះទេ ព្រោះការស្រឡាញ់ហួងហែងគ្នា សាមគ្គីគ្នា។ ហ៊ឺម.. មិនដឹងថាពេលណាទេ..
ចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីខ្លួនខ្ញុំ……ពេលមានបញ្ហាជាមួយប្រទេសជិតខាង ប្រជាជនខ្មែរដែលធ្លាប់ឈ្លោះកាប់ចាក់គ្នាបែកក្បាលហូរឈាម ដោយសារតែដាំស្លឹកគ្រៃ ដាំស្ពៃជ្រុលដៃចូលទៅខាងដីអ្នកម្ខាង រឺ ដោយសារតែគោរបស់អ្នកជិតខាងជាន់សំណាប – ក្មេង ស្ទាវ ចាស់ស្ទាវ ដែលដេញកាប់គ្នាតាមកន្លែងរាំធុងបាស់ ដេញកាប់ចាក់គ្នាតាមទីក្រុងទាំងហ្វូងៗ ដោយសាររឿងកំប៉ិចកំប៉ុក រឿងសំលឹងមុខគ្នា រឿងរាំជាន់ជើង………មិនដឹងពួកហ្នឹងបាត់ទៅណាទេ ពេលមានបញ្ហាគេឈ្លានពាននៅព្រំដែន យួមចូលមកពេញស្រុក ពេញភូមិ ពេញឃុំ ពេញឃុំ។ សង្ស័យតែពួកអស់ហ្នឹងលួចលុយម៉ែឪ លួចលុយប្រពន្ធ ដើម្បីទៅបានរួមសេបសន្ថេវៈជាមួយពួកនាងស្រីយួននោះផងក៏មិនដឹង បើមិនអញ្ចឹងក៏ប្រហែលជាកំពុងអង្គុយក្នុងហាងកាហ្វេរយួន ដែលបង្កប់ស្រីពង្វក់ និង ចាក់ចំរៀងយួនអោយស្ដាប់ផងក៏មិនដឹងដែរ។