រឿងពិត៖ ឆ្កែស្រុកខ្មែរ 29/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, រឿងខ្លី, រឿងពិត, អត្ថបទតាមសំណូមពរ.Tags: ឆ្កែកាច, ឆ្កែស្រុកខ្មែរ, ឆ្កែស្លូត, ទីក្រុងភ្នំពេញ
trackback
កាលពីមុន ខ្ញុំមានមិត្តភ័ក្ដិជនជាតិបរទេសម្នាក់ គាត់ធ្វើការនៅស្រុកខ្មែរជាច្រើនឆ្នាំ តែត្រលប់ទៅប្រទេសកំណើតវិញ ច្រើនឆ្នាំហើយ។ ខ្ញុំជួបគាត់ម្ដងម្កាល សំណេះសំណាលគ្នាលេង គាត់និយាយប្រាប់ខ្ញុំថា គាត់រស់នៅផ្ទះជួលមួយកន្លែងនៅទីក្រុងភ្នំពេញ ជីវភាពសមញ្ញា ធ្វើដំណើរទៅធ្វើការតាមម៉ូតូឌុប។ គាត់ជាមនុស្សមានសន្ដានចិត្តល្អ ស្អប់ខ្ពើមការជិះជាន់ ស្អប់ខ្ពើមអំពើអាក្រក់ និង ជាមនុស្សជួយយកអសារគ្នាណាស់។
ថ្ងៃមួយគាត់ប្រាប់ខ្ញុំថា គាត់ចិញ្ចឹមឆ្កែមួយក្បាលនៅស្រុកខ្មែរ គាត់នឹកវាខ្លាំងណាស់ តែគាត់មិនអាចយកវាមកប្រទេសក្រៅ តាមគាត់បានទេ ត្បិតអីតាមយន្តហោះហាមយកសត្វតាមជាមួយ។ ដូច្នេះហើយបានជាគាត់ ត្រូវចំណាយលុយទិញសំបុត្រយន្តហោះ ទៅលេងឆ្កែរបស់គាត់រៀងរាល់ឆ្នាំ។
គាត់ថាឆ្កែគាត់ពិសេសណាស់ ខុសពីឆ្កែគេផ្សេងនៅប្រទេសកម្ពុជា។ ខ្ញុំក៏សួរសំណួរបន្ថែមទៅគាត់ចង់ដឹងភាពអស្ចារ្យនោះ គាត់បាននិយាយប្រាប់ខ្ញុំថា “កុំថាឡើយមនុស្សខ្មែរ សូម្បីតែឆ្កែខ្មែរក៏មិនចេះប្រព្រឹត្តខ្លួនដែរ – Not only Khmer people even though Khmer dogs don’t know how to behave”។ គាត់ថាឆ្កែគាត់មិនចេះតែព្រុសរញ៉េរញ៉ៃ ដោយមិនមានដឹងមានអីច្បាស់លាស់ មិនដេញខាំមនុស្ស មិនដេញខាំគ្នាវា ញ៉ាំក៏ដឹងកន្លែង ជុះក៏ដឹងកន្លែង និង តែងតែបង្ហាញកាយវិការសុភាពរាបសា ស្លូតបូត ចំពោះមនុស្ស និង សត្វឆ្កែគ្នាវាទៀតផង។


មតិ»
No comments yet — be the first.