អត្ថបទចំរៀង៖ ទូរស័ព្ទភ្ជាប់ស្នេហ៍ 21/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, រឿងផ្ទាល់ខ្លួន, ស្នេហា, អត្ថបទចំរៀង.Tags: ទូរស័ព្ទភ្ជាប់ស្នេហ៍, ស្នេហា, អាណែត
3 comments
ទូរស័ព្ទភ្ជាប់ស្នេហ៍
(១)- យប់ថ្ងៃបងតែងស្រមៃ យប់ថ្ងៃទូរស័ព្ទទៅស្រី សាសងពាក្យសម្ដី ប្រាប់ដល់រូបនួនល្អង *សំលេងអូនសែនពីរោះ នៅងំក្នុងត្រចៀកបង ទោះស្ដាប់ជាច្រើនដង ក៏មិនព្រមជិនណាយ។
(២)- វេលាហួសអស់ច្រើនឆ្នាំ និស្ស័យយើងមិនដាច់ឡើយ នឹកឃើញដល់ត្រាណត្រើយ ចុចទូរស័ព្ទឆ្លើយឆ្លង *តើអូននៅចាំបងទេ? ប្រុសម្នាក់ដែលធ្លាប់លួចប៉ង ច្រើនឆ្នាំ ច្រើនខែ កន្លង តាំងពីបងមិនទាន់ពេញវ័យ។
R- សំលេងទូរស័ព្ទ ចេញពីបេះដូង រ៉ាយរ៉ាប់ពាក្យក្នុងចិត្ត ពីទីដ៏សែនឆ្ងាយ ពាក្យពេចន៍រៀបរាប់ដោយផ្ទាល់ ជួសអក្ខរាក្នុងចុតហ្មាយ ប្រាប់ថាបងសែនស្ដាយ បន្លាយពេលវេលាដោយគ្មានស្នេហ៍។
(៣)- ចង់ប្រាប់ពាក្យមួយយ៉ាងខ្លី ចង់ប្រាប់ទៅអាណែតស្រី ថានៅក្នុងហរទ័យ ស្នេហ៍អូនគ្មានប្រួលប្រែ *ជឿចិត្តលើរូបបងចុះ ណាម្ចាស់ចិត្តកំពូលស្នេហ៍ បងនឹងមិនកែប្រែ ធ្វើអោយម្ចាស់ស្នេហ៍អូនកង្វល់៕
ចំរៀងខ្មែរ៖ ពេលកេងលក់ទើបអាចភ្លេចបង 20/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ពេលកេងលក់ទើបអាចភ្លេចបងបាន, មាស សុខសោភា
add a comment
បានការពារ ៖ រឿងពិត៖ ស្រីអ៊ីន 19/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងខ្លី, រឿងពិត.Tags: កេងប្រវ័ញ្ញកំលាំងពលកម្ម, ខេត្តក្រចេះ, ជាងដេរ, ប្រទេសកម្ពុជា, ស្រីអ៊ីន
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។
អត្ថបទចម្រៀង៖ បិសាចពាក់ស្រោមឥសី 19/06/2012
Posted by ឧត្តម in ចំរៀងសំរាប់ជាតិ, អត្ថបទចំរៀង.Tags: បឹងកក់, បុរីកីឡា
add a comment
១-ឱ! កម្ពុជា ជាភូមិកំណើត រនោចគ្មានខ្នើត គ្មានដួងចន្ទ្រា ទ្វីបលោកងងឹត សត្វរស់រងា ឱ! កម្មវេរា ផ្ដន្ទាគ្មានលោះ។
២-បិសាចពាក់ស្រោម ឥសីមានបុណ្យ ទាមចំណែកគុណ ម្ដេចពាក់ស្រោមងោះ កំណាចព្រៃផ្សៃ អប្រិយទុរយស ឬចង់បានឈ្មោះ នរកតផៅ។
(R)-សម្លេងទ្រហោ យំសោកស្រណោះ គេខាកគេស្ដោះ ឈូសទីលំនៅ អ្នកក្រទាមសិទ្ធ គេចោទថាខ្លៅ វាយខ្នោះយកទៅ ពង្វែងបន្លំ។
៤-នេះគឺសង្គម ទ្រនំពស់វែក អ្នកមានអំណាច ធ្វើឫកហែងហំ ធាតុពិតដូចសត្វ នរកជាប់ឃុំ មួយជាតិជាខ្ញុំ បម្រើនាយទុន។
- Cambodia may give villages to Vietnam (aseanists.wordpress.com)
- How comes that the home village of the National Assembly’s President is on Vietnam soil? (trustbuilding.wordpress.com)
- Cambodia’s Curse by Joel Brinkley (worldwritsmall.wordpress.com)
វីដេអូចំរៀងខ្មែរ៖ ពិន្ទុ ១០០ 17/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in វីដេអូចំរៀងខ្មែរ.Tags: ពិន្ទុ ១០០, មាស សុខសោភា, Town Production
add a comment
ម៉ូដកូរ៉េ៖ សំរាប់ខែ មិថុនា 17/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ម៉ូដកូរ៉េ.Tags: ខោអាវ, ម៉ូដកូរ៉េ, ម៉ូដសំលៀកបំពាក់
add a comment
កំប្លែងភាសាអង់គ្លេស៖ Red Lipstick 17/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងភាសាអង់គ្លេស.Tags: កំប្លែងភាសាអង់គ្លេស, Lipstick, Red Lipstick
1 comment so far











