ក្រុមក្មេងស្ម័គ្រចិត្តចុះវាស់ដី? 06/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ដីធ្លី, យុវជនស្ម័គ្រចិត្ត, ហ៊ុន សែន
2 comments
នេះបានគេរិះគន់មិនខុសមែន ជារឿងគួរអោយសើចចំអក យកក្មេងៗស្ម័គ្រចិត្តចុះទៅវាស់វែងដីធ្លី ក្មេង ដែលមិនមានចំណេះដឹងអ្វីទាល់តែសោះខាងនោះ ចុះមន្ត្រីទាំងឡាយតាមក្រសួង មន្ទីរអស់នោះទៅណាអស់ហើយ? ហើយពាក់ខោអាវយោធា អោយក្មេងៗអស់ទាំងនោះ មើលតែទៅធ្វើសង្គ្រាម នាយករដ្ឋមន្ត្រីខ្មែរអើយ នាយករដ្ឋមន្ត្រីខ្មែរ ដឹកនាំប្រទេសដូចក្មេងបៀមដៃ ចរិតមហាសែនដូច គីម ជុងអ៊ីល ខ្លួនតែមួយធ្វើដូចខ្លួនចេះសព្វចេះគ្រប់ គ្មានអ្នកណាចេះដល់។
ពួកអ្នករៀនមានចំណេះដឹងពិតប្រាកដ មិនយកទៅប្រើទេ ពួកអ្នកខំរៀនសូត្របានចំណេះពិតប្រាកដ ចង់ចូលធ្វើការក្នុងក្រសួង មន្ទីរពិតប្រាកដ ទាល់តែយកលុយរាប់ម៉ឺនដុល្លារ ទៅសូកពួកអស់លោក ប្រធានមន្ទីរ ប្រធានក្រសួង ទើបអាចចូលទៅធ្វើការបាន ដល់ស្រាប់តែសម្ដេចដ៏មហាឧត្តុង្គឧត្ដមនេះ យកក្មេងទើបតែលែងបៅដោះ ទៅធ្វើការជំនួសពួកចេញពី សាលាពិតប្រាកដឆ្កុយ។ បើពូកែម្លឹងៗម្ដេចមិនប្រឹងរកការងារ អោយខ្មែររាប់សែននាក់ ដែលធ្វើទាសករគេនៅ ម៉ាឡេស៊ី ថៃ ចិន កូរ៉េ អោយមានការងារទៅ បានបណ្ដោយអោយ ទៅធ្វើកញ្ជះគេទៅវិញ? នេះលោកនាយករដ្ឋមន្ត្រីមិនមែនជាឪខ្ញុំ បើសិនជាលោកជាឪខ្ញុំវិញ លោកនឹងត្រូវមានពាក្យជាច្រើនត្រូវដោះស្រាយជាមួយខ្ញុំ ហើយលោកនឹងលេបបាយល្ងាចនេះ មិនចូលនោះទេ។
Related articles

