jump to navigation

បច្ចេកវិទ្យា៖ ថត​សំលេង​នៅ​ក្នុង Skype 18/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, សុភមង្គល, ស្នេហា.
Tags: , ,
add a comment

អ្នក​ក៏​ប្រើ​ Skype ដើម្បី​ជជែក​គ្នា​លេង​ជាមួយ​មិត្តភ័ក្ដិ បង​ប្អូន ឪពុក​ម្ដាយ គូ​សង្សារ​ដែល​រស់នៅ​ឆ្ងាយ​ពី​គ្នា​ដែរ​មែន​​ទេ? ក្រោយ​ពី​ការ​ជជែក សាសង ផ្ដោះផ្ដង រំលង​ហួស​ទៅ​មាន​ពេល​ខ្លះ​ អ្នក​ចង់​ស្ដាប់​សំលេង​ពួក​គេ​ម្ដង​ទៀត​ទេ? មាន​ដំណោះស្រាយ​អំពី​រឿង​នេះ ដោយ​អ្នក​អាច​ប្រើ Skype Auto Recorder ដើម្បី​ថត​សំលេង​ពួក​គេ​ទុក​បាន។ សូម​មាន​ក្ដី​សុខ និង​ សុភមង្គល​ក្នុង​ការ​ជជែក​កំសាន្ដ!

-កំណែ​ខុស​ឆ្គង៖ ស្មាលា (ខុស)​ » ស្មារលា (ត្រូវ)

About these ads

សួន សេរីរដ្ឋា ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ 18/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
11 comments

ប្រហែល​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​ជា​រឿយ​ៗ​និយាយ​អំពី​ការ​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ខ្មែរ​បច្ចុប្បន្ន (១)-ស្នើរ​សុំ​អោយ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ក្រុម​ប្រឹក្សា​សន្ដិសុខ​នៃ​អង្គការ​សហប្រជាជាតិ និង តំណាង​ប្រទេស​ជា​ហត្ថលេខី​ទាំង​ ១៨ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ព្រម​ទាង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​សើរើ​ ពិនិត្យ​ការ​អនុវត្តន៍​អោយ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ (២)-ប្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​ប្រឆាំង​នូវ​រាល់​ទម្រង់​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ ដែល​មេដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ បាន​ប្រព្រឹត្ត​នូវ​បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​ជាតិ និង រំលោភ​សិទ្ធិ​មនុស្ស។ ចំពោះ​ពាក្យ​បណ្ដឹង​នេះ​​ ត្រូវ​បាន​ដាក់​ចូល​ទៅ​ដល់​ តុលាការ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេរ​ ហើយ ហើយ​តុលាការ​នេះ​ ក៏​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ពួក​​គេ​ហើយ​ដែរ។

វា​ជា​រឿង​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ត្រូវ​បាន​គេ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ចាំ​មើល​តទៅ​ទៀត​ តើ​តុលាការ​នេះ​នឹង​ធ្វើ​ចំណាត់​ការ​យ៉ាង​ណា? សូម​រង់ចាំ​តាមដាន​ បន្ត​ទៀត​ជាមួយ​គ្នា។

View this document on Scribd

%d bloggers like this: