សួន សេរីរដ្ឋា ប្ដឹងលោក ហ៊ុន សែន ទៅតុលាការអន្តរជាតិ 18/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: តុលាការអន្តរជាតិ, សួន សេរីរដ្ឋា, ហ៊ុន សែន, ICC
trackback
ប្រហែលអ្នកទាំងអស់គ្នាបានស្គាល់លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ហើយដែលជារឿយៗនិយាយអំពីការដាក់ពាក្យប្ដឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន (១)-ស្នើរសុំអោយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ និង តំណាងប្រទេសជាហត្ថលេខីទាំង ១៨ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីសើរើ ពិនិត្យការអនុវត្តន៍អោយបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ (២)-ប្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទីក្រុងឡាអេ ដើម្បីប្រឆាំងនូវរាល់ទម្រង់នៃអំពើឧក្រិដ្ឋកម្ម ដែលមេដឹកនាំខ្មែរគ្រប់ជំនាន់ បានប្រព្រឹត្តនូវបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និង រំលោភសិទ្ធិមនុស្ស។ ចំពោះពាក្យបណ្ដឹងនេះ ត្រូវបានដាក់ចូលទៅដល់ តុលាការអន្តរជាតិនៃទីក្រុងឡាអេរ ហើយ ហើយតុលាការនេះ ក៏បានទទួលយកពាក្យបណ្ដឹងរបស់ពួកគេហើយដែរ។
វាជារឿងថ្មីមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលនាយករដ្ឋមន្ត្រីខ្មែរ ត្រូវបានគេប្ដឹងទៅតុលាការអន្តរជាតិ ចាំមើលតទៅទៀត តើតុលាការនេះនឹងធ្វើចំណាត់ការយ៉ាងណា? សូមរង់ចាំតាមដាន បន្តទៀតជាមួយគ្នា។

មានតែរងចាំអ៊ុតមើលទេ ទោះសម្ដេចជាចាញ់ក្ដីក៏គ្មានអ្នកណាដឹងដែរ ព័ត៌មានលាក់ជិតឈឹង ដូចហោណាំហុង ចាញ់ក្ដី មកវិញទាំងស្ងាត់មាត់ជ្រាប។
មួយឈុតនេះដូចជាប្លែកពីឈុតលោក សម រង្ស៊ី ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាមេរិក និង បារាំង។ ចាំមើលប្រហែលឈុតក្រោយនេះគួរអោយជក់ចិត្តជាងឈុតមុនៗ។
ព័ត៌មានដែលពាក់ព័ន្ឋ និងអស់លោកមានអំណាចដែលជាអំពើអយុត្តិធម គឺលាក់ដូចជាចុកអពឹ្ចាង ។
ចាញ់ឈ្នះ គាត់នៅតែកាន់អំនាចតាដែល ធើអីគាត់!
ពេលធ្លាក់ពីអំណាចអ្នកនៅក្នុងស្រុកក៏គេរកមុខ អ្នកក្រៅស្រុកក៏រកមុខ អញ្ចឹងមិនដឹងគាត់មានកន្លែងណាទៅទេ។
ស្អែកហ៊ុន សែនអត់កន្លែងទៅ គឺស្រុកយួន មិត្តមឺុនឆ្នាំរបស់គាត់នោះអី.
ខ្លាចតែពេលដែលរបស់មួយលែងមានប្រយោជន៍សំរាប់ខ្លួនទៅហើយ យួន ចិន មិនព្រមយកជ័រភ្នៅទៅត្បៀតក្លៀកទេ។
ខ្ញុំថាដល់ពេលដែលគាត់អស់អំណាច ហើយយួន ចិន ក៏លែងទទួលស្គាល់ ទៀត ដល់ពេលនោះគាត់ដូចជា អ្នកតាអត់ខ្ទមអ៊ីចឹង។
I check on the list of international criminal court, but see nothing about this case.
តាមវីដេអូដែលបានបង្ហាញក្នុងគេទំព័ររបស់ ចលនាអំណាចពលរដ្ឋខ្មែរ របស់ពួកគេនោះ ឃើញថាបួកគេពិតជាបានដាក់លិខិតទៅតុលាការនោះដែរ ហើយក៏ឃើញមានតំណាងម្នាក់នៃតុលាការនេះ ចេញមកបញ្ចេញជាមតិទាក់ទងនឹងករណីនេះដែរ ហើយតាមលិខិតដែលចេញដោយតុលាការនេះដល់ពួកគេខាងលើ វាមិនក្លែងក្លាយទេ។ រឿងសំខាន់នោះតើតុលាការនេះនឹងធ្វើយ៉ាងដូចម្ដេចទៀតចំពោះករណីនេះ?
ពួកគេត្រឹមតែទទួលទុកចោលទីនោះ រឺ ពួកគេស៊ើបអង្កេត និង ធ្វើចំណាត់ការ? ការទទួលយកពាក្យបណ្ដឹងពួកគេត្រូវតែទទួល តែបញ្ហាថាគេនឹងធ្វើចំណាត់ការ រឺ អត់គឺអាស្រ័យលើការជួបពិក្សាគ្នាក្នុងតុលាការនេះ។
ខ្លាចតែតុលាការនេះចាត់ការដូចចំរៀងខ្មែរ “ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល” ចាត់ការតែលើបុគ្គលម្នាក់ នៅពេលតែបុគ្គលនោះអស់អំណាច។
បញ្ហាមួយទៀតត្រូវគិតដែរគឺថា តើចលនាអំណាចពលរដ្ឋខ្មែរ ហ្នឹងស្របច្បាប់អត់? ព្រោះការផ្ដួលរំលំរដ្ឋមួយដោយប្រើកំលាំងគឺខុសនឹងច្បាប់ជាតិ និង ច្បាប់អន្តរជាតិ តួរយ៉ាងដូចជាករណី ឈុន យ៉ាសិទ្ធិ ត្រូវបានតុលាការអាមេរិកចេញច្បាប់ចាប់ដោយខ្លួនឯង ហើយដាក់គុក ឈុន យ៉ាសិទ្ធិ មួយជីវិត។