ប្លែកៗ៖ GPS នាំឡានធ្លាក់ទឹក 29/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្លែកៗ, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ.Tags: ទឹក, ប្លែកៗ, ឡាន, Mercedes-Benz, Sport utility vehicle
trackback
ស្ត្រីបីនាក់បានរត់ចេញពីឡាន Mercedes-Benz SUV របស់ខ្លួន បន្ទាប់ពីឡានរបស់ពួកគេធ្លាក់ចូលក្នុងទឹក ដោយសារតែ GPS របស់ពួកគេនាំផ្ឡូវខុស។ ស្ត្រីអ្នកបើកឡានបានគិតថានាងនៅលើដងផ្លូវ ពេលដែលនាងធ្វើដំណើរតាមការចង្អុលបង្ហាញរបស់ GPS នៅជាងពាក់កណ្ដាលរាត្រី។ ស្ត្រីទាំងបីនាក់មិនមានគ្រោះថ្នាក់ដល់ជីវិតអ្វីទេ ប៉ុន្តែឡានរបស់ពួកគេបានធ្លាក់ចូលក្នុងទឹកទាំងស្រុង ដូចឃើញក្នុងរូបភាព៕

Related articles
- សុភមង្គល៖ ស្នាម ញញឹម (varychin.com)
- ភាសាខ្មែរសម្រាប់ជនបរទេស (phumikhmer.wordpress.com)
- Which Nations Consume the Most Water? (varychin.com)

ដោយសារតែជឿលើ GPS នាំផ្លូវណឹងហើយ បានជាង៉ៃមុន ពួកខ្ញុំវង្វេងជាប់នៅក្រុង បាសេឡូណា ជិត ២ម៉ោង… នេះនៅមិនទាន់គិតពីអា GPS ចោរម្រ៉ាយនេះ វាប្រាប់នាំផ្លូវទៅរកតែផ្លូវណាដែលបង់លុយតែប៉ុណ្ណោះ… ឯផ្លូវជិះធម្មតា មិនបង់លុយ គឺវាមិនប្រាប់ទេ… តែយ៉ាងហោចណាស់ក៍ពួកខ្ញុំមានសំណាងជាងស្រីៗបីនាក់ខាងលើនេះដែរ។ កាលឆ្នាំណានោះ ខ្ញុំចង់ទៅលេងនៅភ្នំទឹកកក Jungfraujoch… ដល់បើកឡានតាម GPS នាំផ្លូវទៅ ស្រាប់តែទៅដល់ផ្លូវទាល់មួយ នៅជាប់មាត់បឹង ជិតព្រំប្រទល់អ៊ីតាលី… បន្ទាប់មក GPS វាស្រែកប្រាប់ទាំងសំឡេងស្រួចស្រេះថា៖ សូមលោកអ្នករកសាឡានឆ្លងបឹងនេះ ទៅត្រើយម្ខាងដោយខ្លួនឯងចុះ…
បងទៅដល់ស្រុកខ្មែរវិញហើយមែនទេ?
បាទ, អាទិត្យក្រោយបានខ្ញុំត្រឡប់ទៅវិញ…
បានដើរប៉ុន្មានប្រទេសហើយហ្នឹង?
ចេញពីអេស្ប៉ាញវិញ បានចូលទៅអើតមើលលីយ៉ុង (បឹងព្រលឹត) នៅស្រុកបារាំង បន្តិចដែរ…
ប្រជាជនខ្មែរនៅ ស៊្វីស ច្រើនដែរទេបង?
ទៅសំរាកនៅអេស្ប៉ាញ គឺមានតែគ្នាខ្ញុំខ្មែរនៅស្វីសប៉ុន្មាននាក់ហ្នុងឯង… តែខ្មែរនៅ Zurich មានច្រើនគួរសម។ ដោយឡែកខ្មែរយើងនៅ Lyon (ម្តុំកន្លែងបឹងព្រលឹត) គឺមានគ្រប់ម៉ូត គ្រប់ធឺ… មានមេខ្លាឃ្លោក!… មានក្រុមស្រវឹងប្រមឹកអង្គុយបើកភ្នែកអត់រួច!… មានអ្នកដើរលក់ជ្រក់ស្ពៃ!… មានអ្នកលក់សាច់ក្រកគោ!… នៅមានទៀត… តែដោយយប់ទៅខ្ញុំមិនហ៊ានថតពួកគេទេ ខ្លាចគេនោះមួម៉ៅ អាចនឹងវ៉ៃខ្ញុំខៀវភ្នែក…
ហាសហា លោកស្រុកស្រែទៅណាយូរម្ល៉េះមិនដែលឃើញដាក់
ប្រកាសថ្មីៗទៀតចឹង ចប់ត្រឹមតែ អាខ្លា និង អាខ្លោក.
បាទ, លោក ម៉ាហ៊ុងស៊ន… ខ្ញុំជាប់រវល់ធើស្រែ… ឥឡូវរួចដៃបន្តិចហើយ… និងកំពុងសរសេររឿងអ្នកលេងអុកចត្រង្គឆ្នាំ២០១៣…
ហាហាហា…..ចាំទៅដល់ស្រុកខ្មែរវិញចាំដាក់។ ចូលចិត្តមេខ្លាឃ្លោក និង អ្នកលក់ជ្រក់ស្ពៃ
មេខ្លាឃ្លោក សាច់អោយខ្ចីញ៉េញតាម៉ង… ដល់ចឹងទៅ មិនត្រឹមតែមានខ្មែរយើងជាអ្នកចាក់ខ្លាឃ្លោកទេ គឺមានដោយទាំងបារាំងញាណល្បែង មកអង្គុយចាក់ខ្លាឃ្លោកតែចឹងដែរណឹង…
ខ្មែរយើងឡូយចឹង មកដល់ស្រុកគេហើយនៅឆ្លៀតរកស៊ីទៀត
តែបើបំណាច់នឹងរកស៊ីនៅស្រុកគេហើយ ក៍គួរតែរករបរណាដែលមានភាពប្រសើរជាងនេះ… មិនមែនបើករបររកស៊ី ដោយនាំបារាំងអោយមកអង្គុយចាក់ខ្លាឃ្លោកបែបនេះទេ…
អោយពួកបារាំងអ៊ុតដូចអាប៉ោងបានឆ្ងាញ់