វៀតណាម និង ច្បាប់រៀបការភេទដូចគ្នា 30/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: Asia, Hanoi, Same-sex marriage, Vietnam
trackback
អីឡូវនេះរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម កំពុងតែពិចារណាថាតើនឹងអនុញ្ញាត អោយមនុស្សដែលមានភេទដូចគ្នា អាចរៀបការដោយស្របច្បាប់បាន បើសិនជារដ្ឋាភិបាលមួយនេះអនុញ្ញាតមែន វានឹងក្លាយជាប្រទេសទីមួយក្នុងទ្វីបអាស៊ី ដែលបោះជំហានដើរមុនគេក្នុងករណីនេះ។

ទោះបីជាមាន ការស្នើសុំទៅក្រសួងយុត្តិធម៌ ហើយសំណើនេះត្រូវបានគេ លើកមកពិចារណាក្ដី តែពួកគេមិនទាន់ប្រាកដនៅឡើយទេថា ក្រសួងនឹងអនុញ្ញាតអោយប្រជាជនវៀតណាម ដែលស្រលាញ់ភេទដូចគ្នាអាចរៀបការបាន តែវាក៏ជាសញ្ញាជោគជ័យមួយដែរ សំរាប់តំបន់ខ្លះក្នុងប្រទេស ដែលអ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានគេយកទៅដាក់គុក រឺ វាយនឹងរំពាត់ផ្ដៅនោះ។
ប្រទេសវៀតណាមហាក់បីដូចជា កំពុងតែបោះជំហានដើរយ៉ាងចម្លែក ដោយប្រទេសនេះតែងតែរឹតបន្តឹង ត្បិតត្បៀត សិទ្ធិសេរីភាពប្រជាជនខ្លួន ជាពិសេសសិទ្ធិសេរីភាពក្នុងផ្នែកនយោបាយ។ ហើយប្រទេសនេះក្នុងពេលកន្លងមកធ្លាប់បានចាត់ទុក អ្នកស្រលាញ់ភេទដូចគ្នាជា “បិសាចសង្គម – Social Evil” ដូចគ្នានឹងអ្នកញៀនថ្នាំ និង ពេស្យាចារ។
គួរដឹងថាក្នុងសកលលោកទាំងមូល មានប្រទេសចំនួនដល់ទៅ ១១ ហើយ ដែលអនុញ្ញាតដោយច្បាប់ អោយពួកគេរៀបការបាន តែនៅសហរដ្ឋអាមេរិក មានតែរដ្ឋមួយចំនួនប៉ុណ្ណោះ ដែលអនុញ្ញាត។
សំរាប់ប្រទេសឥណ្ឌូណេស៊ី ដែលប្រជាជនអ៊ីស្លាមច្រើនរស់នៅនោះ មានច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ដោយពួកគេជាជាប់គុកដល់ទៅ ២០ ឆ្នាំ តែនៅប្រទេស ម៉ាឡេស៊ី ត្រូវបានគេវាយនឹងរំពាត់ផ្ដៅ។ ប្រទេសវៀតណាមនឹងមានព្យុហយាត្រា បុរសស្រលាញ់បុរស “Gay Pride Parade” ជាលើកដំបូងនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១២ ខាងមុខនេះ នៅទីក្រុងហាណូយ។
Related articles
- Landslides and floods kill 7 in Vietnam (bigpondnews.com)
- Idiot Newspaper Declares Same-Sex Marriage Announcements Aren’t Fit to Print [Exclusive] (jezebel.com)
- Vietnam to Recognize Same-Sex Marriage? (bilerico.com)

មតិ»
No comments yet — be the first.