ស្នេហា៖ ត្រៀមបេះដូងដើម្បីស្នេហ៍អូន 01/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: ត្រៀមចិត្ត, រាត្រី
add a comment
-កិច្ចសន្ទនាក្នុងរាត្រីមួយតាម ហ្វេសប៊ុក៖
ទោះមនុស្សអាក្រក់ រឺ មនុស្សល្អ ខ្ញុំទទួលរាប់ ហើយបើគេសំរេចចិត្តថាបង្ករបួសស្នាម ដល់មនុស្សម្នាក់នេះ ដែលមិនបានប្រព្រឹត្តអាក្រក់ទាល់តែសោះ មនុស្សប្រុសម្នាក់នេះព្រមទទួល ហើយសង្ឃឹមថា ក្រោយការបង្ករបួសស្នាមនេះ គេអាចសប្បាយរីករាយបាន “ត្រៀមចិត្តដើម្បីឈឺ”។

ឃ្លាសន្ទនាយ៉ាងវែងអន្លាយ រៀបរាប់វែងឆ្ងាយ លាយឡំដោយមនោសញ្ចេតនាផ្អែមល្ហែម រឿងកំសត់ ភាពឯកោ ត្រូវបានអត្ថាធិប្បាយ កណ្ដាលយប់ស្ងាត់ អ្នកបានស្ដាប់វាយ៉ាងយកចិត្តទុកដាក់។ “I want to cry” ជាឃ្លាមួយ ដែលអ្នកសរសេរជាភាសាអង់គ្លេស ខ្ញុំប្រាប់ថា “កុំយំបានទេយប់នេះ ព្រោះខ្ញុំមិននៅក្បែរ សន្សំទឹកភ្នែកទុក ដល់ពួកយើងជួបគ្នា យើងយំទាំងពីរនាក់”។
-នៅរាត្រីបន្ទាប់៖
មានរឿងជាច្រើនខ្ញុំប្រាប់អ្នក អំពីអតីតកាល នៅសាលារៀនវិទ្យាល័យ ពេលកន្លងទៅដ៏យូរអង្វែងនោះ ខ្ញុំនិយាយយ៉ាងវែងអន្លាយរហូតដល់ អ្នកនិយាយពាក្យមួយថា “Want to cry” តើភាពដែលរំជួលចិត្តមួយនេះ ជាការពិត?
គេឆ្លើយថា “Just kidding with you” – ខ្ញុំបានប្រាប់អោយគេ សំលឹងមើលរូបថត “មិត្តស្រី” របស់ខ្ញុំ ហើយប្រាប់ខ្ញុំផង តើអ្នកគិតយ៉ាងដូចម្ដេច? ពាក្យសម្ដីជាច្រើនពោរពេញ ដោយការកោតសរសើរទៅដល់ មិត្តស្រី របស់ខ្ញុំ ទាំងចរិយាមារយាទ និង សម្រស់ដ៏ជាទីគួរគយគន់។
ខ្ញុំជាមនុស្សចាស់ម្នាក់ទៅហើយ ខ្ញុំមិនវីវក់នឹងសម្រស់ទេ បើខ្ញុំស្រលាញ់មនុស្សម្នាក់ ក៏មិនមែនព្រោះតែនាងស្អាតដែរ។ ថ្ងៃម្សិលមិញអារម្មណ៍ដែល អ្នក ទទួលបាននូវភាពរំជួលនោះមិនមែនជាការពិត អញ្ចឹងតើខ្ញុំត្រូវពិចារណាឡើងវិញ នូវពាក្យមិត្តស្រីរបស់ខ្ញុំ ដែលតែងតែប្រាប់ខ្ញុំថា “អូននឹកបង អូនស្រលាញ់បងណាស់ សំណប់ចិត្តរបស់អូន”?។
