ស្នេហា៖ ត្រៀមបេះដូងដើម្បីស្នេហ៍អូន 01/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: ត្រៀមចិត្ត, រាត្រី
trackback
-កិច្ចសន្ទនាក្នុងរាត្រីមួយតាម ហ្វេសប៊ុក៖
ទោះមនុស្សអាក្រក់ រឺ មនុស្សល្អ ខ្ញុំទទួលរាប់ ហើយបើគេសំរេចចិត្តថាបង្ករបួសស្នាម ដល់មនុស្សម្នាក់នេះ ដែលមិនបានប្រព្រឹត្តអាក្រក់ទាល់តែសោះ មនុស្សប្រុសម្នាក់នេះព្រមទទួល ហើយសង្ឃឹមថា ក្រោយការបង្ករបួសស្នាមនេះ គេអាចសប្បាយរីករាយបាន “ត្រៀមចិត្តដើម្បីឈឺ”។

ឃ្លាសន្ទនាយ៉ាងវែងអន្លាយ រៀបរាប់វែងឆ្ងាយ លាយឡំដោយមនោសញ្ចេតនាផ្អែមល្ហែម រឿងកំសត់ ភាពឯកោ ត្រូវបានអត្ថាធិប្បាយ កណ្ដាលយប់ស្ងាត់ អ្នកបានស្ដាប់វាយ៉ាងយកចិត្តទុកដាក់។ “I want to cry” ជាឃ្លាមួយ ដែលអ្នកសរសេរជាភាសាអង់គ្លេស ខ្ញុំប្រាប់ថា “កុំយំបានទេយប់នេះ ព្រោះខ្ញុំមិននៅក្បែរ សន្សំទឹកភ្នែកទុក ដល់ពួកយើងជួបគ្នា យើងយំទាំងពីរនាក់”។
-នៅរាត្រីបន្ទាប់៖
មានរឿងជាច្រើនខ្ញុំប្រាប់អ្នក អំពីអតីតកាល នៅសាលារៀនវិទ្យាល័យ ពេលកន្លងទៅដ៏យូរអង្វែងនោះ ខ្ញុំនិយាយយ៉ាងវែងអន្លាយរហូតដល់ អ្នកនិយាយពាក្យមួយថា “Want to cry” តើភាពដែលរំជួលចិត្តមួយនេះ ជាការពិត?
គេឆ្លើយថា “Just kidding with you” – ខ្ញុំបានប្រាប់អោយគេ សំលឹងមើលរូបថត “មិត្តស្រី” របស់ខ្ញុំ ហើយប្រាប់ខ្ញុំផង តើអ្នកគិតយ៉ាងដូចម្ដេច? ពាក្យសម្ដីជាច្រើនពោរពេញ ដោយការកោតសរសើរទៅដល់ មិត្តស្រី របស់ខ្ញុំ ទាំងចរិយាមារយាទ និង សម្រស់ដ៏ជាទីគួរគយគន់។
ខ្ញុំជាមនុស្សចាស់ម្នាក់ទៅហើយ ខ្ញុំមិនវីវក់នឹងសម្រស់ទេ បើខ្ញុំស្រលាញ់មនុស្សម្នាក់ ក៏មិនមែនព្រោះតែនាងស្អាតដែរ។ ថ្ងៃម្សិលមិញអារម្មណ៍ដែល អ្នក ទទួលបាននូវភាពរំជួលនោះមិនមែនជាការពិត អញ្ចឹងតើខ្ញុំត្រូវពិចារណាឡើងវិញ នូវពាក្យមិត្តស្រីរបស់ខ្ញុំ ដែលតែងតែប្រាប់ខ្ញុំថា “អូននឹកបង អូនស្រលាញ់បងណាស់ សំណប់ចិត្តរបស់អូន”?។
ពួកយើងបង្អែបង្អង់មិនស្ដីមួយសន្ទុះ ទើបនាងនិយាយថា “Sorry if i made you sad” និង “បើស្រលាញ់គ្នា ត្រូវទុកចិត្តគ្នា”។ ត្រូវហើយ “ត្រូវទុកចិត្តគ្នា” តែកាលពីយប់ម្សិល ក៏ខ្ញុំទុកចិត្តថា ភាពរំជើបរំជួលចិត្ត ដែលអ្នកទទួលបាន ដោយការរៀបរាប់រឿងអតីតកាលនោះ ក៏ខ្ញុំមិនដែលគិតថា “ជាការលេងសើច” ដែរ។
ខ្ញុំចង់អោយអ្នកចូលកេង ចូលកេងទៅណាសម្លាញ់ កេងអោយលក់ស្កប់ស្កល់ ខ្ញុំក៏នឹងចូលកេងដែរ ព្រោះយប់កាន់តែជ្រៅហើយ ខាងក្រៅផ្ទះស្ងាត់ជ្រងំគ្មានសំលេងសូម្បីឡានបើកមួយ រាត្រីសួស្ដី!
តឺត តឺត តឺត…សំលេងសារចូលក្នុងទូរស័ព្ទរបស់ខ្ញុំ ទាំងព្រឹកព្រលឹម ខ្ញុំចាប់ទាញទូរស័ព្ទមកមើល នោះគឺសាររបស់មិត្តស្រីរបស់ខ្ញុំ ដែលតែងតែផ្ញើអោយខ្ញុំ រៀងរាល់ព្រឹកពេលនាងដឹងថា ម៉ោងនេះជាម៉ោងខ្ញុំត្រូវក្រោកទៅធ្វើការ។
(អ)-អរុណសួស្ដី បងសម្លាញ់! អូនកំពុងនៅកន្លែងធ្វើការ កំពុងតែវាយកុំព្យូទ័រ ឯកសារមួយចំនួន បងកេងលក់ស្រួលទេ?
(ប)-អូ ល្អណាស់ អូននៅកន្លែងធ្វើការ អូនសុខសប្បាយទេថ្ងៃនេះ?
(អ)-អូនមិនសូវសុខប៉ុន្មានទេ
(ប)-មានរឿងអីហ្នឹង?
(អ)-នឹកបងពេកហ្នឹងណា៎
(ប)-អរគុណសំរាប់ការនឹករបស់អូន ការនឹករបស់បង ចំពោះអូនមានច្រើនមហិមា។ មិនថាមានរឿងអ្វីទេ គ្មានអ្វីអាចឃាត់ស្នេហាយើងទេ ជឿរឿងនេះចុះណាអូនសម្លាញ់?
(អ)-អូនស្រលាញ់បងខ្លាំងណាស់ ពេលលឺបែបនេះ “អូនស្រលាញ់បង អូនសប្បាយចិត្តណាស់”។
……………….
Related articles
- Slave to Love (psychologytoday.com)
- Is Love Losing its Meaning? (psychcentral.com)
- What is LOVE? (jyhedgehog.wordpress.com)

មតិ»
No comments yet — be the first.