តើអ្នកដែលទៅញ៉ាំភ្លៅមាន់នៅ KFC ដែរទេ? 15/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: Phnom Penh, Cambodia, Animal Welfare, Asia Pacific, KFC, People for the Ethical Treatment of Animals, PETA
trackback
សកម្មជនមកពី People for the Ethical Treatment of Animals (PETA) នៃអាស៊ីប៉ាស៊ីភិច Jason Baker រូបខាងឆ្វេងមកពីអាមេរិក និង Nadia Chalabi រូបខាងស្ដាំមកពីអង់គ្លេស ពួកគេអង្គុយក្នុងទ្រុងដែកមួយ ដើម្បីតវ៉ាប្រឆាំងនឹងក្រុមហ៊ុន KFC (Kentucky Fried Chicken) កណ្ដាលក្រុងភ្នំពេញ នៅថ្ងៃទី ១៣-០៨-២០១២ នេះ ទាក់ទងនឹងក្រុមហ៊ុននេះ ប្រព្រឹត្តមិនបានត្រឹមត្រូវតាម ស្តង់ដារនៃសុខុមាលភាពសត្វជាមូលដ្ឋាន។ ពួកគេទាំងពីរនាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងការធ្វើការតវ៉ា ប្រឆាំងរបៀបចម្លែកមួយនេះ។ KFC ជាប្រភេទភោជនីយដ្ឋានលក់ម្ហូបទាន់ហន់ “Fast Food” ដែលមានចំនួនដល់ទៅ ១០ កន្លែង ក្នុងប្រទេសកម្ពុជាទាំងមូល។
លឺថាប្រជាជនខ្មែរ ពិសេសក្រុមយុវវ័យនិយមចូលចិត្ត ទៅញ៉ាំម្ហូប ភីហ្សា បឺហ្ក្រឺ ភ្លៅមាន់បំពង ដំឡូងបំពង ផឹកកូកាកូឡា ផឹកតែគុជ នៅតាម KFC តាមហាងទំនើបៗ តុបតែងភ្លើងភ្លឺស្រទន់ អមដោយភ្លេងរងំ មានសាឡុង ម៉ាស៊ីនត្រជាក់ណាស់ តើមែនទេ? បើអញ្ចឹងមែន មើលទៅម្ចាស់ហាង ម្ចាស់ក្រុមហ៊ុនទាំងនោះ ដែលមានទ្រព្យមហាសាលស្រាប់ មកពីប្រទេសចិន ប្រទេសកូរ៉េ ប្រទេសអ្នកមានផ្សេងទៀត នឹងបង្កើនទ្រព្យរបស់ពួកគេឡើងជាភ្នំជាមិនខាន។
មើលទៅជនជាតិខ្មែរពិតប្រាកដ ដែលលក់បបរត្រី បបរសត្រីខ ម្ជូរលាយម្អម ម្ជូរកូនកំពឹស លក់ពោតស្ងោរ លក់ពោតអាំង លក់ចេកចៀន ចេកអាំង ស្ពៃជ្រក់ លក់នំបញ្ចុក ទឹកអំពៅ….ល….មុខរបរប្រចាំគ្រួសារ របស់ពួកគេ នឹងចូលដល់ថ្ងៃអវសានជាក់ជាមិនខាន រកតែលុយអោយកូនទៅរៀនសូត្រ បង់សាលាមហាវិទ្យាល័យមិនបានទៀតទេមើលទៅ។
Related articles
- MO Poisons USA Kids, PeTA Popped In Cambodia (maxredline.typepad.com)
- The Capital of Cambodia, S21 and Killing Fields – Phnom Penh, Cambodia (travelpod.com)
- CAMBODIA: Immediately Dismiss Phnom Penh Deputy Police Chief Phuong Malay (salem-news.com)



ខ្ញុំអ្នកចូលចិត្តញ៉ាំអាហារទាន់ហន់ដែរ តែយូរទៅទ្រាន់ លែងចង់ញ៉ាំ។ បើ ហាងមួយនេះវិញចូលបានពីរដងគត់ ព្រោះរសជាតិទទួលយកមិនទាន់បាន។
ហៅម្ហូបគេថា “ទាន់ហន់” តាមខ្ញុំប្រយ័ត្នគេប្ដឹង
គេប្តឹងបានគ្នាពីរនាក់ដែរលោក។
បាទ មែនហើយ
ចូលបានប្រហែលជាជិតដប់ដងហើយ គឺថា លក់យកលុយថែមថ្លៃដែលទិញ 10 ភាគរយថែមទៀត.. ហើយអត់មានឃើញអាហារថ្មីសោះ ។ នឹកឃើញដល់ចឹង នឹកឃើញនំបញ្ចុកការី និងការីនំប៉័ង ឆ្អឹងជំនីជ្រូក
ជិតដល់ពេល McDonald និង Burger King ចូលដល់ស្រុកខ្មែរដែរហើយតាមមើលទៅ។
McDonald សូមកុំតែយកពន្ធគេស៊ីត៣ដំណាក់ទៅបានហើយ ទំរាំបានចូលរដ្ឋ ១លានអី ចូលបានតែ៥០ម៉ឺនទេ។
តែក្រុមហ៊ុនទាំងអស់នេះរកស៊ីបង់ពន្ធជូនរដ្ឋគ្រប់ៗតែម្ដង ខ្លាចតែមន្ត្រីរដ្ឋាភិបាលយកពន្ធទាំងនោះទេ ដែលយកលុយដាក់ហោប៉ៅ