អ.ហ បញ្ជូនខ្លួនចែ មុំ ថៅកែហាង មីកាសា ទៅតុលាការ រីឯ ៦នាក់ទៀត ត្រូវដោះលែង 20/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: មីកាសា, ហាងធ្វើសក់
trackback
ចាប់តែពួកអ្នកលក់ទេអី ម្ដេចក៏មិនចាប់ពួកអ្នកទិញផង? ក្រែងច្បាប់ស្រុកខ្មែរយើង អ្នកទិញស្រីក្មេងក៏ខុសច្បាប់ដែរមែនទេ? ហើយចុះពាក្យថា “តាតាទិញស្រីក្មេង” នោះ មិនព្រមរកមុខតាតាអស់ទាំងនោះមកបង្ហាញ។ មើលទៅក្រុមតាតាអស់នោះ មិនមែនតាធាក់ស៊ីក្លូ រឺ តារត់ម៉ូតូឌុបទេមើលទៅ ព្រោះតាមមើលតាមភាពជាក់ស្ដែង អ្នកលក់ និង កន្លែងលក់ប្រហែលមិនលក់សាច់តម្លៃធម្មតាទេ អញ្ចឹងតាតាអ្នកទិញយកទៅញ៉ាំ ក៏មិនមែនធម្មតាដែរ។ ឆ្ងល់មែនទែនម្ដងណាក៏ដូចជាម្ដងណាដែរ សំណាញ់ច្បាប់ស្រុកខ្មែរជាប់បានតែត្រីតូចៗ ត្រីធំៗរបូតបាត់រាល់ពេល សំណាញ់នេះពុកផុយរលួយមែនទែនហើយមើលទៅ។
Related articles
- Anonymous Hacks Cambodia over The Pirate Bay Co-founder’s Arrest (varychin.com)
- Legarda leads ‘senatoriables’ in Pulse Asia survey (newsinfo.inquirer.net)
- Apprendre à dessiner les expressions du visage (kujinana.wordpress.com)

សុំអរគុណហាងមីកាសា ដែលផាត់មុខធ្វើសក់ឲ្យនាងខ្ញុំ! «តារា»
មើលតែចេះផាត់មុខតែពួក មីកាសា
មានអាថ៌កំបាំង..
រឿងបែកធ្លាយបែបនេះបង មុំ មីកាសា ខឹងសម្បារតិចទេ តែតាតាខឹងដាច់ក្បាលដាច់កន្ទុយ ព្រោះខានបានឆីមាន់ក្មេង។
របរដូចបង មុំ មីកាសា ក៏មានមនុស្សមិនតិចដែរធ្វើនោះ!
ងាប់អីតែកូនជ័យ កូនត្រប់ក៏ងាប់ដែរ “អាជ័យនាងក្រត”។
មីកាសា មីកាសេ មីកាសី សូមអរគុណដល់ហាងមីកាសា ដែលឧបត្ថមសំលៀកបំពាក់ និងតុបតែងមុខ.. «ពិធីករ និងពិធីការី»
ឥឡូវចាប់បាត់ហើយ បានស្អីអរគុណទៀតចឹង?
ប្រកាសផាល្មមៗទេ ដល់មតិអ្នកអានបានសើចបះសក់
ខ្ញុំស្អប់អំពើបែបហ្នឹងណាស់ បងប្អូនអើយដឹងទេ??សីលធម៌សង្គមយើងធ្លាក់ចុះខ្លាំងទៅៗៗ ជិតស្មើរនឹងសង្គមដេរិឆ្ឆានហើយ (ស្អប់សង្គមបែបហ្នឹងណាស់ ចុះបងប្អូនវិញ?)