ទីក្រុងអាស 29/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ក្រុងភ្នំពេញ, ទឹកជំនន់, ទឹកជន់, ភ្នំពេញ, សាលាក្រុងភ្នំពេញ
trackback
កាលពីមុនលិចល្មមៗទេ ត្រឹមជង្គង់អីហ្នឹង តែអីឡូវឆ្នាំ ២០១២ លិចដល់គល់ភ្លៅ ហើយលឺថាឆ្នាំ ២០២០ នឹងលិចទាំងដើមទ្រូងទៀតផង បើអញ្ចឹងមែននឹងល្អភ្នែកមើលហើយ ទីក្រុងភ្នំពេញនឹងក្លាយទៅជា “ទីក្រុងអាស” លិចទាំងខាងលើ លិចទាំងខាងក្រោម នេះប្រហែលឃើញខាងថៃគេលិច ប្រុងលិចតាមគេដែរហើយមើលទៅ? តែខាងខ្មែរលិចទាំងកណ្ដាលថ្ងៃ រកតែ ព្រលប់មិនទាន់ លិចគ្រាន់តែភ្លៀងមួយមេអីហ្នឹងក៏ចាប់លិចទៅហើយ។
ភ្លៀងស្រក់តក់ៗធ្លាក់លើទរ ភ្លៀងស្រក់លើទរសូរតក់ៗ កង្កែបអូកៗក្នុងបឹងកក់ ខ្យល់បក់វូៗតាមបង្អួច – បក់ប៉ះធាងដូងលាន់សូរប្រាវ រត់រ៉ាវទៅឆ្ងាយសូរគ្រលួច បក់តាមប្រហោងហាក់ដូចលួច បក់កួចសក់នាងញ័ររញ្ជួយ។
អ្នកទាំងអស់គ្នាធ្លាប់លឺអត្ថបទកំណាព្យមួយនេះទេ? អត្ថបទដ៏ចំណាស់មួយនេះ ប្រហែលមនុស្សជំនាន់មុនៗ ធ្លាប់បានអានហើយមើលទៅ ដែលអត្ថបទនេះឧទ្ទិសដល់បឹងកក់ បឹងប្រវត្តិសាស្ត្រខ្មែរមួយនេះ។ “កង្កែបអូកៗក្នុងបឹងកក់” អីឡូវកង្កែបអត់ទៅអូកៗនៅក្នុងបឹងកក់ទេ ពួកគេមកអែបៗនៅមុខវាំង នៅផ្សារទួលទំពូង ផ្សារកណ្ដាលអីវិញ ព្រោះបឹងកក់ចាក់ដី ចាក់ខ្សាច់ឡើងណែន អត់លិចទឹកដូចមុន។

ហ៊ឺ….ស្រុកយើងអីឡូវអញ្ចឹងឯង អោយបានតែប្រយោជន៍ដល់ខ្លួន អោយតែបានលុយដាក់ហោប៉ៅ ចង់អ្នកណាលិចទឹកស្លាប់ក៏អស់លោកមិនខ្វល់ ឆាប់ៗនេះគេនឹងចាក់ដីលុប លុបគ្រប់បឹង អោយលិចវាំងទាំងមូល លង់ស្លាប់ទាំងស្ដេចផងក៏មិនដឹង។ លុយកម្ចី លុយគេអោយសំរាប់អភិវឌ្ឍន៍ទីក្រុង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ដូចមានច្រើនក្រាស់ក្រែល និង ច្រើនដងមកហើយ តែបញ្ហារឿងភ្លៀងលិចទីក្រុងនេះ ឃើញដូចកាន់តែដុនដាបទៅៗ។
Related articles
- Cambodia: Stay Off the Tourist Path (impmag.org)
- Cambodian PM dismisses election boycott (bigpondnews.com)
- A President Of Peace (misbehavedwoman.wordpress.com)

ទ្រាំទ្រាំទៅ មិនដឹងធ្វើមេចទេ នេះគឺកម្មរាស្ត្រ។
មិនមែនកម្មពៀររបស់រាស្ត្រនោះទេ ជាសំណាងអាក្រក់ ដែលជួបមនុស្សអាក្រក់។