អំពីម្ចាស់ទំព័រ
សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ជិន វ៉ារី ភេទ ប្រុស កើតឆ្នាំ ១៩៨០ ខ្ញុំហ៊ាននិយាយថាខ្ញុំជាមនុស្សស្មោះត្រង់ ចូលចិត្តអំពើល្អ ការរាប់អានគ្នាមិនប្រកាន់ប្រុស ស្រី ក្មេង ចាស់ ជាតិសាសន៍ ពណ៌សម្បុរ និង វណ្ណៈ ហើយការរាប់អាននេះសោត គួរតែហែហមមកជាមួយនូវការគោរពគ្នា ប្រកបដោយសីលធម៌ ដើម្បីចែករំលែកពុទ្ធិ ការកំសាន្ត ការជជែកដេញដោល និង ការផ្ដល់យោបល់អោយគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយនៅពេលអ្នកណាម្នាក់ទាល់ច្រក ទាល់តម្រិះមិនដឹងធ្វើយ៉ាង ណា ហើយខ្ញុំសង្ឃឹមថាការរាប់អាន និង ការប្រាស្រ័យទាក់ទងគ្នានៅទីនេះ នឹងមិនក្លាយទៅជាវេទិកា សំរាប់ជេរបញ្ចោរគ្នានោះទេ។ សូមអ្នកទាំងអស់គ្នាដាក់ “ស្នាមញញឹម” របស់អ្នកនៅលើផ្ទៃមុខ ធ្វើដំណើរឆ្ពោះទៅរកគោលដៅនៃជីវិត ដោយមានក្តីសង្ឃឹមក្នុងបេះដូង នោះនៅលើវិថីដ៏វែងឆ្ងាយអ្នកនឹងមិនមានអារម្មណ៍ថារងា កំព្រាឯកោ។ ចូរអ្នកចងចាំថានៅផ្លូវខាងមុខមានរបស់មួយកំពុងរង់ចាំអ្នកនោះគឺ “ផ្ទះនៃជោគជ័យ” អ្នកបានដើរជិតដល់ហើយ ដើរតិចទៀតទៅនឹងបានសំរាកមិនខាន ……ញញឹម………….


សួស្តីបង!
ហេតុអីក៏មិននែនាំបន្តិចសោះចឹង?
សួស្តី វឌ្ឍនៈ ខ្ញុំទើបតែរកឃើញកន្លែងសរសេរ “អំពីខ្ញុំ” អរគុណបានចូលមកលេង។ សំណាងល្អគ្រប់យ៉ាង!
មែនហើយបងគេថាផ្លូវនៃអំពើអាក្រក់គឺធំទូលាយងាយស្រួលនឹងចូល តែចំនែក
ផ្លូវនៃអំពើល្អវិញគឺតូចជាងគូទម្ជុលទៅទៀត! ដូចនេះមនុស្សគួរតែយល់ដឹងអំពី
ការបែងចែកអពើល្អនឹងអំពើអាក្រក់អៅយបានត្រឹមត្ររ
ប្អូនរីករាយណាស់ដែលបានស្គាល់បង!
បងក៏រីករាយដែរដែលបានស្គាល់ វឌ្ឍនៈ។
សួស្តី បងប្រុសរ៉ាវី ខែមករានេះខ្ញុំទៅលេងក្រចេះហើយ សុំស្គាល់ឲហើយបានទេ ស្រួលបានទៅលេងផ្ទះបងផង។ ព្រោះខ្ញុំទៅក្រចេះច្រើនដងហើយតែមិនសូវស្គាល់អ្នកក្រចេះទេ។ សុំស្គាល់មួយ!
សួស្តី ឌីយ៉ា មិនជាបញ្ហាអីទេបើសិនពេលនោះបងនៅក្រចេះ បងអាចរៀបចំពេលវេលាសំរាប់ ឌីយ៉ា បាន។ តើ ឌីយ៉ា នឹងទៅស្នាក់នៅទីរួមខេត្ត រឺឆ្ងាយពីខេត្ត? តែប្រសិន ឌីយ៉ា ត្រូវការអ្នកណែនាំជូនដើរលេងនៅក្រចេះបងអាចអោយមិត្តភក្កិបងជូនក៏បាន ក្នុងករណីបងមិននៅក្រចេះនៅពេលនោះ បងអាចអោយលេខទូរសព្ទរបស់មិត្តភក្តិបងទៅ ឌីយ៉ា ហើយអ្នកទាំងពីរអាចទាក់ទងគ្នាជាមុនបាន។ យើងអាចនិយាយរឿងនេះពេលក្រោយទៀតបានព្រោះនៅសល់ ៤ ខែឯណោះទំរាំដល់ខែ មករា។ បងក៏ចង់ស្គាល់ឌីយ៉ាដែរ។
ហិហិ! សួស្តីអ្នកក្រចេះ!!! កំពុងតែរកមុខល្មម ថានឹងមានគម្រោងទៅលេងក្រចេះដែរ! សង្ឃឹមថា នឹងទទួលស្វាគមន៍ជូនខ្ញុំដើរលេងណា!
មែនហើយស្វាគមន៍អ្នកសៀមរាប ប្រាកដជាបានប្រសិននាពេលនោះខ្ញុំនៅក្រចេះនឹងជូនដើរលេងអោយបានច្រើនកន្លែងមិនខាន។ ក្រចេះជាខេត្តតូចមួយខ្ញុំស្គាល់ស្ទើរគ្រប់កន្លែង តែបើរមណីយដ្ឋានក្បែរៗទីរួមខេត្តខ្ញុំស្គាល់ទាំងអស់។ ដូចខ្ញុំបាននិយាយជាមួយ ឌីយ៉ា អញ្ចឹងបើខ្ញុំរវល់ក៏មានមិត្តភក្តិជូនជំនួសបានដែរ។ រីករាយបានស្គាល់ សំណាងល្អគ្រប់យ៉ាង!
នុងហើយបងផ្កាយអើយទៅៗ បងរ៉ាវីនុងរៀបចំស្លរម្ចូរត្រីផ្សោតអោយញុំា!
សួស្ដីអ្នកស្រុកសំបូរផ្សោត! មើលពេលណាខ្ញុំទៅលេងខេត្តហ្នឹងសូមជួយនែនាំផ្សោតអោយស្គាល់ផង។ រីករាយដែលបានស្គាល់ វ៉ារី។
សួស្តី ពិសិដ្ឋ រីករាយបានស្គាល់ដូចគ្នា។ សូមស្វាគមន៍មកខេត្តក្រចេះ អោយតែមកចំពេលខ្ញុំនៅក្រចេះ ខ្ញុំនឹងជូនដើរលេងអោយបានច្រើនកន្លែង និយាយដូច្នេះមិនមែនចិត្តអាក្រក់ទេ តែខ្លាចមកចំពេលខ្ញុំមិននៅ។ អរគុណច្រើនបានចូលមកលេង។ សំណាងល្អគ្រប់ប្រការ!
មើលបងពិសិទ្ធសួរទៅ ហេហេ
អោយគាត់នែនាំសត្វផ្សោតអោយស្គាល់
ធ្វើមើលតែបងវ៉ារីមានមិត្តជាសត្វផ្សោតចឹង!
ហាហាហា
កុំចេះកូនក្មេង! និយាយឌឺដងអោយមនុស្សធំ ប្រយ័ត្នគេវាយយំ។
អុញ!គេជិតសុំម៉ាក់យកប្រពន្ធស្អែកខាងស្អែកហើយនុងណា!
អត់សុខចិត្តបណ្តោយ!ហាហាហ
នៅថាគេកូនក្មេងទៀត!
ញ៉ុមអត់ទាន់មានឆ្នែហាទេ!អត់ជឿសួរបងផ្កាយដុះកន្ទុយមើលទៅ!ប៉ុន្តែធ្លាប់លឺចាស់ៗនិយាយ ចេះតែរៀនតាមទៅហេហេហេហ!
មានអោយហោយៗទៅចែកគ្នាឈឺចាប់។ បងផ្កាយដុះកន្ទុយរបស់ វឌ្ឍនៈ យំជិតរីងទឹកភ្នែកអស់ហើយ ហើយចំនែកបងវិញលែងមានទឹកភ្នែកយំទៀតហើយ Lolz…
សួរស្ដី: ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
រីករាយក្នុងការបញ្ជេញយោបល់ ហើយក៍សប្បាយចិត្ដក្នុងការឆ្លើយតប ។ ជាតំបូង សូមនែនាំខ្លួនបន្ដិចសិន: ខ្ញុំបាទមាននាម boy cist សិក្សាឆ្នាំទី ២ ។ បន្ដរទៅទៀត មានប្រសាសន៍ចំពោះ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ល្អក្នុងការតាក់តែង WebPage ល្អក្នុង ការប្រមូលផ្ដុំមិត្តភក្ដិ ។
សុខសប្បាយ សុខភាពល្អ boy cist រីករាយក្នុងការចូលរូម ផ្ដល់មតិ !!!!!!!!!!!!!!!!
សួស្តី BoySist អរគុណច្រើនចំពោះពាក្យល្អចេញពីក្នុងចិត្ត វាបានធ្វើអោយខ្ញុំរីករាយពេលលឺដូច្នេះ។ តើ BoySist រៀននៅសាលាណាដែរ? រីករាយដែលបានស្គាល់ ហើយខ្ញុំមិនបានណែនាំខ្លួនម្តងទៀតទេ ព្រោះបានណែនាំខាងលើរួចហើយ។ សំណាងល្អគ្រប់ប្រការ!
អុញ!នាំកូនក្មេងខូចហើយនោះ!
អត់ហ៊ានទេ! ទឹកភ្នែកស្រក់មិនមែនគ្មានបញ្ហាទេ!
យី!ប្រញ៉ាប់ចុះចាញ់ម្លេះមិនទាន់បានសាកផង។ ស្នេហាមានសប្បាយ មានទុក្ខព្រួយតើ ដែលលឺពាក្យមួយគេនិយាយថា “សុខចិត្តឈឺចាប់ដោយសារស្នេហា ប្រសើរជាងរស់នៅដោយគ្មានអ្នកស្រឡាញ់”?
អ៊ូយយូយ! បងផ្កាយនៅណា មានគេចង់បបួលប្អូនបងឯងខូចហើយ! ជួយញ៉ុមផង!
ម៉ាក់ញ៉ុមថានៅតូចចឹងអត់ទាន់អោយមានសង្សារទេ! តែបើមាននារីៗណាបេតីចង់
ចឹញ្ចឹមអានឹងបាន! លើកជូនដៃ២ហេហេហេ! តែមែនខ្លួនងាយចឹងទេ!
តែបើមាននារីៗណាបេតីចង់ចិញ្ចឹមអាហ្នឹងបាន…….ហាហាហា…….នារីៗសម័យអីឡូវគេរកអ្នកចិញ្ចឹមដែរ តែបើលោកយាយៗជំទាវមានបំណងលើ វឌ្ឍនៈ ហើយប្រុងគិតយ៉ាងម៉េចដែរ? សួរម៉ាក់អោយហើយទៅក្រែងខុសខ្លួនអង្ករក្លាយជាបាយហើយអត់មានអ្នកជួយស្រោចស្រង់បានទេណា!
សួស្តីស្រុកខ្មែរ ស្នេហ៏ខ្ញុំ !
រីករាយណាស់ដែលបានស្គាល់អ្នកធម៌ អ្នកអាថ៌ ចឹង
រីករាយដែលបានស្គាល់ដូចគ្នា។ សូមសំណាងល្អមានដល់អ្នកគ្រប់ពេល!
ស្លាប់ហើយ!មើលនិយាយដូចទែនមែនចឹង!ដឹងញ៉ុមភ័យអត់! មិនទាន់ពេញកំឡោះផង!
ចាំត៎ាអោយយាយៗបោកងាយចឹងត៎ា!ហេហេដ៏តាយូ
ដូចជាចូលមកលេងក្រោយគេហើយទេខ្ញុំ… សួស្តីបង!
សួស្តី សោភណ្ឌ អរគុណច្រើនបានចូលមកលេង រីករាយដែលបានស្គាល់។ សំណាងល្អគ្រប់យ៉ាង!
មានន័យណាស់…
ខ្ញុំក៏ជា មនុស្សល្អដែរ…
សួរតែគេទៅ បើមិនជឿ…
រីករាយបានស្គាល់ មេឃា ហើយអរគុណបានចូលមកលេង។ ចាំទំនេរខ្ញុំទៅលេងវិញ ថ្ងៃនេះរវល់ភ្ជួរដីបង្ហើយ។ សំណាងល្អ!
បងកំពុងរស់នៅប្រទេស SWEDEN ?
ឡូយដែរ ឬទេបង ស្រុកគេហ្នុង ? ហើយគិតថា នឹងមកវិញដែរ ឬទេ ?
នៅស្រុកនេះមិនសូវជាមានបញ្ហាលំបាកណាស់ណាសំរាប់បងទេ ចាប់តាំងពីបងទំលាប់ខ្លួនបាននឹងសីតុណ្ហភាពត្រជាក់។ កាលពីដំបូងកណ្តោចកណ្តែងបន្តិចព្រោះអត់មានមិត្តភក្កិ ហើយអ្វីៗមិនដូចស្រុកយើង តែយូរៗទៅអ្វីដែលយើងគិតថាចំលែកសំរាប់យើងក្លាយជាធម្មតាព្រោះឃើញអញ្ចឹងរាល់ៗថ្ងៃលែងប្លែកអស់ហើយ។
ជម្រាបសួរ!
ជំរាបសួរ សុវិចិត្រ រីករាយបានចូលមកទីនេះ។ បងបានចូលទៅលេងផ្ទះ សុវិចិត្រ ច្រើនដងដែរតែអត់បានជំរាបសួរទេ ព្រោះជាប់រវល់អានសៀវភៅរបស់ សុវិចិត្រ សរសេរ។ ចាំពេលក្រោយបងចូលទៅលេងចាំសំណេះសំណាលគ្នាលេង។ សំណាងល្អណា៎!
ញ៉ុមមានសៀវភៅឯណាទៅបង?
អានប្រកាសរបស់ សុវិចិត្រ ដាក់បិទលើជញ្ជាំងហ្នឹងណា៎។
ញ៉ុមមានបិទលើជញ្ជាំងឯណា? ខ្ញុំគ្រាន់តែសរសេរអត្ថបទរបស់ខ្ញុំ រួចប្រកាសក្នុងប្លុកខ្ញុំតា៎
ហ្នឹងហើយបងហៅជញ្ជាំង បងធ្លាប់ហៅវានៅក្នុង Facebook ថា Wall Post ដល់មកដល់ WordPress ជាប់មាត់ Wall ជាប់មកជាមួយទៅដែលភាសាយើងប្រែថា “ជញ្ជាំង” អញ្ចឹងទៅ ហាហាហា
កុំប្រើពាក្យថា ជញ្ជាំងចឹងបង។ វាមិនទាន់ត្រូវទេ,តាមពិតទៅពាក្យថា wall មានន័យផ្សេងមួយទៀតដែលត្រឹមត្រូវជាង តែគ្រាន់តែយើងមិនទាន់យកពាក្យឃើញង។ ដូច Keyboard ត្រូវបានគេបកថា ក្ដារចុច??? តែបើបកអោយត្រូវន័យនោះគឺ ក្ដារវាយអក្សរ។ ដូចនឹងពាក្យ wall ដែរ, យើងបកថាជញ្ជាំង, តែវាមានន័យផ្សេងទៀត ដែលមិនទាន់រកឃើញនៅឡើយ។
អរគុណ សុវិចិត្រ។ ថ្ងៃចុងសប្តាហ៍នេះមិនទៅជួបមិត្តភក្តិខាងក្រៅទេ?
សួស្តីអ្នកទាំងអស់គ្នា
ខ្ញុំជាអ្នកភូមិវើដប្រែសថ្មី
ខ្ញុំមានអ្វីៗសម្រាប់ខ្មែរ
http://kt42.wordpress.com
សួស្តី សួស្តី! អត់ដឹងហៅឈ្មោះថាម៉េចទេណៀក តែរីករាយដែលបានស្គាល់!
ញ៉ុមចង់ដឹងថា ម៉េចក៏អាចធ្វើបាន?
http://varychin.com/
http://varychin.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9E%B7%E1%9E%98%E1%9E%B6%E1%9E%93/
ក្រែង http://varychin.wordpress.com/
ធ្វើយ៉ាងម៉េចទៅណ៎?
សួស្តី អង្គរក្សតូច! សុខសប្បាយ? អីឡូវចាប់ផ្តើមចំលើយដូចខាងក្រោម៖
(១) យើងត្រូវទិញ Domain ពី WordPress ដើម្បីយើងអាចជ្រើសរើសយកឈ្មោះ Domain ផ្ទាល់ខ្លួនដែលយើងចង់បាន ដូចបងទិញហើយបងដាក់ http://varychin.com អញ្ចឹង។ តំលៃក្រោម ២០ ដុល្លារ (បើចង់ទិញចាំនិយាយគ្នាទៀត តែបងគិតថាវាមិនចាំបាច់ទេបើមិនចង់ចំណាយលុយនោះ)។
(២) យើងចូលទៅកន្លែង “ទំព័រ” ហើយជ្រើសយកពាក្យ “បន្ថែមថ្មី” វានឹងនាំយើងទៅដលើផ្ទាំងមួយដែលយើងអាចដាក់ទំព័រហ្នឹងឈ្មោះអ្វីតាមចិត្ត បន្ទាប់ពីដាក់ឈ្មោះទំព័រហើយកន្លែងដែលយើងសរសេរអត្ថបទក្នុងទំព័រនោះយើងអាចសរសេរពាក្យអ្វីក៏បាន ដូចបងសរសេរថា “ព័តិមានស្រុកខ្មែរ” បន្ទាប់ពីសរសេរហើយអង្គរក្សតូចអាច Highlight ពាក្យ “ព័តិមានស្រុកខ្មែរ” ហើយនៅខាងលើកន្លែងសរសេរអត្ថបទនោះមានប៊ូតុងមួយដែលយើងអាច បញ្ចូលតំណភ្ជាប់ ចុចលើវាហើយយើងអាចដាក់ តំណភ្ជាប់ ពីចំណាត់ក្រុមមកបានហើយ ហើយបន្ទាប់មកចុចលើពាក្យ “ផ្សព្វផ្សាយ”ដើម្បីបញ្ចប់ (តែមុននឹងដាក់ចំណាត់ក្រុមណាមួយចូលទៅក្នុងទំព័រត្រូវបើកប្លុករបស់យើងសិន ហើយចុចយកចំណាត់ក្រុមណាមួយដែលយើងចង់ដាក់ក្នុងទំព័រ ពេលចុចលើចំណាត់ក្រុមណាមួយហើយនៅក្នុង Web Browser យើងត្រូវ Highlight ហើយចំលងវាសិនប្រើ Ctr + C ក៏បាន រឺ ចុចកូនកណ្តុរខាងស្តាំក៏បានហើយរើសយកពាក្យ Copy)។
ញ៉ុមក៏មានអា free លេងៗដែរ!! នេះ
daramony.co.nr
អញ្ចឹងមិនគ្រាន់បើជាងបង មិនចាំបាច់អស់លុយ។ អញ្ចឹងសួរវិញ ធ្វើយ៉ាងដូចម្តេចទៅ?
របៀបធ្វើញ៉ុមភ្លេចហើយ ចាំសួរបងខ្ញុំសិន!! តែក៏មានអ្នកចេះដែរ គឺ បងមុនីរត្ន http://moniroth.wordpress.com/ បានដឹងច្បាស់!!!
សួស្តីបងប្រុស KT42 ចង់ទិញឌូមែន ដាក់ដូចប្លកបងដែរ (www.kt42.com) ធ្វើម៉េច ជួយប្រាប់ផង អរគុណទុកជាមុន
សួស្តី KT42! យើងអាចទិញ Domain ពី WordPress បានជាដំបូងពេលយើង Log in ចូលទៅដល់ប្លុករបស់យើងហើយ នៅផ្នែកខាងលើយើងឃើញពាក្យមួយថា “ប្លុករបស់ខ្ញុំ” យើងចុចលើវាហើយជ្រើសរើសយក “ក្តារបញ្ជា” បន្ទាប់មកវានឹងនាំយើងទៅដល់ផ្ទាំងមួយ នៅលើផ្ទាំងនោះនៅខាងឆ្វេងដៃរកមើលពាក្យ “Upgrade = អាប់គ្រេដ” ហើយចុចលើវាទៅវានឹងនាំយើងទៅដល់ពាក្យថា “បន្ថែមដូមេន” នៅកន្លែងនោះហើយដែលយើងអាចទិញបានដោយចុចលើពាក្យ “ទិញអីឡូវ”។ តំលៃដាក់នៅទីនោះស្រេច សូមសំណាងល្អ!
KT42 អ្វីៗបងបានរៀបរាប់សំអាងលើពាក្យបច្ចេកទេសប្រើក្នុងពេលអីឡូវតែប៉ុណ្ណោះ តែបើសិនជាមិនទាន់ទិញអីឡូវទេនៅពេលក្រោយប្រហែលពាក្យបច្ចេកទេសមួយចំនួនមានការប្រែប្រួល ព្រោះនៅក្នុង WordPress ពាក្យបច្ចេកទេសទាំងនេះប្រែប្រួលរហូតដោយសារមានអ្នកបកប្រែច្រើនគ្នាហើយកែចុះកែឡើងច្រើនដង។
សួស្តីវ៉ារី សុខសប្បាយ? នៅចាំញ៉ុមបានទេ?
សួស្តី រាត្រី! បាទខ្ញុំចាំបាន។ សុខសប្បាយទេ? ហើយអីឡូវមានគ្រួសារហើយ? បានដឹងថាខ្ញុំនៅក្នុង WordPress នេះយូរហើយ? ពេលដំបូងមិនបានចាប់អារម្មណ៍ថាអ្នកស្គាល់ដលពេលបានចូលទៅអាននៅប្លុករបស់រាត្រីទើបប្រាកដក្នុងចិត្ត។ រីករាយណាស់បានជួបគ្នានៅទីនេះ បើមិនអញ្ចឹងទេមិនដឹងទៅរកគ្នាឯណាឃើញទេ។
ញ៉ុមសុខសប្បាយទេ មានគ្រួសារនិងមានកូនពីរនាក់។ ញ៉ុមទើបតែដឹងថាស្រុកខ្មែរស្នេហ៍ខ្ញុំ គឺវ៉ារីម៉ិញនេះទេ មើលរូបថតអត់ស្គាល់ទេ ។ វ៉ារីឥលូវនៅឯណា ហើយមានគ្រួសារហើយឫនៅ?
សូមជូនពរសុខសប្បាយទាំងអស់គ្នាក្នុងគ្រួសារ។ ខ្ញុំអីឡូវរស់នៅប្រទេសស៊ុយអែត (Sweden) មិនទាន់មានគ្រួសារទេ។ ហើយរាត្រីមិនរស់នៅខេត្តក្រចេះទៀតទេ? ពេលវេលាដើរពិតជាលឿនមែន ម្នាក់ៗមានគ្រួសារអស់ហើយ។ រាត្រីនៅធ្វើការជាមួយ ជឹម សុធា នៅហាងអ៊ីនធើណេត រឺ ធ្វើការងារផ្សេងទេ?
បងអើយឆ្ងល់ទៀតហើយ
ចុះលេខកូដប្រៃសណីយ៍ ហ្នឹងធ្វើម៉េចទៅ?
ពេលយើងទិញយើងបង់លុយតាមណា?
លុះណាយើងប្រើប័ណ្ណឥណទានទិញដូចជា Master Card រឺ Visa Card ជាដើមដែលប្រើជាអន្តរជាតិបាន។ KT42 អាចបើកគណនីមួយនៅធនាគារហើយដាក់លុយក្នុងគណនីនោះទៅ ហើយសុំអោយធនាគារផ្តល់អោយ Master Card រឺ Visa Card ដល់យើងទៅ Master Card រឺ Visa Card ដែលប្រើជាអន្តរជាតិបាន ពេលនោះយើងអាចទិញអ្វីផ្សេងៗតាមអ៊ីនធឺណេតបានហើយ។ តែតាមចិត្តបងគិតវាមិនជាចាំបាច់ប៉ុន្មាននោះទេក្នុងការប្រើឈ្មោះ Domain ផ្ទាល់ខ្លួននោះ។ វាគ្រាន់តែមើលទៅរាងឡូយបន្តិច តែនិយាយពីសារៈប្រយោជន៍អត់មានផ្តល់អ្វីបន្ថែមទាល់តែសោះតែម្តង។
បើចេះប្រើវិស្សាអីគេនោះ ម៉្លេះញ៉ុមមានយន្តហោះជិះបាត់ទៅហើយ!!!
មិនមែនមកអង្គុយសំកុកពីមុខកុំព្យូទ័រទេ!!
ស្អីគេ! ទាក់ទងដល់រឿងមានយន្តហោះជិះទៀតហើយ
ចង់និយាយថា បើញ៉ុមមាន card credit កុំអីញ៉ុមទិញទំនិញតាមអ៊ីនធើណេតជាមួយនឹងកម្មវិធី ហេកឃឺបាត់ហើយ គឺតំលៃខ្ទង់អត្រាដ៏ខ្ពស់មួយណា៎!!!! ចាយមិនអស់លុយទេ!!
ចាំធំតិចទៀតអោយម៉ាក់បើកគណនីមួយទៅ នៅតូចប្រយ័ត្នគេចាប់ជំរិត! កុមារមហាចំបាំងនៅក្នុង WordPress ត្រូវគេចាប់ជំរិតចប់ប៉ាដោយ
បើអ្នកក្លាហានត្រូវគេចាប់យកទៅបាត់ហើយ។
កូនអ្នក្រតោកយ៉ាកដូចរូបខ្ញុំ មាននិស្ស័យឯណាទៅចាយក្រេឌីតនោះ!!!!
អញ្ចឹងអ្នកក្រជួបអ្នកក្រហើយ បងក៏ក្រដែរ
កុំគិតរឿងក្រ រឺ មានមនុស្សរាប់អានគ្នានឹងចិត្ត ហើយសំខាន់អោយតែពួកយើងសប្បាយចិត្តរឿងលុយកាក់ទុកមួយឡែកសិន។
អរគុណច្រើនបងដែលប្រាប់យ៉ាងលម្អិត ស្តាប់មើលទៅរញ៉េរញ៉ៃណាស់ ខ្ជិលណាស់ប្រើតែ អារាល់ង៉ៃហ្នឹងអាដែលទៅ
ឥឡូវ KT42 បានបង្កើតប្លកមួយទៀតសម្រាប់ខ្មែរ ដឹងសមអត់ បងជួយឱ្យយោបល់តិច! http://www.khmerlit.wordpress.com
បានចូលទៅមើលហើយ មានអីម៉្យាងដែរ។ មានប្លុកច្រើនក៏ត្រូវចំណាយពេលវេលាច្រើនដែរ
ប្រយ័ត្នអត់មានពេលថែរក្សា!
ទៅមើលក្បាលទំព័រ សាកមើល៍ ត្រូវការអត់ !
បានចូលទៅមើលហើយបងអឺយ ពិតជាគួរអោយស្រលាញ់ណាស់។ បងជួយដាក់ពាក្យ “ប្រមូលផ្តុំដោយអត្ថបទចំរុះ” ខាងក្រោមចំណងជើងនោះបានទេ? ហើយមួយទៀតបងសរសេរ “ស្មែហ៍ខ្ញុំ”
សូរ្យសៀងយួន បងកែរដាក់ “ស្នេហ៍ខ្ញុំ” វិញណា៎បង។
កែរបានតើ មើលម្តងទៀតមើល៍ បង សសេរ ស្នេហ៍ខ្ញុំ ត្រូវហើយតើ
ហាហាហា….បងឯងនេះយ៉ាប់ហើយបងឯងសរសេរ “ស្មែរខ្ញុំ” អោយខ្ញុំហ្នឹង។ កែដាក់ “ស្នេហ៍ខ្ញុំ” បានត្រូវណា៎បង
ចយដឹកហ្អើយ ! ខុសជើងទទេហ្មង ចេតរ៉យ ! ស។ទោស មិនប្រាប់ថាខុសជើង ខំរកមើលចង់ស្លាប់ ខ្លួនខ្មែរដល់ទៅជើងទៅជើងយួនទៅវិញ ? ឡប់តាហ្មងខ្ញុំ ប្រហែលកាលដែលសសេរគិតតែពីជើងស្រីយួន មិនដឹង? ចេតរ៉ើយ ! កែររួចហើយ មានដាក់ពពកថែមទៀត ឡូយជាងមុន ទៅទៀត សូមទោសផង ព្រោះកាលសសេរហ្នឹងគ្មានបានផ្ទៀង អាលៃ នឹក ដល់ជើងស្រីយួន !
ហាស ហាស ហាស ចយដឹកហ្អើយ !
សូមជួយកែរ ពាក្យ ” ជោះង ” មក ” ជើង ” វិញ ព្រោះ កាលសសេរនោះ នឹកដល់ ដោះស្រីយួន ! យ៉ាប់អាដែល ខ្ញុំ !
បានទាញយកហើយបង។ នឹងដាក់សាកបន្តិចទៀតចាំអ៊ុតទាំងអស់គ្នា។ អរគុណច្រើនណាស់បង!
សួស្តីបង! មិនដែលបានឆ្លងកាត់ទំព័រមួយនេះសោះ!! រីករាយដែលបានស្គាល់បង!
សួស្តី ភារម្យ! សុខសប្បាយទេ? អរគុណបានចូលមកលេង។ បងក៏ដូចគ្នារីករាយបាស្គាល់ណា៎! ជួបគា្នពេលក្រោយ ហើយសំណាងល្អគ្រប់យ៉ាង!
សុខតាបង! ផ្ទះបងមានផស់ឡាអៗ ហ្សើនៗ
សួស្តីប្អូនវ៉ារី ! អរគុណដែលបានជួយរៀបចំប្លក់ឲបង !!!
អត់អីទេបង! សូមសាទរដែលបងមានប្លុកផ្ទាល់ខ្លួនអីឡូវនេះ។
បងឆ្ងល់នៅទំព័រខាងលើ ដែលប្អូនរៀបមួយផ្នែកៗ មាន ទំព័រដើម អំពីខ្ញុំ
កំសាន្ត ផ្សេងៗ បងរកមិនឃើញ មិដឹងធ្វើយ៉ាងម៉េច ! ចុចចុះឡើង
ក៏ស្រាប់បាត់អស់……..ជួយប្រាប់ផង ?
បងត្រូវរកមើលផ្នែកខាងលើដែលគេសរសេរថា “ប្លុករបស់ខ្ញុំ” ហើយជ្រើសយកពាក្យថា “ក្តារបញ្ជា” ពេលចុចលើពាក្យនោះហើយវានឹងទៅដល់ផ្ទាំងមួយ នៅលើផ្ទាំងនោះនៅខាងឆ្វេងបងត្រូវរកមើលពាក្យថា “ទំព័រ” ហើយនៅកន្លែងនោះបងនឹងឃើញពាក្យមួយថា “បន្ថែមថ្មី” បងត្រូវចុចលើពាក្យនោះវានឹងទៅដល់កន្លែងដែលយើងអាចបន្ថែម រឺ ដក រឺ កែប្រែទំព័របានតាមចិត្ត។
ឆ្ងល់មួយទៀត ! រូថតបងដាក់បានម្តងហើយ ចុចចុះឡើងក៏ស្រាប់តែចេញ
រូបពីងពាងទៅវិញ ដូចបានឃើញក្នុងប្លក់ប្អូនស្រាប់ !!!
សូមបងសាកចូលទៅដាក់រូបថតបងសារថ្មីទៅ ហើយពេលដាក់វាចូលបានរួចរាល់ហើយកុំអាលចុចត្រលប់ចុះត្រលប់ឡើងប្លុករបស់បងអី ត្រូវទុកពេលអោយវាយ៉ាងហោចណាស់ ១០ នាទីដើម្បីអោយរូបថតរបស់បងវាដោយមកជាមួយ។
បងចុចត្រឡប់ចុះឡើងច្រើនដងពេច ភ្លេច បិនដឹងថាត្រូវធ្វើយ៉ាងម៉េច
ជួយប្រាប់ផង ???
បងត្រូវមើលផ្នែកខាងលើរកមើលពាក្យថា “គណនីរបស់ខ្ញុំ” ហើយចុចលើវាទៅជ្រើសរើសយក “កែសម្រួលព័តិមានផ្ទាល់ខ្លួនរបស់ខ្ញុំ” បន្ទាប់មកទៀតបងត្រូវមើលទៅខាងស្តាំបងនឹងឃើញរូបមួយដែលមានអក្សរខាងក្រោមសរសេរថា “ផ្លាស់ប្តូរក្រាវើថររបស់អ្នក” ពេលបងចុចលើពាក្យនោះហើយវានឹងទៅដល់ផ្ទាំងមួយ បងត្រូវមើលខាងក្រោមមានពាក្យអង់គ្លេសសរសេរថា “Wait there is more…” ហើយនៅបន្ទាត់ជួរក្រោមនោះបងរកមើលពាក្យថា “Click here” ចុចលើវាទៅពេលនោះវានឹងទៅដល់ផ្ទាំងមួយទៀតបងត្រូវរកពាក្យថា “Add a new image” ដល់កន្លែងនេះខ្ញុំគិតថាបងអាចធ្វើអ្វីៗបានដោយខ្លួនឯងជាមិនខាន។ សំណាងល្អបង!
អរគុណណាស់ ដែលបានប្រាប់ សុខសប្បាយជាទេប្អូន ? កំពុងធ្វើអីពេលនេះ ???
សុខសប្បាយធម្មតាទេបង។ ប៉ុន្តែរូបថតរបស់បងដាក់ដោយជាមួយហើយហ្នឹង។ អីឡូវនេះនៅផ្ទះ ទើបតែប្រលប់មកពីទិញម្ហូបហើយដើរទៅមើលកន្លែងកូនសិស្សលេងបាត់ទាត់ តែទៅដល់ពួកគេទៅផ្ទះអស់ហើយ។ បងសុខសប្បាយទេ?
សុខសប្បាយទេ ! អរគុណ !!!
សួស្តីប្អូន វ៉ារី ប្អូនអាចស្តាប់សំលេងបងបាន តាមការផ្សាយបន្តផ្ទាល់របស់វិទ្យុបាយ័ន FM.95MHz ពេលព្រឹកពីម៉ោង៨ និង១០នាទីដល់ម៉ោង៩.០០.ថ្ងៃត្រង់ ពីម៉ោង ១៣និង១០នាទី ដល់ម៉ោង១៤.០០ http://www.bayontv.com.kh/bayon-radio.php អរគុណ !!
អូ! អរគុណបងណាស់។ សូមជូនពរសព្វសារធុការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌណាបង!
សួស្តីប្អូន វ៉ារី ! បងមានចម្ងល់មួយ !បងឃើញក្នុងទំព័រផ្នែក
ខាងលើប្លកប្អូន មានដូចជាអត្ថបទផ្សេងៗ .កំសាន្ត.ព័ត៌មាន ដែលក្នុងនោះមានលាក់អត្ថបទ ចេញតែចំណងជើង តើប្អូនធ្វើ
យ៉ាងម៉េចដែរជួយប្រាប់ផង ព្រោះបងសាកល្បងធ្វើរួចហើយ
តែធ្វើមិនបានសោះ !
សួស្តីបង! សំណួររបស់បងដូចគ្នានឹងសំណួររបស់ “អង្គរក្សតូច” សួរដែរ ហើយខ្ញុំបានឆ្លើយម្តងរួចហើយ។ បងអាចមើលខាងលើនេះលេខរៀងលេខ ១៨ បងនឹងឃើញចំលើយនោះហើយ។ មើលទៅស្មុគស្មាញបន្តិចតែពេលអនុវត្តអត់ស្មុគស្មាញដូចពេលអានអញ្ចឹងទេ។ សំណាងល្អបង!
[...] ស្រុកខ្មែរស្នេហ៍ខ្ញុំ ! ចំណែកអ្នកកាន់បាស់ និង អ្នករាំកំដរឆាក ជ្រើសរើសដោយបង ហនុមាន ម្ចាស់គេហដ្ឋាន [...]
[...] ស្រុកខ្មែរស្នេហ៍ខ្ញុំ ! ចំណែកអ្នកកាន់បាស់ និង អ្នករាំកំដរឆាក ជ្រើសរើសដោយបង ហនុមាន ម្ចាស់គេហដ្ឋាន [...]
ជំរាបសួរ ខ្ញុំបាទមាន់ថ្មី សូមជួយណែនាំផង
សួស្តី អ្នកចំណូលថ្មី! រីករាយដែលបានស្គាល់។ អរគុណបានចូលមកទីនេះ។ សូមសុខសប្បាយ!
ខ្ញុំសុខទេ តែខ្ញុំមិនសូវជាមានពេលប្រើញឹកញាប់ទេ
មិនអីនោះទេ ការងារណាសំខាន់ធ្វើការងារនោះមុនទៅ ប្លុកជាការងារមួយបន្ទាប់បន្សំប៉ុណ្ណោះ ដូច្នេះអាចសរសេរអ្វីផ្សេងៗនៅពេលទំនេរបាន។
ជំរាបសួរចាសបងប្រុសវ៉ារីនាងខ្ញុំជាអ្នកចំណូលថ្មី។សូមជួយណែនាំផង។
ជំរាបសួរ លក្ខិណា! រីករាយដែលបានស្គាល់។ សុខទុក្ខយ៉ាងណាដែរ? អរគុណដែលបានមកកាន់ទីនេះ!
សួស្តីបងប្រុស! រីករាយដែលបានស្គាល់!សុខសប្បាយទេ?
សួស្តី ប្អូនប្រុស! បងសុខសប្បាយទេ។ ចុះចំនែកប្អូនវិញ?
សុខសប្បាយទេ! មកភូមិយើងនេះយូរហើយនៅមិនទាន់ស្គាល់អ្នកភូមិអស់ទៀត! ដូចបងចឹង ប្អូនទើបតែស្គាល់។
បងក៏មិនសូវស្គាល់គេច្រើនដែរ តែយូរៗទៅនឹងបានស្គាល់គេហើយ។
សួស្តីវ៉ារី
ខ្មុំរីករាយដែលបានស្គាល់ប្លកនេះ។
ដោយសារតែស្រុកខ្មែរស្នេហ៍ខ្ញុំកូនខ្មែរច្បាស់ជាដឹងរឿងពិត អំពី ស្រុកខ្មែរ។
អរគុណវ៉ារីដែលខំសរសេរ ចែកខ្មុំអានកម្សាន្ត។
សួស្តី Kh2Kh!
ខ្ញុំក៏រីករាយដែរ ដែលបានស្គាល់។ អរគុណដែលបានគាំទ្រប្លុកមួយនេះ។ អ្នកអាចចូលរកខ្ញុំក្នុង Facebook ក៏បានដែរ។
សំណាងល្អគ្រប់យ៉ាង!
សួសីៃថอานออกมเ
សួស្តី! អរគុណច្រើនបានចូលមកលេង តែក្រោយៗសរសេរភាសាខ្មែរបានហើយ ព្រោះនៅទីនេះមិនមានអ្នកណាចង់អានភាសាថៃនោះទេ។
សួស្តី! ខ្ញុំសរសេរភាសាខ្មែរបានទិច ព្រោះ com សរសេរភាសាខ្មែរមិនគ្រប់ពាក្យខ្ញុំយកពាក្យខាងលើអូកមកដាកអ៊ីមេល*ខ្មែរទេ
មិនអីទេ! រីករាយដែលបានស្គាល់។ តើស្គាល់ទីកន្លែងនេះមកពីនេះដែរ?
ខ្ញុំសរសេរភាសាមកពីថៃខ្ញុំសរសេរភាសាខ្មែរមិនសុវតុវ chhuonpisev@yahoo.com
រស់នៅប្រទេសថៃ? ស្គាល់ទីកន្លែងតាមរយៈអ្វី?
You are a good writer.
Cheer…!!
Be my supporter when i have my books published! Smile
hi bong sochenda bong konw bong lin te?
ប្រាប់បានទេថាពេលណាសៀវភៅរបស់បងចេញលក់ទៅ ?? ប្រាកដណាស់ខ្ញុំចូលចិត្តអានសៀវភៅស្រាប់ ទោះជាភ្នែករបស់ឥឡូវមូញ៉ូប បន្តិចតែអាចចាំបាន ប្រាកដជាគាំទ្រ ១០០ភាគរយ រួចហើយសុំ ហត្ថលេខារបស់បងទុកជាអនុស្សាវរីយ៏ បើមិនខ្លាចសង្សាររបស់បងប្រចណ្ន័ទេ នៅសុំថតជាមួយបងមួយប៉ុសទៀតផង បានអត់?? ហេ ហេ ហេ…….
មួយលានសំបុត្របោះពុម្ភទៅជាសៀវភៅមួយក្បាល ទុកអោយអូនអានអោយបងស្តាប់រហូតអស់មួយជីវិត ព្រះចន្ទសែនស្អាតតែបាត់រូបអូន….
ជូនចំពោះលោកសែនជោរនិងសហការី+ការិនី=
សូមអោយតាំងអារម្មណ៍នឹងនរកុំខ្វល់ពីចោរថៃឈ្លានពានបើវាចូលមកដីខ្មែរ
ខុសច្បាប់ចាប់ពួកវាដាក់គុកបើវាអុកឡុកតាមព្រំដែនបាញ់វាកំទេចចោលកុំ
បារម្មពីពួកអាសៀមទុរយសបើវាហ៊ានបាញ់ចូលទីក្រុងភ្នំពេញនោះទាំងអា
ស្ដេចសៀមកញ្ជាស់-ក្មេង….និងពួកអាថៃឡប់សតិនៅក្បែរព្រំដែនច្បាស់ជា
រកដីកប់សពគ្មានឡើយ….((នេះខ្ញុំនិយាយតាមទំនាយទេ))
បាងកករលំ ព្រៃនគររលាយ សៀមយួនខ្ចាត់ខ្ចាយសប្បាយអង្គវត្ត…….
អីឡូវនេះយើងឈ្លោះជាមួយសៀម បន្តិចទៀតយើងឈ្លោះជាមួយយួន អោយវាខ្ចាត់ខ្ចាយទាំងពីរតែម្តង………ខ្ញុំសូមសំណូមពរថា((កុំដោះលែង
ពួកអាពីរនាក់ដែលយើងចាប់ដាក់គុកអោយសោះពីព្រោះបើទុកពួកវា
អោយស៊ីបាយគុកនោះគឹព្រួញមួយគ្រាប់បាញ់សត្វបានដប់ក្បាលគឹ=
០១-ធ្វើអោយវាវឺកវរនៅបាងកក
០២-ធ្វើអោយអាស្ដេចវាអាម៉ាស់មុខទាំងជាតិនិងអន្តរជាតិ
ឡាក់និងឡាក់
បើលោកសែនជោរដោះលែងបានន័យថា((រណបនិងអាថៃចំកួតហើយ))
បាងកករលំ ព្រៃនគររលាយ សៀមយួនខ្ចាត់ខ្ចាយ សប្បាយនគរវត្ត
សួស្តីប្រិយមិត្ត ស្រុកខ្មែរស្នេហ៏ខ្ញុំទាំងអស់គ្នា ខ្ញុំមានចំណាប់អារម្មរណ៏យ៉ាងខ្លាំចំពោះ មតិរបស់ ម្ចាស់ Website
ខ្ញុំចង់ សួរម្ចាស់វែបសាយថា តើបង បង្កើតវែបសាយនេះឡើង បានប៉ុន្នានឆ្នាំហើយ និងបង្កើតដោយវិធីណា?
សួស្តី តុងហាន! បងបង្កើតវាឡើងនៅខែ មិនា ឆ្នាំ ២០១០ តែបងចាប់ផ្តើមសរសេរនៅខែ សីហា ឆ្នាំ ២០១០។
សួស្តី តុងហាន ម្តងទៀត!
ប្អូនអាចបង្កើតវាដូចប្អូនប្រើ Blogspot របស់ប្អូនដែរ តែចំនែកបងបង្កើតវាឡើងចេញពី WordPress.com។
សូមសាកល្បងទៅ ហើយបើមានចំងល់ចាំសួរបងបន្ថែមក៏បាន!
សួស្តីសូកុំយកខ្មែរថៃមកសរសេរក
សូមបញ្ចប់ប្រយោគបានទេ ខ្ញុំមិនទាន់យល់ថាចង់និយាយយ៉ាងម៉េចនៅឡើយទេ!
សួស្ដីបងវ៉ារី។ សុខសប្បាយជាទេបង? ខ្ញុំមានចម្ងល់អំពីការប្ដូរ និង ភ្ជាប់ឈ្មោះដូមែន ក្នុងប្លក់វើដប្រេសចូលគ្នា។ ដូចជាបងជាដើម អាចប្រើបានទាំង varychin.com និង varychin.wordpress.com ។ តើបងអាចប្រាប់ខ្ញុំត្រួសៗសិនបានទេ? តើយើងត្រូវការទិញសេវាកម្មពីវើដប្រេសដែរឬទេ? ហើយចំពោះការទិញដូមែនខ្ញុំបានដឹងហើយ តែនៅតែវើដប្រេសនេះ អត់ដឹងថាគេតម្រូវឲ្យយើងទិញឬអត់។
អរគុណបង។
មែនហើយយើងត្រូវការទិញដូចគ្នា។ ប្អូនដឹងកន្លែងនោះហើយមែនទេ “អាប់ក្រេដ ឈ្មោះកម្មសិទ្ធិ”។
អូហ៍បង! អ៊ីចឹងយើងត្រូវទិញសេវាកម្មតម្លៃ ១២ដុល្លា នោះមែនទេ?
អូទេ! តែ៥ដុល្លាទេតើ។ អា១២ដុល្លាសម្រាប់ដូមែនផ្សេងពី .com .net .info ហេសហេស
មែនហើយមួយឆ្នាំ ១២ ដុល្លារមិនជាថ្លៃប៉ុន្មាននោះទេ តែបើមិនចាំបាច់បងគិតថាមិនបាច់ចំណាយទេប្អូនប្រុស!
ខ្ញុំជួយសួរឲ្យបងឧត្តម តៀមកាហ្វ ទេ។ ព្រោះគាត់អត់មានជំនាញសួរខាងអស់ហ្នឹង។ ចុះវើដប្រេសឲ្យយើងបងជារៀងរាល់ឆ្នាំ ឬ បង់តែម្ដងប្រើបានរហូត?
វិចិត្រ ជួយភ្ជាប់ទៅតំណភ្ជាប់ណាមួយអោយបងទាញយក វចនានុក្រម សម្តេច ជួន-ណាត បន្តិចបានទេ!
បងប្រើវាមិនទាន់បានមួយឆ្នាំដែរ តែតាមអ្វីដែលបងអានក្នុងនោះវាតំរូវអោយយើងបង់រៀងរាល់មួយឆ្នាំម្តង។
នេះបង៖ http://www.cambosastra.org/?p=422 ។
អូហ៍! អរគុណហើយបង
ម៉ោនៅភូមិនេះយូរដែរហើយ តែអត់ទាន់បានចូលម៉ោលេងផ្ទះនេះសោះ!
សុំស្គាល់ផង ខ្ញុំឈ្មោះសុផាត!
សុំហៅថាបងចុះណា!
សួស្តី សុផាត!
រីករាយដែលបានស្គាល់ ហើយអរគុណបានចូលមកលេងទីនេះ!
យេស!
សួស្តី លោកវ៉ារី មានទឺកញ៉ាំអត់ ដូចជាស្រេកទឹកដល់ហើយ ?
សួស្តី សូម៉ាដា រីករាយដែលបានស្គាល់។ មានសព្វយ៉ាងសំរាប់ភ្ញៀវ សូមអញ្ជើញតាមសប្បាយ។ អរគុណច្រើនដែលបានចូលមកលេង។ សំណាងល្អគ្រប់យ៉ាង!
សួរស្ដី៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
រីករាយណាស់ ដែលចូលមកកាន់ទឹកដី ប្លុករបស់មិត្ដ។ ប៉ុន្ដែខ្ញុំជាអ្នក ចំណូល ថ្មី ដូចនេះសូមមេត្ដាជួយ នែនាំផង។ ម្យ៉ាងវិញទៀត ប្លុក ខ្ញុំ ទើបតែចាំផ្ដើម មិនទាន់មានខ្លឹម អ្វីទេ!! ព្រោះអត់ចេះម៉ង់។ ហាស់ហា ខ្មាស់គេណាស់ ……….រីករាយ…សំណាងល្អ
ស្រឡាញ់អ្នកស្រែ.
សួស្តី ស្រលាញ់អ្នកស្រែ!
រីករាយដែលបានស្គាល់ ហើយអរគុណច្រើនដែលបានចូលមកលេង។ សាកល្បងសរសេរអត្ថបទមើលទៅ ប្រហែលមានអ្នកអានជាច្រើនគេចូលចិត្ត។ អ្នកក្នុងប្លុកទាំងអស់នៅទីនេះគេអានអត្ថបទគ្រប់ប្រភេទ សូមសាកល្បងទៅ!
ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
សួរស្ដី៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
ខ្ញុំរីករាយដែលបានស្គាល់បង។ ខ្ញុំពិតជាល្អសំរាប់ វែបសាយរបស់បងមួយនេះ។តែក៍មានចំនុចខ្វះខាតផងដែមានដូចជា:
– Page លក្ខណះ វែងពេក
- ពី Page និមួយៗ ខ្លះទូលាយខ្លះចង្អៀត (អត្ថបទ)
………………………………………………………..
សួស្តី ហុងលី!
អរគុណច្រើនបានចូលមកទីនេះ បងនឹងខំកែលម្អចំនុចខ្វះខាតតាមតែអាចធ្វើទៅបាន។
រីករាយឆ្នាំថ្មី!
Nice to know you bong Vary, lols… do you live in Kratie province? I will go to visit there this long holiday na ja…. May I be yours…..?
Nice to know u too!
ហិហិហិ សួស្តីបងវ៉ារីតាលីទី។ បានបងជួយប្រាប់រឿងយូនិកូដកាលមុន ឥឡូវចេះហើយ សូមអរគុណបង។ ចូលចិត្ត គេហទំព័ររបស់បង គ្រាន់ជួយអោយមានអត្ថបទភាសាខ្មែរមើល បើមិនចឹងទេភ្លេចអស់។ ខានសរសេរតែ៣ឆ្នាំឥឡូវជិតទៅព្រៃហើយ កំពុងតែខំរៀនឡើងវិញកុំអោយគេថាយើងនៅស្រុកគេធ្វើឯងភ្លេចអីណា។ និយាយចុះនិយាយឡើងគេចអត់ផុតពីអ្នកក្រចេះ។ ធ្លាប់មានអ្នកក្រចេះ ១០, ២០នាក់តាមប្អូនដែរ ហិហិហិ តែអត់ជោគជ័យ តាំងពីការហើយនិយាយប្រាប់ខ្លួនឯងថា ស្តាយឥឡូវលែងបានស្គាល់ក្រចេះហើយបើអត់មានបងប្អូនមិត្តភក្តិអីផងនៅទីនោះផង ឥឡូវបានមួយទុកគ្រាន់ធ្វើថ្នាំ។ ជូនពរបងរីករាយចុងសប្តាហ៏ណាបង! ជួបគ្នានៅFacebook។
ចុម យាយប៉ិស្វិត អ៊ីវ៉ា! អីឡូវសរសេរខ្មែរបានទៀត ឡូយរបស់គេ។ អ្នកក្រចេះតាមស្រលាញ់អូនច្រើន តែអត់បានបេះដូងអូន តែបងតាមស្រលាញ់អូនមួយភ្លែតបានទាំងកាយ ហ៊ីស……ចាំពេលណាជួបគ្នានៅស្រុកខ្មែរ បងនាំទៅក្រចេះលេង។ បងទៅណាក៏ដោះដៃមិនរួចដែរ តាមមករកដល់ទីនេះទៀត យ៉ាប់មែន
ចុមហៅគេសុទ្ធតែយាយស្វិត ម៉េចដឹង? បងវ៉ារីបានស្វិត មានអីមួយខ្លួនហ្នឹង? មានតែសាច់អាមួយដុំហ្នឹង។ ហិហិហិ
យីបងលេងសើចម៉េចបានជាមួយអូន ឡូយចឹង ខំប្រឹងអង្គុយសរសេរខ្មែរដល់រោមឃ្លៀកដុះជុកហើយមិនខ្ចីខ្វល់ សុខចិត្តខំសរសេរ។ ចុមបងបានបេះដូងនិងកាយអូនតាំងពីពេលណាដូចអត់ចាំ។ ដល់វាច្រើនពេកទៅមិនដឹងមួយណាមួយណីទេបង ច្រឡំអស់ហើយ។ ហិហិ ចាំមើលបើបានជួបបងនៅក្រចេះវិញ ចាប់ផ្តួលបងនៅគុម្ពោតព្រៃអោយដឹងប្រឹងម្តង។ (ហេងវិញប្តីអត់ចេះអានខ្មែរ ហាហា)។
ទើបតែមួយថ្ងៃពីរសោះរអ៊ូរថាដោះដៃពីអូនអត់បាន មើល Jens មើល, គ្នាខំដោះដៃជិត៤ឆ្នាំហើយ ដោះមិនរួចពីបុប្ផាមួយទងនេះបានទេ។ មានប្រជ្រុយស្នេហ៏ (លឺម៉ែគាត់និយាយចឹង) ហាហា។
មើលនិយាយចុះ អាសូរតែបងឯងខំគេចពីអូន ហើយអូនតាមរកឃើញទៅចាំរអ៊ូរ តាមពិតអង្គុយចំហរចាំអូនសោះហ្នឹង មកធ្វើឯងអីណា។ ហិហិហិ
សួស្ដីបង!!!! សុខសប្បាយជាទេ???
សួស្តី! បងសុខសប្បាយទេ ចុះប្អូនវិញ?
hi. nice to meet u.
Hi! can i writh khmear tov bong? can u tell me?
Hi Dara, if you want to write Khmer you need to download khmer unicode onto your computer. You can use google to look for khmer unicode, it is free. Good luck!
Thanks bong. ok i will start. good luck!!
Anything you would like to know more regarding Khmer Unicode, drop me a line!
I like to watch and read on http://varychin.com. cos all is sweet memory.
Sweet memory? U are kidding me? U know me personally?
no never te. just read all sentence in ur website cos have a lot of …….by the way bong have GF yet?? look at bong so lovely maybe have a lot lady that love. can b teach jom pong. cos my GF so so nasty nas. when she angry m so scare. bong have method or not??
មើលទៅជួយរឿង ខ្មែរយូរនីកូដ បាន តែរឿងស្រីកាចអត់ដឹងទេ
oh when i saw u said don’t no te nasty girl m so so laugh . hemmmm
. ok thanks bong.
Hi bong vary! how a u bong?? now i saw bong chenda in face book hoy. she so nice nas bong. wish bong and bong chenda have a meeting in coming soon na. good luck bong.
Hi Dara, i am very well, thanks. Great you could find her in Facebook, please take care of each other! We are lucky to meet good person like you. Smile!!!!
សួរស្ទី បងរ៉ារីបងសុខសប្បាយទេ ?ខ្ញុំសុំស្កលផងខ្ញុំធ្វើកានៅថៃចុះបង?
សួស្ដី សារ៉ន បងសុខសប្បាយទេ ចុះ ប្អូនវិញ? មិនអីទេ យើងអាចស្គាល់ និង រាប់អានគ្នាបាន។ បងនៅធ្វើការឆ្ងាយជាងប្អូន ដូចប្អូនឃើញបងសរសេរខាងលើហើយ។
ខ្ញុំពេញចិត្ត នឹងពាក្យសំដីដែលលោកបានសរសេរនេះណាស់វាពិតជាដំបូន្មាន នឹងជាគំរូយ៉ាង ល្អដល់ខ្លួនខ្ញុំ ក៍ដូចជាយុវជនស្រករក្រោយ សំរាប់ទុកជា ទុនគំនិតដើទៅមុខ ឆ្ពោះទៅរកជោគជ័យ ប្រកបដោយ សច្ចភាព ភាតរភាព ជាមួយស្នាមញញឹម ក្នុងគ្រប់កាលះទេសះ….
សំអុល
និស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានភាសាបរទេស
ផ្នែកភាសាបារាំង
សួស្ដី សាម៉ុល!
អរគុណច្រើនដែលពេញចិត្តចំពោះពាក្យទាំងឡាយខាងលើ រីករាយដែលបានស្គាល់។ បើសិនជានក្នុង Facebook សូមស្វែងរកខ្ញុំផងណា៎!
សូមសំណាងល្អជាមួយការសិក្សា!
hi bong Vary. how a u to day? when bong visit in Cambodian?? bong miss this hear ort??
សួស្តី! សុំចូលលេងផ្ទះផង!
សួស្ដី កល្យាណ! សូមស្វាគមន៍មកកាន់ទីនេះ។ សូមសុខសប្បាយកើតមានគ្រប់យ៉ាង!
អរគុណ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ! សូមលោកជួបតែសេចក្តីសុខ ចម្រើន។
hi bong vary!!! how a u bong?? bong said have facebook go to play ey tov bong ort open pong neang.
Hi Lenda, you can find me in Facebook here http://www.facebook.com/chinvary
hi bong. now bong stay along or with friend?
What did you mean? Did you mean i live with friends or i live alone?
I have lived alone since my Swedish girlfriend and i broke up.
ok is like that my mean? so now bong don have GF?? y u broke up?? sorry that i asked bong. cos want to no ur personal.
បន្ទាប់ពីបែកពីសង្សារមួយនោះមក បងមានសង្សារម្នាក់ទៀត តែជាជនជាតិខ្មែរទេ តែអីឡូវពួកយើងក៏អត់នៅជាមួយគ្នាដែរ ពួកយើងបានបែកគ្នាថ្មីៗនេះ។
hem….y bong alway broken hearth? now bong have new or not? wish bong with………soon soon na.
I am just unlucky with girls.
no bong women not the same te. wish bong good luck. bong stay hear what do u do?? bong lonely te??
Lonely tech tech……hug pillows sen tov
សួរស្តីបងវ៉ារី ! ខ្ញុំសូមចូលរួមផង ខ្ញុំចូលចិត្តអានអត្ថបទបង ប៉ុន្តែខ្ញុំគ្មានមតិអ្វីទេ ព្រោះខ្ញុំរៀនបានតិចតួចពេក។
បាទ សូមអញ្ជើញតាមសប្បាយអ្នកអើយ។ សំណាងល្អ!
oh ma yang del. y bong laugh?
បាទ សូមស្វាគមណ៍ចូលមកកាន់ទីនេះ កូនជ្រូកកន្ធាត់។ សូមសំណាងល្អគ្រប់យ៉ាងណា មិនបាននិយាយគ្នាលេងទេប៉ុន្មានថ្ងៃនេះ ព្រោះ រវល់បន្តិច!
សួស្តី! រីករាយដែលបានស្គាល់។ សូមជួយណែនាំផង!
បាទ សួស្តី! រីករាយដែលបាស្គាល់ដូចគ្នា។ អរគុណ
សួស្ដីប្អូនប្រុស ខ្ញុំយល់ថាអត្ថបទខាងលើនេះ បានផ្ដល់កាចេះដឹងច្រើន
ព្រោះមនុស្សយើងម្នាក់ៗរស់នៅចង់បានសេក្ដីសុក្ខ ប៉ុន្ដែជួនកាលខ្វះការ
ចេះដឹង រស់នៅមិនចេះសម្របខ្លួនអោយបានល្អ ទើបបាត់បង់សេក្ដីសុក្ខ៕
អគុណ្ណ សូមជួបសំណាងល្អ
សួស្ដី បងប្រុស!
រីករាយដែលបានស្គាល់! មែនហើយការសម្របខ្លួនភាគច្រើនាំមកនូវក្ដីសុខ យ៉ាងហោចណាស់ក្ដីសុខផ្ទាល់ខ្លួន តែមិនមែនក្ដីសុខសំរាប់មនុស្សទូទៅនោះទេ ដូចសង្គមស្រុកយើងទាល់តែសម្របតាមពួកគេ ផ្គាប់ចិត្តពួកគេអោយត្រូវទើបបានរស់ បើមិនអញ្ចឹងទេជោគវាសនានឹងដូច “ហេង ពៅ” ជាមិនខាន។
សង្ឃឹមថាសង្គមស្រុកយើងមនុស្សគ្រប់គ្នានឹងបានរស់ក្នុងក្ដីសុខ សន្តិភាព ស្គាល់រសជាតិនៃយុត្តិធម៌ពិតៗ ដោយមិនបាច់លូនក្រាប ផ្គាប់ចិត្តអ្នកធំមានអំណាចទាំងបង្ខំនោះទេ!
សំណាងល្អដួចគ្នា!
It’s good website, but everyone don’t forget to visit my website pong na. It’s http://rckbook.wordpress.com/
Please click like on my page pong na !
I hope you’ll !
ស្វាគមន៍!
ខ្ញុំមិនមានមាតិអីនោះទេគ្រាន់តែរីករាយជាមួយវេបសាយនេះតែប៉ុន្នោះ។សូមអរគុណ!
អរគុណច្រើនសំរាប់ការគាំទ្រ សូមសំណាងល្អគ្រប់យ៉ាងកើតមានដល់អ្នក! ញញឹម…..
ខ្ញុំគិតថាការរិះគន់របស់លោកក៏ម៉្យាងដែរ តែលោកគួរតែប្រើពាក្យសម្តី
អោយបានល្អជាងនេះ។ គួររិះគន់ដើម្បីស្ថាបនា កុំរិះដើម្បីបំផ្លាញ ឬ ប្រយោជខ្លួនឯង៕
តាមការពិតគ្រប់យ៉ាងដែលខ្ញុំនិយាយ សរសេរនៅទីនេះអត់បានផលប្រយោជន៍អីបន្តិចសំរាប់ខ្លួនខ្ញុំផ្ទាល់នោះទេ ព្រោះខ្ញុំមិនកំពុងផ្សព្វផ្សាយអំពីខ្លួនខ្ញុំ រឺ ធ្វើការដើម្បីបំរើផលប្រយោជន៍នយោបាយអោយគណបក្សណាមួយ ខ្ញុំមិនមែនជាមនុស្សប្រឆាំងនឹងបក្សណាទាំងអស់ ខ្ញុំប្រឆាំងនឹងអំពើអាក្រក់ច្រើនជាង។
អរគុណច្រើនចំពោះមតិយោបល់ សំណាងល្អគ្រប់យ៉ាង!
ជាការពិតណា ដើម្បីធ្វើអោយគេ ធ្វើតាមអ្វី ដែលយើងគិតថាត្រូវ មិនអាចចំណាយពេលត្រឹមតែមួយថ្ងៃនោះទេ។ បើមនុស្សម្នាក់ឬ
មនុសមួយក្រុមខុស យើងត្រូវកែប្រែ ដោយប្រើវិធីច្រើនយ៉ាង មិនមែន
ខុសសម្លាប់នោះទេ។ សូមលោកប្រើ វិធីមួយដែលល្អបំផុត។
ព្យាយាមមើលអោយឆ្ងាយ កុំឆេវឆាវ។
អរគុណច្រើនសំរាប់ការដាស់តឿន ខ្ញុំយកពាក្យលោកទុកក្នុងចិត្ត ខ្ញុំហាក់មានអារម្មណ៍ឆេវឆាវមែនចំពោះរឿងកន្លងទៅថ្មីៗនេះ។ វាហាក់ពិបាកទ្រាំនៅពេលឃើញពួកគេទាំងឡាយនោះ ប្រើពាក្យកខ្វក់ មិនដឹងខុសត្រូវ យកអ្នកដទៃទៅលាបភក់ជ្រាំ ដោយចិត្តស្មោកគ្រោករបស់ពួកគេ។ ខ្ញុំដឹងថាការប្រើពាក្យអាក្រក់ទៅសង្កត់លើរឿងអាក្រក់របស់ពួកគេ វាហាក់ដូចជាយកសាំងទៅចាក់បន្ថែមលើភ្លើង តែខ្ញុំសង្ឃឹមថាភ្លើងឆាប់ឆេះមួយវិបនេះ នឹងដុតកម្លោចចិត្តស្មោកគ្រោកទាំងឡាយនោះទៅជាផេះផង់។
សូមលោកចូលរួមកែលម្អរបន្ថែមទៀតចំពោះខ្ញុំ គ្រប់ពេលណាលោកឃើញចន្លោះប្រហោង នោះខ្ញុំនឹងយកពាក្យសម្ដីរបស់លោកមកពិចារណា ការកើតមកជាមនុស្សដែលមិនខ្ចោះចំពោះខ្ញុំ ស្វាគមន៍រាល់ការរិះគន់ កែលម្អរគ្រប់យ៉ាង។
ញញឹម!
មនុស្សតែងតែមាន ការឆេវឆាវចឹងហើយ ពេលខ្លះខ្ញុំផ្ទាល់ក៏ដូចគ្នា។
ពេលខ្លះខ្ញុំក៏ត្រូវការលោកវិញដែរ។
សូមកុំព្យាយាមស្អប់ ពួកគេ ព្រោះយើងជាខ្មែរដូចគ្នា គ្រាន់តែមាន
ផ្នត់គំនិតខុសគ្នាបន្តិចបន្តួចប៉ុណោះ។
ពាកថាមើយអោយឆ្ងាយ ឬ មើលអោយទូលាយ មានន័យថា
បើនូវប្រទេសយើងមានបញ្ហា (បញ្ហដី) ជាទូទៅអោយតែមានការអភិវឌ្ឍន៍
តែងតែមានការប៉ះពាល់។ ហើយយើងមិនអាចរស់ដោយគ្មានការ
អភិវឌ្ឍន៍បានដែរ ។យើងត្រូវស្វែងយល់អោយដឹង
ច្បាស់ដំណើរដើមទងនៃបញ្ហានោះ កុំប្រញាប់ដាក់កំហុសអោយខាង
ណា។ រួចក្រលេកមើល របៀបដោះស្រាយបញ្ហាដូចគ្នា នៅបណ្តា
ប្រទេសដទៃ។ ហើយសូមលោកស្វែងយល់ ទៀតថា របៀបដោះស្រាយ
ទាំងនោះសមស្រប ប្រើជាមួយប្រទេសយើងដែលឬទេ? Ex របៀបដោះ
ស្រាយរបស់ USA មិនសមប្រើប្រាស់នៅ developing country ដូចប្រទេស
យើងបានទេ។ តែបើនៅប្រទេសថៃ នៅពេលកសាងស្ពានអាកាស
វាបានប៉ះពាល់ដល់ដីប្រជាជនជាច្រើន ហើយក៏មានការឈ្លោះទាស់ទែ
គ្នាស្រដៀងនិងស្រុកយើងដែរ។ សូមមើលទៅកាន់គ្រប់ទីកន្លែងដំណោះ
ស្រាយ មានកាន់តែច្រើន។
បើនិយាយថាពាក្យ “ស្អប់” ចំពោះពួកគេ វាហាក់ធ្ងន់បន្តិច តាមការពិតខ្ញុំមិនស្អប់ទេ គ្រាន់តែមិនចូលចិត្តចំណុចមួយចំនួនដែលប្រហែលលោកបានឃើញពួកគេជុំគ្នារាល់ថ្ងៃនិយាយតែរឿងស្មោកគ្រោក រឿងបែបនោះបន្តជាយូរយារណាស់មកហើយ តែគ្មានអ្នកស្ដី។ ពេលខ្លះមានអ្នកស្ដីដែរពេលចូលនិយាយជាមួយពួកគេ តែពួកគេដូចជាទឹកកំពុងពុះក្នុងខ្ទះ ប៉ះរលាក ប៉ះរលាក ពួកគេហាក់រស់នៅជោគជាំក្នុងភាពស្មោកគ្រោក ឡើងលែងធំក្លិនដឹងថានោះជាភាពស្មោគគ្រោកទៅហើយ។
បញ្ហាជម្លោះដីធ្លីនេះ គួរតែដោះស្រាយអោយអ្នកក្រអោយសមរម្យ យុត្តិធម៌ចំពោះប្រជាជនដែលត្រូវគេអោយចេញ វាមិនមានន័យថានៅស្រុកគេ នៅអាមេរិក ប្រទេសថៃ គេបណ្ដេញប្រជាជនចេញដោយគ្មានសំណងសមរម្យ ដោយហិង្សា ដោយអយុត្តិធម៌ អញ្ចឹងបានន័យថាធ្វើអញ្ចឹងដែរនៅស្រុកយើងមិនអីនោះទេ។
អំពើអាក្រក់ ភាពមិនត្រឹមត្រូវ ភាពអយុត្តិធម៌ ទោះធ្វើលើដីណាក៏មានន័យដូចគ្នា នេះមិនមែនខ្ញុំស្រែកនិយាយថាឈ្មួញស្រុកយើងធ្វើអញ្ចឹងដាក់ប្រជាជនខុសដោយសារធ្វើនៅស្រុកខ្មែរនោះទេ គេធ្វើបែបហ្នឹងទោះនៅអាមេរិក នៅបារាំង នៅអង់គ្លេសគឺខុសដូចគ្នា។
ខ្ញុំមិនជឿលើការអភិវឌ្ឃន៍បែបនោះអាចអោយជាតិរីកចំរើនទេ ព្រោះពាក្យថាជាតិរីកចំរើន ទាល់តែប្រជាជនរស់នៅប្រសើរជាងមុន តែបើប្រជាជនកាន់តែដុនដាបទៅៗ ម្នាក់ៗស្រែកទ្រហ៊ោរយំ ដីក៏អស់ ផ្ទះក៏អស់ ព្រៃក៏អស់ ធ្វើម្ដេចអាចអោយខ្ញុំគាំទ្រការអភិវឌ្ឃន៍នោះបាន? ហើយមួយវិញទៀតក្រុមហ៊ុនអភិវឌ្ឃទាំងនោះ មិនមានគំរោងផែនការណាមួយសំដៅជួយប្រជាជនទេ ពួកគេសំដៅតែម្យាងគត់គឺប្រមូលការចំណេញអោយបានកាន់តែច្រើន ច្រើន ច្រើន។
hummm you may be right, but wait and see…
Thank U!!!
You are welcome!
សួស្តី អ្នកក្រចេះ តើខេត្តរបស់អ្នកមានកន្លែងកំសាន្តអ្វីខ្លះ?
សួស្ដី!
នៅក្បែរៗខេត្តមានព្រែកកាំពី តែអាចទៅហែលទឹកលេងតែខែប្រាំងទេ ចំណែកក្បែរនោះដែរមានអន្លង់ផ្សោត មានព្រះវិហារសសរមួយរយ មានភ្នំសំបុក មានរមណីយដ្ឋានកោះទ្រង់ដែលទេសចរណ៍ខ្មែរច្រើនតែទៅទិញក្រុចថ្លុង ដូចជាមិនមានពិសេសដូចសៀមរាប ដូចកំពង់សោមអីទេ តែជារមណីយដ្ឋានធម្មជាតិច្រើន។ នៅខេត្តនេះមានក្រឡាន មានណែមឆ្ងាញ់។
សួស្តីមិត្តទាំងអស់គ្នាសុំចូលរួមក្នុងប្លក់អ្នកផង..ខ្ញុំអ្នកកំពុងចាមក្បែក្រចេះដែរស្គាល់ខ្លះៗ ពិតជាកន្លែងដែលល្អ…ធម្មជាតិពិត..និងជាកន្លែងដែលមាន មេគង្គដូហ្វីនតែមួយគត់លើលោក។
ស្វាគមន៍អ្នកកំពង់ចាម!
ខ្ញុំសំរាប់អានបង ផងណា ព្រោះបានជាដើរវងេ្វងចូលក្នុងប្លក់របស់បងហើយ។ បងពិតជាមនុស្សគួរអោយសរសីរមែន បន្ទាប់ពីអានអត្ថបទរបស់បងរួច។
សូមស្វាគមន៍ប្អូន និង អរគុណ!
ញ៉ុមមិនសូវស្គាល់គេប៉ុន្មានទេ នៅក្នុងភូមិនេះ ស្គាល់តែបងម្នាក់ប៉ុណ្ណោះ។ ហើយការប្រើវើតប្រសទៀតសោត ក៏មិនច្បាស់ដែរ។ សូមជួយណែនាំញ៉ុមផង!
មិនអីទេប្អូន មានចំងល់អីសួរបងបាន ព្រោះបងបានប្រើមួយរយៈធំដែរហើយ តែយ៉ាងណាសូមស្វាគមន៍!
អរគុណបងច្រើនណាស់ដែលបានជួយយកអារសារ។
រីករាយជានិច្ច។
សូស្តីម្ចាស់ផ្ទះ !
បាទ សួស្ដី!
comment អីច្រើនមេស ខ្ញុំមើលឡើងហត់! @@
Comment ស្រដៀងៗគ្នានៅទីនេះ ព្រោះសួរសុខទុក្ខ ទីនេះដូចជាការទទួលភ្ញៀវដែរ។
អាន Comment ឡើង @@
ខ្ញុំគិតថាការរិះគន់របស់លោកក៏ម៉្យាងដែរ តែលោកគួរតែប្រើពាក្យសម្តី
អោយបានល្អជាងនេះ .
សួរស្តីបង! សុខសប្បាយទេ? ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ។ អត់ទោសបងខ្ញុំចាប់អារម្មរណ៍លើអត្តបទកំនាព្យ១( កាដូឥតន័យ)របស់បងតែគួរឲ្យស្តាយបែបនេះគឺអត្តន័យក្រៀមក្រំ!!! ត្រូវហើយបងតើបងអាចបញ្ជាក់ពីពាក្យថាបឹងរៃបន្តិចបានទេ? បើស្មានមិនខុសទេគួរតែស្ថិតនៅក្នុងឃុំឬស្សីកែវមែនទែបង?
តែបើខុសកុំប្រកាន់នឹងខ្ញុំអី!!!អរគុណច្រើន៕
បឹងរៃជាបឹងនៅក្រោយផ្ទះខ្ញុំធ្លាប់រស់នៅកាលពីមុន តាមពិតកំណាព្យនេះតែងតាមការស្រមើលស្រមៃ និង លាយទីកន្លែងពិតខ្លះ ប៉ុន្តែសាច់រឿងសុទ្ធតែជាការស្រមើលស្រមៃប៉ុណ្ណោះ។ អរគុណច្រើនដែលចូលចិត្ត។