jump to navigation

ក្រាហ៊្វិក៖ កូន​របស់​អ្នក​ស្រី រឺ ប្រុស? 07/05/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , , , , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​អាន

large

Related articles

About these ads

ក្រាហ៊្វិក៖ Foreign Students Studying in The USA 17/04/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ.
Tags: , , ,
add a comment

ចុចលើរូបភាពចូលអាន

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 13/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
add a comment

-ការ៉ាតេ មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ឥណ្ឌា។

-សត្វ​មូស​មាន​ធ្មេញ​ដល់​ទៅ​ចំនួន ៤៧។

-ទំពាំងបាយជូរ​ផ្ទុះ​ក្នុង Microwave។

-នៅ​ទីក្រុង​នៃ​ប្រទេស​កេនយ៉ា [Kenya] នៅ​ឆ្នាំ ១៩៨៦ តំលៃ​កាំភ្លើង AK-47 មួយ​ដើម តំលៃ​ស្មើ​នឹង​សត្វ​​គោ​ចំនួន ១៥ ក្បាល។ តែ​តំលៃ​នេះ​ថយ​ចុះ​ខ្លះ​នៅ​ឆ្នាំ ២០០៥ គឺ​តំលៃ​ស្មើ​នឹង​សត្វ​គោ​ចំនួន​ ៤ ក្បាល​វិញ។

-តាម​ការ​តាម​ដាន​មើល​កន្លង​មក រន្ទះ​ ហាក់​បី​ដូច​ជា​បាញ់​មនុស្ស​ប្រុស​​ជាជាង​មនុស្ស​ស្រី ដល់​ទៅ​ចំនួន​ប្រាំ​ពីរ​ដង​ គិត​ជា​មធ្យម។

-សត្វ​មូស​ជា​ធម្មតា​​រស់នៅ​ ដោយ​អាស្រ័យ​នឹង​បឺត​ទឹក​ពី​ផ្លែឈើ រឺ ទឹកដម​ផ្កា​ ហើយ​បឺត​ឈាម​​​ តែ​ពេល​ណា​ដែល​មាន​ផ្ទៃពោះ​តែ​ប៉ុណ្ណោះ។

-ទស្សនាវដ្ដី​ TIME គឺ​ចេញ​មក​ពី​អក្សរ​កាត់ “The International Magazine of Events”។

-សត្វ​កន្ទុំរុយ​មាន​អាយុ​តែ​ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ។

-មនុស្ស​ភាគច្រើន​ប្រើ​ច្រាស់​ដុស​ធ្មេញ​ ពណ៌​ខៀវ​ច្រើន​ជាង​ពណ៌​ក្រហម។

-Louis Vuitton ដុត​ឥវ៉ាន់​ដែល​លក់​មិន​ចេញ​របស់​ខ្លួន ចោល​ទាំង​អស់ ព្រោះ​តែ​មិន​លក់​ឥវ៉ាន់​ទាំង​នោះ​បញ្ចុះ​តំលៃ​នោះ​ទេ។

ប្រវត្តិសាស្ត្រ៖ អង្គការ​ជានរណា? 13/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags: , , ,
add a comment

“សូម​ចុច​លើ​រូបភាព​ចូល​ទៅ​អាន​អត្ថបទ”

ក្រាហ៊្វិក៖ How much is One Trillion Dollars? 26/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ជជែក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

នេះ​គឺ​ក្រដាស​ ១០០ ដុល្លារ​ទាំង​អស់ តម្រៀប​លើ​គ្នា​នៅ​ទី​វាល​មួយ។ ជា​ភាសា​អង់គ្លេស​គេ​ថា One Trillion Dollars – ១ ០០០ ០០០ ០០០ ០០០ តើ​ភាសា​ខ្មែរ​គេ​ហៅ​ចំនួន​នេះ​យ៉ាង​ដូចម្ដេច? ចំពោះ​ខ្ញុំ​ ខ្ញុំ​អាន​ថា មួយ​លាន-លាន​ដុល្លារ​ [មួយ​លាន​ដុល្លារ​មួយ​លាន​ដង] មិន​ដឹង​ថា​ហៅ​បែប​នេះ​ត្រឹមត្រូវ​អត់​ទេ។ បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​លុយ​ មួយ​លាន​ដុល្លារ​មួយ​លាន​ដង ដែល​ជា​ក្រដាស ១០០ ដុល្លារ​ទាំង​អស់​តម្រៀប​លើ​គ្នា នៅ​ទី​វាល​មួយ​ សូម​​ចុច​មើល​រូប​ចំនួន​ពីរ​ដូច​តទៅ៖

[រូប​ទី​មួយ]       [រូប​ទី​ពីរ]

ចំនួន​លុយ​ដូច​ក្នុង​រូប ​​គឺ​មួយ​លាន​ដុល្លារ​មួយ​លាន​ដង តែ​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ ចំនួន​លុយ​ខាង​លើ​លើស​នេះ​ប្រហែល ១៤​ ដង​ឯ​ណោះ គិត​រហូត​ដល់​បច្ចុប្បន្ន។ ​ហើយ​ពួក​គេ​ជំពាក់​អ្នកណា​ខ្លះ [ចុច​ទីនេះ] តាម​ក្រាហ៊្វិក​មួយ​នេះ យើង​ឃើញ​ថា​ ក្នុង​ប្រជាជន​អាមេរិក​ម្នាក់ ជំពាក់​ប្រទេស​ចិន​ចំនួន ៣៧១៩ ដុល្លារ ជំពាក់​​ប្រទេស​ជប៉ុន​ចំនួន ២៩២៦ ដុល្លារ។ ហើយ​បើ​គណនា​បំណុល​ ដែល​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ទាំង​អស់ ប្រជាជន​អាមេរិក​ម្នាក់ ត្រូវ​ជំពាក់​គេ​រហូត​ដល់​ទៅ ១៤៤៥៨ ដុល្លារ​ឯណោះ។

តើ​អ្នក​ដឹង​ទេ​ប្រសិន​ជា​​អ្នក​អាច​ខ្ចី​លុយ​គេ​ បាន​មួយ​ដុល្លារ ក្នុង​មួយ​វិនាទី​ អ្នក​នឹង​ចំណាយ​ពេល ១២ ថ្ងៃ​ទើប​បាន “មួយ​លាន​ដុល្លារ – One Million Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣២ ឆ្នាំ​ទើប​បាន “មួយ​ពាន់​លាន​ដុល្លារ – One Billion Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣១០០០ ឆ្នាំ​ទើប​បាន “មួយ​លាន-លាន​ដុល្លារ – One Trillion Dollars”។

Related articles

វីដេអូ៖ A History of Ericsson 14/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags:
add a comment

Related articles

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 13/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
add a comment

-នៅ​ពេល​ចិញ្ច្រាំ​ខ្ទឹម​បារាំង អ្នក​អាច​ខាំ​ដុំ​នំប៉ុង (Bread) មួយ​ចំរៀក ដាក់​ចន្លោះ​បបូរ​មាត់​របស់​អ្នក ដើម្បី​ការពារ​កុំ​អោយ​អ្នក​ផ្សា​ភ្នែក។​

-ពាក្យ​អង់គ្លេស Howdy មិនមែន​ជា​ពាក្យ​សំរាប់​និយាយ​មាន​ន័យ​ដូច​ពាក្យ Hello នោះ​ទេ វា​ជា​ពាក្យ​ដែល​គេ​និយាយ​លឿន ចេញ​ពី​ពាក្យ How do you do?

-កោសិកា​ក្នុង​ខ្លួន​មនុស្ស​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​គឺ “មេ​ជីវិត​ញី” ហើយ​កោសិកា​ ដែល​មាន​ទំហំ​តូច​ជាង​គេ​បំផុត​ ក្នុង​ខ្លួន​មនុស្ស​គឺ “មេ​ជីវិត​ឈ្មោល”។

-មុខ​របរ​ពេស្យាចារ​ នៅ​​ប្រទេស​ថៃ​មាន​ចំណែក​​នៅ​ក្នុង GDP នៃ​ប្រទេស​នេះ​ពី​ចំនួន ១០ ទៅ ១៤%។

-កំណត់ត្រា​ពិភពលោក​នៃ​សៀវភៅ​ហ្គ្រីនែស [The Guinness Book of World Records] បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៩៥៥ ជា​សៀវភៅ​ធម្មតា សំរាប់​ចែកចាយ​នៅ​ហាង​ផ្សេង​ៗ នៅ​ប្រទេស​អង់គ្លេស​ សំរាប់​ផ្សព្វផ្សាយ​ពី​ស្រាបៀ​រ Guinness តែ​ប៉ុណ្ណោះ។

-បើ​អ្នក​ចាក់​ស្រា​តែ​បន្តិច​លើ​ពពួក​សត្វ​ដូច​ជា​ “ខ្យាដំរី” នឹង​ធ្វើ​អោយ​ពួក​វា​ ស្រវឹង​ឆ្កួត​លីលា ហើយ​ទិច​ខ្លួន​ឯង​រហូត​ដល់​ស្លាប់។

-អ្នក​មិន​អាច​សម្លាប់​ខ្លួន​ឯង ដោយ​ការ​ប្រឹង​អត់​ដង្ហើម​នោះ​ទេ អញ្ចឹង​​ពាក្យ​ខ្មែរ​យើង​តែងតែ​និយាយ​លេង​ថា​ “អត់​ដង្ហើម​អោយ​ស្លាប់” មិន​អាច​ធ្វើ​ទៅ​កើត​នោះ​ទេ។

 -Stewardesses ជា​ពាក្យ​​អង់គ្លេស​វែង​បំផុត​ ដែល​អ្នក​វាយ​តែ​ដៃ​ខាង​ឆ្វេង លើ​ក្ដារចុច​នៃ​កុំព្យូទ័រ [Keyboard]។

-តើ​អ្នក​ដឹង​ទេ Albert Einstein មិន​ដែល​ពាក់​ស្រោមជើង​ទាល់​តែ​សោះ​ក្នុង​មួយ​ជីវិត​របស់​គាត់។

-បាន​ជា​គេ​និយាយ​ថា “Bless you” ពេល​ដែល​អ្នក​កណ្ដាស់​ ព្រោះ​ពេល​នោះ​បេះដូង​របស់​អ្នក​​ឈប់​ដំណើរការ​ចំនួន​ មួយ​មីលី​វិនាទី។

%d bloggers like this: