គុកដាក់មនុស្សល្អ 14/06/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គុក, ប្រទេសកម្ពុជា, ពន្ធនាគារ
1 comment so far
ទីកន្លែងសំរាប់យកមនុស្សអាក្រក់ ដែលប្រព្រឹត្តអំពើអាក្រក់យកទៅដាក់ទោស យកទៅកែប្រែ តែនៅស្រុកខ្មែរវិញពន្ធនាគារដាក់សុទ្ធតែមនុស្សល្អ អ្នកស្នេហាជាតិ អ្នកការពារប្រជាជន ការពារទឹកដី ការពារផ្ទះសម្បែង ស្រែ ចំការ ដែលត្រូវគេប្លន់ទាំងកណ្ដាលថ្ងៃ ហើយទោសទាំងនេះសោតមិនដែលឃើញមានការលើកលែងដោយព្រះមហាក្សត្រអីនោះទេ។
ជាប់ទោសចូលទៅពន្ធនាគារ នៅប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺជារឿងដ៏មហា “អាម៉ាស់” តែសំរាប់ព្រះរាជាណាចក្រអច្ឆរិយមួយនេះ ជាប់ទោសគឺជារឿងដ៏គួរអោយស្ញប់ស្ញែងមួយ ដែលបញ្ជាក់ថាពួកគេជាអ្នកក្លាហាន ហ៊ានតតាំងនឹងមនុស្សថ្លើមសត្វតិរច្ឆាន ដែលបំពានរំលោភយកដី លំនៅឋាន ហើយក៏បញ្ជាក់ថាពួកគេអង់អាចហ៊ាននិយាយរិះគន់ ហ៊ានការពារប្រជាជន ហ៊ានរើបម្រាស់។
បើនិយាយពីរឿងពួកមនុស្សអាក្រក់ ដែលរកចំណូលតាមផ្លូវអាក្រក់ ប្រព្រឹត្តអាក្រក់មួយលានដង ជួនកាលជាប់ទោសបានតែម្ដង ព្រោះបង់លុយទៅថ្នាក់លើមិនគ្រប់ ទោះជាជាប់ទោសមែនតែយកលុយមកបន្ថែមអោយទៅមេ ដូច្នេះទោសទោះក្លាយទៅជា “ទោសចូលផ្លូវមុខ ចេញផ្លូវក្រោយ”។
“ចោរចិញ្ចឹមប៉ូលិស ប៉ូលិសការពារចោរ” ពាក្យនេះមនុស្សក្នុងស្រុកខ្មែរចំនួន ១៤ លាននាក់សុទ្ធតែដឹងគ្រប់គ្នា ហើយអ្នកដែលដឹងច្បាស់ជាងគេគឺពួកមេប៉ូលិស ទាហានខ្លួនឯងហ្នឹង ពួកមេៗទាំងនោះថា “កុំទៅភ័យបើគេចាប់ ទុកអោយមេជាអ្នកដោះ តែបើបាញ់បោះប្រយ័ត្នប៉ះចំកូនអញ និង កូនអ្នកធំចាប់ពីផ្កាយបួន ដល់ផ្កាយប្រាំ ព្រោះពួកហ្នឹងសុទ្ធតែខ្សែសម្ដេច”។
Related articles
- Revisiting Pol Pot’s Demokratik Kampuchea (dinmerican.wordpress.com)
- Sad Day – Phnom Penh, Cambodia (travelpod.com)
- Choeung Ek – Phnom Penh, Cambodia (travelpod.com)
ទស្សនៈ “ហ៊ុន សែន ថាគេក្រូច ខណៈខ្លួនឯងជាពោន” 02/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ, ព័ត៌មានជាតិ.Tags: ក្រូច, ពោន, យួន, ហ៊ុន សែន, អំពើពុករលួយ
3 comments
បើលោកដឹងដែរថាប្រជាជនខ្មែរ ឆ្លងកាត់ក្ដីវេទនា ភាពតោកយ៉ាក ទារុណកម្ម ការកាប់សំលាប់ ដូចលោកបានលើកឡើងពីរឿង ១៨ មិនា និង ១៧ មេសា ចុះមកដល់ជំនាន់របស់លោកគ្រប់គ្រង លោកប្រព្រឹត្តយ៉ាងម៉េចដែរចំពោះប្រជាជនខ្លួនឯង? ម្ដេចលោកមិនថែរក្សាប្រជាជនខ្លួនឯង រស់អោយមានក្ដីសុខផងទៅ? អ្វីដែលបន្សល់ទុកក្រោយសង្គ្រាម លោកបំផ្លិចបំផ្លាញគ្មានសល់ រហូតថ្ងៃនេះក៏មិនទាន់ឈប់បំផ្លាញ? មនុស្សប៉ុន្មាននាក់ត្រូវស្លាប់ក្រោមការដឹកនាំរបស់លោក? មនុស្សប៉ុន្មាននាក់ដែលលោកចាប់ដាក់គុក? មនុស្សប៉ុន្មាននាក់ ដែលរត់ចោលស្រុកដោយសារតែលោក? ហើយរឿងយួនចូលពេញស្រុក ខុសច្បាប់ម្ដេចក៏លោកគ្មានឆន្ទៈ ដើម្បីទប់ស្កាត់ ដើម្បីការពារទឹកដីមួយនេះសំរាប់ប្រជាជន? ចុះបញ្ហាពុករលួយ ដែលជាដំបៅស៊ីរូងផ្ទៃក្នុងសង្គមខ្មែរមួយនេះ ម្ដេចបានជាលោកបណ្ដែតបណ្ដោយ អោយបំផ្លាញសង្គមនេះយ៉ាងរីងរៃ បណ្ដាលអោយប្រជាជនរងទុក្ខខ្លោចផ្សាដោយជំងឺ មិនព្យាបាលមួយនេះ?
Related articles
- Roeung Komplang Khmer Neay Krem, Koy, Kren 3 (welcambodia.wordpress.com)
- Roeung Komplang Khmer Neay Krem, Koy, Kren 4 (welcambodia.wordpress.com)
- clothe lady for wedding (sabay24.wordpress.com)
ជជែក៖ ទស្សនៈចំពោះអ្នកខ្សែចិនស្រុកខ្មែរ 10/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ.Tags: ខ្មែរសុទ្ធ, ខ្សែចិន, ចិនស្រុកខ្មែរ, បុណ្យចូលឆ្នាំចិន, ប្រទេសកម្ពុជា
1 comment so far
ខាងក្រោមនេះជាចំណុចមួយចំនួន ដែលមនុស្សជាច្រើននៅស្រុកខ្មែរយើង មានទស្សនៈចំពោះអ្នកមានសាច់ឈាមជាចិន [ខ្សែចិន] ដែលរស់នៅស្រុកខ្មែរ – មិនមែនពួកចិន ដែលទើបតែចូលមកស្រុកខ្មែរផលិតថ្នាំញៀន ចាប់ជំរិត បើករោងចក្រ បើកបនល្បែងនេះទេ។ ពាក្យទាំងឡាយនេះ ខ្ញុំបានលឺដោយត្រចៀកខ្លួនឯង ខុសត្រូវយ៉ាងណាខ្ញុំមិនមានផ្ដល់ទស្សនៈបន្ថែមលើ ការយល់ឃើញរបស់ពួកគេទេ សូមអ្នកទាំងអស់គ្នាវិនិច្ឆ័យដោយខ្លួនឯងចុះ!

- មនុស្សជាច្រើននៅស្រុកខ្មែរយើងមើលឃើញក្រុមអ្នកខ្សែចិនថា៖
-មិនខ្ជិលច្រអូស តស៊ូនឹងការងារ។
-មិនផឹកស្រាស្រវឹងខួប ភ្លេចការងារ ភ្លេចផ្ទះ ភ្លេចប្រពន្ធ ភ្លេចកូន។
-ប្ដីមិនក្បត់ប្រពន្ធ ប្រពន្ធមិនផិតមានសហាយ។
-ទុកដាក់លុយបានល្អ ពូកែរកស៊ី។
-មិនដែលឃើញកូនស្រីរបស់ពួកគេទៅធ្វើជាស្រីលក់ខ្លួន។
-ការលែងលះគ្នាមានកំរិតទាប។
-ជួយជ្រោមជ្រែងគ្នាដើម្បីបង្កើតមុខរបរជំនួញ។
-ជាមនុស្សឆ្លាត រៀនពូកែ។
-កូនប្រុស កូនស្រីរបស់ពួកគេស្អាតៗ។
-ជាមនុស្សមានទំនុកចិត្តខ្លួនឯងខ្ពស់។
-គ្មានអ្នកណាល្អជាងប្ដីអញ ប្រពន្ធអញ កូនអញ ក្រុមគ្រួសារអញ។
-ពូកែធ្វើម្ហូប។
- តើអ្នកទាំងអស់គ្នាធ្លាប់លឺពាក្យអ្វីផ្សេងទៀតអំពីពួកគេទេ?
Related articles
- Khmer Lesbian Wedding Photos (rockhmerlgbt.wordpress.com)
- ព្រះមហាក្សត្រខ្មែរ (tresdichak.wordpress.com)
- ក្មេងតូចអស្ចារ្យ បោះបាល់ចូលរហូត (daramony17.wordpress.com)
ទស្សនៈ “កុំលោភហួសប្រមាណ” 04/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ, សាសនា, សុភមង្គល.Tags: Cambodia, Khmer Rouge, King Norodom Sihanouk, Norodom of Cambodia, Norodom Sihamoni, Norodom Sihanouk, Phnom Penh
3 comments
សូមខំសាងល្អអ្នកទាំងអស់គ្នា កុំលោភលន់ហួសប្រមាណ កុំបង្កគ្រោះភ័យដល់អ្នកផង សូមរស់នៅដោយសន្តិភាព គោរពស្រលាញ់គ្នា ថែរក្សាគ្នាជាបងប្អូន ព្រោះនៅទីបំផុតមនុស្សគ្រប់គ្នាចាកចេញទៅវិញ ដោយមិនអាចសណ្ដោងយកអ្វី សូម្បីតែបន្តិចទៅតាមខ្លួន។
“កើតមកមានប៉ុណ្ណា ត្រលប់ទៅវិញមានតែប៉ុណ្ណឹងឯង”
Related articles
- Cambodia mourns as ‘king-father’ Sihanouk cremated (sfgate.com)
- Body of late Cambodian King Sihanouk to be cremated (nzweek.com)
- You: China’s top political advisor arrives in Cambodia for ex-King Sihanouk’s funeral (english.people.com.cn)
- Cambodia’s ‘King-Father’ to Be Cremated (abcnews.go.com)
- Cambodia to cremate King Sihanouk (bbc.co.uk)
- Cambodia Mourns As ‘King-Father’ Sihanouk Cremated (npr.org)
- Tears, prayers as late Cambodian king cremated (edition.cnn.com)
- Cambodia Mourns as ‘King-father’ Sihanouk Cremated (world.time.com)
- Thousands of Cambodians mourn former King Norodom Sihanouk in procession … – The Republic (therepublic.com)
- Cambodia to cremate beloved former king (newsinfo.inquirer.net)
ឃាតករសិប្បនិម្មិត ត្រលប់ចូលគុក 27/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ឃាតករសិប្បនិម្មិត, ជា វិជ្ជា, តុលាការកំពូល, ប៊ន សំណាង, សុខ សំអឿន, ហេង ពៅ, Phnom Penh, Plastic Killers
add a comment
កាលពីថៃ្ងទី ២២ ខែ មករា ឆ្នាំ ២០០៤ លោក ជា វិជ្ជា ត្រូវបានគេបាញ់សំលាប់កណ្ដាល ក្រុងភ្នំពេញ ខែ សីហា ឆ្នាំ ២០០៥ សុខ សំអឿន និង ប៊ន សំណាង បានតុលាការកាត់ទោសអោយជាប់ពន្ធនាគារចំនួន ២០ ឆ្នាំម្នាក់ពីបទចោទមនុស្សឃាតលើលោក ជា វិជ្ជា។ ក្រោយមកតុលាការសាលាឧទ្ធរណ៍ កាលពីខែ មេសា ឆ្នាំ ២០០៧ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះ ចាត់ទុកជាបានការ។ ខែ មករា ឆ្នាំ ២០០៩ តុលាការកំពូលបានប្រកាសសាលដីកាដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារតែតុលាការសាលាឧទ្ធរណ៍ កន្លងមកមិនបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះសំណុំរឿងនេះ។ ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ សាលាឧទ្ធរណ៍បានកាត់ទោសពួកគេម្ដងទៀត អោយជាប់គុកម្នាក់ ២០ ឆ្នាំដដែល ទោះជាមានឯកសារបញ្ជាក់ជាច្រើន បញ្ជាក់ថាបុរសទាំងពីរនាក់នេះ មិនមែនជាឃាតករក្ដី ប្រសិនជាលោកអ្នកបានទស្សនារឿង “ឃាតករសិប្បនិម្មិត – Plastic Killers” និង “អ្នកណាសំលាប់ ជា វិជ្ជា – Who Killed Chea Vichea” អ្នកទាំងអស់គ្នា នឹងប្រាកដថាពួកគេទាំងពីរនាក់ មិនមែនជាឃាតករពិតប្រាកដទេ សូម្បីតែក្នុងសេចក្ដី ថ្លែងការណ៍របស់លោក ហេង ពៅ ក៏បានបញ្ជាក់អញ្ចឹងដែរ។ ពាក្យខ្មែរមួយឃ្លានិយាយ ថា “ស្វាលួចស៊ីបាយ យកមកលាបមាត់ពពែ”។
Related articles
- No bail to Mam Sonando (varychin.com)
- Lesbian Life Sharing fro Udor Meanchey…! (rockhmerlgbt.wordpress.com)
- Love My Followers (varychin.com)
សួង សោភ័ណ្ឌ មានវាសនាដូចលោកស្រី មួរ សុខហួរ? 02/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: កោះពេជ្រ, មួរ សុខហួរ, សួង សោភ័ណ្ឌ, ហ៊ុន សែន, Cambodia, Phnom Penh
2 comments
ក្រោយពី អូបាម៉ា ពិភាក្សាគ្នាតែពីរនាក់ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហារំលោភសិទ្ធិមនុស្ស អ្នកទោសនយោបាយ បញ្ហាការរំលោភយកដីធ្លី ការបោះឆ្នោតដោយសេរី និង យុត្តិធម៌ យើងឃើញថាលោក ហ៊ុន សែន មិនទទួលយកតាមការស្នើសុំនោះឡើយ ដោយរុញច្រានថា “ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ” ហើយបញ្ហាសិទ្ធិមនុស្សថា “បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរជាងប្រទេសក្នុងតំបន់” ជាដើម។
ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានបញ្ចប់ អីឡូវចូលដល់បញ្ហាមួយទៀត ទាក់ទងនឹងបុណ្យអុំទូកឆ្នាំ ២០១០ ដែលនៅថ្ងៃចុងក្រោយនៃពិធីបុណ្យនោះ មានការចលាចលរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបណ្ដាលអោយមនុស្សជាង ៣០០ នាក់បាត់បង់ជីវិតនោះ អីឡូវក្រុមយុវជនប្រឆាំងរបស់គណបក្ស សម រង្ស៊ី បានដាក់ពាក្យបណ្ដឹងលោក ហ៊ុន សែន ទៅតុលាការ ទាក់ទងនឹងការស្លាប់បាត់បង់ប្រជាជនទាំងនោះ។
ឆ្លើយតបនឹងបណ្ដឹងនេះ នៅក្នុងពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែ ធ្នូ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោកនឹងប្តឹងបកទៅប្រធាន ចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ក្នុងករណីដែលតុលាការរកមិនឃើញ កំហុស របស់លោក ដែលប្រធាន ចលនាយុវជន គណបក្ស សម រង្ស៊ី រូបនេះបានប្ដឹង លោកទាក់ទិននឹងរឿងខាងលើ។
តើមូលហេតុអ្វីបានជាពួកគេ ត្រូវប្ដឹងលោក ហ៊ុន សែន ក្នុងពេលនេះ ក្រោយពេលហេតុការណ៍បានកើតឡើងដល់ទៅ ២ ឆ្នាំ? ហេតុអ្វីបានជាពួកគេត្រូវប្ដឹងលោក ហ៊ុន សែន តែមិនប្ដឹងលោក កែវ ជុតិម៉ា រឺ លោក ទូច ណារ៉ុថ? តើជាការត្រឹមត្រូវទេ ក្នុងការប្ដឹងលោក ហ៊ុន សែន ទាក់ទងនឹងបញ្ហានេះ? តើ សួង សោភ័ណ្ឌ នឹងមានជោគវាសនា ដូចនឹងលោកស្រី មួ សុខហួរ ដូចកាលពីលោកស្រី ប្ដឹងលោក ហ៊ុន សែន កាលពីមុន?
បើមើលតាមហេតុការណ៍ ឃើញថាការរត់ជាន់គ្នាស្លាប់នោះ វាជារឿងចៃដន្យមួយ មិនមានអ្នកណារៀបគម្រោង ដើម្បីបង្កើតអោយមានការរត់ជាន់គ្នាស្លាប់នោះទេ រឿងកើតឡើងនោះគេអាចប្រើពាក្យមួយថា “យថាហេតុ”។ ជាសំណួរ អញ្ចឹងប្រសិនជាកាលពេលនោះលោក សម រង្ស៊ី ជាអ្នកដឹកនាំវិញ តើលោក សម រង្ស៊ី នឹងធ្វើយ៉ាងដូចម្ដេច? ចុះ បើពេលនោះលោក កឹម សុខា ជាអ្នកដឹកនាំវិញ តើលោកនឹងធ្វើយ៉ាងដូចម្ដេច? ចុះបើពេលនោះលោក បារ៉ាក់ អូបាម៉ា ជាអ្នកដឹកនាំវិញ តើលោកនឹងធ្វើយ៉ាងដូចម្ដេច? ចូលទៅសម្រាកក្នុងគុក? លាលែងពីដំណែងនាយករដ្ឋមន្ត្រី?
តើលោក សួង សោភ័ណ្ឌ ប្ដឹងនេះចង់ចោទថាលោក ហ៊ុន សែន ជាអ្នកសំលាប់មនុស្សចំនួនជាង ៣០០ នាក់នោះ? តើលោក សួង សោភ័ណ្ឌ ចង់ប្ដឹងអោយលោក ហ៊ុន សែន ចូលទៅដេកគុក រឺ សងជាប្រាក់ រឺ អោយសុំទោស រឺ ចង់បានអ្វីផ្សេងពីនេះ នៅពេលដឹងថា ខ្លួននឹងចាញ់លោក ហ៊ុន សែន ១០០%? ព្រោះអ្នកណាក៏ដឹងដែរថា តុលាការស្ថិតក្រោមអំណាចបញ្ជារបស់លោក ហ៊ុន សែន “ច្បាប់តូចជាងមនុស្ស”។
Related articles
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
- Dam collapses in Cambodia, four missing (nzherald.co.nz)
- រូបភាព៖ ចាញ់ ជា ព្រះ ឈ្នះ ជា មារ (varychin.com)
