អាថ៌កំបាំងពីក្រោយការគប់គ្រាប់បែក ៣០-មីនា-១៩៩៧ 30/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់, ព័ត៌មានផ្សេងៗ.Tags: ប្រទេសកម្ពុជា, ព័ត៌មានជាតិ, មាជ សុវណ្ណារា, សារព័ត៌មានខ្មែរប៉ុស្តិ៍
add a comment
ការគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលការជួបជុំនោះរៀបចំឡើងដោយលោក សម រង៊្សី កាលពីថ្ងៃទី ៣០-មីនា-១៩៩៧ បានធ្វើអោយមនុស្សជាងដប់នាក់ស្លាប់នៅនឹងកន្លែង និង មនុស្សរាប់រយនាក់ទៀតរងរបួស ហើយពិការរហូតមកដល់សព្វថ្ងៃ ដែលរហូតមកដល់ថ្ងៃទី ៣០-មីនា-២០១៣ នេះមានរយៈពេល ១៦ ឆ្នាំមកហើយ តែអាជ្ញាធរខ្មែរនៅមិនទាន់បានចាប់ឃាតករណាម្នាក់មកដាក់ទោសនៅឡើយទេ ទោះបីមាន ភស្តុតាងមួយ ចំនួនបានបង្ហាញខ្លះៗ អំពីអ្នកណាជាអ្នកឈរនៅក្រោយខ្នងនៃអំពើឃាតកម្មនេះក្តី។ ការស៊ើបអង្កេតរកមុខឃាតករក្នុងករណីខាងលើក៏មានការចូលរួមពី FBI របស់សហរដ្ឋអាមេរិកដែរ។
ខាងក្រោមនេះជាអាថ៌កំបាំងនៅពីក្រោយការគប់គ្រាប់បែក ដែលជាសំឡេងរបស់ លោក មាជ សុវណ្ណារា អគ្គនាយក វិទ្យុ និង សារព័ត៌មានខ្មែរប៉ុស្តិ៍ កាលពីឆ្នាំ ២០១១ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
- ភាគទី ១ – ចុចទីនេះ
- ភាគទី ២ – ចុចទីនេះ
- ភាគទី ៣ – ចុចទីនេះ
Related Articles
- Magic Cambodia! – Phnom Penh, Cambodia (travelpod.com)
- FBI looks for online help to crack a murder mystery. (professionalnoob.wordpress.com)
- Day 266: Phnom Penh – Siem Reap – Siem Reap, Cambodia (travelpod.com)
ច្បាប់ផ្សេងៗ៖ ច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក 03/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ចរាចរណ៍, ច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក, ប្រទេសកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, Road Accident, Traffic Law
add a comment
ច្បាប់ផ្សេងៗ៖ ច្បាប់ស្ដីពីសញ្ជាតិ 28/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: កម្ពុជា, ច្បាប់ស្ដីពីសញ្ជាតិ, ច្បាប់ផ្សេងៗ, ប្រទេសកម្ពុជា
2 comments
អត្ថបទចំរៀង ១០០ បទថ្មីបញ្ជាក់ថាគាត់ជា វ៉ោយ ហូរ? 27/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: រស់ សេរីសុទ្ធា, វ៉ោយ ហូរ, ស៊ិន ស៊ីសាមុត, Cambodia, Phnom Penh
add a comment
ភ្នំពេញ៖ ដើម្បីកុំឲ្យគេគិតថាលោកគឺជា តាព្រលិតជួសជុលម៉ាញ៉េទៀត កវីដៅមុខមួយចំហៀងលោក វ៉ោយ ហូរ បានលើកឡើងថា៖«ពេលនេះខ្ញុំមានបទចម្រៀងសរសេរប៉ារ៉ូលថ្មីចំនួន១០០បទទុកជាចំណងដៃបញ្ជាក់ថា ខ្ញុំនេះពិតជាកវីប្រភពវោហា វ៉ោយ ហូរ ពិតមែននោះ»។
គេនៅចាំបានថា កវីនិពន្ធជំនាន់ចន្លោះទសវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ រូបនេះសម្បូរទៅដោយមនោសញ្ចេតនាលន្លង់លន្លោច ស្រមើស្រមៃទៅតាមធម្មជាតិ។ កវីនិពន្ធជំនាន់នោះគេបានស្គាល់ដូចជាលោក គង់ ប៊ុនឈឿន ដែលមានរហ័សនាមថា កវីម្ចាស់ស្ទឹងសង្កែ លោកម៉ាឡាពី លោក ស្វាយ សំអឿ និងកវីប្រភពវោហា វ៉ោយ ហូរ ជាដើម។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះអ្នកនិពន្ធដែលសម្បូរគំនិត បែបមនោសញ្ចេតនានិយម ជាប់រណ្តំពាក្យពេចន៍ហូរដូចទឹកនោះមានតែលោក វ៉ោយ ហូរ ម្នាក់គត់ ដែលទទួលបានងារជាកវីប្រភពវោហារសាស្ត្រមិនចេះរីងស្ងួត និង សរសេរបទចម្រៀងបានច្រើនជាងគេបង្អស់ហើយបទចម្រៀងរបស់គាត់ភាគច្រើនច្រៀង ដោយអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា។
—-អានព័ត៌មានទាំងស្រុង ចុចទីនេះ
Related articles
- Lesbian Life Sharing fro Udor Meanchey…! (rockhmerlgbt.wordpress.com)
- So embarrased (monyrinataro.wordpress.com)
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី មកកម្ពុជាលើកទៅ ៩ 08/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ប្រទេសកម្ពុជា, ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី, ហ៊ុន សែន, អង្គការសហប្រជាជាតិ, Cambodia, Facebook, Government, Phnom Penh
add a comment
លោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាថ្មីទៀតនៅកម្ពុជា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ធ្នូខាងមុខនេះ។ គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីតាមដានការអនុវត្តអនុសាសន៍របស់លោក ដែលលោកបានផ្ដល់នៅក្នុង ទស្សនកិច្ចមុនៗរបស់លោក។ ដូចរាល់ឆ្នាំដែរ ទស្សនកិច្ចលើកនេះនឹងប្រព្រឹត្តទៅចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូផងដែរ។
លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា នឹងផ្ដើមទស្សនកិច្ចលើកទី៩របស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី៨ធ្នូស្អែកនេះទៅ រហូតដល់ថ្ងៃទី១៥ធ្នូ។
សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានសរសេរថា ក្នុងទស្សនកិច្ចនេះ អ្នករាយការណ៍ពិសេស នឹងពិនិត្យមើលសមិទ្ធផល នៃការអនុវត្តិរបស់រដ្ឋាភិបាល នូវអនុសាសន៍របស់លោកលើវិស័យមួយចំនួន ដែលជាប្រធានបទនៃ ទស្សនកិច្ចមុនៗរបស់លោក។ វិស័យទាំងនោះរួមមាន ការកែទម្រង់ប្រព័ន្ធតុលាការ សភា ការបោះឆ្នោត និងបញ្ហាសម្បទានដីសេដ្ឋកិច្ច។
—អានអត្ថបទទាំងស្រុង ចុចទីនេះ
Related articles
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
- Human Rights Day, 10 December “My Voice Counts “ (puthtannbona.wordpress.com)
- Love My Followers (varychin.com)
តារាហូលីវូដជាប់ឈាមជ័រខ្មែរថ្លែងពីមនោសញ្ចេតនា 19/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារាហូលីវូត, ព័ត៌មានដក់ស្រង់.Tags: Berenice Marlohe, Daniel Craig, Skyfall
add a comment

ភ្នំពេញ ៖ ខណៈដែលខ្សែភាពយន្តហូលីវូដ ចារបុរសស៊ើបអង្កេត Skyfall ទើបតែសម្ពោធចាក់បញ្ចាំងនៅប្រទេសកម្ពុជាកាលពីថ្មីៗនេះ ប្រិយមិត្តពិតជាចង់ដឹងថា តើកញ្ញា បេរេនីស ម៉ាឡូហ៍ (Berenice Marlohe) ដែលដើរតួជានាង សេវើរីន (Severine) ក្នុងរឿង ០០៧ ថ្មីបំផុតនេះមានទំនាក់ទំនងយ៉ាងណាដែរ ជាមួយនឹងទឹកដីដែលបាន ផ្សារភ្ជាប់ទៅនឹងកំណើតរបស់នាងនោះ។ វាពិតជារឿងមួយដ៏អស្ចារ្យណាស់ដែលតារាកូនកាត់ខ្មែរ បារាំង ចិន វ័យ៣៣ឆ្នាំរូបនេះបានលេចមុខក្នុងខ្សែភាពយន្តដ៏ល្បីនៅហូលីវូដ។
—–អានព័ត៌មានទាំងស្រុង ចុចទីនេះ
ដល់វេន សភាអឺរ៉ុប ធ្វើអន្តរាគមន៍វិញម្ដង 29/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: Cambodia, Cambodian government, European Commission, European Parliament, European Union, Human Right, Politics of Cambodia, Sam Rainsy
add a comment
លោក សម រង្ស៊ី ត្រូវបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជា អស់មួយរយៈពេលយ៉ាងវែងហើយ ហើយលោក សម រង្ស៊ី ស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីប្រទេសមានអំណាចមួយចំនួនដូចជា ប្រទេសអាមេរិក ចិន យួន និង ប្រទេសមួយចំនួនទៀតក្នុងសហគមន៍អឺរ៉ុប ដើម្បីអោយគេដាក់សម្ពាធលើរដ្ឋាភិបាលខ្មែរ តែវាហាក់មិនឃើញមានឥទ្ធិពលដល់កំរិតមួយ ជំរុញអោយមានការសម្របសម្រួលនោះទេ។ លោក សម រង្ស៊ី មិនបានទាក់ទងចរចាជាមួយនឹងលោក ហ៊ុន សែន នោះទេ ដោយលោកលើកឡើងថា លោកមិននិយាយជាមួយនឹងលោក ហ៊ុន សែន ទេ តែលោកនិយាយជាមួយនឹងមេលោក ហ៊ុន សែន វិញនោះគឺប្រទេសវៀតណាម។
រហូតដល់ពេលថ្មីៗនេះ ពេលដែលសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់យាងចូលចូលព្រះទិវង្គត ទើបលោក សម រង្ស៊ី សរសេរលិខិតមកលោក ហ៊ុន សែន មកព្រះមហាក្សត្រខ្មែរ មករដ្ឋសភា ដើម្បីធ្វើកិច្ចអន្តរាគមន៍ អោយខ្លួនលោកបានចូលមកប្រទេសកម្ពុជាបាន ដោយលើកហេតុផលមួយថា ចូលមកមើលព្រះភ័ក្ត្រសម្ដេចឪជាលើកចុងក្រោយ។ តែក្រោយពេលដែលលោក ហ៊ុន សែន ទទួលបានសំបុត្រនោះហើយ លោក ហ៊ុន សែន មិនបានបង្ហាញភ្លើងខៀវណាមួយថាលោក សម រង្ស៊ី អាចចូលមកក្នុងប្រទេសវិញបានទេ ដោយលោកនាយករដ្ឋមន្ត្រីខ្មែរ លើកហេតុផលថាលោក សម រង្ស៊ី ធ្លាប់ហៅខ្លួនលោកថា “អាយ៉ង” ហើយក្នុងពេលកន្លងមក ក្នុងស្រទាប់អ្នកនយោបាយទាំងអស់សុទ្ធតែបានលឺ ពាក្យមួយឃ្លារបស់លោក សម រង្ស៊ី ដែរគឺ “បើមានស៊ីត្រូវអត់សែន បើមានសែនត្រូវអត់ស៊ី”។

