jump to navigation

ហាម​​សំពត់​ខ្លី​ជ្រុល​នៅ​កូរ៉េ​ខាង​ត្បូង​ 23/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សម្រស់.
Tags: , , , , , , , ,
add a comment

ប្រធានាធិបតី​ Park Geun-hye ដែល​ទើប​តែ​ឡើង​គ្រង​ដំណែង ក្នុង​ពេល​ថ្មី​នេះ រួម​ជាមួយ គណៈរដ្ឋមន្ត្រី​របស់​នាង​ បាន​យល់ព្រម​នូវ​ច្បាប់ សំរាប់​ស្ត្រី​កូរ៉េ​ខាងត្បូង​​ទាំង​អស់ មិន អោយ​ស្លៀក​សំពត់​ខ្លី [Mini Skirt] ដែល​មាន​លក្ខណៈ​ខ្លី​ហួសហេតុ និង សំលៀក​បំពាក់​ផ្សេង​ក្ដី ដែល​បញ្ចេញ​សាច់​ពេក​នៅ​ទី​សាធារណៈ​។ ប្រសិន​ជា​ប៉ូលិស​មើល​ឃើញ​ថា ពួក​នាង​ស្លៀក​សំពត់ ខ្លី​ហួសហេតុ​ពេក ពួក​នាង​នឹង​ប្រឈម​នឹង ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រហែល ៤៥ ដុល្លារ​អាមេរិក។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​លេង​ខ្លួន​មួយ​ ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ី ដែល​សម្បូរ​ដោយ​តារា​ស្រស់​ស្អាត​យ៉ាង​ច្រើន​​នោះ តើ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​​ ចំពោះ​ច្បាប់​នេះ​យ៉ាង​ណា​នោះ​ទេ? គួរ​បញ្ជាក់​ថា​​លោក Park Chung-hee ដែល​ជា​ឪពុក​របស់​នាង​ ប្រធានាធិបតី​ថ្មី​នេះ ក៏​ធ្លាប់​ហាមប្រាម​មិន​អោយ​មាន​ការ​ស្លៀក​សំពត់​ខ្លី ហួសហេតុ​ពេក ដែរ កាល​ពី​គាត់​គ្រប់គ្រង​ប្រទេស​នេះ​ក្នុង​កំឡុង​ឆ្នាំ ១៩៧០។

Related articles

About these ads

ក្រាហ៊្វិក៖ How much is One Trillion Dollars? 26/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ជជែក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

នេះ​គឺ​ក្រដាស​ ១០០ ដុល្លារ​ទាំង​អស់ តម្រៀប​លើ​គ្នា​នៅ​ទី​វាល​មួយ។ ជា​ភាសា​អង់គ្លេស​គេ​ថា One Trillion Dollars – ១ ០០០ ០០០ ០០០ ០០០ តើ​ភាសា​ខ្មែរ​គេ​ហៅ​ចំនួន​នេះ​យ៉ាង​ដូចម្ដេច? ចំពោះ​ខ្ញុំ​ ខ្ញុំ​អាន​ថា មួយ​លាន-លាន​ដុល្លារ​ [មួយ​លាន​ដុល្លារ​មួយ​លាន​ដង] មិន​ដឹង​ថា​ហៅ​បែប​នេះ​ត្រឹមត្រូវ​អត់​ទេ។ បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​លុយ​ មួយ​លាន​ដុល្លារ​មួយ​លាន​ដង ដែល​ជា​ក្រដាស ១០០ ដុល្លារ​ទាំង​អស់​តម្រៀប​លើ​គ្នា នៅ​ទី​វាល​មួយ​ សូម​​ចុច​មើល​រូប​ចំនួន​ពីរ​ដូច​តទៅ៖

[រូប​ទី​មួយ]       [រូប​ទី​ពីរ]

ចំនួន​លុយ​ដូច​ក្នុង​រូប ​​គឺ​មួយ​លាន​ដុល្លារ​មួយ​លាន​ដង តែ​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ ចំនួន​លុយ​ខាង​លើ​លើស​នេះ​ប្រហែល ១៤​ ដង​ឯ​ណោះ គិត​រហូត​ដល់​បច្ចុប្បន្ន។ ​ហើយ​ពួក​គេ​ជំពាក់​អ្នកណា​ខ្លះ [ចុច​ទីនេះ] តាម​ក្រាហ៊្វិក​មួយ​នេះ យើង​ឃើញ​ថា​ ក្នុង​ប្រជាជន​អាមេរិក​ម្នាក់ ជំពាក់​ប្រទេស​ចិន​ចំនួន ៣៧១៩ ដុល្លារ ជំពាក់​​ប្រទេស​ជប៉ុន​ចំនួន ២៩២៦ ដុល្លារ។ ហើយ​បើ​គណនា​បំណុល​ ដែល​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ទាំង​អស់ ប្រជាជន​អាមេរិក​ម្នាក់ ត្រូវ​ជំពាក់​គេ​រហូត​ដល់​ទៅ ១៤៤៥៨ ដុល្លារ​ឯណោះ។

តើ​អ្នក​ដឹង​ទេ​ប្រសិន​ជា​​អ្នក​អាច​ខ្ចី​លុយ​គេ​ បាន​មួយ​ដុល្លារ ក្នុង​មួយ​វិនាទី​ អ្នក​នឹង​ចំណាយ​ពេល ១២ ថ្ងៃ​ទើប​បាន “មួយ​លាន​ដុល្លារ – One Million Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣២ ឆ្នាំ​ទើប​បាន “មួយ​ពាន់​លាន​ដុល្លារ – One Billion Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣១០០០ ឆ្នាំ​ទើប​បាន “មួយ​លាន-លាន​ដុល្លារ – One Trillion Dollars”។

Related articles

តើ​គួរ​ចាប់​កំណើត​នៅ​ទីណា​ឆ្នាំ ២០១៣? 29/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
1 comment so far

បើ​តាម​អង្គភាព The Economist’s Intelligence Unit បាន​អោយ​ដឹង​សំរាប់​ឆ្នាំ ២០១៣ អំពី​ប្រទេស​ដែល​អ្នក​គួរ​ តែ​ចាប់​កំណើត ឃើញ​ថា​រាប់​ពី ១ ដល់ ១០ ឃើញ​មាន​ប្រទេស​ ក្នុង​ទ្វីប​អឺរ៉ុប មាន​ចំនួន​ដល់​ទៅ​ ៥ ឯណោះ​ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​សំរាប់​ទ្វីប​អាស៊ី​ មាន​ប្រទេស​ពីរ​ ដែល​ជាប់​ចំណាត់​ថ្នាក់​ ជាប់​លេខ ៦ ​គឺ​ប្រទេស សិង្ហបុរី និង ជាប់​លេខ ១០ គឺ​ទីក្រុង​ហុងកុង។ ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៩ ប្រទេស​ថៃ​លេខ ៥០ ប្រទេស​វៀតណាម​លេខ ៦៨។

តាម​ការ​ពិត​ប្រសិន​ជា​យើង​គិត​ដល់ ប្រទេស​ក្រីក្រ​ដូចជា​ប្រទេស​កម្ពុជា មិន​មាន​ក្នុង​បញ្ជី​ពី​លេខ ១ ដល់ ៨០ ផង​ទេ ការ​វាយ​តំលៃ​នេះ​ ធ្វើ​ឡើង​ជា​ទូទៅ​តែ​ប៉ុណ្ណោះ​ តែ​យើង​ក៏​ត្រូវ​ដឹង​​ថា​សំរាប់​អ្នក​រកស៊ី​មាន​បាន “អ្នក​មាន​ទ្រព្យ” ដែល​មាន​ភាគរយ​តូច​ប៉ុណ្ណោះ​ ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​សប្បាយ​រីករាយ​ ជាង​អ្នក​​ដែល​រស់នៅ​ក្នុង​ ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់ ក្នុង​បញ្ជី​ទៀត​ផង “អ្នក​មាន​ស្រុក​ខ្មែរ រស់នៅ​ដូច​ជា​ស្ដេច”។

តែ​ក្នុង​ពេល​តែ​មួយ ក្រៅ​ពី​ចំនួន​មួយ​ភាគ​តូច​នេះ មនុស្ស​ភាគច្រើន​​ក្នុង​ប្រទេស​កម្ពុជា ​ជា​អ្នក​ក្រីក្រ។ បើ​និយាយ​អំពី “អ្នក​​ក្រីក្រ” ក្នុង​ប្រទេស​កម្ពុជា ស្ថានភាព​របស់​ពួក​គេ​យ៉ាង​ណា ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ចាំបាច់​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ អ្នក​ទាំង​អស់​ដឹង​​ដោយ​ខ្លួន​ឯង​។

“ទ្រព្យ​ធន​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ជា​​គ្រោះអាសន្ន”

ការ​មាន​ទ្រព្យធន​ច្រើន អាច​​ជួយ​សម្រាល​ដល់​​​ជីវិត​​​ អោយ​ធូរ​ស្បើយ​មួយ​ផ្នែក​យ៉ាង​ធំ ទោះ​អ្នក​រស់នៅ​ទី​ណា​ក្ដី ក្នុង​ប្រទេស​​​អ្នក​មាន​ ក្នុង​ប្រទេស​អ្នក​ក្រ គឺ​ដូច​តែ​គ្នា។ តែ​បើ​យើង​បង្វែរ​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម​ ឧក្រិដ្ឋកម្ម គ្រោះថ្នាក់​ ជំនឿ​ទុកចិត្ត​នៅ​ទី​សាធារណ​ វិស័យ​អប់រំ ទំនួល​ខុសត្រូវ​ពី​សង្គម សុខាភិបាល អយុត្តិធម៌​សង្គម ប្រសិទ្ធិភាព​នៃ​ច្បាប់ សិទ្ធិ​សេរីភាព ភាព​ស្មើភាព​គ្នា​ក្នុង​សង្គម​មិន​សំខាន់​ស្រី​ រឺ ប្រុស……ដោយ​សំអាង​លើ​បញ្ហា​អស់​ទាំង​នេះ​ហើយ ដែល​អ្នក​ទាំង​អស់​គ្នា លែង​មាន​ចម្ងល់​ថា​ ហេតុអ្វី​បាន​ប្រទេស​មួយ​ចំនួន និង ប្រទេស​កម្ពុជា មិន​ជាប់​ចំណាត់​ថ្នាក់​​ល្អ​ក្នុង​បញ្ជី​ ទាំង​នេះ​​ហើយ​ជា​ចំលើយ​។

—-អាន​​ព័ត៌មាន​លំអិត ចុច​ទីនេះ

Related articles

ក្រាហ៊្វិក៖ ​លុយ​របស់​ប្រធានាតិបតី​អាមេរិក 08/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
add a comment

“ចុច​លើ​រូបភាព​ចូល​ទៅ​អាន”

Related Articles

បារ៉ាក់ អូបាម៉ា “Our Differences Unite Us” 07/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុភមង្គល.
Tags: , , , , ,
add a comment

ខាង​ក្រោម​នេះ​ ជា​សំបុត្រ​របស់​ក្មេង​ស្រី​អាយុ ១០ ឆ្នាំ ដែល​មាន​ឈ្មោះ​ថា Sophia Bailey Klugh ផ្ញើ​ជូន​លោក​ប្រធានាធិបតី ​Barack Obama ដើម្បី​សួរ​​ថា​តើ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង មិត្តភ័ក្ដិ​របស់​នាង​នៅ​សាលា​ ដែល​តែងតែ​លេង​​សើច​នឹង​នាង រឿង​​ឪពុក​ពីរ​នាក់​ របស់​នាង​ដែល​ស្រលាញ់​គ្នា “ប្រុស​ស្រលាញ់​ប្រុស”។ សំបុត្រ​របស់​ក្មេង​ស្រី​តូច​នេះ ត្រូវ​បាន​លោក​ប្រធានាធិបតី​ ចាប់​អារម្មណ៍ ហើយ​ឆ្លើយ​តប​ទៅ​នាង​វិញ។

  • សំបុត្រ​របស់ ​Sophia Bailey-Klugh

Dear Barack Obama,

It’s Sophia Bailey Klugh. Your friend who invited you to dinner. You don’t remember okay that’s fine. But I just wanted to tell you that I am so glad you agree that two men can love each other because I have two dads and they love each other. But at school kids think that it’s gross and weird but it really hurts my heart and feelings. So I come to you because you are my hero. If you were me and you had two dads that loved each other, and kids at school teased you about it, what would you do?

Please respond!

I just wanted to say you really inspire me, and I hope you win on being the president. You would totally make the world a better place.

Your friend Sophia

P.S. Please tell your daughters Hi for me!

(more…)

វីដេអូ៖ Sex, Lies and Julian Assange 08/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

Related articles

លោក​ចោរ​ឈាម​ទឹកកក 19/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
1 comment so far

ប៉ុន្មាន​ថ្ងៃ​នេះ​ព័ត៌មាន​ធ្វើ​អោយ​កក្រើក​ប្រទេស ស៊ុយអែត ទាក់ទង​នឹង​ “លោក​ចោរ​ឈាម​ទឹកកក” ឃើញ​ចុះ​ផ្សាយ​តាម​​កាសែត ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ គ្រប់​ប៉ុស្តិ៍។ លោក​ចោរ​ម្នាក់​នោះ​អាយុ ២៨ ឆ្នាំ ដែល​តែងតែ​ដើរ​លួច​របស់​ទ្រព្យ លូក​ហោប៉ៅ ដែល​បុរស​ម្នាក់​នោះ​​មិនមែន​ជា​ជនជាតិ​ស៊ុយអែត​នោះ​ទេ​ ​ជា​មនុស្ស​រត់​មក​ពី​ប្រទេស​ផ្សេង មក​រស់នៅ​​ផ្ញើ​ប្រាណ​នៅ​ប្រទេស​នេះ។

នៅ​យប់​ថ្ងៃ​មួយ​ម៉ោង​ប្រហែល​ជា ៣ ទៀប​ភ្លឺ​បុរស​ម្នាក់​ ជនជាតិ​ស៊ុយអែត ស្រវឹង​ធ្លាក់​ភ្នែក​ខ្លាំង រហូត​ដល់​សន្លប់​ហើយ​ធ្លាក់​ចូល​ក្នុង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង ជួនជា​ពេល​នោះ​លោក​ចោរ​ឈាម​ទឹកកក​នៅ​ទីនោះ​ឃើញ​បែប​នោះ បាន​ស្ទុះ​ចុះ​ទៅ​ផ្លូវ​រថភ្លើង​តាម តែ​រឿង​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​លោក​ចោរ​ឈាម​ទឹកកក​ មិនមែន​លោត​ចុះ​ ទៅ​ជួយ​លើក​បុរស​ស្រវឹង​សន្លប់​យក​ឡើង​ចេញ​ពី​ផ្លូវ​រថភ្លើង​នោះ​ទេ គឺ​លោក​ចោរ​ឈាម​ទឹកកក​នោះ​ គ្រាន់​តែ​លោត​ចុះ​ទៅ​ស្ទាប​ហោប៉ៅ ​ស្ទាប​យក​លុយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​លោត​ឡើង​មក​វិញ ដោយ​ទុក​អោយ​បុរស​ស្រវឹង​ដេក​សន្លប់​លើ​ផ្លូវ​រថភ្លើង អោយ​រថភ្លើង​កិន​​​ទៅ​វិញ។

តាម​ការ​អោយ​ដឹង​បុរស​ស្រវឹង ​មិន​ត្រូវ​បាន​រថភ្លើង​កិន​រហូត​ដល់​ស្លាប់​នោះ​ទេ ដោយសារ​តែ​រថភ្លើង​មិន​កិន​ចំ​កន្លែង​ស្លាប់ កិន​ដាច់​ជើង​ម្ខាង។ អីឡូវ​នេះ​លោក​ចោរ​ឈាម​ទឹកកក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​ហើយ ព្រោះ​តែ​លោក​ចោរ​ឈាម​ទឹកកក​ម្នាក់​នោះ ​មិន​បាន​គិត​ថា គ្រប់​ស្ថានីយ​រថភ្លើង​មាន​បំពាក់​ម៉ាស៊ីន​ថត​ ហើយ​តាម​រយៈ​​ម៉ាស៊ីន​ថត​នេះ​ហើយ ដែល​នាំ​អោយ​គេ​អាច​តាម​ចាប់​លោក​ចោរ​ម្នាក់​នោះ។

ប្រទេស​ស៊ុយអែត ពិត​ជា​មិន​រីករាយ​នឹង​ទទួល​យក​ជន​អន្តោប្រវេសន៍​បែប​​​នេះ​ ប៉ុន្មាន​នោះ​ទេ ដែល​រត់​ចោល​ស្រុក មក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​​ប្រទេស​របស់​គេ ដែល​ជា​មនុស្ស​មាន​ឈាម​ទឹកកក​ត្រជាក់​ស្រឹម​បែប​នេះ​នោះ។

ទាក់ទង​នឹង​រឿង​នេះ​ក៏​នឹក​ឃើញ​ដល់​ មនុស្ស​ឈាម​ត្រជាក់​នៅ​ប្រទេស​កម្ពុជា​ដែរ មាន​សន្ធឹក​សន្ធាប់ នៅ​ទីក្រុង​ក៏​មាន នៅ​ស្រុក​ស្រែ​ក៏​មាន។ លឺ​ថា​បើ​នៅ​ប្រទេស​កម្ពុជា​យើង បើ​យើង​មាន​គ្រោះថ្នាក់​ចរាចរ​ដួល​របួស​ធ្ងន់ធ្ងរ រឺ សន្លប់​បាត់បង់​ស្មារតី នឹង​មាន​មនុស្ស​រត់​មក​ឆោឡោ​ច្រើន​ណាស់ មក​ស្ទាប​ហោប៉ៅ​ខោ ហោប៉ៅ​អា​វ ជួយ​ដោះ​ចិញ្ចៀន ដោះ​ខ្សែ​ក ដោះ​នាឡិកា​ យក​ទូរស័ព្ទ និង ជួនកាល​ស៊ី​ដល់​ដោះ​ខ្សែ​ក្រវាត់​បាត់​ទៀត​ផង។

Related articles

%d bloggers like this: