ស្នេហា៖ រាត្រីថ្ងៃបុណ្យនៃក្ដីស្រលាញ់ 13/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាពផ្លូវភេទ, សុភមង្គល, ស្នេហា.Tags: ថ្ងៃបុណ្យនៃក្ដីស្រលាញ់, បុណ្យសង្សារ, Valentine's Day
add a comment
គិតរហូតដល់ពេលនេះ មានរយៈពេលមួយឆ្នាំទៅហើយ ដែលបុប្ផាក្រពុំមួយទងនេះ ត្រូវបានកន្លង់ចិត្តព្រាន ប្រហារអោយក្រៀមស្រពោនរីងរៃ រៀងរាល់រាត្រីទឹកភ្នែកអូនហូរជោគថ្ពាល់ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក្នុងរាត្រីថ្ងៃទី ១៤-កុម្ភៈ-២០១២ ត្រូវបានរសាត់ទៅបាត់ តែមួយពព្រិចភ្នែក ត្រឹមវេលាផ្កាយព្រឹកចាប់ផ្ដើមរះ ហើយជំនួសមកវិញនូវវិប្បដិសារី ដែលពោរពេញដោយក្ដីឈឺចាប់គ្មានល្ហែល្ហើយ……
[កាលពីមួយឆ្នាំមុន ១៤-កុម្ភៈ-២០១២]
ឱ!បងអើយម្ដេចដាច់មេត្តា? មិនអាសូរដល់ចិត្តអូនជាក្មេងស្រីម្នាក់ ដែលទើបតែធំពេញ វ័យក្រមុំ ជាជំទង់លង់នឹងភ្លើងមានពណ៌ក្រហមឆ្អៅ ដោយមិនបានដឹងថាកម្ដៅមានរហូត ដល់រាប់ពាន់អង្សា។ រាត្រីថ្ងៃ Valentine’s Day ឆ្នាំនេះ អូននឹងយំ យំ យំ យំអោយអស់ចិត្ត យំព្រោះតែអាណិតកូនស្រី ចេញពីផ្ទៃអូន ហើយមិនទាំងដឹង ឪពុករបស់ខ្លួន នៅទីណា។
[សូមរង់ចាំអានភាគបន្តនៅថ្ងៃ Valentine's Day ១៤-កុម្ភៈ-២០១៤ ឆ្នាំក្រោយ]
ទស្សនៈ “កុំលោភហួសប្រមាណ” 04/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ, សាសនា, សុភមង្គល.Tags: Cambodia, Khmer Rouge, King Norodom Sihanouk, Norodom of Cambodia, Norodom Sihamoni, Norodom Sihanouk, Phnom Penh
3 comments
សូមខំសាងល្អអ្នកទាំងអស់គ្នា កុំលោភលន់ហួសប្រមាណ កុំបង្កគ្រោះភ័យដល់អ្នកផង សូមរស់នៅដោយសន្តិភាព គោរពស្រលាញ់គ្នា ថែរក្សាគ្នាជាបងប្អូន ព្រោះនៅទីបំផុតមនុស្សគ្រប់គ្នាចាកចេញទៅវិញ ដោយមិនអាចសណ្ដោងយកអ្វី សូម្បីតែបន្តិចទៅតាមខ្លួន។
“កើតមកមានប៉ុណ្ណា ត្រលប់ទៅវិញមានតែប៉ុណ្ណឹងឯង”
Related articles
- Cambodia mourns as ‘king-father’ Sihanouk cremated (sfgate.com)
- Body of late Cambodian King Sihanouk to be cremated (nzweek.com)
- You: China’s top political advisor arrives in Cambodia for ex-King Sihanouk’s funeral (english.people.com.cn)
- Cambodia’s ‘King-Father’ to Be Cremated (abcnews.go.com)
- Cambodia to cremate King Sihanouk (bbc.co.uk)
- Cambodia Mourns As ‘King-Father’ Sihanouk Cremated (npr.org)
- Tears, prayers as late Cambodian king cremated (edition.cnn.com)
- Cambodia Mourns as ‘King-father’ Sihanouk Cremated (world.time.com)
- Thousands of Cambodians mourn former King Norodom Sihanouk in procession … – The Republic (therepublic.com)
- Cambodia to cremate beloved former king (newsinfo.inquirer.net)
ស្នេហា៖ រីករាយថ្ងៃនៃក្តីស្រលាញ់ ២០១៣! 26/01/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, រឿងពិត, សុភមង្គល, ស្នេហា.Tags: បុណ្យនៃក្ដីស្រលាញ់, បុណ្យសង្សារ, រឿងផ្ទាល់ខ្លួន, Valentine's Day
add a comment
អត្ថបទមួយសំរាប់ Valentine’s Day ខ្ញុំធ្លាប់សរសេរម្ដងរួចមកហើយ ដែលដាក់ចំណងជើងថា “រីករាយថ្ងៃនៃក្ដីស្រលាញ់” ចុះផ្សាយក្នុងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១។ គិតទៅរយៈពេលពីរឆ្នាំ ដូចជាលឿនដល់ហើយ តែមួយពព្រិចភ្នែកសោះ។ អត្ថបទបែបៗនេះបើអោយសរសេរចុះផ្សាយពេលអីឡូវទៀត មានអារម្មណ៍ថាដូចជា រឹងខ្លួនយ៉ាងម៉េចទេ ព្រោះវាជាអត្ថបទបែបយុវវ័យ ជោគជាំដោយមនោសញ្ចេតនា រវើរវាយសម្ដែងចេញខ្លួនតែមួយពព្រិចភ្នែក ហើយក៏រលាយទៅវិញបាត់ ដូចជាពពុះស្រាបៀរហ៊ែននីគែន។ ក្នុងវ័យ ៣៣ ឆ្នាំ ក្នុងដួងចិត្តនៃបុរសម្នាក់នេះ តែលតោលរកកំពង់ផែចតមិនទាន់ឃើញ ភាពស្មុគស្មាញកើនឡើងទ្វេដងរកស្មានមិនត្រូវ វាស្ថិតនៅចន្លោះមួយ ដែលស្ទើរចាស់ ស្ទើរក្មេង បើនឹកដល់ឃ្លាមួយឃ្លារបស់កវីដ៏មហាសំបូរមនោសញ្ចេតនាផ្អែមល្ហែម មិនចេះរីងស្ងួត “នូ ហាច” គាត់សរសេរមួយឃ្លាក្នុងរឿង “មាលាដួងចិត្ត” ថា ៖ “អាត្ម័នជរា ព្រលឹងរេចរឹល អាចរត់ចូលជ្រកបាននៅក្នុងសាសនា ប៉ុន្តែអាត្ម័នក្មេង យុវចិន្ដា នឹងរកកំពង់ផែចូលសម្រាកបានតែក្នុងកាមារម្មណ៍”។ ចុះចំពោះបុរសវ័យ ៣៣ ឆ្នាំម្នាក់នេះ មិនមែនក្មេង ហើយក៏មិនមែនចាស់ តើអាត្ម័នមួយនេះ នឹងអាចចូលជ្រកបាននៅទីកន្លែងណា? ចូលក្លិបរាត្រីរាំកំសាន្តរឹងដៃរឹងជើងកំរើកលែងរស់រវើក តែបើអោយទៅនៅវត្តអារាម សូត្រព្រះធម៌មិនទាន់ត្រូវ បើដូច្នេះតើមានទីកន្លែងណាសំរាប់រូបខ្ញុំ?
“ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ថ្ងៃនៃក្តីស្រលាញ់”
អស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលថ្ងៃនេះបងមិនដែលទទួលបានអ្វី និង ទិញអ្វីអោយអ្នកណាម្នាក់ ព្រោះតែក្នុងដំណើរជីវិតដ៏វែងឆ្ងាយរបស់បងនេះ មិនដែលគិតថាមានអ្នកណាម្នាក់ដែលគួរបងទិញអោយក្រៅអំពីរូបអូន។ គ្មានអូនបងពិតជាមិនដឹងថា “ស្នេហា” គឺជាអ្វីនោះទេ? ហើយក៏មិនដឹងថាវាមានរសជាតិយ៉ាងណានោះដែរ? ដូចពាក្យអូននិយាយថា “វាមិនទាន់ជាទីបញ្ចប់នៃពិភពលោកនៅឡើយទេ វាទើបតែជាចំនុចចាប់ផ្ដើម” ពួកយើងបានផ្ដើមវាយ៉ាងល្អប្រសើរ ហើយបងក៏មិនចង់បោះបង់វាចោលដោយងាយបែប នោះដែរ បងនឹងកំដរអូន បន្តសាច់រឿងរបស់យើងតទៅទៀត បងពិតជាចង់ដឹងខ្លាំងណាស់អូនដឹងទេ? ចង់ដឹងថាទីបញ្ចប់នៃរឿងនេះវាយ៉ាងដូចម្តេច។
រដូវផ្ការីកមួយឆ្នាំហើយ មួយឆ្នាំទៀតអស់ជាច្រើនឆ្នាំ បងបានត្រឹមតែដើរតាមសួនច្បារ មើលផ្កាគ្រប់ជំពូករីកស្គុះស្គាយ បងចងចាំកាលពី១០ ឆ្នាំមុនថាអូនរំភើបចិត្តខ្លាំងណាស់ គ្រប់ពេលដែលបានឃើញផ្កាម្តងៗ អូនរត់លេងដូចកូនក្មេងដែលមិនចេះខ្វាយខ្វល់ មិនចេះកើតទុក្ខ ទោះបីនោះគ្រាន់តែជាវាលផ្កាស្មៅធម្មតាមួយប៉ុណ្ណោះ។ បងក៏ចាំទៀតថាអូនរត់ដួល ហើយគ្រិចជើង បងត្រូវអៀវអូនដាក់លើខ្នងពីទីវាលនោះរហូតដល់ផ្ទះ អូនដឹងទេអូនពិតជាធ្ងន់ខ្លាំងណាស់ បងបែកញើសឡើងជោគប្រាណដូចទទឹកទឹកភ្លៀង ដែលពេលដែលបងមកដល់ផ្ទះម៉ាក់របស់បងសួរបងថា ហេតុអ្វីបានជាបងងូតទឹកទាំងខោអាវ វាពិតជាគួរ អោយចង់សើចមែនទែន ដែលគាត់គិតដូច្នោះ ត្បិតអីកូនប្រុសរបស់គាត់ម្នាក់នេះធំពេញកំលោះទៅហើយ។
បងសង្ឃឹម ថា “ថ្ងៃនៃក្តីស្រលាញ់” ឆ្នាំនេះអូននឹងមិនឈរអើតតាមបង្អួច លួចសម្រក់ទឹកភ្នែកតែម្នាក់ឯងកណ្ដាលរាត្រីដូចប៉ុន្មានឆ្នាំមកនេះ ទេ។ អូនស្គមជាងមុនឆ្ងាយ ណាស់ ទឹកមុខអូន បង្កប់ដោយភាពទុក្ខព្រួយម៉្យាង ដែលបងដឹងថាទុក្ខព្រួយនោះបណ្ដាលមកពីអ្វី។ ម្តងនេះបងនៅតែត្រូវនិយាយថា “សុំទោសអូន” ម្តងហើយម្តងទៀត សុំទោសដែលអោយអូនលំបាកច្រើនឆ្នាំមកនេះ។ សូមធ្វើជាមនុស្សជាទីស្រលាញ់ របស់បងសារជាថ្មីចាប់ពីពេលនេះណា៎! បងនឹកអូន បងត្រូវការអូន បងស្រលាញ់អូន!!!!
Related Articles
- Be My Valentine: HOW Sweet It is (socyberty.com)
- Saint Valentine: 14th February (firstvirtual.wordpress.com)
- Valentine’s Day (socyberty.com)
ចំណីជីវិត៖ កុំព្រួយបារម្ភ! 13/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណីជីវិត, សុភមង្គល, Quote.Tags: Don't Worry Be Happy, Recreation, Worry, Youth
add a comment
Related articles
- Don’t Worry About Anything (butchdean.wordpress.com)
- Don’t Worry, Be Happy (writersview.wordpress.com)
- Never Worry (aubriefit.wordpress.com)
និទានកំសាន្ដ៖ តើមនុស្សម្នាក់នោះឈ្មោះអ្វី? 23/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទានបែបអប់រំ, រឿងខ្លី, សាសនា, សុភមង្គល.Tags: ទេវតាស្រី, អាទិទេព, អ្នកម្ដាយ
add a comment
ក្នុងពេលមួយ ព្រះអាទិទេពបានបញ្ជូនអ្នករស់នៅឋានសួគ៌ ចុះមកចាប់កំណើតនៅឋានមនុស្សលោក ក្នុងចំណោមអ្នកទៅចាប់កំណើត ក្នុងឋានមនុស្សលោកទាំងអស់ មានទេវតាស្រីមួយ ហាក់មិនសប្បាយចិត្តសោះ ទេវតាស្រីនោះ បាននិយាយទៅកាន់ព្រះអាទិទេពថា៖
ទេវតាស្រី៖ “ព្រះអាទិទេព នាងខ្ញុំលឺថា ពេលខ្ញុំទៅចាប់កំណើត នៅឋានមនុស្សលោក ខ្ញុំនឹងទៅជាកូនក្មេងម្ដងទៀត តើពិតទេ?”
អាទិទេព៖ ពិតមែនហើយ។
ទេវតាស្រី៖ ខ្ញុំធ្លាប់នៅឋានសួគ៌ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំញញឹមគ្រប់ពេលវេលា តើខ្ញុំនឹងសប្បាយចិត្ត និង ញញឹមអញ្ចឹងទៀតទេ?
អាទិទេព៖ សូមកុំព្រួយបារម្ភអី យើងមានមនុស្សម្នាក់ អោយនៅជាមួយឯងហើយ ឯងនឹងមិនចាំបាច់ញញឹមដោយខ្លួនឯងទេ មនុស្សម្នាក់នោះនឹងមានរឿងសប្បាយជាច្រើន ពាក្យពីរោះ សម្ដីទន់ភ្លន់ កក់ក្ដៅ និយាយអោយឯងស្ដាប់ ហើយឯងនឹងសប្បាយចិត្ត ញញឹមស្រស់បំព្រង។
ទេវតាស្រី៖ ខ្ញុំនៅឋានសួគ៌នេះ ពេលណាឃ្លានគ្រាន់តែនឹកឃើញដល់ម្ហូបអាហារ នឹងឆ្អែតដោយខ្លួនឯង តើខ្ញុំនឹងធ្វើដូចម្ដេចពេលដល់ឋានមនុស្សលោក?
អាទិទេព៖ ឯងកុំបារម្ភអី មនុស្សម្នាក់នោះ នឹងចំអិនម្ហូបឆ្ងាញ់ៗ អោយឯងបរិភោគ បញ្ចុកឯង ផ្លុំម្ហូបក្ដៅអោយត្រជាក់មុននឹងដាក់ចូលក្នុងមាត់ឯង។
ទេវតាស្រី៖ ខ្ញុំនៅទីនេះគ្មានព្យុះ គ្មានភ្លៀង គ្មានគ្រោះថ្នាក់អ្វីទេ តើពេលដែលខ្ញុំទៅដល់ឋានមនុស្សលោក តើខ្ញុំធ្វើយ៉ាងដូចម្ដេចទៅ?
អាទិទេព៖ រឿងនេះក៏ឯងមិនចាំបាច់បារម្ភដែរ មនុស្សម្នាក់នោះនឹងការពារឯង ពីព្យុះភ្លៀង ពីគ្រោះថ្នាក់ មនុស្សម្នាក់នោះនឹងហ៊ានពលីជីវិតដើម្បីការពារឯង ដោយគ្មានសោកស្ដាយ។
ទេវតាស្រី៖ អូ គួរអោយរំភើបក្នុងចិត្តណាស់នូវអំពើគ្រប់យ៉ាង របស់មនុស្សម្នាក់នោះ តើមនុស្សម្នាក់នោះឈ្មោះអ្វីទៅព្រះអាទិទេព?
អាទិទេព៖ វាមិនសំខាន់ថាមនុស្សម្នាក់នោះឈ្មោះអ្វីនោះទេ តែពេលដែលឯងចាប់កំណើត នៅឋានមនុស្សលោកជាមួយមនុស្សម្នាក់នោះ ឯងនឹងត្រូវហៅមនុស្សម្នាក់នោះថា “អ្នកម្ដាយ”។
សម្រស់៖ ឧបករណ៍សំរាប់ញញឹម 03/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សម្រស់, សុខភាព, សុភមង្គល.Tags: ញញឹម, Health, Japan, Smile, Stress
add a comment
“ញញឹម” គឺជាក្ដីសង្ឃឹម ជាជោគជ័យ ជាសម្រស់ ជាការលើកទឹកចិត្ត…….ហើយក៏ជាសុខភាពផងដែរ។ ញញឹមកាន់តែច្រើនថ្ពាល់របស់អ្នកកាន់តែស្រស់ស្អាត តឹងណែន ដោយសារតែសាច់ដុំថ្ពាល់របស់អ្នកបានធ្វើចលនា។ “ញញឹម” ទោះបីជាអ្នកមិនមានអារម្មណ៍ចង់ញញឹម “Fake it until you can make it” ញញឹមអោយបានច្រើន ទោះបីជាញញឹមកុហក តែប្រសិនជាអ្នកមិនអាចជំរុញខ្លួនឯងអោយញញឹមបាន Happy Smile Trainer អាចជួយអ្នកបាន ផលិតផលមកពីប្រទេសជប៉ុន តំលៃប្រហែល ៥០ ដុល្លារ តែប៉ុណ្ណោះ។
Related articles
- សុភមង្គល៖ ស្នាម ញញឹម (varychin.com)
- Grin and bear it — smiling facilitates stress recovery (eurekalert.org)
- Study: Forcing a Smile Genuinely Decreases Stress (theatlantic.com)









