កំណាព្យ៖ ដាច់ចិត្តអ្វីម្លេះ 06/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្នេហា.Tags: កំណាព្យ, កំសាន្ដ, ដាច់ចិត្តអ្វីម្លេះ, ស្នេហា
add a comment
-មិនជួនឆ្លងវគ្គ (២) ទៅវគ្គ (៣) ទេ [ភ្លេចមើល
]
-ស៊ុយអែត ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៣
ស្នេហា៖ រាត្រីថ្ងៃបុណ្យនៃក្ដីស្រលាញ់ 13/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាពផ្លូវភេទ, សុភមង្គល, ស្នេហា.Tags: ថ្ងៃបុណ្យនៃក្ដីស្រលាញ់, បុណ្យសង្សារ, Valentine's Day
add a comment
គិតរហូតដល់ពេលនេះ មានរយៈពេលមួយឆ្នាំទៅហើយ ដែលបុប្ផាក្រពុំមួយទងនេះ ត្រូវបានកន្លង់ចិត្តព្រាន ប្រហារអោយក្រៀមស្រពោនរីងរៃ រៀងរាល់រាត្រីទឹកភ្នែកអូនហូរជោគថ្ពាល់ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមក្នុងរាត្រីថ្ងៃទី ១៤-កុម្ភៈ-២០១២ ត្រូវបានរសាត់ទៅបាត់ តែមួយពព្រិចភ្នែក ត្រឹមវេលាផ្កាយព្រឹកចាប់ផ្ដើមរះ ហើយជំនួសមកវិញនូវវិប្បដិសារី ដែលពោរពេញដោយក្ដីឈឺចាប់គ្មានល្ហែល្ហើយ……
[កាលពីមួយឆ្នាំមុន ១៤-កុម្ភៈ-២០១២]
ឱ!បងអើយម្ដេចដាច់មេត្តា? មិនអាសូរដល់ចិត្តអូនជាក្មេងស្រីម្នាក់ ដែលទើបតែធំពេញ វ័យក្រមុំ ជាជំទង់លង់នឹងភ្លើងមានពណ៌ក្រហមឆ្អៅ ដោយមិនបានដឹងថាកម្ដៅមានរហូត ដល់រាប់ពាន់អង្សា។ រាត្រីថ្ងៃ Valentine’s Day ឆ្នាំនេះ អូននឹងយំ យំ យំ យំអោយអស់ចិត្ត យំព្រោះតែអាណិតកូនស្រី ចេញពីផ្ទៃអូន ហើយមិនទាំងដឹង ឪពុករបស់ខ្លួន នៅទីណា។
[សូមរង់ចាំអានភាគបន្តនៅថ្ងៃ Valentine's Day ១៤-កុម្ភៈ-២០១៤ ឆ្នាំក្រោយ]
ស្នេហា៖ រីករាយថ្ងៃនៃក្តីស្រលាញ់ ២០១៣! 26/01/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, រឿងពិត, សុភមង្គល, ស្នេហា.Tags: បុណ្យនៃក្ដីស្រលាញ់, បុណ្យសង្សារ, រឿងផ្ទាល់ខ្លួន, Valentine's Day
add a comment
អត្ថបទមួយសំរាប់ Valentine’s Day ខ្ញុំធ្លាប់សរសេរម្ដងរួចមកហើយ ដែលដាក់ចំណងជើងថា “រីករាយថ្ងៃនៃក្ដីស្រលាញ់” ចុះផ្សាយក្នុងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១។ គិតទៅរយៈពេលពីរឆ្នាំ ដូចជាលឿនដល់ហើយ តែមួយពព្រិចភ្នែកសោះ។ អត្ថបទបែបៗនេះបើអោយសរសេរចុះផ្សាយពេលអីឡូវទៀត មានអារម្មណ៍ថាដូចជា រឹងខ្លួនយ៉ាងម៉េចទេ ព្រោះវាជាអត្ថបទបែបយុវវ័យ ជោគជាំដោយមនោសញ្ចេតនា រវើរវាយសម្ដែងចេញខ្លួនតែមួយពព្រិចភ្នែក ហើយក៏រលាយទៅវិញបាត់ ដូចជាពពុះស្រាបៀរហ៊ែននីគែន។ ក្នុងវ័យ ៣៣ ឆ្នាំ ក្នុងដួងចិត្តនៃបុរសម្នាក់នេះ តែលតោលរកកំពង់ផែចតមិនទាន់ឃើញ ភាពស្មុគស្មាញកើនឡើងទ្វេដងរកស្មានមិនត្រូវ វាស្ថិតនៅចន្លោះមួយ ដែលស្ទើរចាស់ ស្ទើរក្មេង បើនឹកដល់ឃ្លាមួយឃ្លារបស់កវីដ៏មហាសំបូរមនោសញ្ចេតនាផ្អែមល្ហែម មិនចេះរីងស្ងួត “នូ ហាច” គាត់សរសេរមួយឃ្លាក្នុងរឿង “មាលាដួងចិត្ត” ថា ៖ “អាត្ម័នជរា ព្រលឹងរេចរឹល អាចរត់ចូលជ្រកបាននៅក្នុងសាសនា ប៉ុន្តែអាត្ម័នក្មេង យុវចិន្ដា នឹងរកកំពង់ផែចូលសម្រាកបានតែក្នុងកាមារម្មណ៍”។ ចុះចំពោះបុរសវ័យ ៣៣ ឆ្នាំម្នាក់នេះ មិនមែនក្មេង ហើយក៏មិនមែនចាស់ តើអាត្ម័នមួយនេះ នឹងអាចចូលជ្រកបាននៅទីកន្លែងណា? ចូលក្លិបរាត្រីរាំកំសាន្តរឹងដៃរឹងជើងកំរើកលែងរស់រវើក តែបើអោយទៅនៅវត្តអារាម សូត្រព្រះធម៌មិនទាន់ត្រូវ បើដូច្នេះតើមានទីកន្លែងណាសំរាប់រូបខ្ញុំ?
“ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ថ្ងៃនៃក្តីស្រលាញ់”
អស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលថ្ងៃនេះបងមិនដែលទទួលបានអ្វី និង ទិញអ្វីអោយអ្នកណាម្នាក់ ព្រោះតែក្នុងដំណើរជីវិតដ៏វែងឆ្ងាយរបស់បងនេះ មិនដែលគិតថាមានអ្នកណាម្នាក់ដែលគួរបងទិញអោយក្រៅអំពីរូបអូន។ គ្មានអូនបងពិតជាមិនដឹងថា “ស្នេហា” គឺជាអ្វីនោះទេ? ហើយក៏មិនដឹងថាវាមានរសជាតិយ៉ាងណានោះដែរ? ដូចពាក្យអូននិយាយថា “វាមិនទាន់ជាទីបញ្ចប់នៃពិភពលោកនៅឡើយទេ វាទើបតែជាចំនុចចាប់ផ្ដើម” ពួកយើងបានផ្ដើមវាយ៉ាងល្អប្រសើរ ហើយបងក៏មិនចង់បោះបង់វាចោលដោយងាយបែប នោះដែរ បងនឹងកំដរអូន បន្តសាច់រឿងរបស់យើងតទៅទៀត បងពិតជាចង់ដឹងខ្លាំងណាស់អូនដឹងទេ? ចង់ដឹងថាទីបញ្ចប់នៃរឿងនេះវាយ៉ាងដូចម្តេច។
រដូវផ្ការីកមួយឆ្នាំហើយ មួយឆ្នាំទៀតអស់ជាច្រើនឆ្នាំ បងបានត្រឹមតែដើរតាមសួនច្បារ មើលផ្កាគ្រប់ជំពូករីកស្គុះស្គាយ បងចងចាំកាលពី១០ ឆ្នាំមុនថាអូនរំភើបចិត្តខ្លាំងណាស់ គ្រប់ពេលដែលបានឃើញផ្កាម្តងៗ អូនរត់លេងដូចកូនក្មេងដែលមិនចេះខ្វាយខ្វល់ មិនចេះកើតទុក្ខ ទោះបីនោះគ្រាន់តែជាវាលផ្កាស្មៅធម្មតាមួយប៉ុណ្ណោះ។ បងក៏ចាំទៀតថាអូនរត់ដួល ហើយគ្រិចជើង បងត្រូវអៀវអូនដាក់លើខ្នងពីទីវាលនោះរហូតដល់ផ្ទះ អូនដឹងទេអូនពិតជាធ្ងន់ខ្លាំងណាស់ បងបែកញើសឡើងជោគប្រាណដូចទទឹកទឹកភ្លៀង ដែលពេលដែលបងមកដល់ផ្ទះម៉ាក់របស់បងសួរបងថា ហេតុអ្វីបានជាបងងូតទឹកទាំងខោអាវ វាពិតជាគួរ អោយចង់សើចមែនទែន ដែលគាត់គិតដូច្នោះ ត្បិតអីកូនប្រុសរបស់គាត់ម្នាក់នេះធំពេញកំលោះទៅហើយ។
បងសង្ឃឹម ថា “ថ្ងៃនៃក្តីស្រលាញ់” ឆ្នាំនេះអូននឹងមិនឈរអើតតាមបង្អួច លួចសម្រក់ទឹកភ្នែកតែម្នាក់ឯងកណ្ដាលរាត្រីដូចប៉ុន្មានឆ្នាំមកនេះ ទេ។ អូនស្គមជាងមុនឆ្ងាយ ណាស់ ទឹកមុខអូន បង្កប់ដោយភាពទុក្ខព្រួយម៉្យាង ដែលបងដឹងថាទុក្ខព្រួយនោះបណ្ដាលមកពីអ្វី។ ម្តងនេះបងនៅតែត្រូវនិយាយថា “សុំទោសអូន” ម្តងហើយម្តងទៀត សុំទោសដែលអោយអូនលំបាកច្រើនឆ្នាំមកនេះ។ សូមធ្វើជាមនុស្សជាទីស្រលាញ់ របស់បងសារជាថ្មីចាប់ពីពេលនេះណា៎! បងនឹកអូន បងត្រូវការអូន បងស្រលាញ់អូន!!!!
Related Articles
- Be My Valentine: HOW Sweet It is (socyberty.com)
- Saint Valentine: 14th February (firstvirtual.wordpress.com)
- Valentine’s Day (socyberty.com)
កំណាព្យ៖ រូបពីរជីវិតតែមួយ 23/01/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្នេហា.Tags: រូបពីរជីវិតតែមួយ, ស្នេហា
add a comment

-ថ្ងៃ សុក្រ ទី ១៨ ខែ មករា ឆ្នាំ ២០១៣
រឿងពិត៖ ផ្ការាត្រី – Night Flower 22/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងពិត, ស្នេហា.Tags: នេតយ៉ង់, បាត់ដំបង, បុប្ផា, បុប្ផារាត្រី, សត្យា, Night Flower, Phnom Penh
8 comments
យប់មួយដ៏សែនស្ងាត់ មនុស្សម្នាកំពុងតែកេងលក់ស្កប់ស្កល់ បន្ទប់កេងរបស់ខ្ញុំដែលមានប្រហោងឥដ្ឋសំរាប់អោយខ្យល់ចេញចូល ភ្លាមនោះស្រាប់តែលឺសំលេងមនុស្សប្រុសស្រែកយំ កងរំពងលឺស្លុងទៅក្នុងអាកាស សម្រែកស្ទើរផ្ទុះបែកបំពង់ក។ ក្នុងពេលនោះដែរ ក៏មានសំលេងមនុស្សស្រីស្រែកយំខ្សឹកខ្សួលជាមួយគ្នា។ រាត្រីនោះភ្លើងដាច់ ជាហេតុធ្វើអោយខ្ញុំដុតចង្កៀងប្រេងកាត ដាក់នៅក្បាលដំណេក ខ្ញុំបានដើរលបៗតាមចំហៀងផ្ទះ កៀនរបងដែលមានដើមត្រែងបក់ត្រសៀក ត្រជាក់ស្លឹកត្រចៀក ព្រឺក្បាលខ្ញាកៗដល់ចុងជើង។
នោះគឺនារីដើរលក់ផ្កាកណ្ដាលរាត្រី តាមហាងនានា នៅត្រើយម្ខាងនៅ “ព្រែកលាភ” នេះឯង ដែលមានប្ដីថ្មីថ្មោង ដែលទើបតែផ្លាស់មកពីខេត្តទើបតែប៉ុន្មានខែ។ ខ្ញុំក្រាបពួនសំងំនៅកៀនក្បែរគុម្ពផ្កាម្លិះ លួចមើលនាងដោយមិនដឹងខ្លួន។ ឈាមក្រហមច្រាលនៅបន្តហូរនៅឡើយ ចេញតាមជើងសំពត់ខ្លីរបស់នាង សស្រាក់ដល់ចុងជើង ខ្លួនញ័រចំប្រប់ ដៃនៅសំពះអង្វរ អង្រួនជើងប្ដីរបស់នាង ដែលកំពុងតែស្រែកយំគក់ដើមទ្រូង សំលឹងទៅក្នុងមេឃដូចជាឆ្កែចចកមួយក្បាល។
រឿងនេះនឹងចាប់ផ្ដើមដូចតទៅ៖
បុប្ផា និង សត្យា ជាសង្សារនឹងគ្នានៅសាលានេតយ៉ង់ នៃក្រុងបាត់ដំបង ពួកគេជាគូស្នេហ៍ដ៏សមសួន និង ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តរួមសាលា និង គ្រូៗ។ នៅទីក្រុងបាត់ដំបងទាំងមូល ស្ទើរតែគ្រប់ទីកន្លែងមានស្នាមជើងពួកគេទាំងពីរនាក់។ វាជាពេលវេលាជិតចូលដល់ប្រលងបាក់ឌុបទៅហើយ ស្រាប់តែឪពុកម្ដាយរបស់ បុប្ផា បានដឹងរឿងស្នេហាមួយនេះ ហើយក៏លែងអោយនាងមករៀនបន្តទៀត។ ការមិនបានជួបមុខគ្នាញឹកញាប់ បណ្ដើរកាន់ដៃគ្នាតាមដងស្ទឹងសង្កែ ជាទារុណកម្មដួងចិត្តមួយ។
រាត្រីខែពេញវង់ អមដោយដួងព្រះចន្ទ្រាដេរដាសពេញមេឃ ស្រមោលមនុស្សពីរនាក់កាន់បង្វេចខោអាវ កាន់ដៃគ្នារត់កាត់តាមវាលស្រែក្រោយភូមិ នោះគឺ បុប្ផា និង សត្យា។ ពួកគេទាំងពីរនាក់សំរេចចិត្តរត់ចេញពីផ្ទះ ទាំងវ័យនៅក្មេងខ្ចីនៅឡើយ ចោលការសិក្សាដែលជិតដល់ថ្ងៃប្រលងទៅហើយ។ តើពួកគេទៅណាហ្ន៎ ទាំងក្មេងខ្ចី វ័យមិនទាន់ចេះប្រកបរបរចិញ្ចឹមជីវិតនៅឡើយ?
“ភ្នំពេញ” ទីក្រុងនៃក្ដីរំភើប រំជើបរំជួល មានភ្លើងពណ៌ចម្រុះ មនុស្សណែនណាន់តាន់តាប់ ម៉ូតូ ស៊ីក្លូ ឡាន ហាងទំនិញ ហាងម្ហូបអាហារ ភោជនីយដ្ឋានទំនើបៗ ក្មេងសិស្សសាលាមហាវិទ្យាល័យស្លៀកពាក់ស៊ិចស៊ី បែបទំនើបប្លែកភ្នែក។ តើក្នុងទីក្រុងធំបែបនេះ បុប្ផា និង សត្យា អាចរស់នៅដោយរបៀបណា បើខ្លួនមិនទាំងមានលុយកាក់ច្រើនក្រាស់ និង ចំណេះដឹងខ្ពស់សំរាប់ប្រច្រៀតខ្លួន ចូលទៅក្នុងពិភពនៃការប្រជែងគ្នាដើម្បីរស់នេះ?
ពួកគេទាំងពីរនាក់បានសំរេចចិត្ត ជួលបន្ទប់មួយស្នាក់នៅ នៅត្រើយខាងកើតនៃទីក្រុងគឺ “ម្ដុំព្រែកលាភ” ដែលតំលៃផ្ទះជួលទាប និង កៀនផ្ទះអាចដាំដុះខ្លះៗ ដើម្បីចិញ្ចឹមជីវិត…
—-សូមរង់ចាំអាននៅភាគបន្ត……
Related articles
- Ridiculous weed (sahakkum.wordpress.com)
- វល្លិ៍គុយ (sahakkum.wordpress.com)
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
រឿងពិត៖ យុត្តិធម៌នៅជើងមេឃ 15/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងខ្លី, រឿងពិត, ស្នេហា.Tags: ទុំទាវ, ស្លាប់, អត្តឃាត, Cambodia, Romeo and Juliet, William Shakespeare
add a comment
គាត់ជាមនុស្សស្មោះត្រង់ ដែលខ្ញុំធ្លាប់បានស្គាល់ គាត់អាចចាត់ទុកថាជាមនុស្សចេញពីគ្រួសារធូរធារម្នាក់ គាត់បានស្រលាញ់គ្នាជាមួយនារីម្នាក់នៅក្នុងខេត្ត ដែលនាងជានារីមានជីវភាពលំបាកលំបិនមួយ។ រឿងស្នេហារបស់ពួកគេ បន្តបានមួយរយៈកាលក៏បែកលឺដល់ ឪពុកម្ដាយខាងប្រុស ដោយសារតែនាងមានផ្ទៃពោះ។ នារាត្រីនោះឪពុកម្ដាយខាងប្រុស ស្ដីបន្ទោសគាត់យ៉ាងខ្លាំង ហើយពួកគាត់មិនយល់ព្រម អោយស្នេហាពួកគេបានជួបជុំគ្នានោះទេ ដោយពួកគាត់បង្ខំអោយកូនប្រុសរបស់ពួកគាត់ យកលុយមួយចំនួនទៅអោយនារីនោះ ដើម្បីដោះដូរនឹងការយកកូននោះចេញ។

ការដាក់សម្ពាធយ៉ាងខ្លាំងសម្បើម ពីសំណាក់ឪពុកម្ដាយ និង ស្នេហាដែលមានជម្រៅជ្រៅជាងមហាសមុទ្រ គាត់មិនដឹងគួរធ្វើយ៉ាងណានោះទេ តើគួរជ្រើសរើសឪពុកម្ដាយ រឺ សង្សារសំណព្វចិត្តរបស់គាត់? នៅពេលព្រលឹមឡើងគេបានប្រទះឃើញបុរសនោះស្លាប់ ដោយសារតែចងក នឹងដើមស្វាយក្រោយផ្ទះរបស់គាត់ គាត់ស្លាប់ទាំងវ័យនៅក្មេងនៅឡើយ។
គិតទៅវាពិតជាកម្សត់ណាស់ សំរាប់បុរសម្នាក់នេះ ស្មោះស្នេហ៍ ស្មោះគ្រួសារ តែរឿងមួយដែលកម្សត់ជាងនេះទៀតគឺ កូនដែលនៅក្នុងផ្ទៃនោះ មិនមែនជាកូនរបស់បុរសនោះទេ ព្រោះនៅពេលដែលកូននោះកើតមក ឪពុកម្ដាយខាងប្រុសបានយកកូននោះទៅពិនិត្យ DNA។ នារីម្នាក់នោះក៏បានសារភាពដែរថា នាងមានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ផ្សេងទៀត ក្នុងពេលតែមួយ ហើយជ្រុលជ្រួសប្រាណជាមួយនឹងបុរសនោះផង និង បុរសដែលបានស្លាប់ទៅផង។
គិតទៅរឿងកម្សត់បែបនេះស្ដាប់ទៅក្ដុកក្ដូលជាងរឿង ទុំទាវ របស់ខ្មែរ និង រឿង Romeo and Juliet របស់ William Shakespeare ទៅទៀត ស្ដាប់បណ្ដើរ កត់ត្រាបណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ។ មនុស្សយ៉ាងដូច្នេះឯង អ្នកខ្លះប្រាថ្នាចង់បានស្នេហាស្មោះត្រង់មួយ រហូតមួយជីវិតស្លាប់ទៅវិញ មិនទទួលបានផង តែអ្នកខ្លះវិញជួបមនុស្សស្មោះម្នាក់ហើយម្នាក់ទៀតច្រើនលើសលុប ហើយខ្លះជួបអ្នកស្មោះហើយ មែនចេះថែរក្សាបែបហ្នឹងទៅវិញ។
“ពេលនេះទោះទឹកភ្នែកស្រក់រាប់លានតំណក់ក៏គ្មានន័យ ពេលអ្វីៗកែប្រែលែងបាន”
Related articles
- បញ្ហានៃមនុស្ស (sovannheng.wordpress.com)
- ចំណី ជីវិត៖ ពាក្យ ពិត រែង ស្លែង (varychin.com)
- Could Improving DNA Be As Simple As A Walk In The Office With A TrekDesk Treadmill Desk? (prweb.com)
ចំណីជីវិត៖ ពាក្យពិតរែងស្លែង 11/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណីជីវិត, រឿងផ្ទាល់ខ្លួន, ស្នេហា.Tags: ជិន វ៉ារី, ស្រុកខ្មែរ ស្នេហ៍ខ្ញុំ, អារម្មណ៍, Consciousness, Perception, Phenomenology, Philosophy, Philosophy of Mind, Psychology
add a comment

Related articles
- Meditating on Physical Sensation (badlamaguide.wordpress.com)
- Soul as a Dimension of Experience (realitysandwich.com)
- Why Being Touched Can Inflame Emotions (livescience.com)








