jump to navigation

ឈូក បណ្ឌិត ទៅ​ដល់​ណា​ហើយ “អន”? 15/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
5 comments

សូម្បី​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និយាយ​យ៉ាង​ច្បាស់​​ពី​ជន​សង្ស័យ​ ឈូក បណ្ឌិត ក្នុង​ការ​បាញ់​កម្មករ​​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង។ ដល់​ថា្នក់​រដ្ឋមន្ត្រី​ម្នាក់​ និយាយ​​ចង្អុល​យ៉ាង​ចំ​អោយ​សារព័ត៌មាន​ដឹង​គ្រប់​គ្នា អំពី​អត្តសញ្ញាណ​ថា​អ្នកណា​​ជា​ជនសង្ស័យ​ ប៉ុណ្ណឹង​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​ចំណាត់​ការអ្វី​មួយ​ ចំពោះ​បុគ្គល​ម្នាក់​ហ្នឹង​សោះ ហេតុអ្វី? ច្បាប់​ទំលាប់​ស្រុក​យើង​លែង​ប្រើ​អស់​ហើយ​មែន​ទេ?

Photo Credit: Cambodiavietnam2010.com

ការ​ដក​ដំណែង​លោក ឈូក បណ្ឌិត ក៏​​ដោយសារ​ត្រឹម​តែ​តាម​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ប៉ុណ្ណោះ អញ្ចឹង​បើ​សិន​ជា​លោក ហ៊ុន សែន មិន​អោយ​គេ​ដក​ដំណែង ដូច្នេះ​ប៉ូលិស តុលាការ​អី​ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​សោះ​តែ​ម្ដង​មែន​ទេ? ស្រុក​ខ្មែរ​កំពូល​ស៊ី​តាម​ខ្សែ (ដូច​ខ្សែ​ភ្លើង​រញ៉េរញ៉ៃ រខេករខាក នៅ​បង្គោល​ភ្លើង​មុខ​សណ្ឋាគារ​ប៉ារីស​អញ្ចឹង) ខ្សែ​អ្នក​ធំ​មាន​អំណាច​​ទោះ​ប្រព្រឹត្ត​ខុស​​​ ក៏​មិន​មាន​អ្នកណា​ហ៊ាន​ប៉ះ​បន្តិច។ ជា​ជនល្មើស​ម្នាក់​ហ៊ាន​ដល់​ថ្នាក់​ ដក​កាំភ្លើង​បាញ់​ប្រហារ​ប្រជាជន​​ ដែល​រឿង​នេះ​ជា​រឿង​មហា​ធ្ងន់ តែ​បែរ​ជា​មាន​​មនុស្ស​ម្នាក់​​ ដែល​កំពុង​តែ​ធ្វើការ​ជាមួយ​ច្បាប់​ ច្បាប់​ការពារ​មនុស្ស​ល្អ តែ​លោក​ជំទាវ ម៉ែន សំអន ទៅ​ជា​ខិតខំ​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​ការពារ​ជនល្មើស​ជា​មនុស្ស​អាក្រក់​ទៅ​វិញ។

ប្រទេស​ខ្មែរ​​បាន​ប្ដូរ​របប​ មក​ប្រជាធិបតេយ្យ​ដូច​ជា​យូរ​ក្រែល​ណាស់​ដែរ​មក​ហើយ តែ​បញ្ហា​អសកម្ម បញ្ហា​អំណាច​នៃ​ការ​កៀប​សង្កត់ បក្ខពួក​និយម ការ​មិន​ប្រើប្រាស់​ច្បាប់​……នៅ​តែ​បន្ដ​កើត​ឡើង​ដដែល​ជា​ដដែល មិន​ដឹង​ថា​ស្រុក​ខ្មែរ​យើង​ ពេល​ណា​នោះ​ទេ​នឹង​បាន​ភ្លឺស្វាង? ការ​ដក​តំណែង​បក្ខពួក​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​គឺ​គេ​ដក​យ៉ាង​នេះ គឺ​ដក​ចេញ​ពី​សាលា​ខេត្ត​មក​ដាក់​សាលាក្រុង ដក​ចេញ​ពី​កំពង់​ធំ​មក​ដាក់​កំពង់ចាម…..សរុប​សេចក្ដី​ទៅ​ មិនមែន​ដក​ដំណែង​ទេ​គឺ “ប្ដូរ​កន្លែង​ធ្វើការ​ពួក​គេ​” នោះ​ទើប​ត្រឹមត្រូវ​ជាង ដើម្បី​ពង្វាង​​អោយ​ផុត​ពី​ភ្នែក​របស់​មហាជន និង គេចវេះ​​ពីការ​ពិត​តែ​ប៉ុណ្ណោះ។

About these ads

វីដេអូ៖ Beyond The Garment Factory’s Floor 09/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

Related articles

%d bloggers like this: