៦.៨ លានកុំព្យូទ័រយួរដៃចែកដោយឥតគិតថ្លៃនៅ ឥណ្ឌា 15/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Acer, Asia, កុំព្យូទ័រយួរដៃ, ប្រទេសឥណ្ឌា, BBC, Hewlett-Packard, India, Laptop, Madurai, Tamil Nadu
add a comment
ប្រទេសឥណ្ឌានឹងចែកចាយកុំព្យូទ័រយួរដៃ (Laptop) ចំនួន ៦.៨ លាន ដល់សិស្ស និង និស្សិតនៅសាលារដ្ឋនៅភាគខាងត្បូងនៃទីក្រុង Tamil Nadu ដោយឥតគិតថ្លៃ គម្រោងនេះដោយធ្វើតាមការសន្យារបស់រដ្ឋមន្ត្រីនៅតំបន់នោះ កាលពីពេលបោះឆ្នោត។ តែទោះយ៉ាងណាមានការឈ្លោះប្រកែកគ្នាលើបញ្ហានេះផងដែរ ដោយសារតែការចំណាយនេះ មានចំនួនជាទឹកប្រាក់ច្រើនលើសលុប។ ពួកគេគិតថាលុយ ដែលចំហាយលើកុំព្យូទ័រយួរដៃនេះគួរចំណាយលើសេវាសង្គម និង ហេដ្ឋារចនាសម្ព័ន្ធវិញទើបប្រសើរជាង។ ការសន្យានៅពេលបោះឆ្នោតកាលពីដំបូង ដោយអាជ្ញាធរនេះ ដែលបានធ្វើក្នុងរដូវកាលបោះឆ្នោតនោះមានច្រើនទៀតដូចជាបញ្ហាសុខុមាលភាព អំណោយឥតគិតថ្លៃជា កង្ហារបក់ ម៉ាស៊ីនលាយគ្រឿង និង លម្អិតគ្រឿងធ្វើម្ហូបសំរាប់ស្ត្រី គោពូជពិសេស (Jersey Cows) សំរាប់ក្រុមគ្រួសារនៅតាមទីជនបទជាដើម។ តាមគេអោយដឹងថាកុំព្យូទ័រយួរដៃដែលនាំយកមកចែកចាយដល់សិស្ស និង និស្សិតគឺជាផលិតផលរបស់ក្រុមហ៊ុន Hewlett-Packard និង Acer។៚
Related articles
- Date set to hang Gandhi plotters (bbc.co.uk)
- Two killed in police firing to quell caste clashes in south Tamil Nadu (dalitskerala.wordpress.com)
- Tamil Nadu to recruit medical staff to overcome shortage (news.bioscholar.com)
