ចំរៀងខ្មែរ៖ សប្បាយក្លាយជាទុក្ខ 12/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: កំសាន្ត, ចំរៀងខ្មែរ, ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា, សប្បាយក្លាយជាទុក្ខ, Cambodia, Phnom Penh
add a comment
អំណាន៖ សួនសន្តិភាព – ម៉ៅ ចំណារ 30/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, អត្ថបទតាមសំណូមពរ, អំណាន.Tags: Asia, កំសាន្ត, ខ្មែរក្រហម, ប៉ុល ពត, ប្រទេសកម្ពុជា, ប្រលោមលោក, ប្រលោមលោកខ្មែរ, ប្រវត្តិសាស្ត្រខ្មែរ, ម៉ៅ ចំណារ, សួនសន្តិភាព, អំណាន, Cambodia, Government, Phnom Penh
add a comment
ខាងក្រោមនេះជាអត្ថបទមួយនិយាយអំពីការចង់បង្កើត “សួនសន្តិភាព” នៃក្ដីស្រមៃរបស់ក្មេងស្រីរស់នៅស្រុកខ្មែរម្នាក់ ដែលស្រលាញ់ជាតិ មាតុភូមិ ការរីកចំរើន ភាពរុងរឿង ការរស់នៅចុះសម្រុងគ្នា ដោយក្ដីសុខសប្បាយទាំងផ្លូវកាយ ផ្លូវចិត្ត ហើយចំពោះរូបនាងផ្ទាល់ដែលចាប់ពីបើកភ្នែក ឃើញដែនដីខ្មែរកាលណាមក នាងហាក់កម្រឃើញទឹកដីនៃជីវិតរបស់នាងដែលមនុស្សរាល់គ្នាអោយរហស្សនាមថា ទឹកដីសុវណ្ណភូមិ នេះមានពន្លឺចែងចាំងណាស់ ហេតុនេះហើយអ្វីដែលនាង និង ប្រជាជនទូទាំងប្រទេសកំពុងតែស្រេកឃ្លានបំផុតនោះគឺ “សន្តិភាព”។
តើពាក្យដែលនាងនិយាយថា “សន្តិភាព” នេះគឺនាងសំដៅទៅកាន់ការមិនធ្វើសង្គ្រាមរវាង ខ្មែរ-ថៃ និង ខ្មែរ-យួន និង បរទេសផ្សេងទៀត? ទាំងអស់នេះសុទ្ធតែមិនមែន អញ្ចឹងតើនាងសំដៅលើអ្វីពិតប្រាកដ? គោលគំនិតរបស់នាងចង់បានបាននោះគឺ សន្តិភាពក្នុងប្រទេស រវាងខ្មែរ និង ខ្មែរគ្នាឯង។ នាងបានដឹងយ៉ាងច្បាស់តាមរយៈឯកសារប្រវត្តិសាស្ត្រ ហើយនាងបានដឹងថាប្រទេសជាតិដ៏ប្រសើររបស់នាងបានឆ្លងកាត់សង្គ្រាមរវាងគ្នា និង គ្នាអស់ជាច្រើនសតវត្សណាស់មកហើយ ពិសេសចុងក្រោយនេះគឺមហាវិនាសកម្មពីសំណាក់ការដឹកនាំរបស់លោក ប៉ុល ពត។
ចំណុចសង្គ្រាម និង ការបែងចែកខ្មែរជាច្រើនក្រុម នៃរបបដឹកនាំរបស់ ប៉ុល ពត នេះជាចំណុចដែលនាងសង្កត់យ៉ាងធ្ងន់ក្នុងគោលបំណងបង្កើត “សួនសន្តិភាព” ព្រោះនាងបានដឹងថាអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ដូចជា បង ប្អូន ពូ មីង ម្ដាយ ឪពុក……ពួកគេនៅមានចិត្តខឹងគុំកួន នៅក្នុងចិត្តត្បិតតែពួកគេមិននិយាយចេញពេលខ្លះ ហើយមនុស្សមួយក្រុមទៀតគឺកងទ័ពដែលធ្វើការជាមួយក្រុមខ្មែរក្រហម ធ្វើតាមបញ្ជារបស់ខ្មែរក្រហម ពួកគេសព្វថ្ងៃរស់នៅក្នុងវិប្បដិសារី មានកំហុសក្នុងចិត្ត ទោះបីខ្លួនធ្វើតាមបញ្ជាគេក្ដីក្នុងការកាប់សំលាប់ប្រជាជនដែលជាជាតិរបស់ខ្លួនឯង។
ជនរងគ្រោះដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន និង មនុស្សដែលមានបាតដៃប្រឡាក់ឈាមតើពួកគេទាំងពីរ សងខាងអាចចាប់ដៃគ្នាបានទេក្នុងពេលអីឡូវ? អ្នកបាត់បង់មនុស្សជាទីស្រលាញ់ប្រាកដជា មិនចង់ចាប់ដៃជាមួយអ្នកដែលបានប្រព្រឹត្តនោះទេ ហើយចំនែកអ្នកដែលបានប្រព្រឹត្ត តើពួកគេហ៊ានចាប់ដៃជនរងគ្រោះទាំងនោះទេ? ក៏ពួកគេមិនហ៊ានដែរ ព្រោះខ្លួនតែងតែគិតថាខ្លួនមានកំហុសក្នុងចិត្តរៀងរហូតមក។
អញ្ចឹងបានសេចក្ដីថាខ្មែរនៅតែចូលមិនចុះនឹងគ្នា ខ្មែរនៅបែកចែកគ្នា ខ្មែរមិនកាន់ដៃគ្នា ចុះធ្វើម្ដេចអោយខ្មែរយើងអាចហុចចាប់ដៃគ្នាឡើងវិញទោវិញទៅមក? ចំពោះកញ្ញា ម៉ៅ ចំណារ ថានឹងយកធម្មជាតិដើម្បីតភ្ជាប់ទំនាក់ទំនងនេះឡើងវិញ ដោយបង្កើតអោយមាន “សួនសន្តិភាព” មួយ អោយមនុស្សគ្រប់គ្នាអាចដាំដើមឈើនៅទីនោះ អ្នកបាត់បង់អ្នកជាទីស្រលាញ់អាចដាំដើមឈើមួយដើម ហើយអាចគិតក្នុងចិត្តថា អ្នកដែលបានស្លាប់ទៅនោះបានរស់ឡើងវិញ ដូចដើមឈើដែលពួកគេដាក់ដាំនោះ។ ហើយអ្នកដែលប្រព្រឹត្តក៏អាចដាំដើមឈើដែរ ដោយគិតក្នុងចិត្តថា ខ្លួនបានស្រោចស្រង់ជីវិតមនុស្ស ដែលខ្លួនធ្វើអោយស្លាប់ខ្លួនអោយរស់ឡើងវិញដែរ ដូចដើមឈើដែលពួកគេដាំឡើងវិញអញ្ចឹង។
តើអ្នកទាំងអស់គ្នាយល់យ៉ាងដូចម្ដេចដែរ ចំពោះគំនិតនេះ? ប្រសិនជាអ្នកគិតថាគំនិតនេះប្រសើរដែលធ្វើអោយខ្មែរចាប់ដៃគ្នាឡើងវិញបានតាមរយៈធម្មជាតិ សូមមេត្តាទទួលដឹង និង បញ្ជូនសារដ៏វែងនេះដល់មនុស្សគ្រប់គ្នាក្នុងសង្គមខ្មែរ និង សកលលោកទាំងមូល ដោយសង្ឃឹមថា “សួនសន្តិភាព” នឹងលេចរូបរាងឡើងបាន ដោយប្រការណាមួយក្នុងទឹកដីសុវណ្ណភូមិនៃយើង ដែលនឹងមានដើមឈើគ្រប់មុខ មានផ្កាចម្រុះពណ៌សំរាប់រាល់ការផ្សះផ្សាគ្នាទាំងឡាយ ជាសួនកំសាន្ដ សួនលំអ សំរាប់មនុស្សគ្រប់រូបបង្កើតអោយមានសន្តិភាពពិតប្រាកដនោះគឺ “សួនសន្តិភាព” សួនដែលនាំមកនូវសន្តិភាពផ្លូវចិត្តសំរាប់មនុស្សរាល់គ្នា។
Related articles
- Repost៖ ប្រុស ៗ ប្រយ័ត្ន ឆ្អិន ពង ស្វាស ដោយ មិន ដឹង ខ្លួន! (varychin.com)
- ចំណី ជីវិត៖ ” សំរង់សម្ដី” មួយ ចំនួន របស់ Steve Jobs (varychin.com)
- ជួប Matt Mullenweg ម្ចាស់ អាណាចក្រ WordPress (varychin.com)
ក្រាហ៊្វិក៖ របៀបបត់ក្រដាស់ធ្វើយន្តហោះ 09/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: Arts, កំសាន្ត, ចំណេះដឹងទូទៅ, យន្តហោះក្រដាស់, Paper, Paper Airplane, Paper plane
add a comment
ចុចលើរូបភាពខាងក្រោម
Related articles
- Paper Airplanes (via Geeks Are Sexy) (thenormanomicon.wordpress.com)
- The paper airplane test (nickcwhite.wordpress.com)
- Creativity and Getting into Flow (alicia-arnold.com)
ចំរៀងខ្មែរ៖ សងទឹកភ្នែកអូនវិញ 19/05/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: កំសាន្ត, ចំរៀង, ចំរៀងខ្មែរ, ណុប ប៉ាយារិទ្ធិ
3 comments
អ្នកចំរៀងខ្មែរ-អាមេរិក នឹងសម្តែងនៅក្រុងភ្នំពេញ 28/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានជាតិ, សិល្បះខ្មែរ.Tags: កំសាន្ត, ចំរៀងខ្មែរ, ព័ត៌មានជាតិ, សិល្បះ, Laura Mam
6 comments
តើអ្នកទាំងអស់គ្នាស្គាល់អ្នកចំរៀងនេះទេ? គាត់មានឈ្មោះថា Laura Mam គាត់ជាកូនខ្មែរដែលមាននិស្ស័យខាងសិល្បះ គាត់អាចច្រៀងភាសាខ្មែរបាន តែមិនសូវជាច្បាស់ដូចខ្មែរដែលកើត និង រស់នៅក្នុងស្រុកប៉ុន្មាននោះទេ។ គាត់នឹងទៅសំដែងក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១១ នៅមណ្ឌលកំសាន្ត ផាកវេ (Parkway)។
តំលៃសំបុត្រសំរាប់កក់ទុកមុនគឺ ៨ ដុល្លារ ហើយបើសិនជាអ្នកទៅទិញនៅកន្លែងផ្ទាល់នៅថ្ងៃនាងសំដែងគឺ ១០ ដុល្លារ។ អ្នកអាចកក់សំបុត្របានតាមរយៈទូរសព្ទលេខ ០១២-២០៩ ៦១៤ រឺតាមរយៈអ៊ីម៉ែល contact@anaya.info។ អ្នកក៏អាចរកទិញសំបុត្រតាមទីតាំងដូចខាងក្រោមបានដែរ៖
- Promesses, #20 street 282 – Rubies, Corner of streets 19 & 240
– Java Café, #56 Preah Sihanouk Boulevard – Equinox, #3A, street 27
– Comptoir, #25 sreet 240 – CLA office, #128 Sothearos Blvd
– Brown coffee, street 51 – Lyon d’Or, 20 street 110
– Esquisse, 146 Street 155 (Russian Market)
Related Articles
- How to Make a Cambodian Police Report (courtneywhite77.com)
- Traffic tells all in Phnom Penh (guardian.co.uk)
- Morning read… (medcitynews.com)
ចំរៀងខ្មែរ៖ សន្យាបានទេថាមិនធ្វើអោយបងខូចចិត្ត? 19/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: កំសាន្ត, ចំរៀងខ្មែរ, ប្រទេសកម្ពុជា, អាន គុណកូឡា
4 comments


