ឈឺចិត្តណាស់មែនទេដែលគេប៉ះពាល់ខ្មែរ? 27/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ក្រុមហ៊ុនស៊ូកាកូអ៊ីន, ខួរស្អុយ, បឹងកក់, ពួកមិនបានការ, ពួកអាភ្លីភ្លើ, ព្រៃឡង់, ស្រីខូចយួន
10 comments
- ឆៃលីដាឡែនពិសោធន៍ឃើញថាក្បាលខ្មែរភាគច្រើនមានខួរស្អុយរលួយមួយចំហៀង
- ក្រុម “ ព័ត៌មានជាតិដោយសេរីថ្មីៗ និង ប្រតិកម្មរហ័ស” ធ្វើអ្វីពិតប្រាកដទៅក្នុងហ្វេសប៊ុក?
ពេលដែលខ្ញុំថា “ខ្មែរមានក្បាលតែមានខួរស្អុយរលួយមួយចំហៀងធំ” អ្នកទាំងអស់គ្នាឈឺចិត្តទេ? ចំលើយមួយរយភាគរយគឺ “ឈឺចិត្តណាស់” ព្រោះតែគេដៀលមើលងាយខ្មែរ គេបន្ទាបបន្ថោកខ្មែរ អ្នកទាំងអស់គ្នាមិនសុខចិត្តទេ មិនព្រមអោយអ្នកណាម្នាក់ជាន់ឈ្លីខ្មែរជាដាច់ខាត។ ខ្ញុំសូមហៅអ្នកទាំងអស់គ្នាថា “ពួកអាភ្លីភ្លើ” ចុះអាណាវ៉ៃខ្មែរបែកក្បាលសន្លប់ ដេកក្នុងថ្លុកឈាមនៅបឹងកក់នោះ? អាណាប្រើពួកប៉ូលិសអោយវាយកម្មកររោងចក្រ ចាប់ពួកគេដាក់គុក? អាណាកំពុងតែកាប់ព្រៃឡង់បំផ្លាញខ្ទេចខ្ទីរាល់ថ្ងៃដែលជាព្រៃដូនតារបស់ខ្មែរ? ពួកអាណាដែលកំពុងតែបំផ្លាញសីលធម៌ខ្មែរ មកលក់ខ្លួនពាសពេញខេត្តក្រុងក្នុងប្រទេសកម្ពុជា? អាណាកំពុងតែប្លន់ដី ផ្ទះសម្បែងប្រជាជន ធ្វើអោយខ្មែរស្រក់ទឹកភ្នែកមិនឈប់ឈរ?
ហើយចុះរឿងទាំងអស់ហ្នឹងកើតឡើងនឹងភ្នែកគេឃើញគ្រប់គ្នា ហេតុអ្វីបានជា “ពួកអាភ្លីភ្លើ” ដែលថាមិនអាចអោយអ្នកណាប៉ះពាល់ខ្មែរបាន មិនបញ្ចេញពាក្យសម្ដី ប្រតិកម្មបន្តិចអញ្ចឹង? ក្រែងពួកអស់លោកឈឺចិត្តសម្បើមណាស់មែនទេ ដែលគ្រាន់តែប្លក់ “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” និយាយប៉ះពាល់ខ្មែរបន្តិចបន្តួច? សូមកុំធ្វើពុតជាស្រលាញ់ខ្មែរ គ្មានអ្នកណានិយាយប៉ះពាល់ខ្មែរបាន តាមជេរប្រទេចគេ ដល់កន្លែង កុំធ្វើដូចឈឺចិត្តណាស់គ្រាន់តែនិយាយប៉ះខ្មែរបន្តិចបន្តួច បើសិនជាការឈឺចិត្តរបស់ពួកអស់លោកជារឿងពិត ម្ដេចក៏អស់លោកបណ្ដោយអោយ ពួកអស់នោះដូចរៀបរាប់ខាងលើធ្វើបាបខ្មែរតាមចិត្ត?
ខ្ញុំសូមផ្ដាំទៅ “ពួកអាភ្លីភ្លើ” ថាបើសិនជាអស់លោកបានឃើញ បានដឹង ពួកអស់នោះធ្វើបាបខ្មែរ តែអ្នកទាំងអស់គ្នាមិនបញ្ចេញប្រតិកម្ម ពាក្យសម្ដី សំងំលាក់ក្បាលដូចពង្រូល សូមដោះស្បែកជើង ហើយវាយចំកណ្ដាលក្បាលខ្លួនឯង ហើយស្រែកជេរខ្លួនឯងខ្លាំងៗថា “អាឆ្កែ ពូកែតែព្រុសរឿងអត់ប្រយោជន៍”៕៚
ក្រុម “ព័ត៌មានជាតិដោយសេរីថ្មីៗ និង ប្រតិកម្មរហ័ស” ធ្វើអ្វីពិតប្រាកដទៅក្នុងហ្វេសប៊ុក? 27/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: ខួរស្អុយ, ឆៃលីដាឡែន, ប្រទេសកម្ពុជា, ព័ត៌មានជាតិដោយសេរីថ្មីៗ និង ប្រតិកម្មរហ័ស, ហ្វេសប៊ុក
30 comments
ក្រុមហ្នឹងបង្កើតឡើងដើម្បីជាប្រយោជន៍ នៃការយល់ដឹង? សំរាប់ផ្ដល់ព័ត៌មានដូចអ្វីដែលខ្លួនដាក់ឈ្មោះ? សំរាប់ប្រតិកម្មនឹងអ្វីដែរ? គ្រប់សមាជិកទាំងអស់នោះនិយាយអំពីអ្វី? ពាក្យសម្ដីប្រកបដោយខ្លឹមសារ និយាយចំបញ្ហាត្រូវដោះស្រាយដើម្បីជាតិមាតុភូមិ? សូមអ្នកទាំងអស់គ្នាចូលទៅអានដោយខ្លួនឯងចុះ តែ ចំពោះខ្ញុំវាគ្រាន់តែជាការខកចិត្តមួយយ៉ាងធំ ដោយឃើញម្នាក់ៗឡើងមកតាមអ៊ីនធឺណិត ហ្វេសប៊ុក ដើម្បីរឿងមិនគប្បី ដើម្បីការជេរប្រទេចគ្មានខ្លឹមសារបែបនោះ ដូច្នេះវាមិនឆ្ងល់ច្រើននោះទេ ហេតុអ្វីបានជាសង្គមខ្មែរពិបាកអភិវឌ្ឍន៍ជឿនលឿន។ ក្រោយពីយកពាក្យសម្ដីរបស់ពួកគេមក អោយមិត្តភ័ក្ដិទាំងឡាយរបស់ខ្ញុំអាន ពួកគេថាខ្មែរនៅចរិតដូចអាពតនៅឡើយ។ សូមចូលរួមសោកស្ដាយផងអស់លោក!!!!!
ឆៃលីដាឡែនពិសោធន៍ឃើញថាក្បាលខ្មែរភាគច្រើនមានខួរស្អុយរលួយមួយចំហៀងធំ 20/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារាភាពយន្តអាស៊ី, ទស្សនៈ, ព័ត៌មានជាតិ.Tags: ខួរស្អុយ, ឆៃលីដាឡែន, តារាភាពយន្ដខ្មែរ, ទស្សនៈ, ប្រទេសកម្ពុជា, សិចស៊ី, Cambodia
99 comments
ដីខ្មែរបាត់ជាបន្តបន្ទាប់នៅតាមព្រំដែន បឹងទន្លេសាបឡើងល្អក់ទឹកពុល ដោយសារយួនរស់នៅលើ គ្រប់ខេត្តក្រុង និង តំបន់សំខាន់ៗយួនមករស់នៅខុសច្បាប់ រកស៊ីប្រមូលលុយខ្មែរធ្វើអ្នកមានពាសពេញ ប្រជាជនខ្មែរក្រីក្រត្រូវគេប្លន់ដីផ្ទះសម្បែងវាយ ទាត់ ធាក់ ចាប់ដាក់គុក ដឹងហើយថាគ្រប់ស្ថាប័នរដ្ឋសព្វថ្ងៃពុករលួយ តែនៅតែអោនក្បាលតត្រុកយកលុយទៅអោយគេ ហើយថែមទាំងអរគុណគេទៀតថាចិត្តល្អ ឃើញហើយថាពួកបំផ្លាញជាតិកាប់ព្រៃឈើខ្មែរ យកលុយដាក់ហោប៉ៅរៀងៗខ្លួន ឃើញហើយកម្មកររោងចក្រត្រូវរស់នៅវេទនារកស៊ីញ៉ាំមិនគ្រប់ មកធ្វើការដួលសន្លប់រាប់រយនាក់ ឃើញហើយថៅកែចិនប្រើប៉ូលិស ទាហានខ្មែរវាយអ្នកតវ៉ាបែកក្បាលហូរឈាម។

ខ្មែរគ្រប់គ្នាសុទ្ធតែដឹង ឃើញរឿងអស់នេះគ្រប់គ្នា តែខ្មែរទាំងឡាយនោះដែលមានក្បាលតែខួរស្អុយមិនចេះនិយាយ មិនចេះឈឺឆ្អាលអីទេ ទាំងប្រជាជន និស្សិត បញ្ញវន្ត អាជ្ញាធរទទួលខុសត្រូវថែរក្សាប្រជាជន សំងំលាក់ក្បាលស្ងាត់ច្រៀប “មិនទៅនាំទុក្ខដាក់ខ្លួនឥតប្រយោជន៍” តែបើគ្រាន់តែឃើញកញ្ញា ឆៃលីដាឡែន ស្លៀកខោអាវស៊ិចស៊ីរាំលើឆាកប៉ុណ្ណឹងម្នាក់ៗតាំងប្រកាច់ប្រកិនឆោឡោពេញសារព័ត៌មាន ពេញហ្វេសប៊ុក បានពាក្យ បានសម្ដី វោហារសព្ទណាស់ ប្រឹងប្រែងណាស់ ប្រឹងទៅ ប្រឹងអាខាងអញ្ចឹងអោយខ្លាំងទៅអស់លោក រក្សាទៅតែសីលធម៌មួយមុខហ្នឹងនោះ រឿងផ្សេងៗដែលសំខាន់ចំពោះមុខរាល់ថ្ងៃកុំគិត។ សូមជម្រាបពួកក្រុមខួរមិនសូវកើត ខាងរឿងមានប្រយោជន៍ថា បើបាត់បង់ដី បាត់បង់ប្រទេសជាតិហើយ ស្អីក៏មិនសល់ដែរកុំថាឡើយសីលធម៌ ប្រពៃណីប៉ុណ្ណឹងនោះ ស្រុកខ្មែរទាំងមូលនឹងរលាយ។
“សំបូរណាស់ស្រុកយើងពួកមានតែក្បាលតែខួរស្អុយរលួយមួយចំហៀងធំ”
Related articles
- បច្ចេកវិទ្យា៖ ពង្រីក អក្សរ ខ្មែរ យូនីកូដ ក្នុង Skype (varychin.com)
- កំប្លែង រូបភាព៖ Aung San Suu Kyi – Hillary Clinton (varychin.com)
- បច្ចេកវិទ្យា៖ អ្នក អាច ធ្វើ អោយ ស្រុក ខ្មែរ ធ្លាក់ ព្រិល បាន (varychin.com)
