jump to navigation

តារា​ខ្មែរ៖ អ៊ុំ គន្ធា ធ្លាក់​ខ្លួន​ដើរ​រើស​ខ្យង​បេះ​ត្រកួន​ 13/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ខ្មែរ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
add a comment

ភ្នំពេញៈ ក្រោយ​បាត់​មុខ​ពី​ជីវិត​ស៊ីវិល័យ​លើ​វិថី​សិល្បៈ​ជិត​១០​ឆ្នាំ នៅ​ពេល​នេះ​អតីត​តារា​ចម្រៀង​ ដែល​ធ្លាប់​តែ​សម្ញែង​ភាព​សិចស៊ី​នាង អ៊ុំ គន្ធា បាន​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ជីវភាព​លំបាក​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​ គួរ​ឲ្យ​សង្វេគ ដើរ​រើស​ខ្យង បេះ​ត្រកួន​ ដក​ព្រលឹត​ដើម្បី​ដូរ​អង្ករ​កំប៉ុង​ហូប ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ប្រុស​ចំនួន​២​នាក់​។

ភាព​ភ្ញាក់ផ្អើល ជុំវិញ​ការ​ធ្លាក់​ខ្លួន​ក្រ​លំបាក​វេទនា​មិន​គួរ​ជឿ​របស់​អតីត​តារា​ ចម្រៀង​យ៉េៗ​សិច​ស៊ី​គ្មាន​គូ​ប្រៀប​នាង អ៊ុំ គន្ធា ត្រូវ​បាន​គេ​លើក​មក​និយាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​នៅ​ពេល​នេះ ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អ្នក​ណា​មិន​ដឹង​ថា នាង​ជា​នារី​លេង​ខ្លួន​សិច​ស៊ី​ មាន​លុយ​កាក់​ចាយ​មិន​ខ្វះ​នោះ​។ ប៉ុន្តែ​នៅ​ពេល​នេះ អ្វី​ៗ​បាន​កន្លង​ហួស នាង​បាន​ក្លាយ​ជា​នារី​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​។ ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ អ៊ុំ គន្ធា កំពុង​រស់​នៅ​ក្នុង​ជីវភាព​ទីទ័លក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ នាំ​កូន​ទាំង​ពីរ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដក​ព្រលឹត និង​បន្លែ​បង្ការ​ផ្សេងៗ​ទៀត​ ដើម្បី​ចិញ្ចឹម​ឆ្នាំង និង​យក​ទៅ​លក់​ដោះ​ដូរ​ប្តូរ​អង្ករ​ចិញ្ចឹម​កូន​ប្រុស​ទាំង​ពីរ​នាក់​នោះ។

ដើរ រើស​ខ្យង​បណ្ដើរ បេះ​ត្រកួន​បណ្ដើរ នាង​ អ៊ុំ គន្ធា បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា នាង​សព្វ​ថ្ងៃ​គ្មាន​ផ្ទះ​សម្បែង​ជា​ទី​ពំនាក់​ទេ នាង​រស់​នៅ​លាក់​ខ្លួន​ជាមួយ​នឹង​ម្ដាយ​ចាស់​ជរា​នៅ​ក្នុង​ភូមិ​បឹង​បាយ៉ាប ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ក្នុង​ជីវភាព​មួយ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​គ្មាន​អាហារ​ទទួល​ទាន​គ្រប់​ គ្រាន់​ឡើយ​ រាល់​ថ្ងៃ​នេះ​រស់​រាន​នឹង​ការ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដូរ​បាយ​ប៉ុណ្ណោះ​។

—-អាន​​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ

Related articles

%d bloggers like this: