jump to navigation

ឆៃលីដាឡែន​ពិសោធន៍​ឃើញ​ថា​ក្បាល​ខ្មែរ​​ភាគច្រើន​មាន​ខួរ​​ស្អុយ​រលួយ​​មួយ​ចំហៀងធំ 20/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ភាពយន្ត​អាស៊ី, ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
99 comments

ដី​ខ្មែរ​បាត់​​ជា​បន្តបន្ទាប់​នៅ​តាម​ព្រំដែន​ បឹង​​ទន្លេសាប​​ឡើង​ល្អក់​​ទឹក​ពុល​ ដោយសារ​យួន​រស់នៅ​លើ​ គ្រប់​ខេត្ត​ក្រុង​ និង តំបន់​សំខាន់​ៗ​យួន​មក​រស់នៅ​ខុសច្បាប់​ រកស៊ី​ប្រមូល​លុយ​ខ្មែរ​ធ្វើ​អ្នក​មាន​ពាស​ពេញ​ ប្រជាជន​​ខ្មែរ​ក្រីក្រ​ត្រូវ​គេ​ប្លន់​ដី​ផ្ទះ​សម្បែង​វាយ​ ទាត់ ធាក់​ ចាប់​ដាក់​គុក ​ដឹង​ហើយ​ថា​គ្រប់​ស្ថាប័ន​រដ្ឋ​សព្វ​ថ្ងៃ​ពុក​រលួយ ​​តែ​នៅ​តែ​អោន​ក្បាល​តត្រុក​​យក​លុយ​ទៅ​អោយ​គេ​​ ហើយ​ថែម​ទាំង​អរគុណ​គេ​ទៀត​ថា​ចិត្ត​ល្អ​ ឃើញ​ហើយ​ថា​ពួក​បំផ្លាញ​ជាតិ​កាប់​ព្រៃឈើ​ខ្មែរ​ យក​លុយ​ដាក់​ហោប៉ៅ​រៀង​ៗ​ខ្លួន ឃើញ​​ហើយ​កម្មករ​រោងចក្រ​ត្រូវ​​រស់នៅ​វេទនា​រក​ស៊ី​ញ៉ាំ​មិន​គ្រប់​ មក​ធ្វើការ​ដួល​សន្លប់​រាប់​រយ​នាក់ ឃើញ​ហើយ​ថៅកែ​ចិន​ប្រើ​ប៉ូលិស ទាហាន​ខ្មែរ​វាយ​អ្នក​តវ៉ា​បែក​ក្បាល​ហូរ​ឈាម។

ខ្មែរ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង ឃើញ​​រឿង​អស់​នេះ​​គ្រប់​គ្នា តែ​​ខ្មែរ​​ទាំង​ឡាយ​នោះ​ដែល​មាន​​ក្បាល​តែ​ខួរ​ស្អុយ​មិន​ចេះ​និយាយ​ មិន​ចេះ​ឈឺ​ឆ្អាល​អី​ទេ ​ ទាំង​ប្រជាជន និស្សិត បញ្ញវន្ត អាជ្ញាធរ​​ទទួល​ខុស​ត្រូវ​ថែ​រក្សា​ប្រជាជន​​ សំងំ​លាក់​ក្បាល​ស្ងាត់ច្រៀប​​ “មិន​ទៅ​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥត​ប្រយោជន៍”​ តែ​បើ​គ្រាន់​តែ​ឃើញ​​កញ្ញា​ ឆៃលីដាឡែន​ ស្លៀក​ខោអាវ​ស៊ិចស៊ី​រាំ​លើ​​​ឆាក​ប៉ុណ្ណឹង​​​ម្នាក់​ៗ​​តាំង​ប្រកាច់ប្រកិន​ឆោឡោពេញ​សារព័ត៌មាន ពេញ​ហ្វេសប៊ុក​ ​បាន​ពាក្យ​ បាន​សម្ដី វោហារ​សព្ទ​​ណាស់ ប្រឹងប្រែង​ណាស់ ប្រឹង​ទៅ ​ប្រឹង​អា​​ខាង​អញ្ចឹង​​អោយ​​​ខ្លាំង​ទៅ​អស់​លោក ​រក្សា​ទៅ​តែ​សីលធម៌​មួយ​មុខ​ហ្នឹង​នោះ រឿង​ផ្សេង​ៗ​ដែល​សំខាន់​ចំពោះ​មុខ​រាល់​ថ្ងៃ​កុំ​គិត​។ ​សូម​ជម្រាប​ពួក​ក្រុម​ខួរ​​មិន​សូវ​កើត​ ខាង​រឿង​មាន​ប្រយោជន៍​​​ថា ​បើ​បាត់បង់​ដី​ បាត់បង់​ប្រទេស​​ជាតិ​ហើយ ស្អី​ក៏​មិន​សល់​ដែរ​កុំ​ថា​ឡើយ​សីលធម៌​ ប្រពៃណី​ប៉ុណ្ណឹង​នោះ ស្រុក​ខ្មែរ​ទាំង​មូល​នឹង​រលាយ។

“សំបូរ​ណាស់​ស្រុក​យើង​​ពួក​មាន​តែ​​ក្បាល​តែ​ខួរ​ស្អុយ​រលួយ​មួយ​ចំហៀង​ធំ”

Related articles

About these ads

ទស្សនៈ “អ្នក​មិន​និយាយ​ក៏​គេ​មិន​ថា​អ្នក​ឯង​គរ​ដែរ” 14/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, អ្នក​លេង​សំដី.
Tags: , , , ,
add a comment

ពាក្យ​អង់គ្លេស​មួយ​ឃ្លា​ ដែល​ខ្ញុំ​តែងតែ​លើក​ឡើង​មក​និយាយ​ សំដៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​គឺ “Better to keep the mouth shut and let people think you are maybe an idiot rather than to open up your mouth to prove that you are really really an idiot” បើ​​ពាក្យ​មួយ​ឃ្លា​របស់​ខ្មែរ​និយាយ​ថា “ទោះ​បី​ជា​អ្នក​​ឯង​មិន​និយាយ​ក៏​គេ​មិន​គិត​ថា​អ្នក​ឯង​ជា​មនុស្ស​គរ​ដែរ”។

Hun Sen puts onus on loggers

Related articles

ទស្សនៈ “ពួក​ចង្រៃ​​​រស់​បាន​យូរ” 24/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
12 comments

ករណី ០០២ ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​ចាប់ផ្ដើម​ដំណើរ​ការ​ហើយ វា​ពិត​ជា​ពិបាក​ទ្រាំ​មើល​ និង ស្ដាប់​មេ​ខ្មែរ​ក្រហម​ប៉ុន្មាន​ក្បាល​ហ្នឹង​ ប្រឹង​ស្រែក​ដោះសា ​មិន​ទទួល​ខុស​ត្រូវ​នូវ​ការ​កាប់​សំលាប់​ប្រជាជន​ខ្មែរ​អស់​ចំនួន​រាប់​លាន​នាក់​មែន​ទែន។ លោក នួន ជា និយាយ​មិន​ព្រម​ទទួល​សារភាព មិន​ទទួល​ខុស​ត្រូវ​ថា​ខ្លួន​ហ្នឹង ​វា​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​បង្ហាញ​ថា​គាត់​ជា “វីរបុរស” ទៅ​វិញ​​​ ថា​កុំ​តែ​ដោយសារ​មាន​របប​ខ្មែរ​ក្រហម ម្ល៉េះ​ទឹកដី​កម្ពុជា​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​យួន​បាត់​ទៅ​ហើយ។

ស្ដាប់​ទៅ​ដូច​ជា​ពីរោះ​បន្តិច​ដែរ តែ​យើង​​ចង់​សួរ​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​ក្បាល​ ហ្នឹង​ថា តើ​ការ​ដែល​ពួក​គេ​ការពារ​មិន​អោយ​ទឹកដី​ខ្មែរ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​យួន តែ​បែរ​ជា​មក​​​កាប់​សំលាប់​ប្រជាជន​ខ្លួន​ឯង​អស់​ ២ លាន​នាក់ និង បំផ្លាញ​ប្រទេស​ខ្លួន​ឯង​មួយ​ទាំង​មូល​​ហ្នឹង វា​ប្រសើរ​ជាង​​​​មែន​អី? បើ​ចិត្ត​ខ្ញុំ​វិញ​ ខ្ញុំ​សុខចិត្ត​ដាក់​ឈ្មោះ​ទីក្រុង​ភ្នំពេញ​ជា​ទីក្រុង​ហូជីមិញ​ទី​ពីរ តែ​ខ្ញុំ​មិន​សុខចិត្ត​សំលាប់​ប្រជាជន​ខ្លួន​ឯង​ពីរ​លាន​នាក់ ដោយ​កណ្ដាប់​ដៃ​ខ្លួន​​​ឯង​អញ្ចឹង​ទេ។

វា​ដូច​ជា​រឿង​ហួស​ចិត្ត​មួយ ពាក្យ​សុំ​ទោស ពាក្យ​ទទួល​ខ្លួន​ថា​ខុស​ មិន​លឺ​ចេញ​ស្ដី​មួយ​ម៉ាត់ បែរ​ជា​ចង់​បង្ហាញ​ខ្លួន​​អោយ​គេ​ទទួល​ស្គាល់​ថា​​ជា “វីរបុរស” ទៅ​វិញ។ ស្អប់​ពួក​ចាស់​ភ្លីភ្លើ​ហ្នឹង​មែន​ទែន នាំ​គំរូ​ដ៏​មហា​សែន​កខ្វក់​សំរាប់​ពួក​ក្មេង​ៗ​ជំនាន់​ក្រោយ​យើង​នេះ ព្រោះ​ដោយសារ​តែ​ពួក​ចាស់​ៗ​ល្ងីល្ងើ​ អស់​ហ្នឹង​ហើយ បាន​ជា​ពួក​យើង​ជំនាន់​ក្រោយ​នេះ​ម្នាក់​ៗ​មហា​សែន​លំបាក​វេទនា​ សព្វ​ថ្ងៃ​នេះ​នោះ “ពួក​ចាស់​ចង្រៃ​អស់​ហ្នឹង​រស់​បាន​យូរ​ទៀត​ណាស់”។

Related articles

លោក​តំណាងរាស្ត្រ​ដល់​ត្រើយ​សើយ​គូទ 03/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

កាល​ពី​ឆ្នាំ​ ១៩៩៣ ប្រទេស​កម្ពុជា​បោះឆ្នោត​លើក​ដំបូង​ ដែល​មើល​ខុសត្រូវ​ដោយ​អង្គការ​សហប្រជាជាតិ “អ៊ុនតាក់” នៅ​ឆ្នាំ​នោះ​ប្រជាជន​អន្ទះអន្ទែង​មែន​ទែន ចង់​ទៅ​បោះឆ្នោត ព្រោះ​វា​ជា​លើក​ទី​មួយ​សំរាប់​ពួក​គេ វា​រំជើបរំជួល​ចិត្ត​តែ​ម្ដង តែ​សំរាប់​ខ្ញុំ​បោះ​អត់​ទាន់​បាន​ទេ ព្រោះ​មិន​ទាន់​គ្រប់​អាយុ។ នៅ​កាល​នោះ​តំណាង​រាស្ត្រ​មក​ពី​ខាង​គណបក្ស ហ្វុនស៊ិនប៉ិច ម្នាក់​ៗ​មិន​សូវ​សំបូរ​លុយ​កាក់​អី​ទេ ដូច្នេះ​ពួក​គេ​ម្នាក់​ៗ​ចុះ​មក​ធ្វើ​តំណាង​រាស្ត្រ​កាល​នោះ​ រក​តែ​កង់​ជិះ បាយ​ញ៉ាំ មិន​បាន​ផង ដោយ​ឃើញ​ការ​លំបាក​បែប​នេះ ញាតិ​មិត្ត​របស់​ខ្ញុំ​មួយ​គ្រួសារ​បាន​ជួយ​ទំនុកបម្រុង​លុយ​កាក់​ ម្ហូប​អាហារ​ដល់​តំណាង​រាស្ត្រ​ម្នាក់​នោះ ដោយ​គាត់​អាច​មក​សំរាក ញ៉ាំ​បាយ​នៅ​ផ្ទះ​នោះ​បាន។ កាល​នោះ​ពួក​គេ​ដូច​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់ ​ស្អិត​ល្មួត​នឹង​គ្នា​ដែល​ពាក្យ​ខ្មែរ​យើង​ថា “ចាក់​ទឹក​មិន​លិច” ពួក​គេ​ស្និទ្ធស្នាល​បែប​​នោះ​យូរ​ក្រែល​ដែរ​​ទម្រាំ​ដល់​ពេល​បោះឆ្នោត។

ស្រាប់​តែ​ពេល​បោះឆ្នោត​ហើយ​ខាង​គណបក្ស ហ៊្វុនស៊ិនប៉ិច ឈ្នះ ញាតិ​របស់​ខ្ញុំ​មួយ​គ្រួសារ​នោះ​មហា​សែន​សប្បាយ​ចិត្ត​ ដូច​ត្រូវ​ឆ្នោត​ជាតិ​​បាន​រាប់​លាន​ដុល្លារ​អញ្ចឹង ព្រោះ​តែ​មនុស្ស​ដែល​ស្និត​នឹង​គាត់​នោះ ​នឹង​ឡើង​ទៅ​ជា​ចៅហ្វាយ​ខេត្ត​ហើយ។ ដល់​ពេល​មួយ​រយៈពេល​ក្រោយ​មក ​ស្ដាប់​ពាក្យ​សំដី​របស់​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​នោះ ហាក់​ដូច​ជា​មិន​ស៊ីចង្វាក់​នឹង​លោក​តំណាង​រាស្ត្រ​ទៀត​ទេ និយាយ​អោយ​ចំ​ពាក្យ​ខ្មែរ​ថា “និយាយ​ដើម​គ្នា​ឡើង​ហុយ​ដី” ព្រោះ​តែ​លោក​តំណាងរាស្ត្រ​ មិន​អាច​​តម្រូវ​តាម​សំណូមពរ​មួយ​ចំនួន​របស់​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​នោះ​ ដោយ​ពួក​គេ​រំពឹង​ថា​បើ​គណបក្ស ហ៊្វុនស៊ិនប៉ិច ឈ្នះ​ឆ្នោត​ពួក​គេ​មួយ​គ្រួសារ​នេះ​លែង​ស្គាល់​ក្រ​ហើយ ពួក​គេ​នឹង​ឡើង​ជា​អ្នក​ធំ ជា​ប្រធាន​មន្ទីរ​គ្រប់​គ្នា តែ​ក្ដី​ស្រមៃ​គ្រាន់​តែ​ជា​ក្ដី​ស្រមៃ។

សរុប​សេចក្ដី​ទៅ​ញាតិ​របស់​ខ្ញុំ​មួយ​គ្រួសារ​នោះ​ អោយ​អង្ករ​មួយ​តៅ ចង់​បាន​មក​វិញ​ស្រូវ​មួយ​ជង្រុក តាម​ពិត​ពួក​គាត់​អោយ​បាយ​ញ៉ាំ​ដោយ​សម្លឹង​ឃើញ​ប្រយោជន៍​តែ​ប៉ុណ្ណោះ “ហុត​ទឹក​សម្លឹង​កាក ដក​ច្រវា​ក្រាក​សម្លឹង​ត្រើយ” ពួក​គេ​និយាយ​ថា​លោក​តំណាងរាស្ត្រ​ “ដល់​ត្រើយ​សើយ​គូទ” ពួក​គេ​ថា​លោក​តំណាងរាស្ត្រ​បោកប្រាស់​ពួក​គេ តែ​តាម​គំនិត​ខ្ញុំ​វិញ​គិត​ថា​​ពួក​ទាំង​ពីរ​ខាង​ “សុទ្ធ​តែ​ពួក​បោក”។ លោក​តំណាង​រាស្ត្រ​បោក​យក​បាយ​ញ៉ាំ ដោយ​សន្យា​ផ្សេង​ៗ តែ​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​​ចង់​ប្រើប្រាស់​លោក​តំណាង​រាស្ត្រ​ដើម្បី​ធ្វើ​ធំ និង សន្សំ​ប្រយោជន៍​ខ្លួន​ដូច​គ្នា។ ទី​បញ្ចប់​​យើង​ទាញ​បាន​សេចក្ដី​សន្និដ្ឋាន​បាន​មួយ​ថា​ ប្រទេស​ខ្មែរ​យើង​មហា​សែន​អភ័ព្វ​ អ្នក​នយោបាយ​ក៏​រក​ប្រយោជន៍​ ប្រជារាស្ត្រ​ក៏​រក​ចំណេញ​ អញ្ចឹង​អ្នកណា​ស្រលាញ់​ជាតិ មាតុភូមិ​ពិត​ប្រាកដ​ទៅ​ហ្ន៎?

Related articles

រឿង​ផ្ទាល់​ខ្លួន៖ គ្មាន​​សេចក្ដី​សុខ​ណា ស្មើ​នឹង​សេចក្ដី​ស្ងប់ 24/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
add a comment

កាល​ពី​វ័យ​ក្មេង​ចាស់​ៗ​តែងតែ​ស្ដី​បន្ទោស និង វាយ​វាត់​រូប​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា “ហ្អែង​នេះ​ល្ងង់​ណាស់” ចាស់​ៗ​នៅ​ទីនោះ​ចូលចិត្ត​និយាយ​ពាក្យ “ហ្អែង ហង” ដាក់​​មនុស្ស​ដែល​មាន​វ័យក្មេង​ជាង​ពួក​គាត់ ជា​ពិសេស​និយាយ​ទៅ​កាន់​ពួក​ក្មេង​ៗ​យើង​តែ​ម្ដង។ ពួក​គាត់​ស្ដី​បន្ទោស​ចំណុច​ជាច្រើន​ថា​ខ្ញុំ​គឺជា​ក្មេង​ល្ងង់​ម្នាក់ ពួក​គាត់​ចង់​អោយ​ខ្ញុំ​ធ្វើ​តាម​ពួក​គាត់​ តែ​រហូត​ដល់​ថ្ងៃ​នេះ​ខ្ញុំ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ម្នាក់​ ហើយ​ខ្ញុំ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ចំណុច ដែល​ពួក​គាត់​និយាយ​ថា​ខ្ញុំ​ល្ងង់ “មិន​ត្រឹមត្រូវ​ទេ” តាម​ការ​ពិត​ “ខ្ញុំ​ជា​មនុស្ស​មាន​ចិត្ត​ស្អាតស្អំ​ម្នាក់” ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​តែ​មួយ​មុខ ​ខ្ញុំ​គិត​ក្រែង​ដល់​ការ​លំបាក​របស់​​អ្នក​ដទៃ​ច្រើន និយាយ​អោយ​ខ្លី​ជា​មនុស្ស​មិន​ស្រវា​វេច។

ខ្ញុំ​រីករាយ​នឹង​ខ្លួន​ខ្ញុំ ​ដែល​មិន​យក​តម្រាប់​តាម​ការ​ប្រាប់​របស់​ពួក​គាត់ ដូច្នេះ​បេះដូង​របស់​ខ្ញុំ​ថ្ងៃ​នេះ​​​ស​ស្អាត មាន​ពេល​ខ្លះ​ខ្ញុំ​ហាក់​នឹក​ខឹង​ពួក​គាត់​ ថា​ហេតុអ្វី​បាន​ជា​ពួក​គាត់​ទូន្មាន​ខ្ញុំ​អោយ​ធ្វើ​ជា​មនុស្ស​បែប​នោះ ពេល​ខ្លះ​ខ្ញុំ​ក៏​អង្គុយ​នឹក​ដល់​​អំពើ​ជាច្រើន ដែល​ពួក​គាត់​ប្រព្រឹត្ត​ចំពោះ​ញាតិ​មិត្ត ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​ ដោយ​ការ​ពិចារណា​លើ​រាល់​សកម្មភាព​ទាំង​នោះ​​ទើប​ខ្ញុំ​ទាញ​បាន​សេចក្ដី​សន្និដ្ឋាន​​មួយ​ថា​ នេះ​ហើយ​ជា​មូលហេតុ​ដែល​​​ធ្វើ​អោយ​សង្គម​ខ្មែរ​ត្រូវ​ បែក​ប្រេះ​​ បាត់​បង់​អស់​សន្តិភាព សូម្បី​តែ​សន្តិភាព​ក្នុង​សមាគម​ដ៏​មហា​តូច​មួយ​ក្នុង​ភូមិ។

ពួក​គាត់​ជា​មនុស្ស​ដែល​ស្រលាញ់​ “លុយ” គ្រប់​ជំហាន​ពួក​គាត់​គិត​ដល់​ប្រយោជន៍​​ជា​ដំបូង ពួក​គាត់​មាន​លុយ​ច្រើន​ជាង​ខ្ញុំ​ឆ្ងាយ​ តែ​គ្រប់​​ពេល​ពួក​គាត់​តែងតែ​មាន​អារម្មណ៍​ថា​ “ខ្វះ​ខាត” ខ្ញុំ​អត់​មាន​លុយ​ច្រើន​ដូច​ពួក​គាត់​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា “គ្រប់គ្រាន់” ព្រោះ​​ខ្ញុំ​មិន​ទាមទារ​ច្រើន​​សំរាប់​ជីវិត​ដូច​ពួក​គាត់​ទេ ដូច​ព្រះពុទ្ធ​សំដែង​មក​ថា “គ្មាន​សេចក្ដី​សុខ​ណា​ស្មើ​នឹង​សេចក្ដី​ស្ងប់”។ ពួក​គាត់​ប្រឹងប្រែង​ខ្លាំង​ណាស់ ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​ជាមួយ​អ្នក​ពួក​គាត់​ស្គាល់ ពួក​គាត់​ប្រឹង​ខ្លាច​ចាញ់​គ្នា រហូត​ដល់​ពួក​គាត់​​ចាស់​ជរា​រៀង​ៗ​ខ្លួន​ តែ​ពួក​គាត់​នៅ​តែ​រក​សេចក្ដី​ឈ្នះ​មក​ដាក់​ខ្លួន​មិន​បាន ហើយ​ពួក​គាត់​នៅ តែ​ព្រួយ​បារម្ភ​នៅ​ខ្លាច​ចាញ់​ដដែល តែ​ពួក​គាត់​គិត​មិន​ទាន់​ឃើញ​ទាល់​តែ​សោះ​ថា​អ្វី​ដែល​ពួក​គាត់​ចាញ់​គឺ “ភាព​ឈ្នានីស ភាព​លោភលន់ ភាព​មិន​ចេះ​ស្កប់ស្កល់”។

មាន​តែ​ខ្ញុំ​ទេ​ជា​អ្នក​ឈ្នះ​ព្រោះ​ខ្ញុំ​មិន​ឈ្នានីស មិន​លោភលន់ និង ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ។ ខ្ញុំ​តែងតែ​ដើរ​ដោយ​ជើង​ខ្លួន​ឯង ហើយ​មិន​តូច​ចិត្ត​ទេ ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​​បរិបូរណ៍​តែ​ម្ដង តែ​បើ​ប្រៀបធៀប​នឹង​មនុស្ស​មួយ​ចំនួន ​ដែល​ជិះ​ឡាន​ទំនើប​ដល់​ទៅ​ស៊េរី ២០១០ ពួក​គេ​ហាក់​នៅ​តែ​មិន​ទាន់​សប្បាយ​ចិត្ត​ដូច​ខ្ញុំ​ទេ ព្រោះ​តែ​អ្នក​ដែល​គាត់​ស្គាល់​ម្នាក់​ទៀត​​ជិះ​ ឡាន​ស៊េរី ២០១១។ ខ្ញុំ​អត់​មាន​អំណាច​អ្វី​បន្តិច ​​សំរាប់​គ្រប​ដណ្ដប់​លើ​អ្នក​ដទៃ ហើយ​ខ្ញុំ​ក៏​អត់​ប្រាថ្នា​ចង់​បាន​ដែរ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​អស់​លោក​ដែល​មាន​ផ្កាយ​មាស​ បួន​ ពាក់​លើ​ស្មា​ ហើយ​នៅ​មើល​ឃើញ​ថា​មាន​អ្នក​ពាក់​ផ្កាយ​មាស​លើ​ស្មា​ដល់​ទៅ ប្រាំ ហើយ​ចង់​បាន​ដែរ​។

អញ្ចឹង​យើង​ចូល​ដល់​បញ្ហា​នយោបាយ​ស្រុក​ទេស​វិញ យើង​និយាយ​អំពី​ការ​ចង់​ផ្លាស់ប្ដូរ អ្នក​ដឹកនាំ​ប្រទេស ទាំង​អ្នក​ប្រឆាំង អ្នក​មិន​ប្រឆាំង​ចំ​មុខ តើ​ពួក​គេ​ស្អប់​ខ្ពើម​ការ​ដឹកនាំ​ដ៏​​កខ្វក់​របស់​​រដ្ឋាភិបាល​ភ្នំពេញ​រាល់ថ្ងៃ? ឬ​មួយ​ពួក​គេ​គ្រាន់​តែ​ចង់​បាន​អំណាច ផ្កាយ​មាស​ចំនួន​ដល់​ទៅ​ប្រាំ ពាក់​លើ​ស្មា​នឹង​គេ​ដែរ? នេះ​ជា​សំណួរ​ដែល​អស់​លោក​អ្នក​នយោបាយ​ត្រូវ​សួរ​ខ្លួន​ឯង​អោយ​ច្បាស់ បើ​អស់​លោក​ប្រាថ្នា​ចង់​បាន​ផ្កាយ​មាស​ប្រាំ​មក​ពាក់​លើ​ស្មា​ អញ្ចឹង​មិន​បាច់​ផ្លាស់ប្ដូរ​​អ្នក​ដឹកនាំ​អី​ទេ ព្រោះ​វា​នឹង​គ្មាន​អ្វី​ខុស​ប្លែក​ពី​ការ​ដឹក​នាំ​របស់​​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ​ទេ។​៚

Related articles

កែវ រ៉េមី ព្រុស​លែង​ស្គាល់​ម្ចាស់​ដើម 23/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
4 comments

អ្នក​ដែល​មិន​ស្គាល់​ កែវ រ៉េមី ស្ដាប់​ម្សៀ​ហ្នឹង​និយាយ​មិន​អី​ទេ តែ​អ្នក​ដែល​គេ​ធ្លាប់​ស្គាល់​គេ​ហាក់​ដូច​ជា​រអើម​​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ឃើញ​ម្សៀ​នេះ​ ម្ដង​ព្រុស​ផ្ទះ​នេះ​ម្ដង​ព្រុស​ផ្ទះ​នោះ អ្នក​ណា​ក៏​ដឹង​ថា​ម្សៀ​ម្នាក់​ហ្នឹង​ចេញ​ពី​ប្រភព​ណា​ដែរ អ្នក​ដែល​ស្គាល់​ច្រើន​ជាង​គេ​គឺ​កម្មករ​រោងចក្រ ដែល​ធ្វើ​បាតុកម្ម​ហើយ​ម្សៀ​ម្នាក់​ហ្នឹង​ចេញ​មុខ​ទៅ​ជួយ​ព្រុស​ដាក់​លោក ហ៊ុន សែន នៅ​សហជីព​នានា​ ពិសេស​គឺ​នៅ​សហជីព​​សេរី​កម្មករ​ ដែល​​ជា​សហជីព​របស់​លោក ជា វិជ្ជារ ដែល​ត្រូវ​ឃាតករ​បាញ់​សំលាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ 

ដល់​ស្រាប់​​តែ​មួយ​ឆ្នាំ​កន្លង​ទៅ​ស្រាប់​តែ​អា​ម្សៀ​ម្នាក់​ហ្នឹង​ត្រូវ​លោក ហ៊ុន សែន ទិញ​យក​ទៅ​ដាក់​ផ្ទះ​គាត់​បាត់​ ព្រោះ​តែ​លោក ហ៊ុន សែន ដឹង​ថា​ម្សៀ​ហ្នឹង​ជា​ពូជ​សត្វ​ពូកែ​ព្រុស សំរាប់​អោយ​ព្រុស​ដាក់​គេ​គ្រប់គ្នា​ ​មិន​តែ​ប៉ុណ្ណោះ​ម្សៀ​នេះ​ ព្រុស​លែង​ស្គាល់​ម្ចាស់​ដើម​ទៀត​ផង គិត​ទៅ​គ្រាន់​តែ​ពូកែ​ព្រុស​ក៏​​បាន​ឡើង​ឋានៈ ​ជា​មនុស្ស​ពិសេស​ បាន​តំណែង​ខ្ពស់ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​ហ្ន៎។

Related articles

មេ​ភ្លៀង មេ​ខ្យល់​​នៃ​បដិវត្តន៍​ថ្ងៃ​ណា​បាន​បង្ហាញ​កាយ? 20/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បដិវត្តន៍ផ្កាឈូក, ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

សំឡេង​​ភ្លៀង​​​ធ្លាក់​ប្រោះ​ៗ​បណ្ដើរ​ៗ​ហើយ នៅ​ចាំ​តែ​ព្យុះ​បក់​បន្ថែម​បន្តិច​ប៉ុណ្ណោះ ភ្លៀង​នឹង​ធ្លាក់​ពាសពេញ​ដី​នៃ​ប្រទេស​កម្ពុជា នោះ​គឺ​ភ្លៀង​បដិវត្តន៍ ​បង្អុរ​ដេញ លាង​ជម្រះ​ពួក​ប្រេត​ ដែល​កំពុង​តែ​ហុត​ឈាម​​ស្រស់​របស់​ប្រជាជន​ខ្មែរ​​ទាំង​កណ្ដាល​ថ្ងៃ​ ខ្យល់​​បក់​មក បក់​អោយ​ខ្លាំង បក់​អោយ​ប៉ើង​ពួក​​ត្មាត អសុរកាយ​ ដែល​បន្លំ​ខ្លួន​ថា​ជា​ព្រះ​ជួយ​សង្គ្រោះ​ ដោយ​យក​ឈ្មោះ​​ថ្ងៃ ៧ មករា មក​បិទបាំង​បន្លំ​ភ្នែក។

មេ​ភ្លៀង​នៅ​ឯណា ម្ដេច​មិន​បង្ហាញ​កាយ? ចុះ​ចំណែក​មេ​ខ្យល់​ចាំ​ដល់​ណា ចាំ​ទាល់​តែ​គេ​ហុត​ឈាម​ អង្កៀម​ឆ្អឹង​ប្រជាជន​​បង​ប្អូន​យើង​អស់​​ទើប​ចេញ​មុខ? ចេញ​មុខ​មក ចាំ​អី​ទៀត មក​កញ្ជ្រោកបោកបាច​​បង្កើត​ជា​សន្ទុះ​មួយ ដើម្បី​អោយ​ភ្លៀង​បដិវត្តន៍​​​អាច​ស្រោចស្រព ពាសពេញ​ដែន​បូរី​នៃ​យើង​ ដែល​ជា​ដែន​ប្រទេស​សំរាប់​មនុស្ស​ស្លូតត្រង់​រស់នៅ។

ហេតុ​អ្វី​ក៏​មាន​តែ​មេ​ភ្លៀង​មួយ​​ក្បាល​គឺ​ សួង សោភ័ណ្ឌ? ហេតុ​អ្វី​ក៏​អត់​មាន​ សួង សោភ័ណ្ឌ មួយ​ម៉ឺន មួយ​សែន មួយ​លាន​នាក់? មនុស្ស​ចំនួន ១៤ លាន​នាក់​មាន​តែ​ សួង សោភ័ណ្ឌ មាន​តែ​ព្រះតេជព្រះគុណ លួន សាវ៉ាត តែ​ប៉ុណ្ណឹង​ទេ? មាន​តែ​ប៉ុណ្ណឹង​ទេ​មែន​ទេ? បើ​អ្នក​ទាំង​អស់​គ្នា​មិន​ចេញ​មុខ​ព្រម​គ្នា​ទេ ពួក​ប្រេត អសុរកាយ នឹង​ខាំ​ស៊ី​​​អ្នក​ចេញ​មុខ​ចំនួន​ប៉ុន្មាន​ក្បាល​នេះ​បាន​យ៉ាង​ងាយ ចេញ​អោយ​ព្រម​គ្នា​ទៅ នោះ​ពួក​ប្រេត​ទាំង​នោះ​មិន​ដឹង​ត្រូវ​ខាំ​អ្នកណា​ ទុក​អ្នកណា​ទេ។

Related articles

%d bloggers like this: