ក្រាហ៊្វិក៖ Euro Area Unemployment Rate 07/04/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ទ្វីបអឺរ៉ុប, European Union, Eurozone, Unemployment
add a comment
Related articles
- UK News: Clegg launches youth jobs scheme (walesonline.co.uk)
- Soaring unemployment adds pressure to euro zone (rt.com)
- Jobless young people could be forced to live with their parents and denied housing benefit to cut welfare costs (victimsofatoscorruption.wordpress.com)
តើ PIIGS គឺជាអ្វី? 05/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ក្ស័យធន, ទ្វីបអឺរ៉ុប, ធនាគារ, បំណុល, លុយជំពាក់, PIIGS
add a comment
ថ្ងៃនេះនិយាយអំពីទ្វីបអឺរ៉ុបទាក់ទងនឹង “បំណុល” និង “ការក្ស័យធន” បញ្ហាទាំងពីរនេះកើតឡើងទូទាំងសកលលោក ពិសេសជាងគេសហរដ្ឋអាមេរិកតែម្ដង ដែលកំពុងតែមានបញ្ហានេះធ្ងន់ធ្ងរ។ សំរាប់ប្រទេសនៅអឺរ៉ុបគេដឹងថា PIIGS គឺជាអ្វី តែចំពោះអ្នកដែលមិននៅទ្វីបអឺរ៉ុបប្រហែលជាដឹង និង មិនដឹង ដូច្នេះពាក្យថា PIIGS គឺមកពីប្រទេសប្រាំបូករួមគ្នា ដែលប្រទេសទាំងប្រាំក្នុងអឺរ៉ុបកំពុងតែជួបប្រទះរឿងពីរយ៉ាងខាងលើគឺ “បំណុល” និង “ការក្ស័យធន”។
ប្រាក់បំណុលដែលប្រទេសចំនួនទាំងប្រាំខាងលើនេះ ជំពាក់ក៏ចែកចេញជាពីរដែរ (១) រដ្ឋាភិបាលជំពាក់គេ (២) ប្រជាជនជំពាក់គេ ដល់ទាំងពីរនេះបូកបញ្ចូលគ្នា វាក្លាយទៅជា “ក្រឡាប់” រឹ “Collapse” ដែលប្រទេសទាំងនេះដួលរលំ ហើយនាំអោយប្រទេសទាំងអស់ក្នុងសហគមន៍អឺរ៉ុបត្រូវជួយដោះស្រាយ ដែលវាក្លាយទៅជាបន្ទុកមួយយ៉ាងធ្ងន់ សំរាប់ទ្វីបមួយនេះ រហូតដល់មានគេនិយាយកំប្លែងថា ព័រទុយហ្ក្រាល អៀកឡង់ អ៊ីតាលី ក្រិច អេស្ប៉ាញ៉ុល ចូលញ៉ាំហាំបឺហ្ក្រឺ តើអ្នកណាជាអ្នកចេញលុយ? ចំលើយគឺ “អាល្លឺម៉ង់” ជាអ្នកចេញលុយ។
អីឡូវចប់ពីរឿងកំប្លែងនេះចូលដល់រឿងមែនទែនវិញ តើអ្នកទាំងអស់គ្នាដឹងថារដ្ឋាភិបាល និង ប្រជាជនក្នុងប្រទេសទាំងប្រាំខ្ចីលុយអ្នកណាគេ? ចំលើយគឺខ្ចីលុយធនាគារ ដែលធនាគារដល់ធំៗចំនួនដល់ទៅ ២១ អោយរដ្ឋាភិបាលខ្ចី ធនាគារចំនួន ១៣ អោយប្រជាជនខ្ចី ហើយធនាគារទាំងនេះកំពុងតែព្រួយបារម្ភអំពីរឿងយកលុយពួកគេវិញតាមវិធីណា។
តើរដ្ឋាភិបាលក្នុងប្រទេសទាំងប្រាំ ខ្ចីលុយធនាគារអស់ចំនួនប៉ុន្មានហើយ? ពួកគេខ្ចីអស់ចំនួន ៥៦០ ពាន់លានអឺរ៉ូ (560 billion) អានបន្ថែម ចុចទីនេះ ។ ចុះប្រជាជនក្នុងប្រទេសទាំងប្រាំនេះខ្ចីលុយធនាគារអស់ប៉ុន្មានដែរ? គឺអស់ចំនួន ២.៩១ លាន-លានអឺរ៉ូ (2.91 Trillion) អានបន្ថែម ចុចទីនេះ ។ សូមមើលរូបខាងក្រោមនឹងឃើញថាឡានមួយដាក់លុយចំនួន ពីរពាន់លាន អឺរ៉ូ ដែលលុយមួយសន្លឹកៗគឺក្រដាស ១០០ អឺរ៉ូ ដូច្នេះអ្នកអាចប៉ាន់ប្រមាណលុយបំណុល ដែលដាក់ក្នុងឡានតំរៀបជាជួរខាងលើនោះថា វាច្រើនប៉ុណ្ណា។
អីឡូវសូមមើលព័តិមានលំអិតទាំងអស់ដោយ ចុចទីនេះ
Related articles
- The European Default Line (zerohedge.com)
- Very funny video of how one bankrupt EU nation will have to bailout another bankrupt EU nation! (politicsandfinance.blogspot.com)
- Once Greek debt is dealt with, which of the PIIGS will be next? (politicsandfinance.blogspot.com)
អត្រាធ្វើអត្តឃាតនៅក្រិចខ្ពស់ជាងគេបំផុតនៅអឺរ៉ុប 20/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ, សុខភាព.Tags: ការសំលាប់ខ្លួន, ទ្វីបអឺរ៉ុប, ប្រទេសក្រិច, អត្តឃាត, អឺរ៉ុប, Financial crisis, Greece, Suicide
add a comment
ចាប់តាំងពីមានបញ្ហាចលាចល រឿងសេដ្ឋកិច្ចមកប្រទេសក្រិច បានកើតឡើងអត្រានៃការធ្វើអត្តឃាតទ្វេដង ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងទ្វីបអឺរ៉ុប ដែលកាលពីមុនពេលបញ្ហាសេដ្ឋកិច្ចកើតឡើង ប្រទេសនេះមានអត្រានៃការធ្វើអត្តឃាតទាបបំផុត ក្នុងទ្វីបអឺរ៉ុបគឺ ត្រឹមតែ ២.៨ ប៉ុណ្ណោះក្នុងចំណោមមនុស្សចំនួន ១០០០០០ (មួយសែន) នាក់។
Klimaka ដែលធ្វើការជាអ្នកទទួលទូរស័ព្ទបន្ទាន់ (Hotline) នៅមន្ទីរពេទ្យចិត្តសាស្ត្ររបស់អង្គការក្រៅរដ្ឋាភិបាល បានអោយដឹងថាកាលពីមុនមានបញ្ហាសេដ្ឋកិច្ចនេះ ពួកគេទទួលទូរស័ព្ទហៅ ចូលមួយថ្ងៃតែចំនួន ១០ តែប៉ុណ្ណោះ តែអីឡូវនេះជាង ១០០ ក្នុងមួយថ្ងៃ ភាគច្រើនជាមនុស្សស្រី អាយុចាប់ពី ៣០ ដល់ ៥០ ឆ្នាំ ហើយចំណែកមនុស្សប្រុសវិញចាប់ពី ៤០ ដល់ ៤៥ ឆ្នាំ។ ដោយសារតែភាពក្រីក្រកាន់តែកើនឡើង ការគ្មានការងារធ្វើ ជាហេតុ ដែលនាំអោយការធ្វើអត្តឃាតកើនឡើងយ៉ាងខ្លាំង ភាពគ្មានការងារធ្វើកើនឡើងដល់ជាង ៤២ % ចំពោះក្រុមមនុស្សអាយុចាប់ពី ២៥ ដល់ ៤០ ឆ្នាំ មិនតែប៉ុណ្ណោះបទឧក្រិដ្ឋផ្សេងៗក៏កើនឡើងមានសន្ទុះយ៉ាងខ្លាំងក្លាដែរ។
ហើយបញ្ហាកុមារ និង ក្មេងជំទង់ មានបញ្ហាផ្លូវចិត្ត មានបញ្ហាស្ត្រែស ក៏កើនឡើងដោយសារតែ ពួកគេជួបប្រទះនឹងបញ្ហាថ្មីៗ ដូចជាការឃើញឪពុកម្ដាយត្រូវគេចាប់ចាក់គុក ដោយសារតែបទឧក្រិដ្ឋដើម្បីសេដ្ឋកិច្ចគ្រួសារ។
Related articles
- Financial crisis pushes Greek suicide rate to new highs (smh.com.au)
- Eurozone Crisis: Greek Suicide Rates Highest in Europe (ibtimes.com)
- កូរ៉េ ខាង ត្បូង ប្រើ ថ្នាំ ក្រៀវ សំរាប់ ដាក់ទោស Paedophile (varychin.com)
EU ប្រកាសដក TSA ចេញពីប្រលានយន្តហោះ 20/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Airport, ទ្វីបអឺរ៉ុប, ប្រលានយន្តហោះ, ម៉ាស៊ីនស្គែន, សហគមន៍អឺរ៉ុប, European Union, Transportation Security Administration, United States, X-Ray
add a comment
សហគមន៍អឺរ៉ុប រឺ European Union បានប្រកាសនៅសប្ដាហ៍នេះ ក្នុងការហាមឃាត់មិនអោយប្រើប្រាស់ម៉ាស៊ីនស្គែនខ្លួនប្រាណ ដែលប្រើប្រាស់ដោយកាំរស្មីអ៊ិច ក្នុងគ្រប់ប្រលានយន្តហោះទាំងអស់ក្នុងអឺរ៉ុប ព្រោះតែវាទាក់ទងនឹង ការប៉ះពាល់ដល់សុខភាពដោយសារតែកាំរស្មីនេះ អាចបណ្ដាលអោយកើតជំងឺមហារីកបាន។

ប៉ុន្តែម៉ាស៊ីនស្គែននេះ នៅតែបន្តប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅឡើយទេ។ នៅពេលនិយាយអំពីការប្រើម៉ាស៊ីនស្គែននេះគេតែងតែប្រើពាក្យខ្លីមួយខ្លីថា TSA ដែលមកពីពាក្យពេញថា Transportation Security Administration។
ការប្រើម៉ាស៊ីនស្គែននេះ បានជួយដល់ការថែរក្សាសុវត្ថិភាពច្រើន ដោយអ្នកដែលលាក់របស់គ្រោះថ្នាក់ ខុសច្បាប់ផ្សេងៗដូចជាគ្រឿងញៀន គ្រឿងផ្ទុះ កាំបិត កាំភ្លើង និង របស់ផ្សេងៗទៀតមិនអាចលាក់បាំងបាន ដែលនេះវាពិបាកសំរាប់ពួកភេរវកម្ម ក្នុងការនាំយកគ្រឿងផ្ទុះផ្សេងៗ មកបន្ទុះសំលាប់មនុស្សបានទៀត។
Related articles
- Europe Bans X-Ray Body Scanners Used at U.S. Airports (gloucestercitynews.net)
- Europe Bans Airport X-Ray Body Scanners Amid Cancer Concerns (livescience.com)
- Europe Bans Airport X-Ray Scanners that U.S. Still Uses (newsfeed.time.com)



