ចំរៀងសំរាប់ជាតិ៖ បុរីកីឡា បឹងកក់ 13/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, ចំរៀងសំរាប់ជាតិ.Tags: បឹងកក់, បុរីកីឡា, បុរីកីឡា បឹកក់
add a comment
Cambodia – We Will Not Be Moved 27/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានភាសាអង់គ្លេស.Tags: Asia, ដី, បណ្ដេញចេញ, បឹងកក់, បុរីកីឡា, ផានអ៊ីមិច, ស៊ូកាគូ, អភិវឌ្ឍន៍, Cambodia, Government, Phnom Penh
add a comment
Related articles
- Rising Khmer literary star goes noir with crime thriller (archphkai.wordpress.com)
- Cambodian King Father Sihanouk’s body to be cremated on Feb. 4 next year: PM (nzweek.com)
- Hun Sen Says No Political Prisoners (cambodiadaily.com)
ទេព វន្នី ទទួលបានរង្វាន់ Global Leadership Award 03/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ទេព វន្នី, បឹងកក់, អ្នកបឹងកក់, Cambodia, Global Leadership Award, Hillary Rodham Clinton, Vital Voices
2 comments
អ្នកទាំងអស់គ្នាស្គាល់បឹកកក់ទេ? អ្នកទាំងអស់គ្នាដឹងថា មានរឿងអ្វីកើតឡើងទេ នៅបឹងកក់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ? អ្នកទាំងអស់គ្នាដឹងថា មនុស្សប៉ុន្មាននាក់ដែលរងគ្រោះ គ្មានបាយ គ្មានទឹក គ្មានជម្រករស់នៅ ដោយសារតែការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគូ ទេ? អ្នកទាំងអស់គ្នាដឹងថា ប្រជាជនរងគ្រោះទាំងនោះ បានតស៊ូរើបម្រាស់ ប្រឆាំងចំពោះការបណ្ដេញចេញយ៉ាងអយុត្តិធម៌ គ្មានសំណងសមរម្យ អស់រយៈពេលប៉ុន្មានឆ្នាំទេ? អ្នកទាំងអស់គ្នាដឹងថា ពួកគេត្រូវបានអាជ្ញាធរខ្មែរ វាយធ្វើបាប ចាប់ដាក់គុកប៉ុន្មានដងហើយទេ? អ្នកទាំងអស់គ្នាស្គាល់អ្នកស្រី ទេព វន្នី ទេ? តើអ្នកទាំងអស់គ្នាក្លាហាន ហ៊ានប្រឆាំង តស៊ូនឹងឆាកជីវិតដូចគាត់ទេ?
អ្នកទាំងអស់គ្នាដឹងទេថា អ្នកស្រីនឹងធ្វើដំណើរទៅ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក? ពិតមែនហើយ អ្នកស្រីនឹងធ្វើដំណើរទៅ វ៉ាស៊ីនតោន សហរដ្ឋអាមេរិកដើម្បីទទួលរង្វាន់ Global Leadership Award ពី Vital Voices នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៣ ខាងមុខនេះ។ Vital Voices ត្រូវបានបង្កើតឡើងដោយអ្នកស្រី ហ៊ីឡារី គ្លីនតុន សំរាប់ជាការផ្ដល់កិត្តិយស ដល់ស្ត្រីដ៏ពិសេសចំនួនប្រាំនាក់ រៀងរាល់ឆ្នាំ ស្ត្រីដែលបានការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី។
ការផ្ដល់រង្វាន់កិត្តិយសនេះដល់អ្នកស្រី ទេព វន្នី ប្រៀបបាននឹងការទះកំផ្លៀងមួយ ដល់រដ្ឋាភិបាលភ្នំពេញ ដែលតែងតែប្រើគ្រប់វិធីដើម្បីកំចាត់ វាយ ទាត់ ធាក់ ចាប់ដាក់គុកពួកគេ ក្នុងពេលកន្លងមក។ សង្ឃឹមថាស្មារតីដ៏មោះមុត ក្លាហាន ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ការពារសិទ្ធិសេរីភាពរបស់មនុស្ស នឹងរីកដុះដាល ដល់ស្ត្រីខ្មែរទាំងឡាយ ជាច្រើនទៀត។
Related articles
- Multimedia Cambodian Monk Wins International Human Rights Defenders Award (varychin.com)
- ណាត់ ជួប មិត្ត អ្នក អាន មុន ហោះ ទៅusa!!! (archphkai.wordpress.com)
- Hillary Clinton would win by landslide against Mitt Romney, poll suggests (guardian.co.uk)
ប្រតិកម្មអ្នកបឹងកក់ចំពោះលោក កែប ជុតិមា 30/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: កែប ជុតិម៉ា, ជម្លោះដីធ្លី, ទេព វន្នី, បឹងកក់
add a comment
-សំលេងអ្នកភូមិ៖
«តើអ្នកណាមួយ មិនរស់នៅលើដីរបស់រដ្ឋ? សូម្បីតែឯកឧត្ដមក៏រស់នៅលើដីរបស់រដ្ឋដែរ។ បើមានរាស្ត្រទើបមានរដ្ឋ។ ដីដែលសម្ដេចកាត់ឲ្យពួកខ្ញុំចំនួន ១២.៤៤ ហិកតារហ្នឹង មិនដែលឃើញក្រុមនិស្សិត ចុះមកវាស់វែងជូនប្រជាពលរដ្ឋទេ ហើយក៏មិននៅឆ្ងាយពីសាលារាជធានីភ្នំពេញ នៅមិនឆ្ងាយពីទីស្ដីការគណៈរដ្ឋមន្ត្រី និង មិនឆ្ងាយពីផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ»។
-អ្នកស្រី ទេព វន្នី៖
«អនុវត្តទៅតាមអនុក្រឹត្យទៅ វាចប់សព្វគ្រប់ហើយ។ មិនបាច់គាត់យកហេតុផលវែងឆ្ងាយ បិទបាំងខ្លួនឯងទេ។ នេះជាល្បិចកលអាក្រក់ របស់គាត់ ដែលគាត់ចង់ប្រព្រឹត្តិអំពើពុករលួយ យកដី ១២.៤៤ ហិកតារឃុបឃិតតែគ្នាគាត់ កាត់ប្រជាពលរដ្ឋចេញ»។
-លោក អំ សំអាត៖
«កាលណាតែយើងលើកលែងតំបន់បឹងកក់ មានន័យថា ការដោះស្រាយទាំងឡាយ បង្កើតឡើងគ្រាន់តែជាការបំភ័ន្តភ្នែក សម្រាប់យកចំណេញនៅមុនពេលបោះឆ្នោតនោះទេ»។
-លោក សៀ ភារម្យ៖
«ហេតុអ្វីបានជាសាលារាជធានីភ្នំពេញ គាត់កាត់អ្នក ៦៤ គ្រួសារនោះចេញ នេះសបញ្ជាក់ថា ការអនុវត្តការងារមិនស៊ីសង្វាក់គ្នា រវាងថ្នាក់ក្រោម និងថ្នាក់លើរវាងសាលារាជធានី និងរដ្ឋាភិបាល។ បញ្ហានេះមិនដឹងថា សាលារាជធានីភ្នំពេញ ធំជាងលោកនាយករដ្ឋមន្ត្រីឬយ៉ាងម៉េច?»
ព័ត៌មានទាំងស្រុង ចុចទីនេះ
Related articles
- វីដេអូ៖ HALO Trust និង Google Earth និង មីន កម្ពុជា (varychin.com)
- ក្រសួងទេសចរណ៍នៃ ព្រះរាជាណាចក្រកម្ពុជា (diynakh.wordpress.com)
- ប្រវត្តិ លោក វេជ្ជបណ្ឌិត Beat Richner [ភាសាអង់គ្លេស] (seylanote.wordpress.com)
អបអរសាទរអ្នកបឹងកក់ 28/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Appellate court, Asia, ក្រុមហ៊ុន ស៊ូកាគូ, ជម្លោះដីធ្លី, បឹងកក់, ពន្ធនាគារ, Cambodia, Phnom Penh, Prison
3 comments
ទីបំផុតដោយសារតែសម្ពាធពីខាងក្រុង និង ខាងក្រៅ លូកដៃច្របាច់ករដ្ឋាភិបាល ដែលយកច្បាប់ទ្រាប់គូទអង្គុយញ៉ាំបាយអ្នកស្រុក បានសំរេចចិត្តសារជាថ្មីម្ដងទៀត ដោយអោយតុលាការដោះលែងអ្នកតវ៉ា ការពារ ដី ផ្ទះសម្បែង របស់ពួកគេនៅបឹងកក់ទាំង ១៣ នាក់ហើយ ដែលកាលពីដំបូងមានដល់ទៅ ១៥ នាក់។ ការរួចចេញពីទ្រុងបិសាចមកខាងក្រៅវិញ មិនដឹងថាពួកគេ (អ្នកតវ៉ានៅបឹងកក់) នៅតែមានចិត្តក្លាហាន រឺ ស្លុតបាត់បង់អស់ស្មារតី នឹងតវ៉ាយ៉ាងណាទៀតនោះទេ? តែទោះយ៉ាងណាសូមជួយអបអរសាទរ ដល់អ្នកទាំង ១៥ នាក់នេះផង ហើយសូមកោតសរសើរ នូវទឹកចិត្តដ៏ក្លាហាននេះ តតាំងនឹងពួកក្រុមអ្នកខ្លាំង ប្រើក្បាច់កូនក្មេងគឺ “ក្បាច់វ៉ៃព្រួត” មានទាហានផង មានប៉ូលិសផង ប៉េ-អឹមផង ក្រុមសន្តិសុខស៊ីឈ្នួលផង និង តុលាការផង។
Related articles
- Appeals court frees Cambodian eviction protesters (miamiherald.com)
- Cambodian court frees 13 women who were jailed for protesting being evicted from their homes (foxnews.com)
- Court Frees 13 Cambodian Land Eviction Protesters (world.time.com)
ព័ត៌មានដកស្រង់៖ អ្នកបឹងកក់នឹងត្រូវគេដោះលែង 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ក្រុមហ៊ុនស៊ូកាកូអ៊ីន, បឹងកក់
add a comment
- ដកស្រង់ទាំងស្រុងពី៖ សារព័ត៌មានសេរី
ទីបំផុតសាលាឧទ្ធរណ៍ របស់ប្រទេសកម្ពុជា បានសម្រេចដោះលែងស្ត្រីអ្នកបឹងកក់ ទាំង១៣នាក់ពីពន្ធនាគារព្រៃសហើយ បន្ទាប់ពីពួកគេជាប់ពន្ធនាគារ រយៈពេល១ខែ៣ថ្ងៃមក។
គួររំលឹកថា ស្ត្រីអ្នកបឹងកក់ទាំង១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៦ខែ ចំពោះបទចូលកាន់កាប់ទ្រព្យសម្បត្តិបុគ្គលឯកជន និងជេរប្រមាថមន្រ្តីសាធារណៈ។
ស្រ្តីអ្នកបឹងកក់ទាំង១៣ បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ថា នេះជាការកាត់ក្តីយ៉ាងយុត្តិធម៌មួយ ខុសពីសាលាដំបូងក្រុងភ្នំពេញ ដែលសម្រេចកាត់ទោសពួកគាត់ ដោយអយុត្តិធម៌ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែនោះ។
តាមមន្រ្តី ស្រ្តីអ្នកបឹងកក់ទាំង១៣នាក់ នឹងត្រូវដោះលែងឲ្យមានសេរីភាព ពីពន្ធនាគារនៅរសៀលថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីបំពេញបែបបទតាមនីតិវិធី៕
អត្ថបទចម្រៀង៖ បិសាចពាក់ស្រោមឥសី 19/06/2012
Posted by ឧត្តម in ចំរៀងសំរាប់ជាតិ, អត្ថបទចំរៀង.Tags: បឹងកក់, បុរីកីឡា
add a comment
១-ឱ! កម្ពុជា ជាភូមិកំណើត រនោចគ្មានខ្នើត គ្មានដួងចន្ទ្រា ទ្វីបលោកងងឹត សត្វរស់រងា ឱ! កម្មវេរា ផ្ដន្ទាគ្មានលោះ។
២-បិសាចពាក់ស្រោម ឥសីមានបុណ្យ ទាមចំណែកគុណ ម្ដេចពាក់ស្រោមងោះ កំណាចព្រៃផ្សៃ អប្រិយទុរយស ឬចង់បានឈ្មោះ នរកតផៅ។
(R)-សម្លេងទ្រហោ យំសោកស្រណោះ គេខាកគេស្ដោះ ឈូសទីលំនៅ អ្នកក្រទាមសិទ្ធ គេចោទថាខ្លៅ វាយខ្នោះយកទៅ ពង្វែងបន្លំ។
៤-នេះគឺសង្គម ទ្រនំពស់វែក អ្នកមានអំណាច ធ្វើឫកហែងហំ ធាតុពិតដូចសត្វ នរកជាប់ឃុំ មួយជាតិជាខ្ញុំ បម្រើនាយទុន។
- Cambodia may give villages to Vietnam (aseanists.wordpress.com)
- How comes that the home village of the National Assembly’s President is on Vietnam soil? (trustbuilding.wordpress.com)
- Cambodia’s Curse by Joel Brinkley (worldwritsmall.wordpress.com)


