jump to navigation

ប្រទេស​ថៃ​ផ្តល់​ជំនួយ​ទឹកប្រាក់​ដប់​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា 19/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , , , ,
add a comment

តាម​សារព័ត៌មាន​របស់ Xinhua បាន​អោយ​ដឹង​ថា​ប្រទេស​ថៃ​បាន​ចំណាយ​លុយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក និង​ ដល់​ប្រទេស​វៀតណាម​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ​ ដោយសារ​តែ​គ្រោះ​ទឹក​ជំនន់។ លុយ​ជំនួយ​ជា​ប្រាក់​សុទ្ធ​ទាំង​នោះ​ ត្រូវ​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ចូល​រួម​រំលែក​​ទុក្ខ​ពី​អ្នកស្រី​នាយក​រដ្ឋមន្ត្រី Yingluck Shinawatra ជូន​ដល់​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​ប្ដេជ្ញា​ផង​ដែរ ​ក្នុង​ការ​ឈរ​កៀក​ស្មា​គ្នា​ជាមួយ​នឹង ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​វាយ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ និង ​ហៅ​អោយ​មាន​សហប្រតិបត្តិការ​ពី​អាស៊ាន​ និង សម្ព័ន្ធ​មិត្ត​របស់​អាស៊ាន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា។ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​ដល់​ទៅ ២៤៧ នាក់ តែ​ចំណែក​ប្រទេស​វៀតណាម​វិញ​មាន​អ្នក​ស្លាប់​តែ​ចំនួន​ ៤៣ នាក់​ប៉ុណ្ណោះ។

បើ​យោង​តាម​ UN Office for the Coordination of Humanitarian Affairs (OCHA) បាន​ដោយ​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ មាន​ដូចជា​ប្រទេស​ថៃ ឡាវ កម្ពុជា វៀតណាម និង ហ្វីលីព្ពីន មាន​ជីវិត​មនុស្ស​រហូត​ដល់​ជាង ៧០០ ត្រូវ​បាន​បាត់​បង់៕៚​

Related articles

About these ads

យីងឡាក់ នឹង​មក​ដល់​កម្ពុជា​សប្ដាហ៍​ក្រោយ 06/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
add a comment

នេះ​ជា​លើក​ទី​មួយ​ហើយ​ ចាប់​តាំង​ពី​​ប្រទេស​ថៃ ទទួល​បាន​នាយករដ្ឋមន្ត្រី​ថ្មី​​ គឺ​នាង​ Yingluck Shinawatra ដែល​នាយក​រដ្ឋមន្ត្រី​ម្នាក់​នេះ​នឹង​មក​ទស្សនកិច្ច​ផ្លូវការ​​មក​ប្រទេស​កម្ពុជា។ សង្គ្រាម​បាន​ស្ងប់ស្ងាត់​ជា​បណ្ដើរ​ៗ​ ទាហាន​ទាំង​សង​ខាង​ចាប់​ផ្ដើម​ដក​ចេញ​​ពី​តំបន់​ព្រំដែន​ជា​បន្ត​បន្ទាប់​ នេះ​ជា​សញ្ញា​មួយ​អោយ​ឃើញ​ថា​ ខ្មែរ-ថៃ និយាយគ្នា​ស្ដាប់​បាន​ឡើង​វិញ​ដោយ​មិន​ចាំ​បាច់​ប្រើ​ចុង​កាណុង​ដូច​ពេល​ចុង​ក្រោយ​នេះ។

បើ​តាម​សារព័ត៌មាន​របស់​ វិទ្យុ​សហរដ្ឋ​អាមេរិក VOA បាន​អោយ​ដឹង​ថា​នាង​ Yingluck Shinawatra នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ។ លោក​ កុយ គួង ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អោយ​ដឹង​ថា ​គាត់​រំពឹង​ថា​នាង​នឹង​មក​ដល់​ថ្ងៃ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ នេះ ហើយ​លោក​​ក៏​បាន​មាន​ប្រសាសន៍​ថា​ទំនាក់ទំនង​ប្រទេស​ទាង​ពី​រ​មាន​ភាព​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​នាង Yingluck Shinawatra បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​នា​ដើម​ខែ​មុន​នេះ។

Related articles

ក្រសួង​ប្រៃសណីយ៍​បិទ​សេវា​ទូរស័ព្ទ​ថៃ​ខុស​ច្បាប់ 22/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
3 comments

គិត​ទៅ​ដូចជា​មិន​យល់​ចំពោះ​ជនជាតិ​ខ្មែរ​ ដែល​រស់នៅ​តាម​ព្រំដែន​នៃ​ប្រទេស ថៃ ប្រឹង​និយាយ​ភាសា​ថៃ ប្រើ​លុយ​ថៃ ប្រើ​លេខ​ទូរស័ព្ទ​ថៃ ស្ដាប់​តែ​ចំរៀង​ថៃ សូម្បី​សំលេង​ទូរស័ព្ទ​រោទ៍​ក៏​បទ​ថៃ​​ ធ្វើ​​អត្តចរិត​​ជា​​ថៃ ហើយ​តែង​តែ​មាន​អំនួត​នឹង​អ្វី​ទាំង​នេះ មើល​ទៅ​ប្រទេស​ខ្មែរ​សោះ ធ្វើ​ដូច​ប្រទេស​ថៃ​ទៅ​ហើយ។ មនុស្ស​ទាំង​នោះ​ហាក់​គ្មាន​ខួរ​សំរាប់​ឈឺ​ចាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​អតីតកាល និង បច្ចុប្បន្ន រឺ មិន​ដឹង​ប្រវត្តិសាស្ត្រ? យើង​មិន​ចង់​អោយ​ពួក​គេ​រើសអើង​ជាតិសាសន៍​ទេ តែ​​ក៏​មិន​ត្រឹមត្រូវ​ដែរ ដែល​ពួក​គេ​ធ្វើ​បែប​ដូច​រៀបរាប់​ខាង​លើ។

អីឡូវ​ខាង​ក្រសួង​ប្រៃសណីយ៍ និង​ ទូរគមនាគមន៍ បាន​ចាប់ផ្ដើម​បិទ​សេវា​ទូរស័ព្ទ​ចល័ត​ប្រើ​សេវា​ប្រទេស​ថៃ ដែល​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចាំ​មើល​តើ​គេ​បែរ​មក​ប្រើ​ប្រព័ន្ធ​ក្នុង​ស្រុក​វិញ រឺ ពួក​គ​នឹង​មាន​វិធី​អាថ៌កំបាំង​ណាមួយ​ទៀត​ដែល​អាច​នៅ​តែ​ប្រើ​ប្រព័ន្ធ​របស់​ថៃ​។ សូម​ទទួល​សណ្ដាប់​ព័ត៌មាន​ដកស្រង់ ចេញ​ពី​ វិទ្យុ​អាស៊ី​សេរី​ ដូច​ខាង​ក្រោម៖


Related articles

ICJ នឹង​ចេញ​បញ្ជា​ឲ្យ​ថៃ​ដក​ទ័ព​នៅ​ថ្ងៃ​ស្អែក 17/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
4 comments

នេះ​ជា​ការ​ដកស្រង់​ចេញ​ពី​ សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ និយាយ​ថា​ថ្ងៃ​ស្អែក​ថ្ងៃ​ ចន្ទ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ប្រកាស​អោយ​ប្រទេស​ ថៃ ដក​កងទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ហើយ យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​បង្ក​អោយ​មាន​បញ្ហា​ជាមួយ​កម្ពុជា​ដូច​ អាប់ភីស៊ីត នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា​យើង​ចាំ​មើល​ទាំង​អស់​គ្នា។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​ដូច​តទៅ៖

ភ្នំពេញ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) នឹង​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​​នៅ​ថ្ងៃ​ចន្ទ​ស្អែក ទៅ​តាម​សំណើ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​កម្ពុជា ដែល​បាន​ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ ចេញ​បញ្ជា​ឲ្យ​ថៃ​កង​ទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​ព្រំ​ដែន​មាន ជម្លោះ​នៅ​ជុំ​វិញ ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១​នេះ បាន​ដាក់​សំណើ​មួយ​ទៅ​តុលាការ​មួយ​នេះ ដើម្បី​ស្វែង​រក​ការ​បក​ស្រាយ​ឡើង​វិញ​នូវ​សាល​ក្រម​ឆ្នាំ​១៩៦២ ដែល​ចេញ​ដោយ​តុលាការ​នេះ និង​បាន​សម្រេច​ឲ្យ​កម្ពុជា​ទទួល​ជ័យ​ជម្នះ​លើ​ប្រទេស​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់។

គណៈ​ប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​៣០ និង​ ៣១ ខែ​ឧសភា នៅ​អំឡុង​ពេល​នៃ​សវនាការ​បក​ស្រាយ​សាល​ក្រម​ឡើង​វិញ​នោះ ក៏​បាន​ស្នើ​ឲ្យ​តុលាការ​មួយ​នេះ ចេញ​ជា​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ដក​កង​ទ័ព​របស់​ខ្លួន​ជា​បន្ទាន់​ចេញ​ពី​បរិវេណ​ប្រាសាទ​បុរាណ​ចំណាស់ ៩០០​ឆ្នាំ​នេះ ជា​ទី​ដែល​ធ្លាប់​កើត​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម ​រវាង​ទាហាន​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​មួយ​របស់​​តុលាការ​នេះ បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម​ Hisashi Owada ប្រធាន​អង្គ​ជំនុំ​ជម្រះ​ ICJ នឹង​អាន​បទ​បញ្ជា​របស់​តុលាការ​របស់​អ.ស.ប.​មួយ​នេះ នៅ​ក្នុង​បន្ទប់​សវនាការ​សាធារណៈ​មួយ​នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ឡាអេ៕

Related articles

គណបក្ស​ភឿថៃ ឈ្នះ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ 04/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
5 comments

តាម​សារព័ត៌មាន​របស់ ប៊ីប៊ីស៊ី (BBC) បាន​អោយ​ដឹង​ថា​គណបក្ស ភឿថៃ ដែល​ជា​គណបក្ស​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បាន​ឈ្នះ​ការ​បោះឆ្នោត​លើក​នេះ​ហើយ។ នាង យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែល​ជា​ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ ដែល​ជា​ស្ត្រី​លើក​ដំបូង​បង្អស់​សំរាប់​ប្រទេស​ថៃ​ផង​ដែរ​ តែ​លទ្ធផល​នេះ​ត្រូវ​បាន​គេ​អោយ​ដឹង​បណ្ដោះអាសន្ន​នៅ​ឡើយ ទេ។ តាម​សំលេង​ឆ្នោត​ដែល​គេ​រាប់​បាន​ចំនួន ៩២ ភាគរយ​ហើយ​នោះ​បាន​បង្ហាញ​ថា​ គណបក្ស ភឿថៃ បាន​ឈ្នះ​ចំនួន​កៅអី​ចំនួន ២៦០ កៅអី ដែល​​ជា​កៅអី​ភាគ​ច្រើន​ក្នុង​ចំណោម​កៅអី​ចំនួន​ទាំង​អស់​ចំនួន ៥០០ ក្នុង​រដ្ឋសភា។

ចំណែក​លោក អាប់ភីស៊ីត បាន​និយាយ​ថា​​ “ខ្ញុំ​នឹង​ផ្ដល់​ឱកាស​ដល់​​នាង យីងឡាក់ ដែល​ជា​ស្ត្រី​បង្កើត​ឡើង​នូវ​រដ្ឋាភិបាល​មួយ។ ខ្ញុំ​ចង់​ឃើញ​ការ​រួបរួម និង ផ្សះផ្សា ហើយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ក្លាយ​ជា​អ្នក​ប្រឆាំង​ម្ដង”។ ​

ចំនែក​នាង យីងឡាក់ វិញ​បាន​អរគុណដល់​លោក អាប់ភីស៊ីត ហើយ​នាង​និយាយ​ថា​នាង​នឹង​រង់ចាំ​មើល​លទ្ធផល​ជា​ផ្លូវការ​ចេញ​ប្រកាស​សិន។ នាង​ក៏បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​មិន​ចង់​ថា​វា​ជា​ជោគជ័យ​សំរាប់​ខ្ញុំ​ និង ​គណបក្ស​ ភឿថៃ នោះ​ទេ ប៉ុន្តែ​ប្រជាជន​កំពុង​តែ​អោយ​ឱកាស​ខ្ញុំ​មួយ ហើយ​ខ្ញុំ​នឹង​ធ្វើការ​ងារ​អោយ​អស់​ពី​សមត្ថភាព​សំរាប់​ប្រជាជន”។

Related articles

កំណាព្យ៖ ទឹក​ដល់​ច្រមុះ 07/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
1 comment so far

រឿង​គួរ​ធ្វើ​បែរ​ជា​មិន​ធ្វើ មនុស្ស​មិន​គួរស្លាប់​បែរ​ទៅ​ជា​ស្លាប់ លុយ​មិន​គួរ​ចំណាយ​បែរ​ជាចាយ​ រឿង​គួរ​​ប្តឹង​បែរ​ជា​មិន​ប្តឺង​ខិត​ខំ​ចរចារ​ដដែល​ៗ បណ្តឹង​​គួរ​ធ្វើ​កាល​ពី​ ២ ឆ្នាំ​មុន​បែរ​ជា​​ទើប​ធ្វើ​នៅ​ថ្ងៃ​នេះ រឿង​គេ​សួរ​ហេតុ​អីមិន​ដោះស្រាយ​តាម​ច្បាប់​អន្តរជាតិ? ឆ្លើយ​ថា​អ្នក​ឯង​កុំ​ចេះ​ព្រោះ​អញ​នេះ​ជា​មនុស្ស​ឆ្លាតចំណេះ​ពេញ​ខ្លួន​ សញ្ញាប័ត្រ​បណ្ឌិតរយ ពាន់​រាប់​មិន​អស់ ដល់​ពេល​ដែល​ទឹក​ចូល​ច្រមុះ​ ជួយ​ផង​ ជួយ​ផង ជួយ​ផង!!!

Related Articles

ដើមអំពិល​ថា​ពួក​ចោរ​សៀម​ងាប់ ៣២ នាក់ 05/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
7 comments

តាម ​សារព័តិមាន​របស់ ដើមអំពិល បាន​អោយ​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​សៀម​ឈ្លានពាន​បាន​បណ្តាល​អោយ​ ពួក​វា​ស្លាប់​បាត់បង់​ជីវិតយ៉ាង​ហោច​ណាស់ ៣២ នាក់​ហើយ​របួស​ជាច្រើន។ គួរបញ្ជាក់ ​ថា​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ប្រហែល​បី​ម៉ោង​កាល​ពី​ ម្សិលមិញថ្ងៃ​ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ខាង​ភាគី​ថៃ​បាន​សុំ​ចរចារ តែ​ជាការ​ចរចារ​ពុត​ត្បុតអាក្រក់​មួយ ព្រោះ​​តែ​ខ្លួន​បាន​ចរចារ​តែ​បែរ​ជា​ខ្លួន​ជា​អ្នក​បង្ករ​អោយ មាន​ការ​ ផ្ទុះ​អាវុធ​ម្តង​ទៀត​កាល​ពី​ព្រឹក​មិញ​ថ្ងៃ​ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ។ ហើយ​បើ​តាមប្រភព​ព័តិមាន​ ដើមអំពិល ​ដដែល​បា​នអោយ​ដឹង​ថា​មេទ័ព​ភូមិភាគ​២​សៀម សុំ ចរចារ​ម្តង​ទៀតហើយ​​ដែល​ការ​ចរចារ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​ ១០ ព្រឹក​នៅ​ថ្ងៃ​ស្អែក។

ខាង ​ក្រោម​នេះ​ជា​លិខិត​ចេញ​ពី​ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​ ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​ព័តិមាន​ ដើមអំពិល ដូច​គ្នា។ សូម​អរគុណ​ដល់​ព័តិមាន​ ដើមអំពិល ចំពោះ​រាល់​ព័តិមាន​ទាន់​ហេតុការណ៍​ទាំង​អស់!

Related Articles

%d bloggers like this: