គុកដាក់មនុស្សល្អ 14/06/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គុក, ប្រទេសកម្ពុជា, ពន្ធនាគារ
1 comment so far
ទីកន្លែងសំរាប់យកមនុស្សអាក្រក់ ដែលប្រព្រឹត្តអំពើអាក្រក់យកទៅដាក់ទោស យកទៅកែប្រែ តែនៅស្រុកខ្មែរវិញពន្ធនាគារដាក់សុទ្ធតែមនុស្សល្អ អ្នកស្នេហាជាតិ អ្នកការពារប្រជាជន ការពារទឹកដី ការពារផ្ទះសម្បែង ស្រែ ចំការ ដែលត្រូវគេប្លន់ទាំងកណ្ដាលថ្ងៃ ហើយទោសទាំងនេះសោតមិនដែលឃើញមានការលើកលែងដោយព្រះមហាក្សត្រអីនោះទេ។
ជាប់ទោសចូលទៅពន្ធនាគារ នៅប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺជារឿងដ៏មហា “អាម៉ាស់” តែសំរាប់ព្រះរាជាណាចក្រអច្ឆរិយមួយនេះ ជាប់ទោសគឺជារឿងដ៏គួរអោយស្ញប់ស្ញែងមួយ ដែលបញ្ជាក់ថាពួកគេជាអ្នកក្លាហាន ហ៊ានតតាំងនឹងមនុស្សថ្លើមសត្វតិរច្ឆាន ដែលបំពានរំលោភយកដី លំនៅឋាន ហើយក៏បញ្ជាក់ថាពួកគេអង់អាចហ៊ាននិយាយរិះគន់ ហ៊ានការពារប្រជាជន ហ៊ានរើបម្រាស់។
បើនិយាយពីរឿងពួកមនុស្សអាក្រក់ ដែលរកចំណូលតាមផ្លូវអាក្រក់ ប្រព្រឹត្តអាក្រក់មួយលានដង ជួនកាលជាប់ទោសបានតែម្ដង ព្រោះបង់លុយទៅថ្នាក់លើមិនគ្រប់ ទោះជាជាប់ទោសមែនតែយកលុយមកបន្ថែមអោយទៅមេ ដូច្នេះទោសទោះក្លាយទៅជា “ទោសចូលផ្លូវមុខ ចេញផ្លូវក្រោយ”។
“ចោរចិញ្ចឹមប៉ូលិស ប៉ូលិសការពារចោរ” ពាក្យនេះមនុស្សក្នុងស្រុកខ្មែរចំនួន ១៤ លាននាក់សុទ្ធតែដឹងគ្រប់គ្នា ហើយអ្នកដែលដឹងច្បាស់ជាងគេគឺពួកមេប៉ូលិស ទាហានខ្លួនឯងហ្នឹង ពួកមេៗទាំងនោះថា “កុំទៅភ័យបើគេចាប់ ទុកអោយមេជាអ្នកដោះ តែបើបាញ់បោះប្រយ័ត្នប៉ះចំកូនអញ និង កូនអ្នកធំចាប់ពីផ្កាយបួន ដល់ផ្កាយប្រាំ ព្រោះពួកហ្នឹងសុទ្ធតែខ្សែសម្ដេច”។
Related articles
- Revisiting Pol Pot’s Demokratik Kampuchea (dinmerican.wordpress.com)
- Sad Day – Phnom Penh, Cambodia (travelpod.com)
- Choeung Ek – Phnom Penh, Cambodia (travelpod.com)
តើអ្នកត្រូវការលុយប្រាំម៉ឺនរៀលទេ? 07/05/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: គណបក្សប្រជាជនកម្ពុជា, បោះឆ្នោត, ប្រទេសកម្ពុជា
add a comment
នេះគឺជារបៀបនៃការទិញសន្លឹកឆ្នោតមួយរបស់ គណបក្សប្រជាជនកម្ពុជា ដែលនៅតាមភូមិឃុំត្រូវបានមេភូមិ មេឃុំដែលមានទំនោរទៅខាងគណបក្សនេះ បានខ្សឹបខ្សៀវដល់ប្រជាជនថា បើសិនជាពួកគេប្រើទូរស័ព្ទរបស់ពួកគេ ថតសន្លឹកឆ្នោតដែលពួកគេគូស ដែលបង្ហាញឃើញថាពួកគេពិតជា គូសបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាមែន ពួកគេនឹងទទួលបានលុយចំនួន ៥០០០០ (ប្រាំម៉ឺន) បន្ថែមទៀត លើលុយនឹងអំណោយមួយចំនួន ដែលពួកគេបានទទួលបានរួចមកហើយ។ តើអ្នកទាំងអស់គ្នានឹងលក់សន្លឹកឆ្នោតមួយនេះ ក្នុងតំលៃប្រាំម៉ឺនរៀល សម្រាប់ចាយរយៈពេលប្រាំឆ្នាំមែន?

Related articles
- Same Sex Married Law Drafted in Thailand and Vietname (rockhmerlgbt.wordpress.com)
- Books (ubbsw.wordpress.com)
- food in cambodia (kbthappyfamily.wordpress.com)
អាថ៌កំបាំងពីក្រោយការគប់គ្រាប់បែក ៣០-មីនា-១៩៩៧ 30/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់, ព័ត៌មានផ្សេងៗ.Tags: ប្រទេសកម្ពុជា, ព័ត៌មានជាតិ, មាជ សុវណ្ណារា, សារព័ត៌មានខ្មែរប៉ុស្តិ៍
add a comment
ការគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលការជួបជុំនោះរៀបចំឡើងដោយលោក សម រង៊្សី កាលពីថ្ងៃទី ៣០-មីនា-១៩៩៧ បានធ្វើអោយមនុស្សជាងដប់នាក់ស្លាប់នៅនឹងកន្លែង និង មនុស្សរាប់រយនាក់ទៀតរងរបួស ហើយពិការរហូតមកដល់សព្វថ្ងៃ ដែលរហូតមកដល់ថ្ងៃទី ៣០-មីនា-២០១៣ នេះមានរយៈពេល ១៦ ឆ្នាំមកហើយ តែអាជ្ញាធរខ្មែរនៅមិនទាន់បានចាប់ឃាតករណាម្នាក់មកដាក់ទោសនៅឡើយទេ ទោះបីមាន ភស្តុតាងមួយ ចំនួនបានបង្ហាញខ្លះៗ អំពីអ្នកណាជាអ្នកឈរនៅក្រោយខ្នងនៃអំពើឃាតកម្មនេះក្តី។ ការស៊ើបអង្កេតរកមុខឃាតករក្នុងករណីខាងលើក៏មានការចូលរួមពី FBI របស់សហរដ្ឋអាមេរិកដែរ។
ខាងក្រោមនេះជាអាថ៌កំបាំងនៅពីក្រោយការគប់គ្រាប់បែក ដែលជាសំឡេងរបស់ លោក មាជ សុវណ្ណារា អគ្គនាយក វិទ្យុ និង សារព័ត៌មានខ្មែរប៉ុស្តិ៍ កាលពីឆ្នាំ ២០១១ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
- ភាគទី ១ – ចុចទីនេះ
- ភាគទី ២ – ចុចទីនេះ
- ភាគទី ៣ – ចុចទីនេះ
Related Articles
- Magic Cambodia! – Phnom Penh, Cambodia (travelpod.com)
- FBI looks for online help to crack a murder mystery. (professionalnoob.wordpress.com)
- Day 266: Phnom Penh – Siem Reap – Siem Reap, Cambodia (travelpod.com)
សេចក្ដីថ្លែងការណ៍របស់បណ្ឌិត សូ ណារ៉ូ 24/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: កម្ពុជា, ប្រទេសកម្ពុជា, សូ ណារ៉ូ, សេចក្ដីថ្លែងការណ៍, ហ៊ុន សែន
add a comment
ច្បាប់ផ្សេងៗ៖ ច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក 03/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ចរាចរណ៍, ច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក, ប្រទេសកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, Road Accident, Traffic Law
add a comment
ច្បាប់ផ្សេងៗ៖ ច្បាប់ស្ដីពីសញ្ជាតិ 28/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: កម្ពុជា, ច្បាប់ស្ដីពីសញ្ជាតិ, ច្បាប់ផ្សេងៗ, ប្រទេសកម្ពុជា
2 comments
ជជែក៖ ទស្សនៈចំពោះអ្នកខ្សែចិនស្រុកខ្មែរ 10/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ.Tags: ខ្មែរសុទ្ធ, ខ្សែចិន, ចិនស្រុកខ្មែរ, បុណ្យចូលឆ្នាំចិន, ប្រទេសកម្ពុជា
1 comment so far
ខាងក្រោមនេះជាចំណុចមួយចំនួន ដែលមនុស្សជាច្រើននៅស្រុកខ្មែរយើង មានទស្សនៈចំពោះអ្នកមានសាច់ឈាមជាចិន [ខ្សែចិន] ដែលរស់នៅស្រុកខ្មែរ – មិនមែនពួកចិន ដែលទើបតែចូលមកស្រុកខ្មែរផលិតថ្នាំញៀន ចាប់ជំរិត បើករោងចក្រ បើកបនល្បែងនេះទេ។ ពាក្យទាំងឡាយនេះ ខ្ញុំបានលឺដោយត្រចៀកខ្លួនឯង ខុសត្រូវយ៉ាងណាខ្ញុំមិនមានផ្ដល់ទស្សនៈបន្ថែមលើ ការយល់ឃើញរបស់ពួកគេទេ សូមអ្នកទាំងអស់គ្នាវិនិច្ឆ័យដោយខ្លួនឯងចុះ!

- មនុស្សជាច្រើននៅស្រុកខ្មែរយើងមើលឃើញក្រុមអ្នកខ្សែចិនថា៖
-មិនខ្ជិលច្រអូស តស៊ូនឹងការងារ។
-មិនផឹកស្រាស្រវឹងខួប ភ្លេចការងារ ភ្លេចផ្ទះ ភ្លេចប្រពន្ធ ភ្លេចកូន។
-ប្ដីមិនក្បត់ប្រពន្ធ ប្រពន្ធមិនផិតមានសហាយ។
-ទុកដាក់លុយបានល្អ ពូកែរកស៊ី។
-មិនដែលឃើញកូនស្រីរបស់ពួកគេទៅធ្វើជាស្រីលក់ខ្លួន។
-ការលែងលះគ្នាមានកំរិតទាប។
-ជួយជ្រោមជ្រែងគ្នាដើម្បីបង្កើតមុខរបរជំនួញ។
-ជាមនុស្សឆ្លាត រៀនពូកែ។
-កូនប្រុស កូនស្រីរបស់ពួកគេស្អាតៗ។
-ជាមនុស្សមានទំនុកចិត្តខ្លួនឯងខ្ពស់។
-គ្មានអ្នកណាល្អជាងប្ដីអញ ប្រពន្ធអញ កូនអញ ក្រុមគ្រួសារអញ។
-ពូកែធ្វើម្ហូប។
- តើអ្នកទាំងអស់គ្នាធ្លាប់លឺពាក្យអ្វីផ្សេងទៀតអំពីពួកគេទេ?
Related articles
- Khmer Lesbian Wedding Photos (rockhmerlgbt.wordpress.com)
- ព្រះមហាក្សត្រខ្មែរ (tresdichak.wordpress.com)
- ក្មេងតូចអស្ចារ្យ បោះបាល់ចូលរហូត (daramony17.wordpress.com)

