jump to navigation

កំប្លែង​ភាសា​ខ្មែរ៖ ទង់​ក្រហម 09/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
2 comments

អ្នក​យក​ព័ត៌មាន​របស់​ ស៊ីអិនអិន (CNN) បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ប្រទេស​ទីបេ ក្រោយ​ពី​បញ្ចប់​ការងារ​របស់​ខ្លួន​​ លោក​ក៏​ឆ្លង​ព្រំដែន​ចូល​ទៅ​លេង​ប្រទេស​ចិន​លេង។ គាត់​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង គាត់​រំភើប​ចិត្ត និង រីករាយ​ខ្លាំង​ណាស់ គាត់​បាន​ដើរ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ មើល​ហាង​ទំនិញ​នានា និង ប្រជាជន​ក្នុង​ទីក្រុង​នេះ កំពុង​តែ​ជក់​ចិត្ត​ស្រាប់​តែ​គាត់​ធ្លាក់​ក្ដុក​ទៅ​ក្នុង​​គ្រលុក ដែល​​ពួក​ចិន​ជួសជុល​ផ្លូវ។ គាត់​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ហើយ​បាន​​ទៅ​ប្ដឹង​ប៉ូលិស​នៅ​ទី​នោះ​​ គាត់​បាន​និយាយ​ថា “នៅ​អាមេរិក​នៅ​ពេល​ដែល​គេ​ជីក​រណ្ដៅ​ជួសជុល​ផ្លូវ រឺ ផ្លូវ​ដែល​មាន​គ្រលុក​បែប​នេះ គេ​ត្រូវ​ដាក់​របា រឺ សញ្ញា​ទង់​ក្រហម​អោយ​​មនុស្ស​បាន​ដឹង ជៀសវាង ​គ្រោះថ្នាក់​កើត​ឡើង​បែប​នេះ​”។ ប៉ូលិស​នៅ​ទីនោះ​បាន​ស្រែក​គំហក ​អោយ​ជនជាតិ​អាមេរិក​​នោះ​វិញ​ថា “ពេល​លោក​ឯង​ឆ្លង​ព្រំដែន​ចូល​មក​ប្រទេស​ចិន​ លោក​ឯង​មាន​បាន​មើល​ទង់​គេ​ដាក់​អត់​ តើ​វា​មាន​ពណ៌​អី?”។

Related articles

About these ads

ក្រាហ៊្វិក៖ China answer to social networking 01/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
13 comments

ចុច​លើ​រូបភាពចូល​ទៅ​អាន

Related articles

ទស្សនៈ “ព្រះអង្គម្ចាស់​រៃ​ចូល​ស្រុក​វិញ​ហើយ” 01/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

 ”ព្រះអង្គ​ម្ចាស់​រៃ” ក្រោយ​ពី​ដើរ​កំសាន្ដ​ ឡប់ឡែ មើល​ស្រី​ចិន​រាំ​ស្រាត​ ចំតិត​គូទ​នៅ​ក្រុង​ប៉េកាំង​មក អីឡូវ​នេះ​​លឺ​ថា​អស់​កំលាំង​ល្ហិតល្ហៃ​ ត្រលប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​ហើយ តែ ទោះ​យ៉ាង​ណា​ សង្ឃឹម​ថា​ការ​វិល​ត្រលប់​មក​វិញ​ម្ដង​នេះ​ នឹង​មិន​​ជ្រើសរើស​បវរកញ្ញា​នាំ​ចលាចល​ពេញ​ប្រទេស​ទៀត​ទេ ព្រោះ​ព្រះអង្គ​មាន​ញាណ​ចម្លែក​ ខុស​ពី​ស្ដេច​នានា​ក្នុង​លោក ពេល​ដែល​ប្រទេស​កំពុង​លិចលង់ ប្រជាជន​រហេមរហាម​រក​បាយ​ស៊ី​គ្មាន​ ព្រះអង្គម្ចាស់​រៃ គិត​តែ​បបួល​គ្នា​រាំ​ច្រៀង​ សប្បាយ អាវាសែ បំផ្លាញ​លុយ​ជាតិ​អស់​ អត់​ប្រយោជន៍។

ព្រះអង្គ​ម្ចាស់​រៃ មាន​ពេល​ខ្លះ​ដូច​ពិបាក​យល់​ចរិត​ស្រី​មិន​ចំ​ស្រី ប្រុស​មិន​ចំ​ប្រុស “ចា៎ ចា៎ កូន​ចៅ​ចា៎” លឺ​គេ​ថា​​បើ​សរុប​ប្រពន្ធ និង សាហាយ​​​​របស់​ព្រះអង្គ​ដាក់​តំរង់​ជួរ​ពី​វិមាន​ឯករាជ្យ​មក​ដល់​មុខ​វាំង​ក៏​ដាក់​មិន​អស់​ផង យីស!​ ព្រះអង្គម្ចាស់​អញ្ចឹង​បាន​ជា​លឺ​តែ​ឈឺ​ប្លោកនោម មើល​ទៅ​ទាល់​តែ​យក​ដំរី​ជា​ប្រពន្ធ​ បាន​ផ្គាប់​តណ្ហា​ព្រះអង្គ​គ្រប់​មើល​ទៅ ព្រះអង្គ​ម្ចាស់​មិន​សូវ​ចូលចិត្ត​ប្រើ​ស្រោម​ប៉ុន្មាន​ទេ អញ្ចឹង​ហើយ​បាន​ជា​កូនចៅ​ ខ្សែ​ស្រឡាយ​របស់​ព្រះអង្គ​មាន​គ្រប់​ទី​កន្លង កាល​ពី​មុន​ឃើញ​ក្នុង​សារព័ត៌មាន​មួយ​សរសេរ​ថា បុរស​ដាំ​ត្រកួន​​លក់​ម្នាក់​នោះ ក៏​ជាប់​ខ្សែ​ស្ដេច​ដែរ​។ លឺ​គេ​ថា​កាល​ព្រះអង្គម្ចាស់​រៃ​នៅ​មាន​អំណាច អ្នកណា​ហ៊ាន​រិះគន់​ព្រះអង្គម្ចាស់​បែប​នេះ ព្រះអង្គ​ម្ចាស់​នឹង​បញ្ជូន​គេ​ទៅ​ “អាអ៊ិន” ហើយ កន្លែង​នោះ​ហើយ​ជា​កន្លែង​ ដែល​ព្រះអង្គ​អោយ​គេ​នាំ​អ្នក​រិះគន់​ទាំង​ឡាយ​ទៅ​បាញ់​ចោល​នោះ។ ហើយ​ចុះ​មក​នៅ​ស្រុក​ខ្មែរ​វិញ​ម្ដង​នេះ ​មាន​យក​វត្ថុ​អនុស្សាវរីយ៍​ ដែល​ចិន​ប្រគេន​ជូន​មក​ជាមួយ​ទេ? សង្ស័យ​តែ​លួច​ដាក់​តាម​ហោប៉ៅ​ខោ​ដែរ​មក​ហើយ​មើល​ទៅ បាន​ជា​ឃើញ​ទុល​ទុល​ចំ​ពី​មុខ​។

វត្ថុ​អនុស្សាវរីយ៍​ចិន​ជូន​ព្រះអង្គម្ចាស់​រៃ​កន្លង​មក

Related articles

អ្នកមាន​ចិន​វាយកំទេច​ Lamborghini Gallardo ចោល 18/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
3 comments

អ្នកមាន​ជនជាតិ​ចិន​ម្នាក់​មក​ពី​ខេត្ត Shandong ដោយ​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​នឹងលក់ឡាន​ម៉ាក Lamborghini Gallardo អំពី​បញ្ហា​ម៉ាស៊ីន​របស់​វា​មិន​ដំណើរការ ហើយ​គាត់​ត្រូវ​បំពេញ​សំណុំ​បែបបទ​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន ដើម្បី​រៀបរាប់​ទៅដល់ អគ្គនាយក​របស់ Lamborghini Gallardo​​ ដែល​មាន​ឈ្មោះ​ថា Stephan Winkelmann នោះ។ ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​បុគ្គលិក​នៅ​កន្លែង​លក់ និង ការងារ​ច្រើន​ទៀត​ត្រូវ​ធ្វើ​នោះ​ ធ្វើ​អោយ​អ្នក​មាន​ម្នាក់​នោះ​ខឹង​សម្បារ​យ៉ាង​ខ្លាំង គាត់​ក៏​បាន​ជួល​មនុស្ស​មួយ​ក្រុម​ ហើយ​អោយ​ញញួរ​វាយ​កំទេច​ឡាន​នោះ​ចោល​តែ​ម្តងទៅ​នៅ​ទី​សាធារណៈ។

ប្រភេទ​ឡាន​ដែល​អ្នកមាន​នោះ​ទិញ​នៅ​ប្រទេស​ចិន​គឺ​មាន​តំលៃ​ដល់​ទៅ ៤៦៥០០០ (សែសិបប្រាំមួយ​ម៉ឺនប្រាំពាន់) ផោនឯ​ណោះ តែ​នៅ​ប្រទេស​អង់គ្លេស​វិញ​ឡាន​ដូច​គ្នា​នេះ​តំលៃ​តែ ១៦០០០០ (ដប់ប្រាំមួយ​ម៉ឺន) ផោន​តែ​ប៉ុណ្ណោះ។ អ្នក​លក់​ដែល​មក​ពី​ក្រុមហ៊ុន​​បាន​ប្រមូល​យក​​ឡាន​ ដែល​ក្រោយ​ពី​វាយ​កំទេច​នោះ​យក​ទៅ​ជួសជុល ហើយ ហើយ​ម៉ាស៊ីន​វា​ក៏​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ដែរ។

Related Articles

រដ្ឋាភិបាល​សំអុយ​ចិន​មិន​ចូលចិត្ត​ក្លិន​ក្រអូប​នៃ​ផ្កា​ម្លិះ 01/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
4 comments

ប្រទេស​ចិន​បាន​ត្រួត​ពិនិត្យសំរិតសំរាង និង រាំង​ខ្ទប់​លើ​គេហទំព័រ​ទាំង​ឡាយ​ណា​ដែល​អំពាវនាវ​អោយ​មាន​ “បដិវត្តន៍​ផ្កាម្លិះ” ចូល​មក​សាយភាយ​ក្នុង​ប្រទេស​នេះ។ ពួក​​អ្នក​ដែល​អំពាវនាវ​នោះ​នឹង​ត្រូវ​បាន​គេ​ឆាឆៅ​រំខាន ហើយ​ចាប់​ដាក់​គុក​ផង​ដែរ​ ប្រសិន​បើរដ្ឋាភិបាល​លាមក​មួយ​នេះបាន​​រក​ឃើញ។

ការ​កំចាត់​អ្នក​បះបោរ​បាន​ដាក់​ចូល​ទៅ​ដល់​ សមាជ​ប្រជាជនថ្នាក់​ជាតិ​​​​ National People’s Congress និង សន្និសិទ​ប្រឹក្សា​អំពី​នយោបាយ​របស់​ប្រជាជន​ចិន Chinese People’s Political Consultative Conference ដើម្បី​រៀប​គំរោង​កំចាត់​អ្នក​បបោរ​ទាំង​នោះ។

ការ​ត្រួតពិនិត្យ​សំរិត​សំរាង​តាម​អ៊ីនធើណេត​បាន​រាំង​ខ្ទប់​ពាក្យ “Jasmine” បន្ទាប់​ពី​គេហទំព័រ​សាព័តិមាន​ប្រឆាំង​ពី​បរទេស​ Boxun.com និង អ្នក​ប្រើប្រាស់ Twitter ចិន​បាន​ប្រកាស​អោយ​មាន​ការ​ក្រោក​ឡើង​ប្រឆាំង​តាម​ផ្លូវ​​​ផ្តើម​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ  ឆ្នាំ ២០១១ នេះ​​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​មជ្ឈឹម​បូព៌ា​ដែរ។

ជា​ទូទៅ Twitter ត្រូវ​បាន​គេ​រាំង​ខ្ទប់​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​វា​បាន​ដោយ​ប្រើ​ប្រព័ន្ធផ្សេង​ (proxy networks) មក​ជំនួស​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស។ មាន​ប្រជាជន​បះបោរ​តែ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ខ្លួន​ ទោះបី​ថា​ការអំពាវនាវ​ នៅ​តែបន្ត​អោយ​មាន​ការ​ប្រឆាំង​បះបោរ​ នឹង​រដ្ឋាភិបាល​មួយ​នេះ ដែល​ការ​អំពាវ​នាវ​នេះ​នៅ​តែ​បន្ត​អោយ​ប្រជាជន​ក្រោក​ឡើង ​ប្រឆាំង​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​ ប្រទេស​ចិន​ទាំង​មូល នេះ​បើ​តាម​សារព័តិមាន​របស់ The Associated Press

Related Articles

កំសាន្ត​វីដេអូ៖ ល្បិច​ឆ្ពិន​ភ្នែក​របស់​ចិនជាមួយ​ត្រីមាស 17/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
2 comments

ក្នុង ​វីដេអូ​ខាង​លើ​អ្នក​មាន​អារម្មណ៍​ថា ​វា​គួរ​អោយ​កោតស​សើរ​​ដល់​អ្នក​ឆ្ពិន​ភ្នែក​ម្នាក់ នោះ​ ដែល​អាច​បញ្ជារ​អោយ​ត្រី​មាស​ទាំង​ប្រាំ​មួយ​អាច​ហែល​តាម​​បញ្ជារ​របស់​គាត់ ប៉ុន្តែ​ អាថ៌កំបាំង​ពី​ក្រោយ​ខ្នង​នៃ​ការ​គាប់​ចិត្ត​នេះ មិន​​ត្រូវ​បាន​គេ​អោយ​តំលៃ​នោះ​ទេ គឺ​ពោរពេញ​ដោយ​ភាព​ឃោរឃៅ ព្រោះ​តែ​អ្នក​ថ្ពិន​ភ្នែក​ម្នាក់​នោះ​ប្រើ​មេដែក​​ដាក់​ក្នុង ខ្លួន​ត្រី​នោះដែល​ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​ភ្លើង​ ហើយ​អាច​បញ្ជារ​ដោយ​ប្រដាប់​បញ្ជារ​ពី ចំងាយ។

ការ ​សំដែង​ខាង​លើ​ប្រព្រឹត្ត​ឡើង​ក្នុងពិធី​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ ហើយ​​ការ​សំដែង​នេះត្រូវ​បាន​គេ​រិះ​ គន់​យ៉ាង​ខ្លាំង ពិសេស​ពី​ខាង​ក្រុម​សិទ្ធិ​សត្វ​ចំនួន​ជាង ៥០។ អ្នក​ឆ្ពិន​ភ្នែក​ម្នាក់​នោះ​ដែល​មាន​ឈ្មោះថា Fu Yandong បាន​ប្រកែក​ថា​ “បើ​ខ្ញុំ​ប្រើ​មេដែក​មែន​ត្រីទាំង​អស់​នឹង​ឆក់​ជាប់​គ្នា​មិន​ខាន អ្នក​ណា​ចង់​ថា​ដូចម្តេច​ក៏​ស្រេច​តែ​គេ តែ​សត្វ​ត្រី​ទាំង​នោះ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ”។ តែ​ទោះយ៉ាង​ណា​អ្នក​ឆ្ពិនភ្នែក​ម្នាក់​នោះ​បាន​បដិសេធ​មិន​ព្រម​ធ្វើ​ការ អត្ថាធិប្បាយ​អំពី​ល្បិច​ដែល​គាត់​ប្រើ​នោះ​យ៉ាង​ដូចម្តេច​អោយ​ពិត​ប្រាកដ​ នោះ​ទេ។

Related Articles

ចិន​កសាង​ស្ពានដែល​​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក 17/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
2 comments

ស្ពាន​ដែល​មាន​ប្រវែង​រហូត​ដល់​ទៅ ៤២.៥ គីឡូម៉ែត្រ​នោះ​មាន​ឈ្មោះ​ថា Qingdao Haiwan Bridge តភ្ជាប់​ក្រុង​ Qingdao ដែល​នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​ Shandong ជា​មួយ​នឹង​ជាយ​ក្រុង​នៃ​ស្រុក​ Huangdao។ ស្ពាន​នេះ​វែង​ជាង​ស្ពាន​ដែល​បាន​ចុះ​ក្នុង​កំណត់ត្រា​​ជា​ស្ពាន​វែង​ជាង​គេ​បំផុត​ក្នុងលោក​ ​ពេល​កន្លង​ទៅ​នៅ​សហរដ្ឋអាមេរិក​គឺ ស្ពាន​ Lake Pontchartrain Causeway ដល់​ទៅ ៥ គីឡូម៉ែត្រ។ ពេល​ដែល​ស្ពាន​នេះ​បើក​សម្ភោធ​នៅ​ចុង​ឆ្នាំ​នេះ​ ស្ពាន​នេះ​គេ​រំពឹង​ថា​អាចអោយ​ឡាន​បើក​បរ​ឆ្លង​កាត់​​បាន ចំនួន​ដល់​ទៅ ៣០​០០០ (បីម៉ឺន) ឡាន​ក្នុង​មួយ​ថ្ងៃ។

ស្ពាន​នេះ​សាងសង់​ក្នុង​រយះពេល​បួន​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ចំណាយ​ទឹក​ប្រាក់​អស់ ៨.៦ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំនួន​កម្មករ​យ៉ាង​ហោច​ណាស់​​ក៏ ១០០០០ (មួយម៉ឺន) នាក់​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ចែក​ជា​ពីរ​ក្រុម​ ហើយធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ។ ដែក​មាន​ទម្ងន់​ដល់​ទៅ ៤៥០០០០ (សែសិប​ប្រាំ​ម៉ឺន​) តោន​បាន​ប្រើ​ក្នុង​សំណង់​ស្ពាន​នេះ​ ដែល​មានសសរ​ដល់​ទៅ​ចំនួន ៥២០០ (ប្រាំពាន់​ពីរ​រយ) សសរ។

គួរ​បញ្ជាក់​ថា​ប្រទេស​ចិន​មាន​ស្ពាន​ចំនួន​ប្រាំពីរ​រួច​មក​ហើយ​ ដែល​ជាប់​ចំណាត់​ថ្នាក់ ជា​ស្ពាន​ដែល​វែង​ជាង​គេ​ក្នុង​ពិភពលោក​ក្នុង​ចំណោម​ស្ពាន​ទាំង​ដប់​នោះ បូក​រួម​ទាំង ស្ពាន Danyang-Kunshan សំរាប់​រថភ្លើង​​ដែល​មាន​ចំងាយ ១៩៣.០៨ គីឡូម៉ែត្រ (១០២ មីល) ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ទឹក និង លើ​គោក​នៅ​ក្បែរ​ទីក្រុង​សៀងហៃ។ នៅ​ខែ​ ធ្នូរ​ ឆ្នាំ ២០០៩ ប្រទេស​ចិន​ក៏​បាន​ចាប់​ផ្តើម​កសាង​ស្ពាន​ដែល​មាន​ចំងាយ ៤៩.៨៧៩ គីឡូម៉ែត្រ (៣១ មីល) នៅភាគ​ខាង​ត្បូង​​ខេត្ត​ Guangdong ដែល​គំរោង​នោះ​ចំណាយ​ថវិការ​អស់ ៦.៥ ពាន់​លាន​ផោន ហើយ​គេ​រពឹង​ថា​នឹង​រួចរាល់​នៅ​ឆ្នាំ ២០១៦។

Related Articles

%d bloggers like this: