កំសាន្ដរូបភាព៖ ប្រភេទដាវរបស់ជប៉ុន 27/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ដាវជប៉ុន, ដាវសាមូរ៉ៃ, ប្រទេសជប៉ុន
2 comments
Japan tsunami pictures: before and after 08/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ព័ត៌មានអន្តរជាតិ.Tags: ប្រទេសជប៉ុន, ស៊ូណាមិ, Tsunami
add a comment
Japan tsunami pictures: before and after – The Big Picture – Boston.com.
កំសាន្ដវីដេអូ៖ តំលៃនៃមិត្តភាព 01/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: ប្រទេសជប៉ុន, មិត្តភាព, ស៊ូណាមិ
add a comment
រញ្ជួយដីក្នុងកំឡុងបួនឆ្នាំទៀតនៅក្រុងតូក្យូ 21/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: ទីក្រុងតូក្យូ, ប្រទេសជប៉ុន, រញ្ជួយដី, Japan, Tokyo
11 comments
អ្នកស្រាវជ្រាវជនជាតិជប៉ុនបានចេញរបាយការណ៍មួយថា គ្រោះថ្នាក់នៃរញ្ជួយផែនដីដែលមានកំលាំងរហូតដល់ ៧ រិចស្ទ័រ រឺ លើសពីនេះនឹងវាយប្រហារទីក្រុងតូក្យូ ក្នុងកំឡុងពេលបួនឆ្នាំខាងមុខទៀតនេះ ហើយពួកគេមានជំនឿជឿជាក់ដល់ទៅ ៧០ ភាគរយថាវានឹងកើតមានមែន។
គួរដឹងថាទីក្រុងនេះកាលពីឆ្នាំ ១៩២៣ ត្រូវបានរញ្ជួយផែនដីដ៏ធំវាយប្រហារម្ដងរួចមកហើយ ក្នុងកំលាំងដល់ទៅ ៧.៩ រិចស្ទ័រ ហើយបានសំលាប់មនុស្សដល់ទៅ ១០០ ០០០ (មួយសែន) នាក់។ តាមការសង្កេតឃើញនៅប្រទេសម្ដុំអាស៊ីនេះមានដូចជា ហ៊្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន ប្រទេសទាំងនេះហាក់មានគ្រោះអាក្រក់ពីធម្មជាតិខ្ពស់ បើប្រៀបធៀបនឹងប្រទេសផ្សេងៗក្នុងទ្វីបអាស៊ីដួចគ្នា និង ពិភពលោកទាំងមូល។
Related articles
- Disaster Relief: How to Get Hands-On and Volunteer (artofmanliness.com)
- Little Inflatable Bag Brings Affordable Light to Disaster Relief (mashable.com)
- International disaster training drill simulates 8.0 earthquake hitting Mexico and unleashing volcanic firestorm (theextinctionprotocol.wordpress.com)
ជនជាតិជប៉ុនមិនមានសង្សារ ហើយក៏មិនចង់បានសង្សារ 30/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ, សុខភាពផ្លូវភេទ, សុភមង្គល.Tags: បុរស, ប្រទេសជប៉ុន, រស់នៅព្រៅ, រួមភេទ, រៀបការ, សង្សារ, ស្ត្រី
5 comments
យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន ទៅលើប្រជាជនរបស់ខ្លួន ដែលមិនទាន់រៀបការ ពួកគេបានរកឃើញថាបុរសដែលមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំដល់ទៅចំនួន ៦១% មិនមានដៃគូ។ ពួកគេក៏រកឃើញថាចំនួនស្រីជប៉ុនចាប់ពីអាយុ ១៨ ដល់ ៣៤ ឆ្នាំដល់ទៅ ៥០% មិនមានដៃគូដែរ។ ប្រទេសជប៉ុនជាប្រទេសដែលមានអត្រាក្នុងការបង្កើតកូនទាបបំផុតក្នុងលោក ដោយហេតុនេះវានឹងធ្វើអោយចំនួនប្រជាជនធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈយ៉ាងយូរបំផុតពាក់កណ្ដាលសតវត្សទៀត។ ចំនួនបុរសដែលមិនមានដៃគូនេះចំនួនជាង ១៥% ពួកគេថាពួកគេក៏មិនចង់បានដៃគូ ហើយស្រីដែលមិនមានដៃគូនេះចំនួន ២៣% ក៏មិនចង់បានដៃគូដែរ។

ពួកគេទាំងនោះខ្លះបានអះអាងថា ការមានលុយកាន់តែខើចខ្លីជាបញ្ហា ហើយអ្នកខ្លះទៀតគិតថាវាពិបាកក្នុងការស្វែងរកដៃគូដ៏ល្អម្នាក់ នៅពេលដែលពេលគេ ចូលដល់វ័យច្រើនជាង ២៥ ឆ្នាំ។ មនុស្សស្រីទាំងនោះនិយាយថាជីវិតនៅម្នាក់ឯងមិនមានដៃគូវាសក្កសមជាមួយពួកគេជាង។ ក្នុងការស្ទង់មតិនោះក៏បានរកឃើញថាចំនួនច្រើនជាង ១៥% នៃបុរសស្ត្រីមិនទាន់រៀបការទាំងនោះដែលមានអាយុចាប់ពី ៣៥ ដល់ ៣៩ ឆ្នាំបាននិយាយថាពួកគេមិនដែលរួមភេទ។ ជាធម្មតារដ្ឋាភិបាលនៃប្រទេសជប៉ុន តែងតែធ្វើការស្ទង់មតិអំពីបញ្ហានេះ រៀងរាល់ប្រាំឆ្នាំម្ដង ដោយសារតែនេះជាក្ដីបារម្ភមួយរបស់ពួកគេចំពោះប្រជាជនរបស់ខ្លួន។
Related articles
- Japan singletons hit record high (rombizco.wordpress.com)
- Alarming Numbers of Young Japanese Are Unmarried and Unattached (ibtimes.com)
- Japan singletons hit record high (bbc.co.uk)
កំសាន្ដវីដេអូ៖ ដាវសាមូរ៉ៃ Vs គ្រាប់កាំភ្លើង 11/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: ដាវសាមូរ៉ៃ, ប្រទេសជប៉ុន, ពួកកាប់ដាវ, វីដេអូ, សាមូរ៉ៃ, Isao Machii, Japan, Samurai
add a comment
Isao Machii គឺជាអ្នកកាប់ដាវ សាមូរ៉ៃ ជនជាតិជប៉ុនម្នាក់ ដែលមានជំនាញដាវរហ័ស ភ្នែកមុត ដែលគាត់ចាប់ផ្ដើមហាត់ដាវ សាមូរ៉ៃ តាំងពីគាត់នៅក្មេងម្ល៉េះ គាត់ត្រូវបានបង្រៀនដោយលោកគ្រូជើងចាស់ម្នាក់ តាំងពីគាត់មានអាយុ ៥ ឆ្នាំ ហើយអីឡូវគាត់បានក្លាយជាគ្រូបង្ហាត់ម្នាក់នៅសាលាគុនដាវ សាមូរ៉ៃ មួយ។
ជំនាញដ៏អស្ចារ្យរបស់ Isao Machii ដែលធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែងនោះគឺ គាត់ប្រើដាវរបស់គាត់ទល់នឹងគ្រាប់កាំភ្លើង ដោយអាចយកដាវកាត់ផ្ដាច់គ្រាប់កាំភ្លើងបាន គេមិនប្រើគ្រាប់ពិតទេ (Pellet) ដែលគ្រាប់កាំភ្លើងនេះបាញ់ក្នុងល្បឿនយ៉ាងលឿន ដែលលំបាកក្នុងការជឿថាភ្នែកមនុស្សអាចមើលទាន់ ហើយប្រើដាវកាប់វាបាន តែសំរាប់លោក Isao Machii គាត់អាចធ្វើវាបាន។
Related articles
- Modern Samurai Will Blow Your Mind (geeksaresexy.net)
- Samurai in Japanese Culture (socyberty.com)
- pitiful sword play in rashomon 1 (cmlt280.wordpress.com)
Sony ទិញយក Ericsson 27/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: Android, ទូរស័ព្ទដៃ, ប្រទេសជប៉ុន, ប្រទេសស៊ុយអែត, Ericsson, Google, Howard Stringer, Mobile phone, Sony, Sony Ericsson, Xperia
2 comments
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនដ៏ធំ ដែលគេគ្រប់គ្នាស្គាល់នោះគឺក្រុមហ៊ុន Sony អីឡូវបានទិញយកការគ្រប់គ្រងទាំងស្រុងនៃការផលិតទូរស័ព្ទចល័ត Sony Ericsson ពីក្រុមហ៊ុនផលិតគ្រឿងរបស់ប្រទេស ស៊ុយអែត ហើយ ដែលក្រុមហ៊ុននោះមានឈ្មោះថា Ericsson។

ក្រុមហ៊ុន Sony បានយល់ព្រមទិញយកភាគហ៊ុន ៥០ ភាគរយនោះបើគិតជាទឹកប្រាក់គឺ ១.៥ ពាន់លានដុល្លារ (មួយពាន់លានកន្លះ) ដោយចាប់ពីពេលនេះទៅក្រុមហ៊ុននេះជាម្ចាស់ដាច់មុខតែម្នាក់ឯងប៉ុណ្ណោះនៃផលិតផលនៃទូរស័ព្ទនេះ។
នៅឆ្នាំ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បានចូលរួមគ្នាផលិតទូរស័ព្ទចល័តហើយពួកគេ ក៏បានធ្វើអោយកាន់តែប្រសើរឡើង ដោយដាក់ភ្ជាប់មកជាប់ជាមួយនូវ Walkman សំរាប់អ្នកនិយមចូលចិត្តស្ដាប់បទចំរៀង និង Syber-shot សំរាប់អ្នកដែលនិយមថតរូប ហើយពេកគេបានទទួលជោគជ័យមួយដែរកាលពីដំបូង។ រហូតដល់ឆ្នាំ ២០០៨ ពួកគេបានអភិវឌ្ឍន៍ដល់ទូរស័ព្ទប្រទេស Smartphone ដោយប្រើប្រព័ន្ធ Android របស់ក្រុមហ៊ុន Google។
Related articles
- Sony Acquires Ericsson’s Stake in Sony Ericsson for $1.47 Billion (mashable.com)
- Ericsson sells its Sony Ericsson stake to Sony (seattletimes.nwsource.com)
- Sony to acquire Ericsson’s share of Sony Ericsson (techradar.com)


