jump to navigation

អាមេរិក​បញ្ជូន​កងទ័ព អាវុធ​ទៅ​ប្រទេស​អ៊ីស្រាអែល 08/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

សហរដ្ឋ​អាមេរិក​​ទើប​តែ​ដក​កងទ័ព​ចេញ​ពី​​ប្រទេស អ៊ីរ៉ាក់ កាល​ពី​មួយ​ខែ​កន្លង​ទៅ​នោះ​ទេ តែ​អីឡូវ​នេះ​បាន​បញ្ជូន​​កងទ័ព នាវា​ចម្បាំង និង អាវុធ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​កាន់​ប្រទេស​ អ៊ីស្រាអែល ដែល​កាយវិការ​នេះ​ក្នុង​ការ​ប្រុង​ជើង​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស អ៊ីរ៉ង់។ បើ​សិន​ជា​ព័ត៌មាន​នេះ​ពិត​ប្រាកដ​មែន​នោះ មិន​ដឹង​ថា​តើ​នឹង​មាន​មនុស្ស​ស្លាប់​​ទៀត​ច្រើន​ប៉ុណ្ណា​នោះ​ទេ​ព្រោះ​ប្រទេស អ៊ីរ៉ង់ តាម​ការ​អោយ​ដឹង​ពួក​គេ​មាន​អាវុធ​ គ្រាប់​មីស៊ីល​ទំនើប​ៗ​ជាច្រើន​ ហើយ​ពួក​គេ​តែងតែ​ក្រអឺតក្រទម​ មិន​ខ្លាច​ចំពោះ​ការ​ធ្វើ​សង្គ្រាម​​នោះ​ទេ។

គួរ​អោយ​ដឹង​ថា​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ក៏​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ម្នាក់​ដែរ ដែល​ទទួល​បាន​រង្វាន់​នេះ​ តាំង​ពី​លោក​ទើប​តែ​​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ម្ល៉េះ អញ្ចឹង​ក្នុង​ពេល​នេះ​​​យើង​មើល​ឃើញ​ថា​ ការ​អោយ​រង្វាន់​ណូបែល​សន្តិភាព​ដល់​លោក​ប្រធានាធិបតី មិន​ដឹង​ថា​ជា​កាយវិការ​មួយ​ត្រឹមត្រូវ​ រឺ យ៉ាង​ណា​នោះ​ទេ។  

ពិភពលោក​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ តែ​ការ​បង្ក​សង្គ្រាម​បន្ថែម​ទៀត ​របស់​សហរដ្ឋ​អាមេរិក​តើ​នឹង​ធ្វើ​អោយ​ពិភពលោក​ទាំង​មូល ​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ ច្របូកច្របល់​បន្ថែម​ទៀត​យ៉ាង​ណា? ពួក​យើង​ជា​ប្រទេស​តូច​តាច​នឹង​បើក​ភ្នែក​ចាំ​មើល​បន្ត​ទៀត វា​នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ប្រទេស​ដែល​មាន​សាច់ដុំ​ធំ​ៗ​ប្រុង​គំនិត គិត​តែ​វាយ​តប់​គ្នា​បែប​នេះ “ផ្ទះ​កំពុង​តែ​ទ្រុឌទ្រោម​ស្រាប់ តែ​ពួក​គេ​គិត​តែ​ទន្ទ្រាំ​ជើង​ដេញ​ទាត់ ធាក់​គ្នា”។ តែ​ទោះ​យ៉ាង​ណា​សង្ឃឹម​ថា​ប្រទេស​ទាំង​នោះ អ៊ីរ៉ង់ អ៊ីស្រាអែល អាមេរិក នឹង​អាច​ដោះស្រាយ​គ្នា​តាម​សន្តិវិធី​បាន។

Related articles

%d bloggers like this: