Repost៖ គុកដាក់មនុស្សល្អ 03/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គុក, ប្រទេសកម្ពុជា, ពន្ធនាគារ, ម៉ម សូណង់ដូ, ហ៊ុន សែន
add a comment
ទីកន្លែងសំរាប់យកមនុស្សអាក្រក់ ដែលប្រព្រឹត្តអំពើអាក្រក់យកទៅដាក់ទោស យកទៅកែប្រែ តែនៅស្រុកខ្មែរវិញពន្ធនាគារដាក់សុទ្ធតែមនុស្សល្អ អ្នកស្នេហាជាតិ អ្នកការពារប្រជាជន ការពារទឹកដី ការពារផ្ទះសម្បែង ស្រែ ចម្ការ ដែលត្រូវគេប្លន់ទាំងកណ្ដាលថ្ងៃ ហើយទោសទាំងនេះសោត មិនដែលឃើញមានការលើកលែងដោយ ព្រះមហាក្សត្រអីនោះទេ។
ជាប់ទោសចូលទៅពន្ធនាគារ នៅប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺជារឿងដ៏មហា “អាម៉ាស់” តែសំរាប់ព្រះរាជាណាចក្រអច្ឆរិយមួយនេះ ជាប់ទោសគឺជារឿងដ៏គួរអោយស្ញប់ស្ញែងមួយ ដែលបញ្ជាក់ថាពួកគេជាអ្នកក្លាហាន ហ៊ានតតាំងនឹងមនុស្សថ្លើមសត្វតិរច្ឆាន ដែលបំពានរំលោភយកដី លំនៅឋាន ហើយក៏បញ្ជាក់ថាពួកគេអង់អាចហ៊ាននិយាយរិះគន់ ហ៊ានការពារប្រជាជន ហ៊ានរើបម្រាស់។
បើនិយាយពីរឿងពួកមនុស្សអាក្រក់ ដែលរកចំណូលតាមផ្លូវអាក្រក់ ប្រព្រឹត្តអាក្រក់មួយលានដង ជួនកាលជាប់ទោសបានតែម្ដង ព្រោះបង់លុយទៅថ្នាក់លើមិនគ្រប់ ទោះជាជាប់ទោសមែនតែយកលុយមកបន្ថែមអោយទៅមេ ដូច្នេះទោសទោះក្លាយទៅជា “ទោសចូលផ្លូវមុខ ចេញផ្លូវក្រោយ”។
“ចោរចិញ្ចឹមប៉ូលិស ប៉ូលិសការពារចោរ” ពាក្យនេះមនុស្សក្នុងស្រុកខ្មែរចំនួន ១៤ លាននាក់សុទ្ធតែដឹងគ្រប់គ្នា ហើយអ្នកដែលដឹងច្បាស់ជាងគេគឺពួកមេប៉ូលិស ទាហានខ្លួនឯងហ្នឹង ពួកមេៗទាំងនោះថា “កុំទៅភ័យបើគេចាប់ ទុកអោយមេជាអ្នកដោះ តែបើបាញ់បោះប្រយ័ត្នប៉ះចំកូនអញ និង កូនអ្នកធំចាប់ពីផ្កាយបួន ដល់ផ្កាយប្រាំ ព្រោះពួកហ្នឹងសុទ្ធតែខ្សែសម្ដេច”។
Related articles
- Cambodian land rights campaigner jailed for 20 years (oddonion.com)
- Criticism over Mam Sonando verdict keeps growing (khamerlogue.wordpress.com)
- US Slams ‘Harsh’ Sentence Against Cambodia Gov’t Critic (blogs.voanews.com)
- Another Critic Is Silenced in Cambodia (rendezvous.blogs.nytimes.com)
- Cambodia jails ‘plot’ activist (bbc.co.uk)
- Cambodia – Free Cambodian journalist Mam Sonando, sentenced to 20 years (globalfree.wordpress.com)
- Cambodian land rights campaigner jailed for 20 years (guardian.co.uk)
- Cambodian broadcaster sentenced to 20 years (khamerlogue.wordpress.com)
- Cambodia: Quash Convictions of Critics, Protesters (hrw.org)
អបអរសាទរអ្នកបឹងកក់ 28/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Appellate court, Asia, ក្រុមហ៊ុន ស៊ូកាគូ, ជម្លោះដីធ្លី, បឹងកក់, ពន្ធនាគារ, Cambodia, Phnom Penh, Prison
3 comments
ទីបំផុតដោយសារតែសម្ពាធពីខាងក្រុង និង ខាងក្រៅ លូកដៃច្របាច់ករដ្ឋាភិបាល ដែលយកច្បាប់ទ្រាប់គូទអង្គុយញ៉ាំបាយអ្នកស្រុក បានសំរេចចិត្តសារជាថ្មីម្ដងទៀត ដោយអោយតុលាការដោះលែងអ្នកតវ៉ា ការពារ ដី ផ្ទះសម្បែង របស់ពួកគេនៅបឹងកក់ទាំង ១៣ នាក់ហើយ ដែលកាលពីដំបូងមានដល់ទៅ ១៥ នាក់។ ការរួចចេញពីទ្រុងបិសាចមកខាងក្រៅវិញ មិនដឹងថាពួកគេ (អ្នកតវ៉ានៅបឹងកក់) នៅតែមានចិត្តក្លាហាន រឺ ស្លុតបាត់បង់អស់ស្មារតី នឹងតវ៉ាយ៉ាងណាទៀតនោះទេ? តែទោះយ៉ាងណាសូមជួយអបអរសាទរ ដល់អ្នកទាំង ១៥ នាក់នេះផង ហើយសូមកោតសរសើរ នូវទឹកចិត្តដ៏ក្លាហាននេះ តតាំងនឹងពួកក្រុមអ្នកខ្លាំង ប្រើក្បាច់កូនក្មេងគឺ “ក្បាច់វ៉ៃព្រួត” មានទាហានផង មានប៉ូលិសផង ប៉េ-អឹមផង ក្រុមសន្តិសុខស៊ីឈ្នួលផង និង តុលាការផង។
Related articles
- Appeals court frees Cambodian eviction protesters (miamiherald.com)
- Cambodian court frees 13 women who were jailed for protesting being evicted from their homes (foxnews.com)
- Court Frees 13 Cambodian Land Eviction Protesters (world.time.com)
គុកដាក់មនុស្សល្អ 25/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គុក, ប្រទេសកម្ពុជា, ពន្ធនាគារ
1 comment so far
ទីកន្លែងសំរាប់យកមនុស្សអាក្រក់ ដែលប្រព្រឹត្តអំពើអាក្រក់យកទៅដាក់ទោស យកទៅកែប្រែ តែនៅស្រុកខ្មែរវិញពន្ធនាគារដាក់សុទ្ធតែមនុស្សល្អ អ្នកស្នេហាជាតិ អ្នកការពារប្រជាជន ការពារទឹកដី ការពារផ្ទះសម្បែង ស្រែ ចំការ ដែលត្រូវគេប្លន់ទាំងកណ្ដាលថ្ងៃ ហើយទោសទាំងនេះសោតមិនដែលឃើញមានការលើកលែងដោយព្រះមហាក្សត្រអីនោះទេ។
ជាប់ទោសចូលទៅពន្ធនាគារ នៅប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺជារឿងដ៏មហា “អាម៉ាស់” តែសំរាប់ព្រះរាជាណាចក្រអច្ឆរិយមួយនេះ ជាប់ទោសគឺជារឿងដ៏គួរអោយស្ញប់ស្ញែងមួយ ដែលបញ្ជាក់ថាពួកគេជាអ្នកក្លាហាន ហ៊ានតតាំងនឹងមនុស្សថ្លើមសត្វតិរច្ឆាន ដែលបំពានរំលោភយកដី លំនៅឋាន ហើយក៏បញ្ជាក់ថាពួកគេអង់អាចហ៊ាននិយាយរិះគន់ ហ៊ានការពារប្រជាជន ហ៊ានរើបម្រាស់។
បើនិយាយពីរឿងពួកមនុស្សអាក្រក់ ដែលរកចំណូលតាមផ្លូវអាក្រក់ ប្រព្រឹត្តអាក្រក់មួយលានដង ជួនកាលជាប់ទោសបានតែម្ដង ព្រោះបង់លុយទៅថ្នាក់លើមិនគ្រប់ ទោះជាជាប់ទោសមែនតែយកលុយមកបន្ថែមអោយទៅមេ ដូច្នេះទោសទោះក្លាយទៅជា “ទោសចូលផ្លូវមុខ ចេញផ្លូវក្រោយ”។
“ចោរចិញ្ចឹមប៉ូលិស ប៉ូលិសការពារចោរ” ពាក្យនេះមនុស្សក្នុងស្រុកខ្មែរចំនួន ១៤ លាននាក់សុទ្ធតែដឹងគ្រប់គ្នា ហើយអ្នកដែលដឹងច្បាស់ជាងគេគឺពួកមេប៉ូលិស ទាហានខ្លួនឯងហ្នឹង ពួកមេៗទាំងនោះថា “កុំទៅភ័យបើគេចាប់ ទុកអោយមេជាអ្នកដោះ តែបើបាញ់បោះប្រយ័ត្នប៉ះចំកូនអញ និង កូនអ្នកធំចាប់ពីផ្កាយបួន ដល់ផ្កាយប្រាំ ព្រោះពួកហ្នឹងសុទ្ធតែខ្សែសម្ដេច”។
Related articles
- Revisiting Pol Pot’s Demokratik Kampuchea (dinmerican.wordpress.com)
- Sad Day – Phnom Penh, Cambodia (travelpod.com)
- Choeung Ek – Phnom Penh, Cambodia (travelpod.com)

