កំសាន្ដវីដេអូ៖ ដាវសាមូរ៉ៃ Vs គ្រាប់កាំភ្លើង 11/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: ដាវសាមូរ៉ៃ, ប្រទេសជប៉ុន, ពួកកាប់ដាវ, វីដេអូ, សាមូរ៉ៃ, Isao Machii, Japan, Samurai
add a comment
Isao Machii គឺជាអ្នកកាប់ដាវ សាមូរ៉ៃ ជនជាតិជប៉ុនម្នាក់ ដែលមានជំនាញដាវរហ័ស ភ្នែកមុត ដែលគាត់ចាប់ផ្ដើមហាត់ដាវ សាមូរ៉ៃ តាំងពីគាត់នៅក្មេងម្ល៉េះ គាត់ត្រូវបានបង្រៀនដោយលោកគ្រូជើងចាស់ម្នាក់ តាំងពីគាត់មានអាយុ ៥ ឆ្នាំ ហើយអីឡូវគាត់បានក្លាយជាគ្រូបង្ហាត់ម្នាក់នៅសាលាគុនដាវ សាមូរ៉ៃ មួយ។
ជំនាញដ៏អស្ចារ្យរបស់ Isao Machii ដែលធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែងនោះគឺ គាត់ប្រើដាវរបស់គាត់ទល់នឹងគ្រាប់កាំភ្លើង ដោយអាចយកដាវកាត់ផ្ដាច់គ្រាប់កាំភ្លើងបាន គេមិនប្រើគ្រាប់ពិតទេ (Pellet) ដែលគ្រាប់កាំភ្លើងនេះបាញ់ក្នុងល្បឿនយ៉ាងលឿន ដែលលំបាកក្នុងការជឿថាភ្នែកមនុស្សអាចមើលទាន់ ហើយប្រើដាវកាប់វាបាន តែសំរាប់លោក Isao Machii គាត់អាចធ្វើវាបាន។
Related articles
- Modern Samurai Will Blow Your Mind (geeksaresexy.net)
- Samurai in Japanese Culture (socyberty.com)
- pitiful sword play in rashomon 1 (cmlt280.wordpress.com)
