អាថ៌កំបាំងពីក្រោយការគប់គ្រាប់បែក ៣០-មីនា-១៩៩៧ 30/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់, ព័ត៌មានផ្សេងៗ.Tags: ប្រទេសកម្ពុជា, ព័ត៌មានជាតិ, មាជ សុវណ្ណារា, សារព័ត៌មានខ្មែរប៉ុស្តិ៍
add a comment
ការគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលការជួបជុំនោះរៀបចំឡើងដោយលោក សម រង៊្សី កាលពីថ្ងៃទី ៣០-មីនា-១៩៩៧ បានធ្វើអោយមនុស្សជាងដប់នាក់ស្លាប់នៅនឹងកន្លែង និង មនុស្សរាប់រយនាក់ទៀតរងរបួស ហើយពិការរហូតមកដល់សព្វថ្ងៃ ដែលរហូតមកដល់ថ្ងៃទី ៣០-មីនា-២០១៣ នេះមានរយៈពេល ១៦ ឆ្នាំមកហើយ តែអាជ្ញាធរខ្មែរនៅមិនទាន់បានចាប់ឃាតករណាម្នាក់មកដាក់ទោសនៅឡើយទេ ទោះបីមាន ភស្តុតាងមួយ ចំនួនបានបង្ហាញខ្លះៗ អំពីអ្នកណាជាអ្នកឈរនៅក្រោយខ្នងនៃអំពើឃាតកម្មនេះក្តី។ ការស៊ើបអង្កេតរកមុខឃាតករក្នុងករណីខាងលើក៏មានការចូលរួមពី FBI របស់សហរដ្ឋអាមេរិកដែរ។
ខាងក្រោមនេះជាអាថ៌កំបាំងនៅពីក្រោយការគប់គ្រាប់បែក ដែលជាសំឡេងរបស់ លោក មាជ សុវណ្ណារា អគ្គនាយក វិទ្យុ និង សារព័ត៌មានខ្មែរប៉ុស្តិ៍ កាលពីឆ្នាំ ២០១១ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
- ភាគទី ១ – ចុចទីនេះ
- ភាគទី ២ – ចុចទីនេះ
- ភាគទី ៣ – ចុចទីនេះ
Related Articles
- Magic Cambodia! – Phnom Penh, Cambodia (travelpod.com)
- FBI looks for online help to crack a murder mystery. (professionalnoob.wordpress.com)
- Day 266: Phnom Penh – Siem Reap – Siem Reap, Cambodia (travelpod.com)
ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវការអ្នកជួយ 21/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ក្រុមហ៊ុន ស៊ូកាគូ, បដ្ឋនាលិខិត, ព័ត៌មានជាតិ, ព្រះតេជព្រះគុណ លួន សាវ៉ាត, ហ៊ុន សែន, អ្នកបឹងកក់
add a comment
នៅពេលដែលយើងលើកឡើងពីឈ្មោះព្រះតេជព្រះគុណ លួន សាវ៉ាត អ្នកទាំងអស់ប្រាកដជាស្គាល់ថាព្រះអង្គជាអ្នកណា ហើយព្រះអង្គបានធ្វើអ្វីខ្លះ ក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ គេថាការពារអ្នកស្នេហាជាតិគឺការពារប្រជាជន រក្សាព្រៃឈើបានមិនភ័យខ្វះអុសដុត តែអ្នកស្នេហាជាតិអីឡូវនេះកំពុងតែមានគ្រោះអាសន្ន ដូច្នេះមានន័យថាប្រជាជនកំពុងជួបគ្រោះភ័យហើយ ដោយសារតែរដ្ឋាភិបាលសព្វថ្ងៃ ដែលជារដ្ឋាភិបាលបម្រើផលប្រយោជន៍អោយឈ្មួញ ទុច្ចរិត បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីកម្ចាត់ព្រះតេជព្រះគុណ អោយផុតពី ប្រស្រីភ្នែករបស់ខ្លួន ដោយប្រើប្រាស់មេគណសង្ឃអោយចេញបញ្ជាអោយប្រដេញ ព្រះតេជព្រះគុណចេញពីវត្តអារាម និង មិនអនុញ្ញាតអោយគ្រប់វត្តអារាមទាំងអស់មិនអោយទទួលព្រះអង្គអោយគង់នៅ។

ដូច្នេះថ្ងៃនេះប្លុក “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” សូមនាំស្មារតីអ្នកស្នេហាជាតិ មាតុភូមិ ស្នេហាយុត្តិធម៌ ស្នេហាប្រជាស្លូតត្រង់ ស្នេហាជនជាតិខ្មែរដូចគ្នា អោយចូលរួមអោយបានកាន់តែច្រើនកាន់តែប្រសើរដើម្បីការពារព្រះតេជព្រះគុណ លួន សាវ៉ាត ដោយអ្នកទាំងអស់គ្នាគ្រាន់តែចុះហត្ថលេខាលើបដ្ឋនាលិខិត (Petition) តាមប្រព័ន្ធអ៊ីនធឺណិតដោយ ចុចទីនេះ ចូលទៅបំពេញបដ្ឋនាលិខិតនោះ។
ដោយសង្ឃឹមថារាល់ការចូលរួមរបស់អ្នកទាំងអស់គ្នា នឹងធ្វើអោយរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ពិចារណាឡើងវិញ ដកដៃចេញពីការតាមកម្ចាត់តែប្រជាជនខ្មែរស្លូតត្រង់ ចាត់ការតែអ្នកស្នេហាជាតិ អ្នកការពារប្រជាជន ហើយសូមអោយរដ្ឋាភិបាលមួយនេះ អនុញ្ញាតអោយព្រះតេជព្រះគុណ លួន សាវ៉ាត បានទទួលបានកន្លែងគង់នៅ ក្នុងវត្តអារាមឡើងវិញ ដើម្បីអោយព្រះអង្គអាចបម្រើប្រជាជនខ្មែរបន្តទៅទៀត។
ចូលទៅកាន់គេហទំព័រនោះសូម ចុចទីនេះ
Related articles
- ប្រើ Evernote សំរាប់ អ្នក និយម សរសេរ អត្ថបទ (varychin.com)
- ជួយ អ្នក ក្រីក្រ តាម អ៊ីនធឺណិត (varychin.com)
- សុខភាព៖ 3d មាន ផល អាក្រក់ ចំពោះ ភ្នែក និង ខួរក្បាល (varychin.com)
លោក ហ៊ុន សែន អើយសំលាប់អោយអស់ពូជខ្មែរទៅ! 19/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: បឹងកក់, ព័ត៌មានជាតិ, Buddhism, Cambodia, Human Rights and Liberties, Monk
2 comments
ព្រោះតែខ្លួនខ្លៅ ដឹកនាំប្រទេសឡើងវ៉ល់វ៉ក់ពេញហ្នឹង បែរជាមកបន្ទោសប្រជាជនខ្លួនឯងថារស់នៅលើដីរដ្ឋខុសច្បាប់ មិនគោរពច្បាប់ មិនស្ដាប់តាមការណែនាំ សំណួរសួរថាតើប្រជាជន ចូលមករស់នៅបឹងកក់នៅឆ្នាំណា? ហើយកាលពីឆ្នាំ ពួកគេចូលមករស់នៅអ្នកណាគេជាអ្នកដឹកនាំប្រទេស? គឺមានតែមុខលោក ហ៊ុន សែន និង ក្រុមបរិហារខ្លួនប៉ុន្មានក្រុមប៉ុណ្ណោះ អញ្ចឹងបើសិនជាពួកគេរស់នៅក្នុងតំបន់នោះ មិនស្របច្បាប់នេះមកពីខ្លួនឯងស្ទើរចំណេះ រៀបចំប្រទេសមិនបានល្អ និយាយអោយចំពាក្យគឺ “ខ្លៅ” បានជាលទ្ធផលថ្ងៃនេះដូច្នេះនោះ អញ្ចឹងប្រឹងសម្បើមណាស់ ប្រាថ្នាធ្វើជានាយករដ្ឋមន្ត្រីដល់អាយុ ៩០ ឆ្នាំ។ ធ្វើអំពើអញ្ចឹងហើយគេរិះគន់មិនបានបង្កើតច្បាប់ចូល “បទញុះញង់” បើមិនអញ្ចឹងទេ “បទបរិហារកេរ្តិ៍” ធ្វើអំពើអាក្រក់ ដល់ពេលគេនិយាយអាក្រក់ចាប់គេដាក់គុក បាញ់គេសំលាប់ចោល សូមអស់លោកវាយទៅ បាញ់ទៅ សំលាប់ទៅ បាញ់សំលាប់ប្រជាជនខ្មែរខ្លួនឯង ដែលសេសសល់បន្តិចបន្តួចចុងក្រោយនេះ សំលាប់ទៅ សំលាប់ទៅ សំលាប់ទៅ សំលាប់អោយអស់ពូជខ្មែរ!!!
Related articles
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)
- ចិន នឹង មាន ប្រលាន យន្តហោះ ធំ ជាង គេ លើ លោក ២០១៥ (varychin.com)
- Repost៖ ប្រុស ៗ ប្រយ័ត្ន ឆ្អិន ពង ស្វាស ដោយ មិន ដឹង ខ្លួន! (varychin.com)
សាសនា៖ ព្រះធម៌ទេសនាអំពីបុណ្យភ្ជុំបិណ្ឌ 16/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, សាសនា.Tags: បុណ្យកាន់បិណ្ឌ, បុណ្យភ្ជំបិណ្ឌ, ព័ត៌មានជាតិ, ព្រះពុទ្ធសាសនា, សាសនា, Phnom Penh
add a comment
- ព្រះធម៌ទេសនាទីមួយ
- ព្រះធម៌ទេសនាទីពីរ
- ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។
បើ តាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
- សូមអានបន្ថែមក្នុង វិគីភីឌាខ្មែរ
Related articles
- សម្រស់៖ ព្យាបាល ការ រលាក ដោយ កំដៅ ថ្ងៃ (varychin.com)
- កំសាន្ដ រូបភាព៖ ស្រែ ដំណាក់ (varychin.com)
- Repost៖ Darius ទន្សាយធំជាងគេលើលោក (varychin.com)
ព្រះសង្ឃ លួន សាវ៉ាត និមន្តចាកចេញពីវត្តឧណ្ណាលោម 13/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ប្រទេសកម្ពុជា, ព័តិមានដកស្រង់, ព័ត៌មានជាតិ, ព្រះតេជព្រះគុណ លួន សាវ៉ាត, លួន សាវ៉ាត, Cambodia
2 comments
ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី៖
ព្រះអង្គមានថេរដីកាថា បើព្រះអង្គមិនចាកចេញទេ នឹងនៅតែមានការធ្វើទុកបុកម្នេញពីសំណាក់មន្ត្រីសង្ឃទៅលើ ព្រះសង្ឃដ៏ទៃ និងញាតិញោមរបស់ព្រះអង្គតទៅទៀត។
ព្រះសង្ឃមួយអង្គ ដែលធ្លាប់ទទួលបានការសរសើរពីសំណាក់អង្គការ សិទ្ធិមនុស្សនិងមានការទទួលស្គាល់ថាជាព្រះសង្ឃដែលមានការចូលរួម ចំណែកក្នុងការផ្ដល់ព័ត៌មាន ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី គឺព្រះភិក្ខុ លួន សាវ៉ាត បានសម្រេចព្រះទ័យនិមន្តរើឥវ៉ាន់ចេញពីកុដិរបស់ព្រះអង្គនៅវត្ត ឧណ្ណាលោម កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ។
មុនពេលរើឥវ៉ាន់ដែលភាគច្រើនជាសៀវភៅធម៌អាថ៌និងសៀវភៅសិក្សា ផ្សេងៗ ចេញពីបន្ទប់របស់ព្រះអង្គនៅកុដិលេខ ៤៥ នៃវត្តឧណ្ណាលោម ព្រះភិក្ខុ លួន សាវ៉ាត មានថេរដីកាថា ការពិតព្រះអង្គមិនបានគង់នៅក្នុងកុដិរបស់ព្រះអង្គតាំងពីខែ មេសា ឆ្នាំ២០១១ម្ល៉េះ គឺក្រោយពីមានសង្ឃប្រកាសមិនឲ្យមានការទទួលព្រះអង្គគង់នៅក្នុង វត្តតទៅទៀត គ្រាន់តែព្រះអង្គមិនទាន់បានរើឥវ៉ាន់ចេញប៉ុណ្ណោះ។
ព្រះអង្គមានថេរដីកាបន្តថា ការបណ្ដេញព្រះអង្គគឺជាការគំរាមកំហែង និងជាការរំលោភសិទ្ធិមនុស្ស ព្រោះព្រះអង្គមិនបានប្រព្រឹត្តកំហុសអ្វីទេ។
អ្នកមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ ដែលព្រះភិក្ខុ លួន សាវ៉ាត ធ្លាប់បាននិមន្តប្រោះព្រំនិងអប់រំពួកគេឲ្យប្រកាន់នូវធម៌អហិង្សា ក្នុងការតស៊ូមតិនោះ បានមកជួយរើឥវ៉ាន់និងបញ្ចេញប្រតិកម្មប្រឆាំងនឹងការបណ្ដេញព្រះ សង្ឃចេញពីវត្ត។
មន្ត្រីសង្ឃជាន់ខ្ពស់ប្រចាំវត្តឧណ្ណាលោម ព្រះនាម ជួន សាវឿន សម្ដែងនូវភាពក្រេវក្រោធ ចំពោះប្រតិកម្មរបស់អ្នកបឹងកក់ដែលគាំទ្រព្រះភិក្ខុ លួន សាវ៉ាត។
ព្រះអង្គក៏មិនសប្បាយព្រះទ័យចំពោះអ្នកសារព័ត៌មានដែរ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ព្រះភិក្ខុ លួន សាវ៉ាត បាននិមន្តចូលរួមចំណែកជួយសង្គមច្រើនតាមគោលការណ៍ព្រះពុទ្ធសាសនានិង ច្បាប់របស់រដ្ឋ ដូចជាព្រះអង្គជួយអប់រំប្រជាពលរដ្ឋដែលមានវិបត្តិដីធ្លីឲ្យធ្វើ ការតស៊ូមតិដោយសន្តិវិធីជាដើម។
ទាក់ទិននឹងការចូលរួមរបស់ ព្រះភិក្ខុ លួន សាវ៉ាត ក្នុងសកម្មភាពតវ៉ានានារបស់ប្រជាពលរដ្ឋកាលពីពេលកន្លងទៅ ត្រូវបានសម្ដេចព្រះមេគណរាជធានីភ្នំពេញ ព្រះអង្គ នន្ទ ង៉ែត និមន្តចេញលិខិត ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១ ហាមទទួលព្រះភិក្ខុ លួន សាវ៉ាត ឲ្យគង់នៅតាមទីអារាមនានាក្នុងរាជធានីភ្នំពេញ៕
Related articles
- ” វាយោ អគ្គិសនី” ថាមពល ថ្មី សំរាប់ ប្រទេស ជប៉ុន (varychin.com)
- យីងឡាក់ នឹង មក ដល់ កម្ពុជា សប្ដាហ៍ ក្រោយ (varychin.com)
- ចិន នឹង មាន ប្រលាន យន្តហោះ ធំ ជាង គេ លើ លោក ២០១៥ (varychin.com)
រឿងផ្ទាល់ខ្លួន៖ រំពាត់អយុត្តិធម៌ 12/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណីជីវិត, ព័ត៌មានជាតិ, រឿងផ្ទាល់ខ្លួន.Tags: Agriculture, Asia, ខេត្តក្រចេះ, ជិន វ៉ារី, ព័ត៌មានជាតិ, រឿងផ្ទាល់ខ្លួន, រំពាត់អយុត្តិធម៌, ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
add a comment
ក្រោយរបប ប៉ុល ពត បានបញ្ចប់នៅឆ្នាំ ១៩៧៩ ប្រជាជនទូទាំងប្រទេសត្រូវជួបប្រទះគ្រោះទុរភិក្ស វាមិនខុសអីនឹងខេត្តក្រចេះនោះទេប្រជាជនក្រលំបាកខ្លាំងណាស់ ក្រុមគ្រួសារជាច្រើនត្រូវទៅជីកក្ដួចមកពីព្រៃជ្រៅ ដើម្បីយកមកដាំលាយជាមួយបាយញ៉ាំ ជីវិតមហាសែនវេទនា។ នៅឆ្នាំនោះដែរម្ដាយ និង ឪពុកខ្ញុំបានរៀបការនឹងគ្នា ម្ហូបអាហារសំរាប់ពិធីនោះគឺយើងមានមាន់ ទា គោ ដែលយើងចិញ្ចឹមនោះឯង កាលពីសម័យនោះមិនទាន់មានផ្នួងនោះទេ ហើយក៏មិនទាន់មានក្រុមតន្ត្រីសម័យ បុរាណដែរ ដោយចង់អោយពិធីនោះកាន់តែហ៊ឹកហ៊ាក់ពេលយប់ពួកគេនាំគ្នាគោះ ប៉ោត ធុងសាំង ហើយនាំគ្នារាំ។
ម្ដាយខ្ញុំត្រូវចាកចេញពីភូមិនៅស្រុកស្រែដាច់ស្រយាល តាមឪពុករបស់ខ្ញុំ ដែលជាកំលោះទីក្រុង។ ក្រោយពេលដែលពួកគាត់រស់នៅជាមួយគ្នា អស់ប្រហែលជាជិតមួយឆ្នាំនៅទីរួមខេត្ត ពួកគាត់បង្កើតបានកូនប្រុសមួយនោះគឺ “រូបខ្ញុំ” ដែលមានរាងស្គមស្គាំង ឈឺ និង យំស្ទើរគ្មានពេលឈប់។ ក្រោយមកពួកគេបានបង្កើតបានកូនស្រីម្នាក់ទៀត តែទោះបីជាមានប្អូនស្រីម្នាក់ទៀត ក៏ខ្ញុំមិនដែលឈប់យំដែរ ដោយសារការយំច្រើនរបស់ខ្ញុំ ម្ដាយរបស់ខ្ញុំមាន ជម្លោះជាមួយម្ដាយក្មេករបស់គាត់ ហើយការបែកបាក់គ្នារវាងម្ដាយ និង ឪពុកខ្ញុំបានចូលមកដល់។
ម្ដាយរបស់ខ្ញុំត្រូវបីកូនទាំងពីរនាក់របស់គាត់ចាកចេញពីផ្ទះនោះ ដើរចំងាយដីជិត ២០ គីឡូម៉ែត្រ រហូតដល់ផ្ទះដែលគាត់ធ្លាប់រស់នៅឯស្រុកស្រែជនបទ។ គាត់ក្លាយជាស្រីមេម៉ាយម្នាក់មករស់នៅជាមួយឪពុកម្ដាយរបស់គាត់ ធ្វើការងារស្រែចំការ ដើម្បីចិញ្ចឹមជីវិតពួកខ្ញុំដែលនៅតូចៗនៅឡើយ។ មនុស្សគ្រប់គ្នាហាក់ស្អប់ខ្ពើមខ្ញុំកាលពេលនោះ ដោយពួកគាត់តែងគិតថាខ្ញុំជាក្មេងចង្រៃម្នាក់ ដែលនាំអពមង្គលអោយក្រុមគ្រួសារ តែខ្ញុំមិនដឹងខ្លួនទេពេលនោះ តែខ្ញុំគ្រាន់តែឆ្ងល់ថា “ហេតុអ្វីបានជាពួកគេវាយ ស្អប់ខ្ពើមខ្ញុំ”។
ខ្ញុំបានចម្រើនវ័យច្រើនជាង ៥ ឆ្នាំភាពរើសអើងចំពោះខ្លួនខ្ញុំនៅតែមានជាប់រហូត ខ្លួនប្រាណរបស់ខ្ញុំមានស្លាកស្នាមរំពាត់គ្រប់ទីកន្លែង។ ចាស់ៗនៅពេលនោះ ចូលចិត្តវាយវាត់ក្មេងណាស់ ពួកគាត់វាយវាត់ហើយពួកគាត់ចង់បារង្វាន់ទៀតនោះគឺពាក្យថា “វាយយើងដើម្បីអោយយើងក្លាយជាកូនល្អ”។ ក្នុងវ័យដែលអាចប្រើប្រាស់បានរៀងរាល់ថ្ងៃខ្ញុំស្គាល់តែ គោ ក្របី ស្រែ ចំការ ដោយគ្មានពេលល្ហែល្ហើយបានរត់លេងដូចក្មេងដទៃក្នុងភូមិនោះទេ។
កាលនោះខ្ញុំមានជីទួតស្រីម្នាក់គាត់តែងតែសួរខ្ញុំជារឿយៗអំពី “ឪពុករបស់ខ្ញុំ” តែខ្ញុំសួរគាត់វិញថា “ឪពុកហ្នឹងជាអ្វី”។ គាត់បាននិយាយប្រាប់ខ្ញុំថា ឪពុកហ្នឹងជាអ្នកបង្កើតខ្ញុំមក ដូចជា អាដាង ដែលមាន ពូ តុល ជាអ្នកបង្កើតវាមក។ កាលនោះខ្ញុំជាក្មេងល្ងង់ម្នាក់ខ្ញុំអត់ដឹងថាមនុស្សម្នាក់ៗកើតមកដោយសារ ការធ្វើតំណពូជរវាងស្រី+ប្រុសនោះទេ ខ្ញុំស្មានតែអ្វីៗសព្វយ៉ាងកើតមកមានអញ្ចឹងស្រាប់ទាំងអស់ដូច ដើមស្វាយ ដើមខ្វិត ដើមក្រូច។
នៅជាក្មេងតូចម្នាក់អ្វីក៏ខ្ញុំមិនដឹងដែរ ខ្ញុំដឹងតែម៉្យាងគត់ថា ពេលញ៉ាំបាយខ្ញុំត្រូវតែញ៉ាំអោយលឿន ព្រោះខ្ញុំឃ្លាន ខ្ញុំញ៉ាំបណ្ដើរខ្ញុំត្រូវប្រុងប្រយ័ត្នអោយជាប់ជានិច្ច ព្រោះចាស់ៗដែលអង្គុយជាមួយ អាចនឹងលើកដៃទះយើងគ្រប់ពេលវេលា ពេលណាដែលពួកគេមិនពេញចិត្តចំណុចណាមួយ។ នៅក្រោមខ្ទមរហែកធ្លុះធ្លាយនៅក្បាលស្រែក្បែរព្រៃ លឺតែសំឡេងសត្វប្រើសយំ កង្កែបស្រែកកងរំពង ភ្លៀងផ្គររន្ទះឆ្លើយឆ្លងពេញមេឃ ខ្ញុំនៅក្រោមខ្ទមដែលរៀបចំធ្វើដោយខ្លួនឯងដើម្បីចាំស្រែ និង សំណាបដែលមិនទាន់ដកនៅឡើយ ខ្ញុំបានបេះត្រសក់ព្រៃរៀបចំដាក់ក្នុងចានញ៉ាំបាយ ដែលយកមកជាប់ខ្លួន ដើម្បីសែនព្រេន។ អ្វីដែលខ្ញុំសែនជាជាការបែកគំនិតខ្លួនឯង ដោយសារតែមិនដឹងធ្វើយ៉ាងណា ខ្ញុំសែនអោយឃើញទូកមក ព្រោះកាលនោះទឹកឡើងប្រៀបពាសពេញនោះ ខ្ញុំសែនព្រេនបន់អោយទូករបស់អ្នកផ្ទះ មកយកខ្ញុំ ខ្ញុំចង់ទៅផ្ទះ ខ្ញុំឃ្លាន ខ្ញុំខ្លាច និង លន្លង់លន្លោចខ្លាំងណាស់នៅទីកន្លែងដែលគេមើលមិនឃើញ ស្រែកក៏គេមិនលឺ។
ជីវិតកាលនោះមហាសែនលំបាក ការងារក៏ច្រើន គ្មានចំណី ឈឺក៏ច្រើន និង ត្រូវគេវាយវាត់រៀងរាល់ថ្ងៃគ្មានពេលលួស ខ្ញុំបានរៀនរបៀបមួយទៀតគឺពេលគេទាញរំពាត់ខ្ញុំត្រូវយំ និង លើកដៃសំពះ ស្រែកសុំទោសភ្លាម ខ្ញុំរៀនវាបានស្ទាត់ជំនាញ ទោះបីខ្ញុំខ្លួនឯងមិនទាំងដឹងថាខ្ញុំនេះខុសព្រោះអ្វីផង តែខ្ញុំមិនអាចគេចផុតនឹងទារុណកម្មនោះឡើយ។ ចាស់ៗកាលសម័យនោះដូចអត់សូវមានចិត្តមេត្តា អាណិតអាសូរទេ ប្រហែលដោយសារតែបញ្ហាក្នុងសង្គមគ្រួសារស្មុគស្មាញពេកតាមតែស្មាន។
ថ្ងៃមួយខ្ញុំលួចប្រាប់ម្ដាយមីងរបស់ខ្ញុំថា “ខ្ញុំចង់រត់” ខ្ញុំបានប្រាប់គាត់ និង សន្យាក្នុងចិត្តខ្លួនឯងថាថ្ងៃណាមួយបានចាកចេញពីក្រុមគ្រួសារ និង ភូមិដ៏កំណាចនេះខ្ញុំនឹងមិនត្រលប់មកវិញជាដាច់ខាត។ រហូតដល់ខ្ញុំអាយុ ៩ ឆ្នាំស្រាប់តែឱកាសមួយបានមកដល់គឺដោយសារតែខ្ញុំដើរជាន់លើបន្លាលួស មុតយ៉ាងជ្រៅ ហើយកើតជំងឺម៉្យាងគឺ “តេតាណូស”។ ម្ដាយខ្ញុំបានដាក់ខ្ញុំនៅរានកង់ខាងក្រោយ ហើយជិះដឹកខ្ញុំមកទីក្រុងដើម្បីជួបឪពុកខ្ញុំ ព្រោះគាត់គឺជាពេទ្យម្នាក់ធ្វើការនៅមន្ទីរពេទ្យខេត្ត។
ក្រោយពេលដែលខ្ញុំត្រូវបានគាត់ព្យាបាលជាសះស្បើយហើយ ចិត្តដែលគិតនឹងរត់ចេញពីភូមិនោះនៅតែមានជាប់ជានិច្ច។ ប៉ុន្មានថ្ងៃក្រោយម្ដាយខ្ញុំមកយកខ្ញុំទៅផ្ទះវិញ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំអត់ទៅវិញទេ “ដាច់ខាត” តែម្ដាយខ្ញុំមិនព្រមទេព្រោះឪពុករបស់គាត់សង្ខើញគាត់ខ្លាំងណាស់ ព្រោះការងារជាច្រើនកំពុងរង់ចាំខ្ញុំ។ សំណាងល្អជីតាខាងឪពុករបស់ខ្ញុំមកដល់ ហើយមានយាយម្នាក់ដែលត្រូវជាញាតិដែរថា សូមអោយក្មេងជាអ្នកសំរេចចិត្តថាតើត្រូវនៅ ត្រូវទៅវិញតាមម្ដាយខ្ញុំ ទីបំផុតខ្ញុំបានចេញពីភូមិបានដូចក្ដីបំណងប្រាថ្នា។
សង្គមមួយ ដែលអំណាចនៅក្នុងដៃមនុស្សម្នាក់ ដួចកាលនោះខ្ញុំមិនដែលលឺអ្វីទៅជាសិទ្ធិមនុស្ស សិទ្ធិកុមារ ហើយពួកគាត់ចាស់ៗទាំងនោះមានសិទ្ធិ និង អំណាចអាចសំរេចដោយខ្លួនឯង “ទីនោះហើយជាឋាននរកសំរាប់អ្នកទន់ខ្សោយ” តួយ៉ាងដូចជារូបខ្ញុំ។ សង្ឃឹមថាអត្ថបទនេះជាបច្ច័យមួយ សំរាប់អោយឪពុកម្ដាយគ្រប់រូប ដែលបានប្រសូតបុត្ររបស់ខ្លួនមកត្រូវតែ ត្រូវតែ ត្រូវតែ ថែរក្សា ថ្នាក់ថ្នមពួកគេអោយបានល្អប្រសើរ កុំប្រើហឹង្សារ ការវាយវាត់ ដើម្បីហាត់ពត់កូនរបស់អ្នក ជាងការធ្វើជាគំរូដ៏ល្អអោយកូនធ្វើតាម ជាងការអប់រំដោយសម្ដី ដោយហេតុផល ការចង្អុលបង្ហាញ។ ចូរចាំពាក្យមួយឃ្លារថា “ស្នាមរំពាត់អយុត្តិធម៌នៅដិតដាម ឈឺផ្សា នៅលើស្បែក និង ក្រអៅបេះដូងអស់មួយជីវិត”។៚
Related articles
- ចំណី ជីវិត៖ កែប្រែ ពិភពលោក (varychin.com)
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)
- Rice terraces, Philippines (apostcardaday.blogspot.com)


