សារចំហជូនលោក ហ៊ុន សែន ពីម្ចាស់ប្លុក ខ្មែរស្មេរ 10/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ខ្មែរស្មេរ, ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា, ព័ត៌មានជាតិ, ព្រះរាជាណាចក្រកម្ពុជា, លិខិតចំហ, ហ៊ុន សែន, Cambodia, Phnom Penh
add a comment
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សូមគោរពជូនសម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា ជាទីគោឬពដ៏ខ្ពង់ខ្ពស់។ ពីខ្ញុំម្ចាស់ប្លុកខ្មែរស្មេរ…
នេះជាសារលើកទីមួយហើយ ដែលខ្ញុំសូមផ្ញើជូនមកសម្តេចនាយករដ្ឋមន្រ្តី ដើម្បី ធ្វើសេចក្តីស្នើ និង សំណូមពរអំពីចំណុចខ្វះខាតខ្លះៗ។
វាពុំមែនជាការញុះញង់ គំរាមកំហែង ឬធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងនៃបក្សប្រជា ជនទេ តែវាជាការព្រួយបារម្ភដ៏ធំមួយ ដែលខ្មែរស្មេរ តែងតែគិត និង បានពិចារ ណានាពេលកន្លងមក។
តាំងពីខ្មែរស្មេរ ចាប់ផ្តើមតាមដាននូវសកម្មភាពនយោបាយរបស់សម្តេចមក ខ្មែរ ស្មេរ គិតថា ការគិតគូរបស់សម្តេច ហាក់គួរឲ្យចាប់អារម្មណ៍ និង កត់សម្គាល់ដែរ តែពេលខ្លះខ្មែរស្មេរ ដូចជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសម្តេចធ្វើ ដូច្នេះ?។
មានករណីយ៍ខ្លះ ដែលខ្មែរស្មេរចង់លើកនៅទីនេះ គឺជាករណីយ៍ ដែលអាចទប់ ស្កាត់ និង កាត់បន្ថយបាន ឬលប់បំបាត់បាន ដូចជាការកាប់បំផ្លាញ ព្រៃឈើ ពីសំណាក់បក្សពួក ឬគូកនកូនចៅរបស់សម្តេច ការរំលោភយកដីប្រជាពលរដ្ឋពីសំណាក់ជនមានអំណាច មានលុយមួយចំនួន ការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីជាច្រើន ហើយឥឡូវនេះ ការចាប់ផ្តើម រុករករ៉ែ ដែលជាការបំផ្លាញធម្មជាតិមួយទៀត ក៏កំពុងចាប់ផ្តើមដែរ តែសម្តេចហាក់នៅតែ ព្រងើយកន្តើយ មិនអើពើទាល់តែសោះ។
ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាលមួយចំនួន ខ្លះអត់បាយ ខ្លះមានតែផ្ទះគ្មានដំបូល គ្មានជញ្ជាំងប្រក់ឲ្យបានសមរម្យ។ ខ្លះពេលឈឺគ្មានលទ្ធភាពទៅមន្ទីរពេទ្យ ។ ពួកគេពិតជាវេទនាខ្លាំងណាស់។ ប្រជាពលរដ្ឋខ្លះទៀត ពិតជាវេទនាដោយសាររំលោភយកដីពីសំណាក់ឈ្មួញធំៗ ពីសំណាក់ក្រុមអភិវឌ្ឍ ដែលទទួលបានដីសម្បទានពីសម្តេច។ ប្រជាពលរដ្ឋខ្លះទៀតទទួលរងនូវអំពើអយុត្តិធម៌ គំរាមកំហែងពីសំណាក់ប្រព័ន្ធយុត្តិធម៌នៃមន្រ្តីយុត្តិធម៌របស់សម្តេច។
ត្រីសាច់នៅកម្ពុជា ត្រូវបានបំផ្លាញត្រឹមតែក្នុងរជ្ជកាលរបស់សម្តេច ព្រៃឈើក៏កំពុងតែឈានទៅរកការបំផ្លិចបំផ្លាញក្នុរជ្ជកាលសម្តេចដែរ។ តើសម្តេចមានវិធានការអ្វីទេ ក្រៅតែពីប្រគល់ដីសម្បទាន់ទៅឲ្យក្រុមហ៊ុនទាំងនោះ?។ ជាយុទ្ធសាស្រ្ត សម្តេចគួរបញ្ចប់ត្រឹមនេះហើយ ទុកឲ្យកូនខ្មែរជំនាន់ករោយស្គាល់ព្រៃឈើផង។ (more…)
ក្រមនិតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា 25/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់ផ្សេងៗ, ព័ត៌មានជាតិ, អំណាន.Tags: ASEAN, ក្រមនិតិវិធីព្រហ្មទណ្ឌ, ច្បាប់ផ្សេងៗ, ព្រះរាជាណាចក្រកម្ពុជា, រដ្ឋាភិបាលកម្ពុជា, Cambodia, Phnom Penh
add a comment
ប្រភព៖ ប្លុកយុវជន
Related articles
- Cambodia ready to cooperate with Thailand on troop pullouts: defense spokesman (khamerlogue.wordpress.com)
- Seila Em : Cambodia (kiva.org)
- Cambodia inaugurates part of ASEAN highway (khamerlogue.wordpress.com)
