ស្នេហា៖ អ្នកទោសស្នេហា 02/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ, ស្នេហា.Tags: ជនរងគ្រោះស្នេហា, ភាបកំលោះ, ភាពក្រមុំ, រួមដំណេក, សង្សារ, ស្នេហា
8 comments
ពេលសង្សារស្រីប្រុសមួយគូបែកគ្នា ខាងប្រុសអាចឈឺចាប់ ប្រសិនជាគាត់នៅស្រលាញ់មនុស្សស្រីម្នាក់នោះ គាត់អាចសម្រក់ទឹកភ្នែក គាត់អាចញ៉ាំស្រាអោយស្រវឹង គាត់អាចស្រែកអោយមេឃដីជួយជាដើម តែគាត់មិនដែលនិយាយថា គាត់ស្ដាយដែលបាត់បង់ភាពកំលោះជាមួយនឹងសង្សាររបស់គាត់នោះទេ។ វាមានភាពខុសគ្នាឆ្ងាយពីខាងស្រី ពេលនាងបែកពីសង្សារប្រុសរបស់នាង នាងក៏អាចឈឺចាប់ និង ធ្វើរឿងខាងលើដូចជាមនុស្សប្រុសដែរ តែរឿងមួយទៀតដែលគាត់មានលើសមនុស្សប្រុសគឺ គាត់និយាយថាគាត់ស្ដាយភាពក្រមុំត្រូវបាត់បង់ វាជាការសោកស្ដាយដ៏ខ្លាំងមហិមាគ្មានអ្វីប្រៀបផ្ទឹមបានចំពោះគាត់។

នេះជាការពិតមួយក្នុងសង្គមស្រុកខ្មែរយើង ដែលការសោកស្ដាយ នៃការបង់កាយមានតែខាងស្រី តែខាងប្រុសមិនដូច្នេះនោះទេ។ យើងសែនឆ្ងល់ថាហេតុអ្វីបានជានាងហាក់អោយកំហុសមួយទៅដៃគូប្រុសរបស់នាង ក្រោយពេលបែកបាក់គ្នា? តើការដែលពួកគេរួមដំណេកជាមួយគ្នា មានតែ ខាងប្រុសទេ ដែលទទួលបានអារម្មណ៍ស្រណុកសុខស្រួល? តើក្នុងពេលដែលពួកគេរួមភេទនាងឈឺចាប់ លំបាកលំបិន ស្ទើរស្លាប់ ស្ទើររស់ ដើម្បីបំពេញបំណងសង្សាររបស់នាងតែប៉ុណ្ណោះ? ចំលើយគឺថា “មិនអញ្ចឹងទេ ពួកគេទាំងពីរនាក់ហ្នឹង ស្រណុកសុខស្រួល ដូចតែគ្នា” អញ្ចឹងបើពួកគេទទួលបានភាពស្រណុកសុខស្រួលដូចគ្នា ហេតុម្ដេចបានជាខាងស្រីតែងតែនិយាយថានាងខាតបង់ និង បង្ហាញភាពមួយថានាងជាជនរងគ្រោះក្នុងល្បែងស្នេហានេះទៅវិញ?
Related articles
- A Khmer Experiment (cambodia1.wordpress.com)
- Cambodia’s Answer to the African Queen – Kep, Cambodia (travelpod.com)
- Cambodia, round two (lauraashleytravel.wordpress.com)
