ភាសាចិនជាភាសាបរទេសទីពីរនៅប្រទេសកម្ពុជា 05/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: Asia, ក្រសួងអប់រំ, ជ័យ ចាប, ប្រទេសកម្ពុជា, ភាសាចិន, សាលាចិន, Cambodia, China, Education, Government, Phnom Penh
2 comments
តាមសារព័ត៌មានរបស់ Xinhua បានអោយដឹងថាភាសាចិនជាភាសាជាបរទេសទីពីរបន្ទាប់ពីភាសាអង់គ្លេស នៅក្នុងប្រទេសកម្ពុជា ដែលមានសាលាភាសាចិនគ្រប់ទីកន្លែងរីកសុះសាយដូចផ្សិត។ ហើយបើតាមស្ដីរបស់លោក ជ័យ ចាប ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាបានអោយដឹងថ្ងៃនេះថា “ខ្ញុំអង្កេតឃើញថាក្មេងៗច្រើនទៅៗសម្រុករៀនភាសាចិនសព្វថ្ងៃនេះ។ ខ្ញុំមើលឃើញថា ភាសាចិនត្រូវបាគេប្រើយ៉ាងទូលំទូលាយជាអន្តរជាតិអីឡូវនេះ ហើយវាត្រូវបានគេមើលឃើញថា មានសារសំខាន់ថែមទៀត ជាពិសេសក្នុងចំណោមសង្គមពាណិជ្ជកម្ម”។
លោក ជ័យ ចាប ក៏បានបន្ថែមទៀតថាភាសាចិនបានកើនប្រជាប្រិយភាពជាលំដាប់ដោយសារតែប្រទេសចិនជាអ្នកវិនិយោគទុនដ៏ធំបំផុត នាំមុខគេជាដៃគូជាមួយប្រទេសកម្ពុជា។ បើយោងតាមសមាគមចិនក្នុងប្រទេសកម្ពុជា បានអោយដឹងថា មានសាលាភាសាចិនចំនួន ៥៦ ដែលមានសិស្សច្រើនជាង ៣០ ០០០ នាក់ទូទាំងប្រទេសកម្ពុជា ដែលចំនួននេះមិនរាប់បញ្ចូលសាលាឯកជនតាមតំបន់ ដែលបង្រៀនភាសាចិនមិនពេញផងផងទេ៕៚
Related articles
- Ven : Cambodia (kiva.org)
- Ilness struck – Phnom Penh, Cambodia (travelpod.com)
- Phnom Penh, Seeing Ben and More! – Phnom Penh, Cambodia (travelpod.com)
