តើ ប៊ុន រ៉ានី ជាអ្នកណា? 25/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ប៉ែន សុវណ្ណ, ប៊ុន រ៉ានី, មាជ សុវណ្ណារា, ម៉ែន សំអន, សួន សេរីរដ្ឋា, ហ៊ុន ម៉ាណែត, ហ៊ុន សែន
2 comments
នេះជាចំណងជើងនៅក្នុងទំព័រ The Son of The Khmer Empire ដែលដាក់ចំណងជើងថា “តើ ប៊ុន រ៉ានី ជាអ្នកណា?” រឿងទាក់ទងនឹងរឿងផ្ទៃក្នុងគ្រួសារនៃត្រកូលលោកនាយករដ្ឋមន្ត្រីខ្មែរ និង ទាក់ទងនឹងប្រទេសវៀតណាម ឃើញមានចែកចាយតាមបណ្ដាញសង្គមច្រើនដងមកហើយ តែគ្រប់អ្នកអានទាំងអស់មិនទាន់មានអ្នកណាម្នាក់ អាចអះអាងថារឿងនេះយ៉ាងណានោះទេ។ វាហាក់ដូចជាដុំភ្លើងក្ដៅដែលអាចដុតស្មៅអោយខ្លោច ហើយដុំភ្លើងនេះនៅតែក្ដៅ ទោះរឿងនោះជារឿងពិត រឺ រឿងនោះជារឿងមិនពិតក៏ដោយ។
ខ្ញុំមិនមានគំនិតញុះញង់ មិនមានគំនិតអុចអាល មិនមានគំនិតបំបែកបំបាក់ មិនមានគំនិតអាក្រក់អ្វីទាំងអស់ ខ្ញុំលើកឡើងនេះមិនសង្កត់ទៅលើរឿងផ្ទៃក្នុងគ្រួសារអ្នកផ្សេងទេ រឿងគ្រួសារអ្នកផ្សេងខ្ញុំមិនខ្វល់ ព្រោះរឿងក្នុងគ្រួសារនីមួយៗ មានរឿងខុសៗគ្នាជានិច្ច ល្អក៏មាន អាក្រក់ក៏មាន ចុះអញ្ចឹងខ្ញុំលើករឿងនេះមកនិយាយដើម្បីអ្វី? ខ្ញុំលើករឿងនេះ ព្រោះវាមានន័យធ្ងន់ធ្ងរណាស់ សំរាប់អនាគតប្រទេសជាតិខ្មែរយើងទាំងមូល ប្រសិនបើរឿងក្នុងអត្ថបទ ដែលដាក់ភ្ជាប់មកជារឿងពិត វាទាក់ទងនឹងមនុស្សច្រើនគ្នា។ ដូច្នេះសូមអ្នកអានទាំងឡាយអាន ហើយស្វែងយល់ដោយខ្លួនឯង ហើយចាំមើលតទៅទៀតថា ពិត រឺ មិនពិត? អានអត្ថបទ ចុចទីនេះ
Related articles
- Observers at border territory still needed (khamerlogue.wordpress.com)
- Don’t blame Cambodia for ASEAN bust-up…SEATO’s Pinoy tantrum? (khamerlogue.wordpress.com)
- Cambodia: 2 more children die of HFMD (crofsblogs.typepad.com)
ឈូក បណ្ឌិត ទៅដល់ណាហើយ “អន”? 15/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: កម្មកររោងចក្រ, ខេត្តព្រៃវែង, ឈូក បណ្ឌិត, ម៉ែន សំអន, ហ៊ុន សែន
5 comments
សូម្បីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និយាយយ៉ាងច្បាស់ពីជនសង្ស័យ ឈូក បណ្ឌិត ក្នុងការបាញ់កម្មកររោងចក្រនៅខេត្តស្វាយរៀង។ ដល់ថា្នក់រដ្ឋមន្ត្រីម្នាក់ និយាយចង្អុលយ៉ាងចំអោយសារព័ត៌មានដឹងគ្រប់គ្នា អំពីអត្តសញ្ញាណថាអ្នកណាជាជនសង្ស័យ ប៉ុណ្ណឹងទៅហើយ នៅតែមិនទាន់ឃើញចំណាត់ការអ្វីមួយ ចំពោះបុគ្គលម្នាក់ហ្នឹងសោះ ហេតុអ្វី? ច្បាប់ទំលាប់ស្រុកយើងលែងប្រើអស់ហើយមែនទេ?
Photo Credit: Cambodiavietnam2010.com
ការដកដំណែងលោក ឈូក បណ្ឌិត ក៏ដោយសារត្រឹមតែតាមសម្ដីលោកនាយករដ្ឋមន្ត្រីខ្មែរប៉ុណ្ណោះ អញ្ចឹងបើសិនជាលោក ហ៊ុន សែន មិនអោយគេដកដំណែង ដូច្នេះប៉ូលិស តុលាការអីពួកគេនឹងមិនធ្វើអ្វីសោះតែម្ដងមែនទេ? ស្រុកខ្មែរកំពូលស៊ីតាមខ្សែ (ដូចខ្សែភ្លើងរញ៉េរញ៉ៃ រខេករខាក នៅបង្គោលភ្លើងមុខសណ្ឋាគារប៉ារីសអញ្ចឹង) ខ្សែអ្នកធំមានអំណាចទោះប្រព្រឹត្តខុស ក៏មិនមានអ្នកណាហ៊ានប៉ះបន្តិច។ ជាជនល្មើសម្នាក់ហ៊ានដល់ថ្នាក់ ដកកាំភ្លើងបាញ់ប្រហារប្រជាជន ដែលរឿងនេះជារឿងមហាធ្ងន់ តែបែរជាមានមនុស្សម្នាក់ ដែលកំពុងតែធ្វើការជាមួយច្បាប់ ច្បាប់ការពារមនុស្សល្អ តែលោកជំទាវ ម៉ែន សំអន ទៅជាខិតខំខ្នះខ្នែងជួយជ្រោមជ្រែងការពារជនល្មើសជាមនុស្សអាក្រក់ទៅវិញ។
ប្រទេសខ្មែរបានប្ដូររបប មកប្រជាធិបតេយ្យដូចជាយូរក្រែលណាស់ដែរមកហើយ តែបញ្ហាអសកម្ម បញ្ហាអំណាចនៃការកៀបសង្កត់ បក្ខពួកនិយម ការមិនប្រើប្រាស់ច្បាប់……នៅតែបន្ដកើតឡើងដដែលជាដដែល មិនដឹងថាស្រុកខ្មែរយើង ពេលណានោះទេនឹងបានភ្លឺស្វាង? ការដកតំណែងបក្ខពួក លោកនាយករដ្ឋមន្ត្រីខ្មែរគឺគេដកយ៉ាងនេះ គឺដកចេញពីសាលាខេត្តមកដាក់សាលាក្រុង ដកចេញពីកំពង់ធំមកដាក់កំពង់ចាម…..សរុបសេចក្ដីទៅ មិនមែនដកដំណែងទេគឺ “ប្ដូរកន្លែងធ្វើការពួកគេ” នោះទើបត្រឹមត្រូវជាង ដើម្បីពង្វាងអោយផុតពីភ្នែករបស់មហាជន និង គេចវេះពីការពិតតែប៉ុណ្ណោះ។

