jump to navigation

ជីវិត​លោក ជុន ចាន់បុត្រ 15/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: ,
add a comment

ថ្វីបើ​បច្ចុប្បន្ន​លោក ជុន ចាន់បុត្រ មាន​ការងារ​ខ្ពស់​ជា​អនុ​ប្រធាន​វិទ្យុ​ អាស៊ី​សេរី ហើយ​ក៏ជា​អ្នក​សម្រប​សម្រួល​ដែល​សំបូរវោ​ហារ​សាស្រ្ត ពូកែសួរ​ដេញ​ដោល​ចាក់ឆ្កិះ​ឆ្កៀល ធ្វើអោយ​តំណាង​រាស្រ្តមក​ពី​គ្រប់​គណបក្ស​នយោ​បាយ​ស្ទើរឆ្លើយ​មិន​រួច​ម្តងៗ​ក៏ដោយ​ ក៏ប៉ុន្តែ​បើក្រ​ឡេក​មើល​ក្រោយ​វិញ លោក គឺជា​កូន​កំព្រា​ម្នាក់​ប៉ុណ្ណោះ ដោយ​សារ​តែឪពុក​ម្តាយ​បង​ប្អូន ត្រូវបាន​របបអាវ​ខ្មៅ​សម្លាប់​អស់គ្មាន​សល់​។

លោក ​ជុន ចាន់បុត្រ (ឈ្មោះពិត ហួត វុទ្ធី) កើត​នៅថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​១៩៦២ នៅ​ក្នុង​ស​ង្កាត់​លេខ៥ មាន​ទីតាំ​ង​នៅ​​​ជិ​ត​​ផ្សារ​​ដើមគរ​ក្នុងរាជ​ធានី​ភ្នំពេញ។ លោកជាកូន​ទី៣ ក្នុង​ចំណោម​បងប្អូន​បង្កើត​៥នាក់ ប្រុស​៣ ស្រី២​ និង​មានឪពុក​ជាមន្រ្តី​រាជការ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ហើយ​ម្តាយ​របស់​លោក​ជាមេ​គ្រួសារ ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ដោយ​ជាប់​ឈាមជ័រ​ជា​មន្រ្តី​រាជការ​នេះ​ហើយ​ទើប​ឪពុក​លោក​ត្រូវ​បាន​ប៉ុល​ពត​សម្លាប់​នៅគុក​ទួល​ស្លែង អតីត​មន្ទីរ​ស-២១ ។

លោក​បានរំលឹក​ប្រវត្តិ​ដ៏ជូចត់​ថា ក្រោយ​ពីចាប់​កំណើត​អាយុបា​ន​៧ឆ្នាំ ពោល​គឺនៅ​ឆ្នាំ១៩៦៩ លោក ត្រូវបាន​ឪពុក​ម្តាយ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​រៀន​មិន​ទាន់ បាន​មួយ​ឆ្នាំ​ចប់ថ្នាក់​ទី១​ត្រឹម​ត្រូវ​ផង ប្រទេស​ជាតិ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពីសម័យ​សង្គម​រាស្រ្ត​និយម ទៅ​ជា របប​សា​ធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ ណុល។ លោកថា​ក្នុងវ័យ​ជាកុមារ​របស់​លោក លោក​មិន​ដែល​ស្គាល់​អ្វី ក្រៅ​ពី​ក្រុង​ភ្នំពេញ​មួយ​ក្រវេច​នេះ​ទេ ព្រោះ​ថា​សម័យ​នោះ​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ ជាកន្លែង​កាន់​កាប់​ដោយ​ខ្មែរ​ក្រហម នៅពោធ៏ចិន​តុង នៅគីឡូ​ម៉ែត្​រលេខ​៧ ឬស្សី​កែវ ក៏សុទ្ឋ​តែ​ជាតំបន់​ដែល​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ជុំ។ ស្នូរ​អាវុធ​ផ្ទុះ​ត្រូវ​បាន​គេលឺ​ស្ទើរ​មិន​ដាច់​ជារៀង​រាល់​ថ្ងៃ។

ជា​អកុសល​រហូត​ដល់​ឆ្នាំ​១៩៧៥ នៅពេល​ដែល​កម្ពុជា​ប្តូរ​ទៅជា​របប​កម្ពុជា​ប្រជាធិប​តេយ្យ ក្រោម​របប​អាវ​ខ្មៅ​ខ្មែរក្រហម​នោះ ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល ត្រូវ​បា​នពួក​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ទៅ​តាម​ខេត្ត​ទាំង​អស់​ក្រោម​ហេតុ​ផល​ថា ខ្លាច​អាមេរិក​កាំង​ទម្លាក់​គ្រាប់​បែក។ ដោយ​ឡែក​គ្រួសារ​ឪពុក​ម្តាយ​​របស់​លោក​ត្រូវ​បាន​ខ្មែរ​ក្រហម ជម្លៀស​ទៅរស់​នៅស្រុក​កំណើត នៅឃុំ​ព្រែក​អំបិល​ ស្រុកស្​អាង ខេត្ត​កណ្តាល។ ទៅដល់​ទីនោះ​មិនទាន់​បានមួយ​ខែផង កុមារ ចាន់​បុត្រ ត្រូវ​គេ​ជម្លៀស​បន្ត​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​បងស្រី នៅ​ក្នុង​សហករណ៍​មួយ​នៅ​ក្នុង​ឃុំប្រាសាទ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បា​ត់​ដំបង​។ រីឯ​ឪពុក​ម្តាយ​និង​បង​ប្អូន​ដ៏ទៃ​ទៀត ត្រូវខ្មែរ​ក្រហ​ម​បញ្ជូន​អោយ​មក​ធ្វើ​ការ​នៅឯ​ភ្នំពេញ​វិញ​។

(more…)

បទ​វិភាគ៖ តើ​កម្ពុជា​ជា​និតិរដ្ឋ? 26/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

ព័ត៌មាន​ជាតិ៖ បទ​វិភាគ​អំពី ហ៊ុន សែន (RFA) 25/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
add a comment

សារ​មួយ​ជូន​លោក ហ៊ុន សែន ពី​រាស្ត្រ​ម្នាក់ 06/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , ,
add a comment

នេះ​ជា​មតិ​​មួយ​ និង ជា​សារ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​​មួយ​ ដែល​គាត់​ជា​​ប្រជារាស្ត្រ​ខ្មែរ​ម្នាក់​ជូន​លោក​ ហ៊ុន សែន ​ហើយ​ដែល​គាត់​បាន​ចូល​រួម​ក្នុង​វេទិការ​អ្នក​ស្ដាប់​របស់ វិទ្យុ​អាស៊ីសេរី។ សំណួរ​នេះ​ល្អ​ តែ​ចំពោះ​អ្នក​ឆ្លើយ​ដែល​ជា​វាគ្មិន​ ហាក់​ឆ្លើយ​ពង្វាង មិន​ចំ​សំណួរ​​ណាស់​នោះ​ទេ ដែល​មើល​ទៅ​ឃើញ​ថា​​សូម្បី​តែ​អង្គការ​សង្គម​ស៊ីវិល ក៏​ហាក់​ភ័យ​ព្រួយ​នឹង​សុវត្ថភាព​ខ្លួន​ដែរ ក្នុង​ការ​ឆ្លើយ​សំណួរ និង បញ្ចេញ​មតិ​លើ​ បញ្ហា​ពិត​កើត​ឡើង​ក្នុង​ប្រទេស។

  • សំលេង​របស់​ពលរដ្ឋ​​ម្នាក់

  • សំលេង​ពី​វេទិការ​ទាំង​មូល

Related articles

ព័ត៌មាន​ដកស្រង់៖ ជន​ជាតិ​ខ្មែរ​មួយ​រូប​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្រុង Lynn នៃ​សហ​រដ្ឋ​អាមេរិក 16/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
add a comment

ការ​តស៊ូ​ពី​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ជំរំ​ខាង​អ៊ីដាង ប្រទេស​ថៃ មក​ដល់​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២ លោក នេត ហុង អាយុ​៤៣​ឆ្នាំ ជា​ពល​រដ្ឋ​ខ្មែរ​អាមេរិក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្រុង ក្នុង​ទីក្រុង Lynn នៃ​រដ្ឋ Massachusetts កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

លោក នេត ហុង ធ្លាប់​ជា​មន្ត្រី​នៃ​ក្រសួង​ពន្ធដារ ជា​គ្រូ​បង្គោល​បង្រៀន​ច្បាប់​អន្តោប្រវេសន៍​ដល់​សហគមន៍ និង​ធ្លាប់​ជា​សកម្មជន​ខាង​កិច្ច​ការ​សង្គម​ប្រចាំ​រដ្ឋ Massachusetts ផង​ដែរ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​លោក តាំង សារ៉ាដា នៃ​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ លោក នេត ហុង បាន​រៀបរាប់​អំពី​យុទ្ធ​សាស្ត្រ​នានា ដែល​បាន​ប្រើ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ជា​សមាជិក​សភា​ក្រុង រួម​និង​ភាព​ប្ដេជ្ញា​ចិត្ត​របស់​លោក ​ក្នុង​ការ​ជួយ​បម្រើ​ដល់​សហគមន៍​ក្នុង​ក្រុង Lynn។

Related articles

ព័ត៌មាន​ដកស្រង់៖ នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី 16/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
add a comment

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​ថ្មី​ម្ដង​ទៀត ទៅ​លើ​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី កន្លង​មក អំពី​ប្រសាសន៍​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា កាន់​ជើង​តែ​ខាង​គណបក្ស​ខូច​ប៉ុណ្ណោះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ចាក់​ផ្សាយ​ប្រសាសន៍​ភរិយា​របស់​លោក ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា មាន​ភាព​លំអៀង កាន់​ជើង​តែ​ខាង​គណបក្ស​នយោបាយ​ខូច ហើយ​ថា មិន​ដែល​ផ្សាយ​រឿង​ល្អ​អំពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​ស្វាមី​របស់​អ្នកស្រី​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «មាន​អាស៊ីសេរី​ទេ? សូម​លើក​ដៃ​មើល៍! … អ្ហែង​យក​សំដី​អញ​ទៅ​ចាក់។ ថ្ងៃ​មុន​ប្រពន្ធ​អញ​ថា​ម៉េច ចាប់​ផ្ដើម​ឡក​មក​វិញ​ថា មិន​បាន​ឃោសនា​ឲ្យ​ប្តី។ មិន​ចាំបាច់​លោក​ឯង​ឃោសនា​ទេ! អញ​ឲ្យ​អ្ហែង​ជេរ កាន់​តែ​ជេរ​អញ​កាន់​តែ​ពូកែ។ អា វីអូអេ (VOA) នេះ​មួយ។ មួយ​ថ្ងៃៗ​គិត​តែ​ពី​ជេរ ជា​ពិសេស​ប្រព័ន្ធ​ឃោសនា​របស់​អាស៊ីសេរី»។ (more…)

លោក ហ្ក្រាដាហ៊្វី និង ហ៊ុន សែន ខុស​​គ្នា? 25/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
7 comments

លោក ផៃ ស៊ីផាន និយាយ​ថា​ការ​ដឹក​នាំ​​ប្រទេស​លីប៊ី និង ប្រទេស​កម្ពុជា​ខុស​គ្នា​ដូច​មេឃ និង ដី តើ​វា​ខុស​គ្នា​ដូច​មេឃ និង ដី​ត្រង់​កន្លែង​ណា? ការដឹកនាំ​ផ្ដាច់ការ ក្រាញ់​នឹង​អំណាច បក្ស​ពួក​និយម កាប់​សំលាប់​ដូច​គ្នានឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​ សុទ្ធ​សាត​។ លោក ផៃ ស៊ីផាន ថា​លោក​ ហ្ក្រាដាហ៊្វី បាន​អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ ហើយ​ចុះ​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទំលាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ នោះ? បាញ់​សំលាប់​បរិវារ​ ទាហាន​ របស់​ ហ៊្វុនស៊ីនប៉ិច ស្លាប់​​ស្ទើរ​តែ​គ្មាន​សល់​នោះ?

លោក​ ផៃ ស៊ីផាន ថា​​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​លោក ហ៊ុន សែន នឹង​ទៅ​ចុះ​ហត្ថលេខា​ប្រគល់​អំណាច​អោយ​អ្នក​ថ្មី ចុះ​កាល​ពី​ចាញ់​ឆ្នោត​កាល​ពី​ឆ្នាំ ១៩៩៣ ម្ដេច​នៅ​ស្រែក​ឡាំ​ប៉ា​ “អត់​ព្រម អត់​ព្រម”? ម្ដេច​ក៏​មិន​ទៅ​ចុះ​ហត្ថលេខា​ប្រគល់​អំណាច​អោយ​អ្នក​ថ្មី​ផង​ទៅ?

Related articles

រដ្ឋាភិបាល​គោ​ខ្មៅ​ដំបៅ​​ខ្នង ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ 01/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
8 comments

ពាក្យ​ខ្មែរ​និយាយ​ថា “គោ​ខ្មៅ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ” វា​ពិត​ជា​គួរ​អោយ​អស់​សំណើច ​នឹង​ភាព​ខ្លាច​រអា​ហួស​ប្រមាណ​របស់​រដ្ឋាភិបាល​ភ្នំពេញ​ខ្លាំង​ណាស់​ ដោយ​ខ្លាច​ការ​ងើបឡើង​បះបោរ​របស់​ប្រជាជន រដ្ឋាភិបាល​មួយ​នេះ​តែងតែ​ ហាម​ឃាត់​រាល់​គ្រប់​ការ​ជួបជុំ​ដង្ហែ​ក្បួន​គ្រប់​យ៉ាង​សូម្បី​តែ ​ការ​ដង្ហែ​ក្បូន​សន្តិភាពទិវា​គ្រូបង្រៀន​ពិភពលោក​ជាដើម។ គ្រប់​សំណើ​សុំ​ក្នុង​ការ​ជួបជុំ​ដើម្បី​ដង្ហែ​ក្បួន​ ដែល​ដាក់​ទៅ​សាលាក្រុង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​នោះ​ទេ ដោយ​សំអាង​លើ​​ហេតុផល​នេះ​ ហេតុផល​នោះ​គ្រប់​ពេល ដែល​ជា​ហេតុផល​មិន​សមរម្យ​ បញ្ហា​នេះ​វា​ធ្វើ​អោយ​គេ​គ្រប់​គ្នា ​មើល​ឃើញ​ថា​រដ្ឋាភិបាល​សព្វ​ថ្ងៃ​កំពុង​តែ​​ដើរ​​ផ្ទុយ​នឹង​ គោលការណ៍​ប្រជាធិបតេយ្យ​ ដែល​​គេ​អោយ​តំលៃ​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ជា​សំខាន់។

Related articles

%d bloggers like this: