jump to navigation

យុទ្ធសាស្ត្រ​ថ្មី​របស់​ គណបក្ស សង្គ្រោះ​ជាតិ 26/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
add a comment

យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​គណបក្ស​ថ្មី​គឺ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​ច្របាច់​បញ្ចូល​គ្នា​រ​វាង​​ គណបក្ស សិទ្ធិ​មនុស្ស និង គណបក្ស សម រង្ស៊ី បាន​បង្ហាញ​អោយ​ឃើញ​ ក្នុង​ពេល​ថ្មី​ៗ​នេះ​គឺ “ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣”។ យុទ្ធសាស្ត្រ​ថ្មី​នេះ​​ត្រូវ​បាន​គណបក្ស​ថ្មី​នេះ ប្រុង​នឹង​ប្រើ​ ប្រសិន​ណា​ជា​មិន​មាន​កំណែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​ទេ តាម​រយៈ​យុទ្ធសាស្ត្រ​ថ្មី​នេះ គណបក្ស​ សង្គ្រោះ​ជាតិ សង្ឃឹម​ថា​អាច​ជា​ការ​បំភិតបំភ័យ​មួយ ដល់​គណបក្ស​កាន់​អំណាច​បាន ព្រោះ​ថា​ការ​មិន​មាន​គណបក្ស​ប្រឆាំង ចូលរួម​ការ​បោះឆ្នោត ជា​ការ​គំរាម​កំហែង​យ៉ាង​សម្បើម​ ដល់​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

យើង​មិន​ដឹង​ថា​តើ​ការ​បំភិតបំភ័យ​ របស់​គណបក្ស​ សង្គ្រោះ​ជាតិ អាច​ធ្វើ​​អោយ​មាន​ការ​ភិតភ័យ​មែន​រឺ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថ្ងៃ​មុន​នេះ​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​​នឹង​ការ​បោះឆ្នោត ដោយ​អោយ​សមាជិក​របស់​ខ្លួន ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​កៅអី​ ដែល​គណបក្ស សង្គ្រោះ​ជាតិ បោះបង់​ចោល។

បើ​សិន​ជា​គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​​ការ​បោះឆ្នោត​មែន ចុះ​គណបក្ស​ផ្សេង​ទៀត​​ តើ​ពួក​គេ​នឹង​មិន​ចូល​រួម​ដែរ? តាម​មើល​ទៅ​មិន​ដូច្នេះ​ទេ​ដូច​ជា​ គណបក្ស ហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស ខ្មែរ​ឈប់​ក្រ…ល…។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ទាំង​នោះ​ នៅតែ​ចូលរួម​អញ្ចឹង​ការ​ធ្វើ​ពហិការ​របស់​ គណបក្ស សង្គ្រោះ​ជាតិ ហាក់​មិន​គំរាម​កំហែង​ដល់​ គណបក្ស ប្រជាជន​កម្ពុជា ខ្លាំង​ណាស់​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​តែ​ជា​ការ​បោះឆ្នោត​ពហុបក្ស។

កាល​ពី​ពេល​កន្លង​ទៅ​លោក សួន សេរីរដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ តែងតែ​អំពាវ​នាវ​ អោយ​ប្រជាជន​កម្ពុជា ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត តែ​​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់ កុំ​អោយ​ជឿ​តាម​ការ​ឃោសនា ​របស់​អ្នក​នយោបាយ​​ឡប់ឡិន​ផ្សេង មិន​អោយ​ពួក​គេ​ចូល​រួម​ការ​បោះឆ្នោត តែ​ពេល​នេះ​លោក សម រង្ស៊ី​ ខ្លួន​ឯង​ជា​អ្នក​មាន​គំនិត ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ដោយ​ខ្លួន​លោក​ទៅ​វិញ។ អញ្ចឹង​យើង​មើល​ឃើញ​ថា ជំហាន​ដើរ​មួយ​នេះ ជា​ជំហាន​ដើរ​បោះ​​តាម​ក្រោយ​លោក សួន សេរីរដ្ឋា រឺ ជា​ជំហាន​ដែល​លោក សម រង្ស៊ី បោះ​ជំហាន លើ​ជំហាន​ដែល​លោក​ហាម​ប្រជាជន​មិន​អោយ​បោះ​ដើរ​កាល​ពី​ពេល​កន្លង​មក។

គិត​ថា​ប្រសិន​ជា​ការ​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត ក្លាយ​ជា​រឿង​ពិត នឹង​មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ អន្តរជាតិ ប្រទេស​ជា​ម្ចាស់​អំណោយ អង្គការ​​ជាតិ និង អង្គការ​អន្តរជាតិ​ ជា​មិន​ខាន​ទៅ​លើ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ អញ្ចឹង​តើ​ គណបក្ស សង្គ្រោះ​ជាតិ ពិត​ជា​ហ៊ាន​ធ្វើ​ពហិការ​មែន​ទេ ប្រសិន​ជា​ គ-ជ-ប មិន​មាន​ការ​កែ​ទម្រង់? ហើយ​ប្រសិន​ជា​ គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​ការ​បោះឆ្នោត​មែន​តើ គណបក្ស ប្រជាជន​កម្ពុជា ហ៊ាន​បោះឆ្នោត​ដោយ​គ្មាន​ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​មួយ​នេះ​ទេ?

Related articles
About these ads

គណបក្ស សង្គ្រោះ​ជាតិ 21/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

មើល​ទៅ​​ក្រោយ​ពី​គណបក្ស​ចំនួន​ពីរ​គឺ គណបក្ស​ សិទ្ធិ​មនុស្ស និង គណបក្ស​ សម រង្ស៊ី ច្របាច់​បញ្ចូល​គ្នា បង្កើត​បាន​គណបក្ស​ថ្មី​មួយ​គឺ “គណបក្ស សង្គ្រោះ​ជាតិ” តើ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​​អាច​ជា​ពន្លឺ​​ថ្មី​នៃ​ក្ដី​សង្ឃឹម​ចាស់​​​ សំរាប់​អ្នក​ទាំង​អស់​គ្នា​ទេ? ដើម្បី​ប្ដូរ​អ្នក​ដឹកនាំ ប្ដូរ​របៀប​ដឹកនាំ​ ដែល​ឃើញ​មុខ​មនុស្ស​ដដែល​ៗ​ ពូជ​អ្នក​ធ្វើ​ធំ​នៅ​តែ​ធ្វើ​ធំ ពូជ​អ្នក​មាន​ទ្រព្យ​នៅ​តែ​មាន​ទ្រព្យ ពូជ​គេ​រដ្ឋមន្ត្រី​នៅ​តែ​ជា​មន្ត្រី ពូជ​ពួក​ប្លន់​គេ​នៅ​តែ​ប្លន់​គេ ហើយ​ចំណែក​ពូជ​​អ្នក​ក្រ​នៅ​តែ​ក្រ ទោះ​ខំ​ប្រឹង​ធ្វើការ រៀន​សូត្រ​ចប់​សាលា​ណា​ក្ដី ព្រោះ​តែ​កៅអី​មន្ត្រី​សំរាប់​តែ​គ្នា​គេ មាន​ខ្សែ​ស្រឡាយ​តែ​ប៉ុណ្ណោះ។

អ្នក​ទាំង​អស់​គ្នា​ឆ្អែត​ឆ្អន់ ធុញ​ទ្រាន់​នឹង​ពួក​ប៉ូលីស តុលាការ​ច្របាច់​ក​អ្នក បង​ប្អូន​អ្នក​យក​លុយ​ដាក់​ហោប៉ៅ​ទេ? អ្នក​ទាំង​អស់​គ្នា​ខូច​ចិត្ត​ទេ ពេល​ដែល​តុលាការ​ប្ដូរ​ស​ទៅ​ជា​ខ្មៅ ត្រូវ​ទៅ​ជា​ខុស តម្រូវ​អោយ​អ្នក​ជា​​អ្នក​ជា​អ្នក​ចាញ់ ទោះ​ជា​អ្នក​មិន​មាន​ខុស​តែ​គ្មាន​លុយ​សូក​ប៉ាន់​ពួក​គេ? អ្នក​ទាំង​អស់​គ្នា​តូច​ចិត្ត​ទេ ពេល​ដែល​យួន​ហូរ​ចូល​មក​នៅ​ក្រុង​ខេត្ត​ ដណ្ដើម​ការងារ​ទាំង​អស់​របស់​អ្នក? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​នៅ​ចង់​ លឺ​សំលេង​ប្រជាជន​ខ្មែរ​ពិត​ប្រាកដ ស្រែក​ទ្រហោ​យំ ដោយសារ​តែ​រដ្ឋាភិបាល​នេះ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ផ្សេង​ៗ ដណ្ដើម​យក​ដី​ផ្ទះ​សម្បែង​ពួក​គេ​ គ្រប់​ពេល​វេលា​បែប​នេះ? អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ចង់​អោយ​ព្រៃឈើ សត្វ​ព្រៃ ត្រី ធនធាន​ធម្មជាតិ​ដែល​ដូន​តា​របស់​យើង​បន្សល់​ទុក​អោយ ត្រូវ​បាត់​បង់​រលីង​តែ​ម្ដង​ក្នុង​ពេល​នេះ?

ខ្ញុំ​គិត​ថា​បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា ពិត​ជា​ស្រលាញ់​ប្រទេស​ជាតិ​ដ៏​ផូរផង់​នេះ មិន​អោយ​បាត់បង់​ទៅ​មែន អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​ក្ដី​សង្ឃឹម​របស់​អ្នក​បន្ត​ទៀត បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ដោយ​បោះ​ជូន​គណបក្ស​ដែល​អ្នក​ទុក​ចិត្ត​បាន។ សំណួរ​មួយ​អ្នក​គួរ​តែ​សួរ​ខ្លួន​​ឯង តើ​ក្នុង​ចំណោម​គណបក្ស​​ដែល​និយាយ​ថា​​ មាន​បំណង​ឡើង​មក​កែប្រែ​ប្រទេស​ជាតិ​ទាំង​អស់ តើ​មាន​គណបក្ស​ណា​ផ្សេង​ ដែល​អ្នក​អាច​ទុក​ចិត្ត​ជាង​ គណបក្ស សង្គ្រោះ​ជាតិ នេះ​ទេ? អ្នក​ទាំង​អស់​គ្នា​នឹង​មិន​សំលឹង​ឃើញ​គណបក្ស​ណា​ផ្សេង​នោះ​ទេ ត្រូវ​ទេ? បើ​អញ្ចឹង​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ សូម​អំពាវនាវ​អោយ​អ្នក​ទាំង​អស់​គ្នា បោះឆ្នោត​ជូន​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់​គ្នា។

សំណួរ​មួយ​ទៀត​ថា ​ចុះ​បើ​បោះ​ឆ្នោត​អោយ​ គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ខុស​ មិន​មាន​អ្វី​កែប្រែ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ចំលើយ​មួយ​ខ្ញុំ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​គឺ បោះ​អោយ​គណបក្ស​ណា​ផ្សេង​ទៀត នៅ​ក្រោយ​ពេល​ប្រាំ​ឆ្នាំ​ ពេល​ដែល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ម្ដង​ទៀត។ សូម​អ្នក​ទាំងអស់​គ្នា​កុំ​ភ័យ​ក្នុង​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​នេះ ព្រោះ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​ដូច​បញ្ចប់​ការ​ដឹកនាំ​សម្ដេច​សីហនុ ​មក​​ជួប​លោក លន់ ណុល ហើយ​ក៏​មិនមែន​បញ្ចប់​របប​លោក លន់ ណុល មក​ជួប​លោក​ ប៉ុល ពត​ នោះ​ដែរ។

តើ​អ្នក​ខ្លាច​អ្វី​នឹង​សាក​ប្រើ​របស់​មួយ​ថ្មី បើ​របស់​ចាស់​ប្រើ​ការ​វា​មិន​កើត មែន​ទេ?

Related articles

ជជែក៖ ជឿ រឺ មិន​ជឿ​​លោក សម រង្ស៊ី នឹង​ចូល​ស្រុក​វិញ? 22/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

លឺ​ថា​​លោក សម រង្ស៊ី ចង់​ចូល​ស្រុក​ពេល​ណា​ក៏​បាន​ដែរ តែ​គ្រាន់​តែ​លោក​មិន​ទាន់​ចង់​ចូល តែ​លឺ​ថា​លោក សម រង្ស៊ី នឹង​ចូល​មុន​ពេល​បោះឆ្នោត​រើស​តំណាងរាស្ត្រ​ឆ្នាំ ២០១៣ ខាង​មុខ​នេះ ហើយ​ក៏​មាន​គេ​ដឹង​ថ្ងៃ​បរិច្ឆេទ​ នៃ​ថ្ងៃ​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​ របស់​លោក សម រង្ស៊ី ​បាត់​ទៅ​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​ជឿ រឺ មិន​ជឿ?

Related articles

អាថ៌កំបាំង​ពី​​ក្រោយ​ការ​គប់​គ្រាប់​បែក​ ៣០-មិនា-១៩៩៧ 24/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
1 comment so far

អាថ៌កំបាំងពីក្រោយការគប់គ្រាប់បែក ៣០-មិនា-១៩៩៧ « ស្រុកខ្មែរ ស្នេហ៍ខ្ញុំ.

Related articles

តើ​ “ជ័យជំនះ​មួយ​ទៀត” របស់​លោក សម រង្ស៊ី នឹង​ក្លាយ​ទៅ​ជា​ការ​ពិត? 27/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
11 comments

តាម​គេហទំព័រ​របស់​ គណបក្ស សម រង្ស៊ី បាន​​ចេញ​សារលិខិត​មួយ​ថា​ តុលាការ​នៃ​ប្រទេស​បារាំង ​ចាប់ផ្ដើម​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់បែក​ សំលាប់​មនុស្ស​​កាល​ពី​ឆ្នាំ ១៩៩៧ នៅ​មុខ​រដ្ឋសភា​ជាតិ​ចាស់​ហើយ។ យើង​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​ខាង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ករណី​នេះ​យើង​មិន​ទាន់​ដឹង​ច្បាស់​យ៉ាង​ណា​នោះ​ទេ ព្រោះ​ករណី​គប់​គ្រាប់​បែក​ សំលាប់​មនុស្ស​នេះ​កើត​ឡើង​ក្នុង​​ប្រទេស​កម្ពុជា តែ​បណ្ដឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​បារាំង​ទៅ​វិញ ដែល​យើង​មិន​ទាន់​ដឹង​ថា​តើ​តុលាការ​ប្រទេស​បារាំង មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចាត់ការ​លើ​ករណី​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បាន​ រឺ មិន​បាន​នោះ​ទេ? ​ព្រោះ​តុលាការ​ប្រទេស​បារាំង សំរាប់​ប្រទេស​បារាំង តុលាការ​ខ្មែរ​សំរាប់​ប្រទេស​ខ្មែរ តែ​បើ​តុលាការ​អន្តរជាតិ​នោះ​ទើប​យើង​ដឹង​ថា​មាន​សិទ្ធិ​អំណាច​ ដើម្បី​ចាត់ការ​លើ​គ្រប់​ករណី​កើត​ឡើង​ ទូទាំង​សកលលោក ទោះ​ករណី​នោះ​កើត​ឡើង​ក្នុង​ប្រទេស​ណា​ក្ដី។

យើង​នឹង​ចាំ​មើល​បន្ត​ទៀត​ក្នុង​ករណី​នេះ​ថា​តើ​វា​ជា​ការ​ពិត រឺ គ្រាន់​តែ​ការ​បង្ហើរ​សំឡេង​តាម​ខ្យល់ “វាយ​ស្មៅ​បង្អើល​ពស់” របស់​លោក សម រង្ស៊ី? ព្រោះ​តាម​ការ​អង្កេត​ពេល​ចុង​ក្រោយ​នេះ ឃើញ​ថា​លោក សម រង្ស៊ី មាន​ការ​បង្អើល​​​ម្ដង​​ម្កាល ទីនេះ​បន្តិច​ ទីនោះ​បន្តិច​ ម្ដង​អាមេរិក ម្ដង​បារាំង​ នៅ​ក្រៅ​ប្រទេស ដែល​ខ្យល់​នោះ​មិន​ទាន់​ឃើញ​បក់​ប៉ើង​រសើប​សក់​លោក ហ៊ុន សែន ម្ដង​ណា​ឡើយ។ នៅ​ក្នុង​សារលិខិត​ខាង​ក្រោម​លោក​អ្នក​នឹង​ឃើញ​គាត់​សរសេរ​ពាក្យ​ថា “ជ័យជំនះ​មួយ​ទៀត” ពាក្យ​នេះ​ចំពោះ​ខ្ញុំ​គិត​ថា​​វា​ហាក់​បី​ដូចជា​លឿន​ពេក លឿន​ដល់​ថ្នាក់​​​មុន​តុលាការ​បារាំង​នោះ​​ទៅ​ទៀត។

Related articles

លោក សម រង្ស៊ី ថា​មិន​បន្ទន់​ឥរិយាបថ 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
2 comments

មេ​បក្ស​ប្រឆាំង​ សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ ថា លោក​នឹង​មិន​បន្ទន់​ឥរិយាបថ ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ ឲ្យ​លោក​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ សម្រាប់​ការ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

សម រង្ស៊ី៖ «រឿង​ទាំង​អស់​នេះ​ណា មិន​មែន​រឿង​ផ្ទាល់​ខ្លួន​ទេ។ ដូច្នេះ អត់​មាន​ការ​រឿង​ដោះដូរ ប្ដូរ​គ្នា​ចរចា បន្ទន់​ឥរិយាបថ ភរ​បុគ្គល​ផ្ទាល់​ខ្លួន មិន​មែន​ទេ។ ជា​រឿង​ជាតិ។ ដូច្នេះ អត់​មាន​អី​មក​ត​ថ្លៃ ដូច​សួរ​ខ្ញុំ​រឿង​ប្ដឹង ហ៊ុន សែន អត់​ទេ។ ខ្ញុំ​ប្ដឹង​ទាល់​តែ​ចប់។ ខ្ញុំ​ប្ដឹង​ទាល់​តែ​គេ​ចាប់ ហ៊ុន សែន។ អត់​មាន​មក​ចរចា​ជាមួយ ហ៊ុន សែន ទាល់​តែ​សោះ អត់​ត្រូវ​ការ​ទេ។ គឺ​ផ្ដាច់​ព្រាត់​ណា ទាល់​តែ​គេ​ចាប់ ហ៊ុន សែន ទាល់​តែ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង បាន​ខ្ញុំ​គិត​តទៅ​ទៀត»។

ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​វីដេអូ​មួយ​ពី​ទីក្រុង​ប៉ារីស ដើម្បី​សំណេះ​សំណាល​ជាមួយ​អ្នក​តំណាងរាស្ត្រ មន្ត្រី​គណបក្ស សម រង្ស៊ី និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស សម រង្ស៊ី នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ២០១១។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ទៀត​ថា លោក​នឹង​បន្ត​ប្ដឹង​តប​ទៅ​លោក ហ៊ុន សែន វិញ ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​កែន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ក្នុង​យុទ្ធនាការ​ក-៥ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ដោយ​ការ​ជាន់​មីន​និង​ជំងឺ​គ្រុន​ចាញ់។

លោក សម រង្ស៊ី បន្ថែម​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​បាន​ទេ ដរាប​ណា​គ្មាន​វត្តមាន​មេដឹកនាំ​ គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​ប្រមុខ​រដ្ឋាភិបាល ចំពោះ​ការ​ថ្លែង​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​បាន​ថ្លែង​ពី​ក្រៅ​ប្រទេស នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​តុលា​នៅ​ឡើយ​ទេ៕៚

Related articles

ជជែក៖ ហេតុអ្វី​ត្រូវ​បោះឆ្នោត​អោយ​​គណបក្ស​ សម រង្ស៊ី? 16/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , ,
5 comments

ខ្ញុំ​សូម​លើក​យក​មតិ​ពី ​មនុស្ស​ចំនួន​ពីរ​នាក់​ដំបូង​មក​បង្ហាញ។ អ្នក​អាច​បញ្ចេញ​មតិ​ខាង​ក្រោម​បាន​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ក៏​បាន មិន​ឈ្មោះ​ផ្ទាល់​ក៏​បាន​ដើម្បី​ចូល​រួម​ក្នុង “ជជែក” នេះ ​ព្រោះ​យើង​ចង់​បាន​យោបល់​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ សូម​ចូល​រួម​​បង្ហាញ​ការ​យល់​ឃើញ​របស់​អ្នក​!

១ – ទោះជា​វៃខ្ញុំ​អោយ​ស្លាប់ ​ក៏​ខ្ញុំ​បោះ​ឆ្នោត​អោយ បក្ស សមរង្ស៊ី ដែរ។ មូលហេតុជា​បក្ស​ប្រឆាំង ដែរ​មាន​អ្នក​គាំទ្រច្រើន (​មាន​កៅ​អីក្នុងសភាច្រើន) ។ បើ​បោះអោយ​ បក្ស​ប្រ​ជា​ជន​ មិនខុស​ពី​ខ្ញុំ​យក​កាំ​បិតអា ក ខ្លួន​ឯង​ហើយ​មិន​ថា​អញ្ចឹង។ បើ​បោះ​អោយ​បក្ស​សិទ្ធិ​មនុស្ស​មិន​ខុស​ពី​ ការ​រត់​ប្រណាំ​មួយ​ដែរ​គេ​រត់​ជិត​ដល់​ទីហើយ បែរ​ជា​ទើប​តែ​ចាប់​ផ្តើមរត់ រត់​អញ្ជឹងរត់​រក​ងាប់​ស្អី :)

២ – បើ​បោះ​អោយ បក្ស​ហ៊្វុនស៊ិនប៉ិច ដូច​យក​អំ​បិលទៅ​បាច​ដាក់​ទន្លេទទេៗ (​មិន​ខុសពីនាំ​គ្នា​សុំ​ទាន យក​លុយ​អោយ​កូន​បំផ្លាញ។ បើបោះអោយ​ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មិនខុសពី​ប្រលែង​ឆ្កែឆ្កួត អោយ​ខាំគេ​ខាំឯង​ទៅ​ហើយ​ទេអី???

ខ្ញុំ​ក៏​បោះ​អោយ​គណបក្ស​ សម រង្ស៊ី ដែរ​ព្រោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​សព្វ​ថ្ងៃ​ដែល​ពុករលួយ បក្ស​ពួក ក្រាញ់​នឹង​អំណាច ភាព​ខុស​គ្នា​រវាង​អ្នក​ក្រ និង អ្នក​មាន​ដូច​មេឃ និង ដី។ ចំនួន​អ្នក​មាន​ចំនួន​តែ​មួយ​ក្ដាប់​តូច តែ​អ្នក​ក្រ​បើក​ភ្នែក​ឃើញ​គ្រប់​ទី​កន្លែង។

គណបក្ស​ សម រង្ស៊ី សន្សំ​បាន​អ្នក​គាំទ្រ​អស់​ជាច្រើន​ឆ្នាំ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​យក​ឈ្នះ​ អញ្ចឹង​​​បើ​យើង​ងាក​ចុះ​ងាក​ឡើង ទៅ​ខាង​ណេះ​បន្តិច ខាង​នោះ​បន្តិច កំលាំង​ក៏​នឹង​បែក​ខ្ញែក​អស់ លែង​មាន​សន្ទុះ​សោះ។ អ្នក​ខ្លះ​ថា​គណបក្ស សម រង្ស៊ី មិន​ល្អ​ចំនុច​នេះ​ ចំនុច​នោះ គេ​បក​ទៅ​គាំទ្រ​គណបក្ស​ថ្មី​ៗ អញ្ចឹង​ដូច​ចាប់​ផ្ដើម​ដើរ​ពី​ដំបូង​មក​វិញ។

យើង​គ្រប់​គ្នា​គួរ​បោះ​អោយ​គណបក្ស សម រង្ស៊ី ដែល​មាន​កំលាំង​ស្រាប់​ធ្វើ​យ៉ាង​ណា​អោយ​តែ​ផ្ដាច់​ឫស​​​ពួក​កុម្មុយនិស្ត​ចោល​សិន​ទៅ ដើម្បី​អោយ​ប្រទេស​​យើង​ មាន​ឯករាជ្យ​លើ​នីតិ​ទាំង​បី នីតិ​​​បញ្ញត្តិ នីតិ​ប្រតិបត្តិ នីតិ​តុលាការ​ និង ចុង​ក្រោយ​មួយ​ទៀត​ពត៌មាន​ឯករាជ្រ​ដែរ។ អញ្ចឹង​បើ​ពេល​នោះ​ទោះ សម រង្ស៊ី មិនមែន​មនុស្ស​ល្អ ​ក្បត់​ជាតិ​ក៏​មិន​កើត​ដែរ​ព្រោះ​អំណាច​ទាំង​អស់​អត់​ក្នុង​ដៃ​គាត់ គាត់​នឹង​ត្រូវ​គេ​ទំលាក់​ពី​នាយករដ្ឋ​មន្ត្រី​ដោយ​សភា និង តុលាការ​កាត់​ទោស​គាត់។​​

នេះ​ហើយ​ជា​ចំនុច​ដែល​ប្រជាជន​ខ្មែ​រ​ត្រូវ​យល់​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្ដូ​រ​មេ​ដឹក​នាំ​ និង កុំ​គិត​ថា​អា​ក្រូច​ក៏​ដូច​អា​ពោន ព្រោះ​ពេល​ច្បាប់​មិន​ស្ថិត​ក្រោម​គូទ​អ្នក​មាន​អំណាច​ ក្រូច​ក៏​ត្រូវ​តុលាការ​ចាត់​ការ ពោន​ក៏​ត្រូវ​តុលាការ​ចាត់​ការ​ អោយ​តែ​ប្រព្រឹត្ត​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

Related articles

%d bloggers like this: