ជីវិតស្នេហា៖ កំហុសខ្លួនឯង 08/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, សុភមង្គល, ស្នេហា.Tags: ជីវិតស្នេហា, សុភមង្គល, ស្នេហា, Cambodia
add a comment
Real girls are not perfect, perfect girls are not real.
Related articles
- Angkor Wat temple replica to rise on banks of the Ganges (guardian.co.uk)
- India starts Angkor Wat replica in Bihar but larger and higher (saysinith.wordpress.com)
- Angkor’s away! India plans larger than life copy of Cambodia’s iconic temple (independent.co.uk)
ស្នេហា៖ តើថ្ងៃស្អែកគឺជាអ្វី? 25/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទានបែបអប់រំ, សុភមង្គល, ស្នេហា.Tags: ជំងឺមហារីក, សុភមង្គល, សំបុត្រ, ស្នេហា, ស្លាប់
add a comment
មានបុរសម្នាក់ស្រឡាញ់នារីម្នាក់ធ្វើការនៅ “ហាងលក់ស៊ីឌី” មួយយ៉ាងខ្លាំងប៉ុន្តែគាត់មិនបានប្រាប់អំពីសេចក្ដីស្នេហារបស់គាត់ អោយនាងដឹងនោះទេ។ គាត់ទៅទិញស៊ីឌីនៅទីនោះរៀងរាល់ថ្ងៃ ដើម្បីអោយបានឱកាសនិយាយលេងជាមួយនាង មួយខែក្រោយមកបុរសម្នាក់នោះក៏ស្លាប់បាត់ទៅ ដោយសារជំងឺមហារីក។ ដោយបាត់បុរសម្នាក់នោះមួយរយៈមិនឃើញមកទិញស៊ីឌីដូចសព្វដង នាងក៏ទៅលេងផ្ទះរបស់បុរសនោះ ម្ដាយរបស់បុរសនោះបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងអោយនាងបានដឹង រួមទាំងស្នេហាដ៏ជ្រាលជ្រៅ របស់កូនប្រុសគាត់ចំពោះនាងទៀតផង។
បន្ទាប់មកគាត់ក៏នាំនាងចូលទៅបន្ទប់ របស់បុរសម្នាក់នោះ នាងបានឃើញប្រអប់ស៊ីឌីទាំងអស់ ដែលបុរសនោះទិញពីហាងរបស់នាងធ្វើការ ប៉ុន្តែប្រអប់ស៊ីឌីទាំងនោះមិនត្រូវបានបើកនោះទេ នាងស្រែកយំ ហើយយំយ៉ាងខ្លាំង រហូតដល់ដួលសន្លប់ ហើយដាច់ខ្យល់ស្លាប់ទៅដែរ។
-តើអ្នកទាំងអស់គ្នាដឹងទេហេតុអ្វីបានជានាងយំ?

នាងយំពីព្រោះនៅក្នុងគ្រប់ប្រអប់ស៊ីឌីទាំងនោះ នាងបានបង្កប់សំបុត្រស្នេហា របស់នាងសំរាប់អោយបុរសនោះបានអាន “តាមពិតនាងក៏ស្រឡាញ់គាត់ដែរ” ។ គ្មានអ្នកណាដឹងថា “តើថ្ងៃស្អែកគឺជាអ្វី?” សូមប្រាប់ទៅមនុស្សម្នាក់ដែលអ្នកស្រលាញ់នៅថ្ងៃនេះ កុំរង់ចាំដល់វាសនាអាក្រក់មកលេងសើច នឹងជីវិតអ្នកនៅថ្ងៃស្អែក “សូមសំណាងល្អមានដល់គូស្នេហ៍គ្រប់រូប”៕៚
“If you don’t live for something, you will die for nothing”
Related articles
- ទូរស័ព្ទ ចង អាឃាត (២) (archphkai.wordpress.com)
- ដំណឹង សំរាប់ អ្នក ប្រើ iPhone BlackBerry Gmail (varychin.com)
- Robert Pattinson ជាមួយ ការងារ មនុស្ស ធម៌ នៅ ខ្មែរ (varychin.com)
សុភមង្គល៖ នាងជាមនុស្សមានសំណាងម្នាក់ 12/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណីជីវិត, រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: គ្រាប់ពេជ្រ, ប្ដីប្រពន្ធ, ពួកម៉ាក, មិត្តចាស់, សុភមង្គល, ស្នេហា
add a comment
លឺដំណឹងថាគេមានសុភមង្គលយើងមានអារម្មណ៍ថា ដូចយើងមានសុភមង្គលដែរ ខ្ញុំចង់លឺសំលេងពីរោះបែបនេះរាល់ថ្ងៃមែនទែន គិតទៅមនុស្សដូចជាខ្ញុំពិបាកម៉្យាង ស្រួលម៉្យាង ជាមនុស្សដែលមានបេះដូងជ្រាបទឹក គេចាក់ទឹកក្ដៅលើវានឹងក្ដៅ គេចាក់ទឹកត្រជាក់លើវានឹងត្រជាក់ ឃើញសារគាត់ផ្ញើមក ខ្ញុំអានម្ដងហើយ ម្ដងទៀត ព្រោះចង់មានសេចក្ដីសុខផ្លូវចិត្តអញ្ចឹងអោយបានច្រើនដង ខ្ញុំអញ្ចឹងពេលវេលានៃសុភមង្គល ខ្ញុំមិនចង់អោយវាកន្លងទៅផុតពីខ្លួនខ្ញុំដោយងាយៗនោះទេ ខ្ញុំស្រូបវាទុកអោយពេញរាងកាយ និង ព្រលឹងរបស់ខ្ញុំ។
“I’m doing great I don’t have much friends like when I was in Cambodia but I have a beautiful family I have a wonderful husband and a super smart son and they love me so much…….”
នាងជាមនុស្សមានសំណាងម្នាក់ក្នុងលោក នាងរកឃើញមនុស្សម្នាក់ដែលនាងស្រលាញ់ និង គេស្រលាញ់នាងវិញដែរ ស្នេហាពួកគេចាប់ផ្ដើមពីតិចទៅច្រើន ហើយកាន់តែច្រើនឡើងៗ នាងមិនដែលគិតសោះថា របស់ដែលនាងចាប់យកពីដំបូង ជាគ្រាប់ពេជ្រមួយគ្រាប់យ៉ាងមានតំលៃ និង ពេញដោយពន្លឺភ្លឺចិញ្ចែងចិញ្ចាច ទោះក្នុងពាក់កណ្ដាលរាត្រី កណ្ដាលព្រៃជ្រៅនៅថ្ងៃ ១៥ រោចក្ដី រហូតដល់ថ្ងៃនេះទើបនាងដឹង ហើយនាងតែងតែនិយាយថា “អរគុណបងសម្លាញ់ ដែលបងចូលមកក្នុងជីវិតអូន អូនចង់អោបបងអោយជាប់ រហូត រហូត ដល់ថ្ងៃអូនស្លាប់ក៏មិនព្រមលែងបងដែរ បងជាមនុស្សដ៏អស្ចារ្យម្នាក់”។
Every love story is beautiful but ours is my favourite

- ប្រពន្ធ មិន កេង នាំ គ្រោះ ថ្នាក់ ដល់ សុភមង្គល គ្រួសារ (varychin.com)
- ” វាយោ អគ្គិសនី” ថាមពល ថ្មី សំរាប់ ប្រទេស ជប៉ុន (varychin.com)
- រីករាយ ថ្ងៃ សំរាប់ លោក ឪពុក Father’s Day (varychin.com)
សុខភាព៖ សំលេងធម្មជាតិគ្រប់ទីកន្លែង 15/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ, សុខភាព, សុភមង្គល.Tags: បក្សាបក្សី, សុខភាព, សុភមង្គល, សំលេងធម្មជាតិ
2 comments
ដោយសារតែការងារមានច្រើនក្នុងការចិញ្ចឹមជីវិត សំរាប់អ្នករស់នៅទីក្រុង អ្នកប្រហែលគ្មានពេលគ្រប់គ្រាន់សំរាប់លំហែកាយ ទៅទីកន្លែងដែលមានធម្មជាតិពិតៗ ដើម្បីស្ដាប់សំលេងបក្សីច្រៀង សំលេងទឹកហូរ ចង្រិតយំកណ្ដាលរាត្រី សំលេងទឹករលកបោកផ្ទប់ច្រាំងនោះទេ ប៉ុន្តែថ្ងៃនេះអ្នកក៏អាចស្ដាប់សំលេងទាំងនោះនៅទីក្រុង នៅកន្លែងធ្វើការ នៅផ្ទះធ្វើម្ហូបចំណីអាហារបានផងដែរ តាមរយៈគេហទំព័រខាងក្រោម។ សង្ឃឹមថាវានឹងជួយអោយអ្នក មានអារម្មណ៍ធូរស្រាលមួយចំណែកណាមួយជាក់ជាមិនខាន សូមជ្រើសរើសសំលេងណាមួយ ដែលអ្នកពេញចិត្តដោយចុចលើរូបភាពខាងក្រោមដូចតទៅ៖
សូមចុចលើរូបភាពចូលទៅកាន់គេហទំព័រនោះ
Related articles
- សម្រស់៖ ព្យាបាល ការ រលាក ដោយ កំដៅ ថ្ងៃ (varychin.com)
- ជួយ អ្នក ក្រីក្រ តាម អ៊ីនធឺណិត (varychin.com)
- រឿង ផ្ទាល់ខ្លួន៖ សមុទ្រ ទឹក ប្រៃ (varychin.com)
សុខភាព៖ ចំណីអាហារដែលធ្វើអោយអ្នកនៅក្មេង 06/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព.Tags: ចំណេះដឹងទូទៅ, ដំណាំផ្លែឈើ, បន្លែ, ផ្លែឈើ, សុខភាព, សុភមង្គល, Cambodia, Fruit, Health, Home
6 comments
ពាក្យអង់គ្លេសមួយឃ្លាថា “You are what you eat” ដូច្នេះម្ហូបចំណី ដែលយើងញ៉ាំមានសារៈសំខាន់ណាស់សំរាប់ខ្លួនយើង រូបរាងយើងធាត់ ស្គម ចាស់ ក្មេង វាទាក់ទងមួយផ្នែកធំទៅនឹងអ្វី ដែលអ្នកដាក់ចូលមាត់ របស់យើង ពាក្យខ្មែរ យើងតែងនិយាយប្រាប់កូនៗថា “កុំញ៉ាំស្ករគ្រាប់ច្រើនពេក ដង្កូវស៊ីធ្មេញ” ហើយមួយចំនួនទៀតថា “កុំជក់បារីប្រយ័ត្នអាយុខ្លី” យើងឃើញថាបញ្ហាសុខភាពមិនថា ជាតិសាសន៍ណាទេ សូម្បីតែខ្មែរយើងក៏តែងតែក្រើន រំលឹកដល់គ្នាអំពីសុខភាព ដែលកើតចេញពីអ្វី ដែលយើងបានញ៉ាំនេះដែរ។ ខាងក្រោមនេះ មានម្ហូប ចំណីមួយចំនួនដែលអាចអោយអ្នកមានវ័យនៅក្មេង ហើយម្ហូបចំណីទាំងនេះ អ្នកអាចរកវាបានក្នុងស្រុកផងដែរ៖
១-ផ្លែអាវ៉ូខាដូ (ផ្លែបឺ)
ផ្លែនេះសំបូរដោយជាតិប្រេង ដែលវាអាចជាជំនួយដល់កន្លែងដែលត្រូវការជាតិប្រេងច្រើនដែលមើលទៅមានភាពរលើបរលោងដូចជាថ្ពាល់របស់អ្នកជាដើម ហើយវាក៏អាចការពារ ស្បែករបស់អ្នកផងដែរពីកំដៅថ្ងៃ។
២-ផ្លែឈើដែលសំបូរជាតិទឹក និង បន្លែ
ភាពសើមគឺជាចំណុចដ៏ធំក្នុងការធ្វើអោយយើងមើលទៅក្មេង នៅពេលដែលស្បែកយើង ស្ងួតវានឹងធ្វើអោយភាពជ្រីវជ្រួញលេចឡើង ដូចនេះអ្នកមិនគ្រាន់តែត្រូវញ៉ាំទឹកអោយបាន ច្រើននោះទេ អ្នកក៏ត្រូវការផ្លែឈើ និង បន្លែ។ ផ្លែឈើដែលសំបូរច្រើននៅប្រទេសយើងមានដូចជា ផ្លែឪឡឹក ត្រសក់ និង បន្លែផ្សេងៗដែលមានពាសពេញក្នុងប្រទេស។
៣-ផ្លែត្របែក
ផ្លែនេះល្អណាស់សំរាប់ស្បែករបស់អ្នក ព្រោះវាសំបូរទៅដោយវីតាមីនស៊ី។ បើយោងតាមក្រុមវេជ្ជបណ្ឌិតបានអោយដឹងថា វាមានវីតាមីនស៊ីច្រើនជាងបួនដង នៃផ្លែក្រូច។ វីតាមីនស៊ីមានប្រយោជន៍ក្នុងការរក្សាកោសិកាអោយនៅពេញ និង មិនអោយមានភាពជ្រីវជ្រួញ។
៤-ដំឡូងសាច់ផ្អែម
ដំឡូងនៅប្រទេសកម្ពុជាយើង ដំឡូងភាគច្រើនជាដំឡូងសាច់ផ្អែម ដូចជាដំឡូងជ្វាជាដើម ដំឡូងសាច់ផ្អែមមានប្រយោជន៍ ក្នុងការធ្វើអោយស្បែកមានលំនឹងក្នុងការតទល់នឹងភាព ស្ងួត បាន ដែលជាលទ្ធផលគឺយើងទទួលបានស្បែករលោង។
Related articles
- Repost៖ Darius ទន្សាយធំជាងគេលើលោក (varychin.com)
- Avocado for your Skin (radiantskinsolutions.wordpress.com)
- Repost៖ ប្រុស ៗ ប្រយ័ត្ន ឆ្អិន ពង ស្វាស ដោយ មិន ដឹង ខ្លួន! (varychin.com)
ក្រាហ៊្វិក៖ ចំនុចមួយចំនួនដើម្បីរស់បានអាយុ ១០០ 02/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុភមង្គល.Tags: ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុភមង្គល, អាយុ ១០០, Centenarian, Grand Central Terminal, Longevity
add a comment
Related articles
- Lifestyles of the old and healthy defy expectations (eurekalert.org)
- Centenarians Have Plenty of Bad Habits Too (well.blogs.nytimes.com)
- How to Live 100 Years? Truth About Centenarians and Successful Aging (socyberty.com)
ចំណីខួរ 25/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណីខួរ.Tags: ចំណីខួរ, ចំណេះដឹងទូទៅ, ជិន វ៉ារី, សុភមង្គល, ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
add a comment
- “មនុស្សកើតមកសំរាប់តែស្លាប់ទៅវិញ មានស្បែក សាច់ ឈាម សំរាប់តែឈឺ មានពេលខ្លះលំបាក ចុកផ្សា កុំតម្អូញតម្អែរពេក” — ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
Related articles
- កំសាន្ត វីដេអូ៖ Korea’s Got Talent (varychin.com)
- បច្ចេកវិទ្យា៖ របៀប ដាក់ ឡូហ្គោ Google+ លើ រូបថត អ្នក (varychin.com)
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)



