Japan tsunami pictures: before and after 08/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ព័ត៌មានអន្តរជាតិ.Tags: ប្រទេសជប៉ុន, ស៊ូណាមិ, Tsunami
add a comment
Japan tsunami pictures: before and after – The Big Picture – Boston.com.
កំសាន្ដវីដេអូ៖ តំលៃនៃមិត្តភាព 01/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: ប្រទេសជប៉ុន, មិត្តភាព, ស៊ូណាមិ
add a comment
ព័ត៌មានអន្តរជាតិ៖ រកឃើញកូនស្រីដែលរលក ស៊ូណាមិ បោកបក់យកទៅបាត់កាលពីប្រាំពីឆ្នាំមុន 23/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Aceh, Antara, កូនស្រី, ស៊ូណាមិ, ឥណ្ឌូណេស៊ី, Ibrahim, Indonesia, Meulaboh, Tsunami, West Aceh, West Aceh Regency
2 comments
កាលពីឆ្នាំ ២០០៤ កុមារីដែលមានឈ្មោះថា Wati កាលនោះមានអាយុ ៨ ឆ្នាំរស់នៅតំបន់មួយដែលមានឈ្មោះថា Meulaboh នៃខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី ត្រូវបានរបូតពីដៃម្ដាយទៅតាមទឹកហូរ ដោយសាររលករញ្ជួយ ស៊ូណាមិ ដោយមិនដឹងថានាងស្លាប់ រឺ រស់នៅទេ។ ក្រោយពី ស៊ូណាមិ បញ្ចប់គ្មានអ្នកណាម្នាក់បានឃើញថានាងស្លាប់ រឺ រស់នោះទេ តែក្រុមគ្រួសាររបស់នាងបានគិតថានាងបានស្លាប់បាត់ទៅហើយ។
តែនៅថ្ងៃ ពុធ នេះជីតារបស់នាងឈ្មោះ Ibrahim ដែលរស់នៅទីក្រុង Meulaboh បានលឺអ្នកស្គាល់គាត់និយាយរឿងក្មេងស្រីនេះ ដែលអីឡូវអាយុ ១៥ ឆ្នាំហើយដើរស្វែងរកក្រុមគ្រួសារ តែនាងមិនអាចចងចាំឈ្មោះអ្នកណាម្នាក់ ក្នុងក្រុមគ្រួសារនាងទេលើកលែងតែឈ្មោះជីតារបស់នាងគឺ Ibrahim។ បន្ទាប់ពីលោកតា Ibrahim បានពិនិត្យនាងដោយផ្ទាល់គាត់គិតថានាងជា Wati ចៅស្រីរបស់គាត់ដែលត្រូវរលក ស៊ូណាមិ បក់បោកយកទៅបាត់កាលពីប្រាំពីរឆ្នាំកន្លងទៅ។
Ibrahim បានផ្ដាំផ្ញើពាក្យទៅនាងជាម្ដាយគឺ Yusniar និង ប្ដីរបស់នាងគឺ Yusuf អោយមកផ្ទះរបស់គាត់ដើម្បីបានជួននឹង Wati។ ឪពុកម្ដាយរបស់នាងបានបញ្ជាក់អំពីអត្តសញ្ញាណរបស់នាងបានថាជា Wati កូនស្រីរបស់ពួកគេ ក្រោយពីពួកគេចំណាំស្នាមប្រជ្រុយតូចមួយ និង សម្លាកមួយលើចិញ្ចើមរបស់ Wati នៅពេលដែលនាងអាយុ ៦ ឆ្នាំ។
Related articles
- Indonesian tsunami girl ‘turns up after seven years presumed dead’ (telegraph.co.uk)
- Report: Girl thought to be swept away during tsunami found alive (news.blogs.cnn.com)
- Girl Swept Away in Indian Ocean Tsunami Shows Up 7 Years Later (foxnews.com)
ចំនួនអ្នកស្លាប់នៅជប៉ុនឡើងដល់រាប់ម៉ឺននាក់ 14/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: កំសាន្តជាវីដេអូ, ប្រទេសជប៉ុន, ព័តិមានអន្តរជាតិ, ស៊ូណាមិ
1 comment so far
វាគួរអោយសង្វេកចិត្តដែលមានមនុស្សស្លាប់រាប់ម៉ឺននាក់ ដែលកាលពីដំបូងបានគិតថា ប្រហែលមួយរយនាក់ប៉ុណ្ណោះ។ ថ្វីត្បិតថាចំនួនជាផ្លូវការណ៍មិនទាន់ចេញច្បាស់លាស់នៅឡើយ តែយ៉ាងហោចណាតាមការប៉ាន់ស្មានក៏រាប់ម៉ឺននាក់ដែរ។ គិតៗទៅធម្មជាតិដូចជាកាន់តែកាចសាហាវទៅៗយ៉ាងម៉េចទេ។ ក្នុងកំឡុងពេលពីរទស្សវត្សន៍មកនេះ ប្រទេសជប៉ុនគឺជាម្ចាស់ជំនួយមួយយ៉ាងធំសំរាប់ប្រទេសកម្ពុជា ដែលធ្វើអោយ ប្រជាជនខ្មែរបានស្គាល់ផ្លូវល្អ ស្ពានដ៏សែនវែងឆ្លងកាត់ទន្លេ ឆ្លងកាត់សមុទ្រជាដើម។ តែក្នុងពេលដែលប្រទេសជាមិត្តមួយនេះមានបញ្ហា មិនដឹងថាប្រទេសដ៏ក្រីក្រដូចជា កម្ពុជានេះអាចជួយអ្វីបានខ្លះនោះទេ ព្រោះប្រជាជនខ្មែរម្នាក់ៗត្រដររស់ស្ទើរតែមិនបានបែបនេះ ដែលសូម្បីតែដើម្បីចិញ្ចឹមកងទ័ពអោយឈរជើងនៅតំបន់ព្រំដែនព្រះវិហារ ក៏រដ្ឋាភិបាលខ្មែរត្រូវរៃអង្គាសលុយពីប្រជាជនក្រីក្រ ដើម្បីទិញមី ទិញមុង ទិញទឹក ទិញថ្នាំសង្កូវអោយទាហ៊ានស្នេហាជាតិយើងទាំងនោះដែរ។ សូមចូលរួមរំលែកទុក្ខដល់ជន រងគ្រោះទាំងអស់នោះនៅប្រទេសជប៉ុនផងដែរ!
តើស៊ូណាមិគឺជាអ្វី? (វីដេអូ) 12/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ចំណេះដឹងទូទៅ, ព័តិមានអន្តរជាតិ, ស៊ូណាមិ, Vancouver Film School
2 comments
សិស្សមកពីសាលារៀនអំពីភាពយន្ត Vancouver Film School បានធ្វើការរួមគ្នាដើម្បីបង្កើតនូវវីដេអូស្តីពីចំណេះដឹងខ្លះៗអំពី ស៊ូណាមិ ដែលគួរអោយចាប់អារម្មណ៍នេះ ដើម្បីពន្យល់អំពីថាតើ ស៊ូណាមិ វាធ្វើការយ៉ាងដូចម្តេច។ វីដេអូខាងក្រោមនេះពួកគេបង្កើតវាឡើងបីឆ្នាំកន្លងទៅហើយ អីឡូវនេះខ្ញុំលើកយកវាមកបង្ហាញម្តងទៀតដោយសារតែព្រឹត្តការណ៍យ៉ាងថ្មីៗ នៃរលកស៊ូណាមិនេះវាយប្រហារមកលើប្រទសជប៉ុន។ សូមទស្សនាដូចតទៅ!
“ខាងក្រោមនេះជាក្រាហ៊្វិកប្រវត្តិរញ្ជួយដីនៅប្រទសជប៉ុន តែមិនមែនជាក្រាហ៊្វិកមកពីសាលារៀន Vancouver Film School នោះទេ”
Related Articles
- From the sky: aerial views of Japan Sendai Quake/Tsunami destruction (big photo gallery) (boingboing.net)
- Tsunami in Japan caused by an 8.9 offshore quake (hitechbarkadaz.wordpress.com)
- Japan earthquake and tsunami: ship carrying 100 people lost in wave (telegraph.co.uk)
ស៊ូណាមិ នៅប្រទេសជប៉ុន (វីដេអូ) 12/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានអន្តរជាតិ.Tags: កំសាន្តជាវីដេអូ, ប្រទេសជប៉ុន, ស៊ូណាមិ, Tsunami
1 comment so far

