jump to navigation

Microsoft ទិញ​យក Skype 04/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

លោក Bill Gate និង ក្រុមហ៊ុន​ Microsoft របស់​លោក​សំរេច​ទិញ​យក​ Skype ហើយ​ក្នុង​តំលៃ ៨.៥ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ Skype គឺជា​​ក្រុមហ៊ុន​មួយ​ដែល​សកម្ម​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​ ជាពិសេស​គឺ VoIP ដែល​គេ​ប្រើ​សំរាប់​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​របស់​ខ្លួន​​ទៅ​ទូរស័ព្ទ​ដៃ ទៅ​ទូរស័ព្ទ​លើ​តុ​ដែល​តំលៃ​វា​ទាប។

Skype មាន​អតិថិជន​ប្រើប្រាស់​ដល់​ទៅ​ចំនួន ៦៦៣ លាន​នាក់​ឯ​ណោះ ពិត​ជា​ចំនួន​ច្រើន​មហិមា​មួយ។ ស្ថាបនិក​របស់ Skype គឺ​ជា​ជនជាតិ​ស៊ុយអែត​ Niklas Zennstrom និង Dane Janus Friis ដែល​ពួក​គេ​បង្កើត​វា​ឡើង​នៅ​ឆ្នាំ ២០០៣ ហើយ​ក៏​ចាប់ផ្ដើម​ល្បីល្បាញ​ទូទាំង​សកលលោក​ដោយសារ​តែ​គុណភាព​ខ្ពស់​ សំលេង​លឺ​ច្បាស់​នោះ។

នៅ​ខែ​ កញ្ញា ឆ្នាំ ២០០៥ ក្រុមហ៊ុន Ebay របស់​អាមេរិក​បាន​ទិញ​យក Skype ក្នុង​តំលៃប្រហែល​​ ៣ ពាន់​លាន​ដុល្លារ​ តែ​តំលៃ​នេះ​អាច​ប្រែប្រួល​តាម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ របស់​វា​​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត ដែល​តំលៃ​ឡើង​ដល់​ទៅប្រហែល ៤.៥ ពាន់​លាន​ដុល្លារ​ឯណោះ។

នៅ​ថ្ងៃ​ទី ០១ ខែ កញ្ញា ឆ្នាំ ២០០៩ ក្រុមហ៊ុន Ebay បាន​អោយ​ដឹង​ថា​ពួក​គេ​បាន​លក់​​​ភាគហ៊ុន​របស់ Skype ចេញ​ចំនួន ៦៥% ក្នុង​តំលៃ ១.៩ ពាន់​លាន​ទៅ​អោយ​ Silver Lake Partners, Ventures, Marc Andre Essence ក្នុង​មូលនិធិ​វិនិយោគ និង​ Andreessen Horowitz និង​ មូលនិធិ​របស់​កាណាដា​មួយ។

នៅ​ខែ​ មករា ឆ្នាំ ២០១១ ក្រុមហ៊ុន Skype បាន​ទិញ​យក​​ Qik ដែល​សំរាប់​ការ​ជជែក​គ្នា​តាម​វីដេអូ​តាម​ទូរស័ព្ទ​ដៃ។​ ហើយ​ថ្ងៃ​នេះ​ក្រុមហ៊ុន Microsoft ទិញ​យក​ក្រុមហ៊ុន Skype  ក្នុង​តំលៃ ៨ ពាន់​លាន​ដុល្លារ។

សំរាប់​អ្នក​ដែល​រស់នៅ​ប្រទេស​ផ្សេង​ៗ តើ​អ្នក​ទាំង​អស់​គ្នា​ ប្រើ​ប្រព័ន្ធ​អ្វី​ដែរ​សំរាប់​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ មិត្តភ័ក្តិ​នៅ​ប្រទេស​កម្ពុជា? ចំណែក​ខ្ញុំ​ប្រើ http://www.webcalldirect.com អ្នក​​អាច​មើល​ពី​អត្រា​តំលៃ​ ប្រសិន​ជា​អ្នក​គិត​ថា​វា​ថោក​សមរម្យ ​អ្នក​អាច​ទាញ​វា​យក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន តែ​បើ​សិន​ជា​អ្នក​ដឹង​ប្រព័ន្ធ​ណាមួយ​ថោក​ជាង​នេះ​ប្រាប់​ខ្ញុំ​ផង :lol:

Related articles

%d bloggers like this: