កំណាព្យ៖ ដាច់ចិត្តអ្វីម្លេះ 06/03/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្នេហា.Tags: កំណាព្យ, កំសាន្ដ, ដាច់ចិត្តអ្វីម្លេះ, ស្នេហា
add a comment
-មិនជួនឆ្លងវគ្គ (២) ទៅវគ្គ (៣) ទេ [ភ្លេចមើល
]
-ស៊ុយអែត ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៣
កំណាព្យ៖ រូបពីរជីវិតតែមួយ 23/01/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្នេហា.Tags: រូបពីរជីវិតតែមួយ, ស្នេហា
add a comment

-ថ្ងៃ សុក្រ ទី ១៨ ខែ មករា ឆ្នាំ ២០១៣
កំណាព្យ៖ បានត្រឹមតែលួចស្រលាញ់ 26/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, អត្ថបទចំរៀង.Tags: ជិន វ៉ារី, លួចស្រលាញ់, ស្នេហា, ស្រលាញ់, អត្ថបទចំរៀង
6 comments
សុភមង្គល៖ សុខភាពស្នេហា 11/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល, ស្នេហា.Tags: កែវ ច័ន្ទបូរណ៍, សុខភាពស្នេហា, ស្នេហា, ស្នេហ៍វ័យចំណាស់
add a comment
Credit: កែវ ច័ន្ទបូរណ៍
Related articles
- What Do You Know about Being Happy? The Positive Psychology Quiz (psychcentral.com)
- Happiness Resources from Positive Psychology 6/17/12 (ministryofhappiness.wordpress.com)
- Busting Myths about Positive Psychology (my.psychologytoday.com)
អត្ថបទចំរៀង៖ ទូរស័ព្ទភ្ជាប់ស្នេហ៍ 21/06/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, រឿងផ្ទាល់ខ្លួន, ស្នេហា, អត្ថបទចំរៀង.Tags: ទូរស័ព្ទភ្ជាប់ស្នេហ៍, ស្នេហា, អាណែត
3 comments
ទូរស័ព្ទភ្ជាប់ស្នេហ៍
(១)- យប់ថ្ងៃបងតែងស្រមៃ យប់ថ្ងៃទូរស័ព្ទទៅស្រី សាសងពាក្យសម្ដី ប្រាប់ដល់រូបនួនល្អង *សំលេងអូនសែនពីរោះ នៅងំក្នុងត្រចៀកបង ទោះស្ដាប់ជាច្រើនដង ក៏មិនព្រមជិនណាយ។
(២)- វេលាហួសអស់ច្រើនឆ្នាំ និស្ស័យយើងមិនដាច់ឡើយ នឹកឃើញដល់ត្រាណត្រើយ ចុចទូរស័ព្ទឆ្លើយឆ្លង *តើអូននៅចាំបងទេ? ប្រុសម្នាក់ដែលធ្លាប់លួចប៉ង ច្រើនឆ្នាំ ច្រើនខែ កន្លង តាំងពីបងមិនទាន់ពេញវ័យ។
R- សំលេងទូរស័ព្ទ ចេញពីបេះដូង រ៉ាយរ៉ាប់ពាក្យក្នុងចិត្ត ពីទីដ៏សែនឆ្ងាយ ពាក្យពេចន៍រៀបរាប់ដោយផ្ទាល់ ជួសអក្ខរាក្នុងចុតហ្មាយ ប្រាប់ថាបងសែនស្ដាយ បន្លាយពេលវេលាដោយគ្មានស្នេហ៍។
(៣)- ចង់ប្រាប់ពាក្យមួយយ៉ាងខ្លី ចង់ប្រាប់ទៅអាណែតស្រី ថានៅក្នុងហរទ័យ ស្នេហ៍អូនគ្មានប្រួលប្រែ *ជឿចិត្តលើរូបបងចុះ ណាម្ចាស់ចិត្តកំពូលស្នេហ៍ បងនឹងមិនកែប្រែ ធ្វើអោយម្ចាស់ស្នេហ៍អូនកង្វល់៕
ស្នេហា៖ អ្នកនៅមានខ្ញុំ 17/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: ជិន វ៉ារី, សង្សារខ្ញុំ, ស្នេហា, ស្រុកខ្មែរ ស្នេហ៍ខ្ញុំ, អ្នកនៅមានខ្ញុំ
add a comment
អ្នកអង្វរចិត្តខ្ញុំអោយអនុគ្រោះអោយមនុស្សម្នាក់នោះ អង្វរចិត្តខ្ញុំថាឈប់ខឹងនឹងមនុស្សម្នាក់នោះទៅ អ្នកក៏អនុគ្រោះអោយគេម្នាក់នោះដែរដោយយក “កម្មផល” មកនិយាយ អ្នកនិយាយថា “ដោយសារតែអ្នកជំពាក់កម្មមនុស្សម្នាក់នោះពីអតីតជាតិ”។ ការគិតរបស់អ្នកជាការលួងលោមចិត្តមួយយ៉ាងប្រសើរ តែជីវិតរបស់អ្នកគ្មានអ្វីសេសសល់ទេ អ្នកដឹងទេ? ទីបំផុតអ្នកចាញ់សព្វយ៉ាង ជីវិតរបស់អ្នកដូចទឹក ដែលកំពប់ពីស្លឹកឈូក ត្រូវខូចខ្ទេចខ្ទីតែមួយពព្រិចភ្នែក ហើយមិនអាចត្រលប់ទៅរកសភាពដើមវិញបាន ហេតុអ្វីរឿងដ៏អាក្រក់នេះកើតលើមនុស្ស ដែលមានបេះដូងល្អបរិសុទ្ធដូចជាអ្នកទៅវិញ? លើកចុងក្រោយនេះដែលអ្នកចាញ់គឺចាញ់អស់ពីខ្លួន ព្រោះទីបំផុតអ្នកដែលបំផ្លាញជីវិតអ្នកក៏គេចាកចេញពីអ្នកដែរ ដោយបន្សល់ទុកអោយអ្នក នូវអម្រែកដ៏មហាសែនធ្ងន់នៅលើស្មា ដែលអ្នកត្រូវតែទទួលខុសត្រូវគេចវេះមិនបាន។
ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើអ្វីបាន ដើម្បីស្រោចស្រង់រឿងអាក្រក់នោះមកល្អវិញដើម្បីអ្នក តែបានត្រឹមតែបន្ធូរចិត្តលើកលែងទោស អោយមនុស្សម្នាក់នោះ តាមសំណូមពររបស់អ្នកតែប៉ុណ្ណោះ? ខ្ញុំខឹងខ្លួនឯង ខឹងថាពេលដែលរឿងអាក្រក់នោះបម្រុងនឹងកើតឡើង រឺ កំពុងតែកើតឡើង តើខ្ញុំនេះនៅឯណា? ហេតុអ្វីបានអោយគេជាន់ឈ្លីអ្នកបានយ៉ាងងាយបែបនេះ?
អ្នកថាអ្នកអនុគ្រោះអោយគេហើយ តែហេតុម្ដេចបានជា ពេលខ្លះអ្នកលួចសម្រក់ទឹកភ្នែក លួចឈឺចិត្ត លួចតូចចិត្តតែម្នាក់ឯងបែបនេះ? អ្នកក៏ស្ដាយជីវិតដ៏ប្រពៃ ស្អាតស្អំរបស់អ្នកតាំងពីកុមារភាពមកដែរមែនទេ ទោះបីជាអ្នកនិយាយថា “ឆាចោលជីវិតក្នុងជាតិនេះក្ដី”? រូបខ្ញុំដែលគ្រាន់តែស្ដាប់រឿងនេះខ្ញុំឈឺចិត្តយ៉ាងនេះទៅហើយ ឈឺចិត្តយ៉ាងខ្មួលខ្មាញ់ ហើយចុះរូបអ្នកដែលឆ្លងកាត់រឿងនោះដោយផ្ទាល់ តើមានការលំបាកលំបិនដល់កំរិតណាទៅ? អ្នកនិយាយទៅថា អ្នកនៅខឹងនឹងមនុស្សម្នាក់នោះ អ្នកនិយាយទៅថា គេពិតជាបំផ្លាញជីវិតរបស់អ្នកមែន ហើយចុងក្រោយផ្ដល់អោយអ្នក នូវជីវិតដែលគ្មានអ្វីទាំងអស់ ល្ហល្ហេវតែម្នាក់ឯងលើផែនដីដ៏មហាធំធេង សូមកុំនិយាយថា អនុគ្រោះ អនុគ្រោះ សូមកុំនិយាយថាអ្នកជំពាក់កម្មគេពីជាតិមុន ព្រោះតែអ្នកមិនចង់ខឹង មិនចង់ឈឺចិត្ត ចង់គេចវេះពីការពិតនេះ ដែលជីវិតរបស់អ្នកត្រូវបានគេបំផ្លិចបំផ្លាញពិតមែន ដោយអ្នកមិនបានធ្វើអ្វីខុស និង អាក្រក់ចំពោះមនុស្សម្នាក់នោះសោះ។
Related articles
- កំសាន្ដ វីដេអូ៖ ពេល មួយ ក្នុង ប្រទេស កម្ពុជា (varychin.com)
- សំអាតបរិស្ថាន (maochamna.wordpress.com)
- រាត្រីមេឃស្រកានាគ(២ចប់ ) (archphkai.wordpress.com)
កំណាព្យ៖ ថ្ងៃលិច នឹកអូន 12/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្នេហា.Tags: ថ្ងៃលិច, នឹក, ស្នេហា
add a comment
Related articles
- Cambodia experience facilitated aid effort in the Tohoku region (japantimes.co.jp)
- You: 11 months on, Reconstruction Agency makes official debut (japantimes.co.jp)
- The 3.11 Portrait Project: Faces of Japan’s tsunami survivors (theglobeandmail.com)





